ព័ត៌មាន

កិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារសមាគមអតីតយុទ្ធជននៅបណ្តាខេត្តចំណុះយោធភូមិភាគពិសេស
នាយកដ្ឋានព័ត៌មាន(១)
415
805 ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារសមាគមអតីតយុទ្ធជននៅបណ្តាខេត្តចំណុះយោធភូមិភាគពិសេស

នៅក្នុងឆ្នាំ២០១៨កន្លងមកនេះ សមាគមអតីតយុទ្ធជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានផ្តល់ផ្ទះសរុប២៩ខ្នងជូនអតីតយុទ្ធជននៅក្នុងខេត្ត២គឺខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង បន្ទាប់ពីរកឃើញថាពួកគាត់មានជីវភាពខ្វះខាតនិង គ្មានផ្ទះសម្បែងស្នាក់នៅសមរម្យ ។របាយការណ៍ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារសមាគមអតីតយុទ្ធជននៅបណ្តាខេត្តចំណុះយោធភូមិភាគពិសេសកាលពីថ្ងៃទី២១ខែកុម្ភះនេះបានគូសបញ្ជាក់ថាតាមរយៈការចុះជួបសំណេះសំណាលដោយផ្ទាល់របស់ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើឲ្យអតីតយុទ្ធជន មានការសប្បាយចិត្ត  ព្រោះតែពួកគាត់ បានឃើញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រទេស ជាពិសេស សម្តេចតេជោ ហ៊ុន សែន ទៅលើសុខទុក្ខអតីតយុទ្ធជន។របាយការណ៍បានគូសបញ្ជាក់ថា តាមរយៈដំណើរចុះសួរសុខទុក្ខដោយផ្ទាល់ពីទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឲ្យអតីតយុទ្ធជនមានភាពកក់ក្តៅហើយមិនធ្វើឲ្យបងប្អូនអតីតយុទ្ធជនមានអារម្មណ៍ថា ពួកគេឯកោនោះឡើយ ឬមានអារម្មណ៍ថា ពួកគេត្រូវបានគេបំភ្លេចចោលតទៅទៀតដែរ ។លើការសាងសង់លំនៅដ្ឋានសមាគមអតីតយុទ្ធជនបានជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនគ្មានលំនៅឋានចំនួន២៩ខ្នង ក្នុងនោះនៅខេត្តកណ្តាល២៣ខ្នង និងខេត្តកំពង់ឆ្នាំង៦ខ្នង។ របាយការណ៍បានបញ្ជាក់ថា ការបើកថវិកាមរណៈសង្គ្រោះជូនគ្រួសារសពមិនមានការយឺតយ៉ាវឬជំពាក់ប្រាក់សព ដូចមុនទៀតឡើយ ។ ជាមួយគ្នានោះសមាគមបានផ្តល់ថវិកាបម្រុងឲ្យសមាគម ត្រៀមដោះស្រាយបើកផ្តល់ជូនគ្រួសារសពឲ្យទាន់ពេលវេលា ក្នុងករណីមានអតីតយុទ្ធជនទទួលមរណភាព ។ទោះបីលទ្ធផលការងារក្នុងឆ្នាំ២០១៨ មើលឃើញទទួលបានលទ្ធផលល្អយ៉ាងណាក្តី នៅក្នុងកិច្ចប្រជុំនោះ ទេសរដ្ឋមន្រ្តី គន់ គីម  បានបន្តណែនាំឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ពង្រឹងសកម្មភាព សមាគមឲ្យបានជាប់ជាប្រចាំ ពិសេសបន្តការចុះសួរសុខទុក្ខអតីត យុទ្ធជនតាមគ្រួសារនីមួយៗដើម្បីឈ្វេងយល់ពីស្ថានភាពជីវភាព សុខភាព និង ជួយអន្តរាគមន៍ដោះស្រាយទុក្ខកង្វល់របស់អតីតយុទ្ធជន។ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានណែនាំដល់ប្រធានកិត្តិយស ប្រធានសមាគម  និងសាខាឃុំសង្កាត់ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្ក លទ្ធភាពឲ្យអតីតយុទ្ធជនបានទទួលសេវាសាធារណៈផ្សេងៗ ហើយក៏ត្រូវចុះពិនិត្យ និងវាយតម្លៃអតីតយុទ្ធជន និងគ្រួសារដែលក្រីក្រទ័លលំបាកពិតប្រាកដ ហើយរៀបចំបញ្ជីត្រឹមត្រូវបញ្ជូនទៅអគ្គលេខាធិការដ្ឋាន ដើម្បីស្នើសុំសម្តេចតេជោផ្តល់ជាផ្ទះស្នាក់នៅ ឬផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជនបន្តទៀត ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ