ក្រសួង​ការពារ​ជាតិ​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​គណៈកម្មា​ធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ​(GBC)​ លើក​ទី​១​៦​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែ​ន​ទូទៅ​កម្ពុ​ជា​-​ថៃ ​(GBC)​ លើក​ទី​១៦ ​បាន​ប្រារព្ធ​ធ្វើ​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​មីនា ​ឆ្នាំ​២០២៤​​ ​នៅ​សណ្ឋាគារ ​ហ្គាដិន​ស៊ីធី​ភ្នំពេញ ​រាជ​ធានី​ភ្នំពេញ ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក្រោម​អធិបតី​ភាព​ ឯកឧត្តម នាយ​ឧត្ត​ម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​និង​ជា​សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែ​ន​ទូទៅ​កម្ពុជា​ និង​ឯកឧត្តម​ ស៊ុ​ធីន​ ខ្លាំង​ស៊ែង​(SUTIN KLUNGSANG) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​ថៃ ​និង​ជា​សហប្រធាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​ថៃ​។​

ឯកឧត្តម នាយ​ឧត្ត​ម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា ​និង​​ឯកឧត្តម​ ស៊ុ​ធីន​ ខ្លាំង​ស៊ែង​(SUTIN KLUNGSANG) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​ថៃ

ថ្លែង​បើក​នៃ​កិច្ច​ប្រជុំ​នេះ ​នាយ​ឧត្តម​សេនី​យ៍ ទៀ សីហា បាន​មាន​ប្រសាសន៍​ថា​៖ កិច្ច​ប្រជុំ​នា​ថ្ងៃ​នេះ ​ពិត​ជា​មាន​សារៈ​សំខាន់​ ក្នុង​ការ​ជម្រុញ​ពង្រឹង​មិត្ត​ភាព ​សាមគ្គី​ភាព​ កិច្ច​សហ​ប្រតិបត្តិ​ការ ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ និ​ង​ទូលំ​ទូលាយ​បន្ថែ​មទៀត​ រវាង​កង​ទ័ព​ និង​ប្រជាជន​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ​ក្នុង​ស្មារតី​យោគ​យល់​ និង​គោរ​ព​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជន ​និង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​។​ នាយ​ឧត្តម​សេនីយ៍ ​បាន​បន្ត​ថា​៖ ឆ្នាំ​២០២៣ ​និង​ឆ្នាំ២០២៤​នេះ ​គឺជា​ឆ្នាំ​ដ៏​វិសេស​វិសាល​មួយ​សម្រាប់​កម្ពុជា​-​ថៃ ​ដែល​នាយក​រដ្ឋមន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​ បាន​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​ ទៅ​វិញ​ទៅ​មក​ ក្នុ​ង​នោះ ​ឯកឧត្តម​ សេដ្ឋា ថាវីស៊ីន បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​ការ​ ម​ក​កាន់​ព្រះ​រាជាណាចក្រ​កម្ពុជា ​ជា​លើក​ដំបូង ​និង​ជា​ប្រទេស​ទី១​ ក្នុង​ឱកាស​ដែល​ឯកឧត្ត​ម ចូល​កាន់​តំ​ណែង​ជា​នាយក​រដ្ឋមន្ត្រី​ ​នៃ​ព្រះ​រាជាណាចក្រ​ថៃ​។ ​បន្ទាប់​ម​ក​នៅ​ថ្ងៃ​ទី​០៧ ​ខែ​កុ​ម្ភៈ​ ឆ្នាំ​២០២៤​ កន្លង​ទៅ​ថ្មីៗ​នេះ​ សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក៏​បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ ទៅ​បំពេញ​ទស្សន​កិច្ច​ផ្លូវ​កា​រ នៅ​ព្រះ​រាជាណាចក្រ​ថៃ​ បាន​ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​នូវ​ស្មារតី​ នៃ​ភាព​ជា​អ្ន​ក​ជិត​ខាង​ល្អ ​មិត្តភាព​ជា​ប្រពៃណី ​កិច្ច​សហប្រតិបត្តិការ ​ស្ថិរ​ភាព​យូរ​អង្វែង​ កម្ពុជា-ថៃ​។​ មួយ​វិញ​ទៀត​ តាម​រយៈ​ការ​បំពេញ​ទស្សន​កិច្ច​នេះ ​បាន​ជម្រុញ​ទំនាក់​ទំនង​ទ្វេភាគី​ រវាង​រាជ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​យើង​ទាំង​ពីរ​កើន​ឡើង​មួយ​កម្រិត​ទៀត​ ពី​ភាព​ជា​ដៃគូ​ “ដើម្បី​សន្តិភាព ​និង​វិបុល​ភាព​​ ទៅជា​​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​”​។

កិច្ច​កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើក​ទី១៦​នា​ពេល​នេះ ​​គឺជាឱកាស​ដ៏​មាន​តម្លៃ​ដែល​យើង​ រួម​គ្នា​ពិនិត្យ​ទៅ​លើ​វឌ្ឍនភាព​ កិច្ច​សហប្រតិបត្តិការ ដែល​បាន​អនុវត្ត​កន្ល​ង​មក​ តាម​កិច្ច​ព្រម​ព្រៀង​ និង​ខ្លឹម​សារ​អនុស្សារណៈ​នៃ​ការ​យោគ​យល់​គ្នា​ (MoU) នៃ​ (GBC) ដែល​បាន​​ដា​ក់​​ពេញ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ឆ្នាំ​២០២២ ​និង​ពិភាក្សា​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​សំខាន់ៗ​ថែម​ទៀត ​ស្រប​ពេល​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ស្មុគ​ស្មាញ​ក្នុង​តំបន់ ​និង​អន្តរជាតិ​ ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស​ ទាំង​សន្តិសុខ​ប្រពៃណី ​និង​មិន​ប្រពៃណី​។​ ជា​មួយ​គ្នា​នេះ ​យើង​នឹង​រួម​គ្នា​ដោះ​ស្រាយ​កិច្ច​ការ​ដែល​នៅ​សេស​សល់​ ដើម្បី​ជម្រុញ​ពង្រឹង​ទំនាក់​ទំនង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​ និង​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ក្រោម​ស្មារតី​ “ពង្រឹ​ងភាព​ជា​ដៃគូ​ ដើម្បី​សន្តិភាព​ និង​វិបុល​ភាព” ​សំដៅ​ធានា​បាន​នូវ​សន្តិភាព​ ស្ថិរភាព ​និង​វិបុលភាព​នៅ​តាម​តំបន់​ព្រំដែន​ ប្រែ​ក្លាយ​តំបន់​នេះ​ទៅ​ជា​ព្រំដែន​ នៃ​សន្តិភាព​ យូរ​អង្វែង​ និង​ការ​អភិវឌ្ឍ​។​

​កិច្ច​ប្រជុំ​គណៈកម្មា​ធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ​(GBC)​ លើក​ទី​១​៦​ នៅព្រះរាជាណាចក្រកម្ពុជា

ថ្លែង​បើក​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ​“GBC” លើក​ទី​១៦ ​នា​ឱកាស​នោះ​ដែរ​ ឯកឧត្តម​ ស៊ុធីន ខ្លាំងស៊ែង បាន​មាន​ប្រសាសន៍​ថា​៖ ឯកឧត្តម ​មាន​កិត្តិយស​យ៉ាង​ក្រៃ​លែង​ ដែល​បាន​ធ្វើ​ជា​សហ​ប្រធាន​ នៃ​កិច្ច​ប្រជុំ ​(GBC) ​លើក​ទី​១៦ ​នាពេ​លនេះ​ ទាំង​អស់​នេះ​ជា​យន្ត​ការ​កិច្ច​សហប្រតិបត្តិការ​ថៃ-​ក​ម្ពុជា​ដ៏​សំខាន់ ​ក្នុង​ការ​លើក​កម្ពស់​ស្ថេរភាព​ សន្តិសុខ​នៅ​ក្នុង​តំបន់​ព្រំដែន​ ដោយ​កិច្ច​សហប្រតិបត្តិការ​ដោះ​ស្រាយ​បញ្ហា​រហូត​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​រួមគ្នា​។ ​ក្នុ​ង​រយៈ​កន្លង​មក​ (GBC) បាន​លើក​កម្ពស់​សម្ព័ន្ធភាព​ កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ ក្រសួង​ការពារ​ជាតិ​ អន្តរ​ក្រសួង​ នៃ​ប្រទេស​ទាំង​ពីរ​ បាន​យ៉ាង​ជាក់​ស្តែង​ ធ្វើ​ឲ្យ​ការ​រក្សា​សន្តិសុខ ​សណ្តាប់​ធ្នាប់ ​ស្ថេរភាព​តាម​ព្រំ​ដែន​មាន​ប្រសិទ្ធ​ភាព​ មាន​ផល​ដល់​បច្ចុប្បន្ន​។​ តំបន់​ព្រំដែន​របស់​យើង​មាន​សន្តិភាព​ ស្ថេរភាព​ បាន​ទទួល​ការ​អភិវឌ្ឍ​រួម​គ្នា​យ៉ាង​ជាក់​ស្តែង​។​ ឯកឧត្តម ស៊ុ​ធីន​ ខ្លាំង​ស៊ែង​ ជឿ​ជា​ក់​ថា​៖ ដោយ​បរិយា​កាស​ នៃ​មិត្តភាព​ កិច្ច​សហប្រតិបត្តិការ​ដ៏​ពិត​ប្រាកដ​របស់​ពួក​យើង​ ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​(GBC)​ លើក​ទី​១៦​ នាពេ​លនេះ ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ជោគ​ជ័យ​ដូច​រាល់​លើក​កន្លង​មក​យ៉ាង​ពិត​ប្រាកដ​។​

កិច្ច​ប្រជុំ​(GBC​)លើ​កទី​១៦​​នេះ ​បាន​ស្វាគមន៍​ចំពោះ​វឌ្ឍនភាព​ នៃ​កិច្ច​សហប្រតិបត្តិការ​តំប​ន់​ព្រំដែន​។​ ភាគី​ទាំង​ពីរ​ បាន​ពិនិត្យ​លទ្ធផល​ នៃ​ការ​អនុវត្ត​កម្ម​វិធី​កិច្ច​សហប្រតិបត្តិការ​ផ្សេងៗ ​ដែល​ជា​លទ្ធផល​ កិច្ច​ប្រជុំ ​(GBC​) ​លើក​ទី​ ​១៥ ​ដែល​ប្រព្រឹត្ត​ទៅ​នៅទី​ក្រុង​បាង​កក​ ព្រះ​រាជាណាចក្រ​ថៃ​ នា​ថ្ងៃ​ទី​២៥ ​ខែវិ​ច្ឆិកា ​ឆ្នាំ​២០២២ ​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ឆ្លង​ព្រំដែន​ បញ្ជា​ការ​ងារ​ ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​ និង​បង្ក្រា​បគ្រឿង​ញៀន ​ការ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ រវា​ងយោធា​កម្ពុជា​ និង​អង្គភាព​សន្តិសុខ​ថៃ​ នៅ​តាម​តំបន់​ព្រំដែន​ កសិកម្ម ​សុខភាព​សាធារណៈ​ ការ​អភិវឌ្ឍន៍​ គុណ​ភាព​ជីវិត​ ការ​អប់រំ​ សាសនា ​និង​វប្បធម៌​។​ កិច្ច​ប្រជុំ​នេះ​ក៏​បាន​ពិចារណា​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​ និង​ការ​បន្ត​ទិស​ដៅ​អនុវត្ត​ការ​ងារ​រួម​គ្នា​ ក៏​ដូច​ជា​បំពេញ​បន្ថែម​កិច្ច​សហប្រតិបត្តិការ​​ ការ​ដោះ​ស្រាយ​បញ្ហា​បំពុល​ផ្សែង​ ឆ្លង​ដែន​ ការ​រត់​ពន្ធ​អាវុធ​ និង​បញ្ហា ​Cal​l Center​។​ ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​រក្សា​ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ លើ​វិស័យ​សន្តិសុខ​តាម​ព្រំដែន​គ្រប់​កម្រិត​ជា​ប្រចាំ​ ដើម្បី​ធានា​បាន​នូវ​សន្តិភាព​ និង​សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន ​ដែល​ជា​កត្តា​សំខាន់​បំផុត​សម្រាប់​ការ​អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​​ពីរ​។ សម្រាប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ព្រំ​ដែន​ទូទៅ​កម្ពុជា​-​ថៃ ​(GBC)​ លើក​ទី​១៧​ ភាគីថៃ​ នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ (GBC​) កម្ពុជា-ថៃ ​លើក​ទី​១៧ ​នៅ​ឆ្នាំ​២០២៥​ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ