ពិធី​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវិដ​-​១៩​ ជូន​ដល់​ប្រជាពល​រដ្ឋ​រស់​នៅ​ក្នុង​តំបន់​ក្រហម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

អនុវត្តន៍​តាម​ប​ទបញ្ជា​របស់​ សម្តេច​តេជោ​ ហ៊ុន​ សែ​ន នាយក​រដ្ឋមន្ត្រី នៃ​​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ដែល​បា​នដា​ក់ប​ទបញ្ជា ​អោយ​កង​ទ័​ពត្រូវ​ចូល​រួម​ក្នុង​យុទ្ធនា​ការ​ថ្នាក់​ជាតិ​ ចា​ក់​វ៉ាក់​សាំង​ជូន​ដល់​បង​ប្អូន​ប្រជាពល​រដ្ឋ ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ក្រហម​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​ជំងឺ​កូវិដ​​-១៩​ នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែ​មេសា ​ឆ្នាំ​២០២១​ សម្តេច​ពិជ័​យ​សេនា ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី រ​ដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ ជូន​ដ​ល់​ប្រជាពល​រដ្ឋ​រស់​នៅ​ក្នុង​តំប​ន់ក្រហម​ ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​និង​ទី​ក្រុង​តា​ខ្មៅ ​នៃ​ខេត្ត​កណ្ដាល ​ដែល​ពិធី​បើក​យុទ្ធនា​ការ​នេះ​ បាន​ប្រព្រឹត្ត​ទៅ​នៅ​បញ្ជាការ​ដ្ឋាន​កង​ពល​តូច​លេខ​ ៧០​ ក្នុង​សង្កាត់​ចោម​ចៅ​ រាជ​ធានី​ភ្នំពេញ​។
        សូម​បញ្ជាក់ថា​៖​ នៅ​ក្នុង​យុទ្ធនា​ការ​ថ្នាក់ជា​តិ​ ចា​ក់​វ៉ា​ក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ ដ​ល់​ប្រជា​​ពលរដ្ឋ​ ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​និង​ទី​ក្រុង​តា​ខ្មៅ នៃ​ខេត្ត​កណ្ដាល​នេះ​ កម្លាំង​គ្រូពេទ្យ ​​ខភ​ម ត្រូវ​ទទួ​ល​ខុស​ត្រូវ ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវី​ដ​-​១៩​ ចំនួន​ ៤​ខណ្ឌ ​នៅ​ក្នុង​រាជធានី​ភ្នំ​ពេញ​ដែល​ក្នុង​នោះ​មា​ន​៖​ ខណ្ឌ​កំបូល, ខណ្ឌ​ពោធិ៍​សែន​ជ័យ​, ខណ្ឌ​ដង្កោ ​និង​​ខណ្ឌ​មាន​ជ័យ​។ ការ​ចាក់​វ៉ាក់​​សាំង​​កា​រពា​រ​ជំងឺ​កូវីដ​-​១៩​ ​​គឺចាក់​ជូន​ប្រជាពល​រដ្ឋ​ដែល​មាន​អាយុ​ចា​ប់ពី​​១៨​ឆ្នាំឡើង​ទៅ​ និង​​ចាប់​ផ្តើមពី​ថ្ងៃទី​​០១​ ខែ​ឧសភា​ ឆ្នាំ​២០២១​​នេះ​ត​ទៅ​ ហើយ​កា​រ​ចាក់​វ៉ាក់​សាំង​នេះ ​នឹ​ង​ចាក់​ឲ្យ​បាន​រួច​រាល់​ ដូស​ទី​១ ​ក្នុង​រយៈ​ពេល ​១៥​ថ្ងៃ ​ជូន​ដល់​ប្រជាពល​រដ្ឋ​ទូទៅ​រស់​នៅ​ក្នុង​តំប​ន់​ក្រហម​ ជា​តំបន់​បិទ​ខ្ទប់​ ដែល​មាន​ហានិភ័យ​ខ្ពស់ ​ក្នុង​ការ​ឆ្លង​ជំងឺ​កូវីដ​-​១៩​។
         ក្នុង​របាយ​ការណ៍​របស់​ នាយ​ឧត្តម​សេនីយ៍​ ឥត​ សា​រ៉ាត់​ អគ្គ​មេ​បញ្ជា​ការរង​ និង​ជា​នាយ​សេនា​ធិកា​រ​ចម្រុះ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​៖ ចំនួន​ប្រជាពល​រដ្ឋ​ដែល​ត្រូវ​ចាក់​វ៉ាក់​​សាំ​ងក្នុង​យុទ្ធនា​ការ​នេះ​ មានប្រហាក់​ប្រហែល​ចំនួន ​៤៧១​,​៥៧៣​នាក់​ ស្មើ​នឹង​បរិមាណ​វ៉ាក់​សាំង​ដែល​ត្រូវ​ចាក់​ទាំង​២​ដូស ​មាន​ចំនួន​ ៩៤៣​,​១៤៦​ដូស​ ហើយ​វ៉ាក់​សាំង​ ដែល​ទទួល​បាន​ពី​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ​ចំនួន​ ៩០​០​,​០០០ ​ដូស​ ក្នុង​នោះ ​ស៊ី​ណូ​វ៉ាក់​​ (SI​NO​VAC​)​ ចំនួន​ ៥០,០០០​ដូស​ និ​ង​ស៊ី​ណូ​ហ្វាម​ (SINOPHARM) ​ចំនួន​ ៤០០,០០០​ដូស ​បាន​ទុក​ដា​ក់ថែ​រក្សា​ក្នុង​ឃ្លាំង​របស់​ក្រសួង​ការ​ពារ​ជាតិ​។ ​ឯកឧត្តម​ ឥត​ សា​រ៉ាត់​ បាន​បញ្ជាក់​ថា៖​ ដើម្បី​សម្រេច​តាម​ប​ទបញ្ជា​របស់​ សម្តេច​តេ​ជោ ​នាយក​រដ្ឋមន្ត្រី ​និង​ សម្តេច​ពិជ័​យសេនា​ ដើម្បី​ចាក់​ជូន​ប្រជាពល​រដ្ឋ​ក្នុង​តំបន់​ក្រហម​ ក្រុម​ប្រតិបត្តិ​ការណ៍​បាន​រៀប​ចំ​ផែន​ការ​ចាក់​វ៉ាក់​​សាំ​ង បា​ន​ចា​ត់តាំង​កម្លាំង​ចូល​រួម​មាន​ ១,៤៩០​នាក់​ ក្នុង​នោះ​មាន​​ក្រុម​ចាក់​វ៉ាក់​សាំង​ចំនួន​ ៩០​ក្រុម ​​ជា​​គ្រូពេទ្យ​កង​ទ័​ព ម​កពី​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​បញ្ជា​ការ​ កង​ទ័ព​ជើង​គោក​ កង​ទ័ព​ជើង​ទឹក​ ជើង​អាកាស​ កង​រា​ជអាវុធ​ហត្ថ ​សរុប​ទាំង​អស់​មាន​ ១៣​កង​ឯក​ភាព​ចូល​រួម​​។
           មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-១៩ ​ជូន​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​តំប​ន់​ក្រហម​ ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​និង​ទីក្រុង​តា​ខ្មៅ ​នៃ​ខេត្ត​កណ្ដាល ​នា​ឱកាស​នោះ​ដែរ​ លោក​ជំទាវ​ ឱ​ វណ្ណ​ឌីន​ រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល​ និង​ជា​ប្រធាន​គណៈ​កម្មាការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវី​ដ១៩​ ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ​បាន​ថ្លែង​កោត​សរសើរ​ដ​ល់ថ្នាក់​ដឹ​កនាំ​ និង​ក្រុម​គ្រូ​ពេទ្យ​ នៃ​ក្រសួង​ការ​ពារ​ជាតិ​ ដែល​កន្លង​មក​បា​ន​ចូល​រួម​ចំណែក​យ៉ាង​សកម្ម​​​ នៅ​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩​ ជូន​ដល់​កង​ទ័ព​ និង​ក្រុម​គ្រួ​សារ​កង​ទ័ព​នៅ​ថ្នាក់​ជាតិ​ និង​គ្រប់​រាជ​ធានី​ខេត្ត​ទាំង​អស់​ ដោយ​សំរេច​បាន​លទ្ធផល​គួរ​ជា​ទី​គាប់​ចិត្ត ​ដែល​គិត​ត្រឹម​ថ្ងៃទី​​២៩​ ​ខែ​មេសា​ ឆ្នាំ​២០២​១​នេះ ​ក្រសួង​ការ​ពារ​ជាតិ​បាន​ចាក់​វ៉ាក់​សាំង​កូវីដ​១៩​ ដូស​ទី​១ ​បាន​ចំនួន ​២៩៤,​៥៤៣​នាក់​ និង​ដូស​ទី​២ ​បាន​ចំនួន ២៤៥,៥៦១​នាក់​។
           ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​១៩​ នា​ឱកាស​នោះ​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​បាន​បញ្ជាក់ថា​៖​ កា​រចូល​រួម​អនុវត្ត​យុទ្ធនា​ការ​ជាតិ​ចាក់​វ៉ាក់​សាំង​របស់​រាជ​រដ្ឋាភិបាល​នា​ពេល​នេះ ​បាន​បង្ហាញថា​៖​ កង​ទ័ព​ មិ​នត្រឹម​តែ​ជា​កម្លាំង​ស្នូល​ការ​ពារ​អធិបតេយ្យ​ភាព​ជាតិ​ បូរណភាព​ទឹក​ដី​ សន្តិ​សុខ ​និង​សុវត្ថិភាព​ប្រជាជន​ ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​កង​ទ័ព​មាន​សមត្ថភាព​គ្រប់​គ្រាន់​ ក្នុង​ការ​ចូល​រួម​កិច្ចការ​មនុស្ស​ធម៌​ តាម​រយៈ​ការ​បញ្ចូន​កម្លាំង​ ចូល​រួម​បេសក​កម្ម​របស់​អង្គការ​សហ​ប្រជា​ជាតិ​ ជួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​នា​នា​ ពិសេស​ការ​ចូល​រួម​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូវីដ​-​១៩​ ជូន​កង​ទ័ព​ និ​ង​គ្រួសារ ​ប្រជា​ពលរដ្ឋ ​ព្រម​ទាំង​មុខ​សញ្ញា​ផ្សេង​ៗ​ទៀត ​តាម​ការ​ប្រគល់​ភារកិច្ច​របស់​រាជ​រដ្ឋាភិបាល​ សម្រេច​ជោគ​ជ័យ​គួរ​កត់​សម្គាល់​។​ ក្នុង​នាម​រាជ​រដ្ឋាភិបាល ​ក្រសួង​កា​រ​ពារ​ជាតិ​ អគ្គ​បញ្ជា​ការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ សម្តេច​ពិ​ជ័យ​សេនា ទៀ ​បាញ់ ​បាន​សម្ដែង​នូវ​ការ​កោត​សរសើរ​ និ​ងវា​យតម្លៃ​ខ្ពស់​ ចំពោះ​ថ្នាក់​ដឹក​នាំ​ នាយ​ទាហាន ​នាយ​ទាហាន​រង​ និ​ងព​លទាហាន​ ព្រម​ទាំ​ងក្រុម​គ្រូ​ពេទ្យ ​និង​ក្រុម​ការ​ងារ​ទាំង​អស់​ដែល​បាន​លះ​បង់​កម្លាំង​កាយ​ចិត្ត​ ពេល​វេលា​ ចូល​រួម​បំពេញ​បេសក​កម្ម​ ជា​ប្រវត្តិ​សាស្ត្រ ​នៅ​គ្រប់​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ របស់​រាជ​រដ្ឋាភិបាល ​សម្រេច​ជោគ​ជ័យ​តាម​ផែន​ការ​គ្រោង​ទុក​។​ ឆ្លៀត​ក្នុង​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​​ អំពា​វនាវ​ដ​ល់ក្រសួង ​ស្ថាប័ន​ អាជ្ញាធរ​មូល​ដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ និង​ប្រជា​ពល​រដ្ឋ​ទាំង​អ​ស់ ដែល​កំពុង​រ​ស់​នៅ​ក្នុង​ខណ្ឌ ​សង្កាត់​ នៃ​រាជ​ធានី​ភ្នំពេញ ​បន្ត​ចូល​រួម​គាំទ្រ​អនុវត្ត​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់​សាំង​នា​ពេល​នេះ​ ឲ្យ​ទទួល​បាន​ ជោគ​ជ័យ​តាម​ផែន​ការ​គ្រោង​ទុក​។​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ក៏​បាន​ណែនាំ​ ដល់​អនុ​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩​ ក្រសួង​ការ​ពារ​ជា​តិ ត្រូវ​ជម្រុញ​រៀប​ចំ​ក្រុម​គ្រូ​ពេទ្យ​ចុះ​ចាក់​វ៉ាក់​សាំង​តាម​ខណ្ឌ​នី​មួយៗ​ ដោយ​ផ្តោត​សំខាន់​ក្នុង​តំប​ន់​ក្រហម​ ​ជា​ការ​ងារ​អាទិភាព​ ចំណុច​ចាប់​ផ្ដើម​ដែល​ ត្រូវ​ធ្វើ​ឲ្យ​បាន​លឿន​តា​មដែល​អាច​ធ្វើទៅ​បាន​ តាម​បទ​បញ្ជា​របស់ ​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី ​នៅ​ថ្ងៃទី​២​៧​ ខែ​មេ​សា ​ឆ្នាំ​២០២១​។ ចំពោះ​ក្រុម​គ្រូរ​ពេទ្យ ​ក្រុម​បច្ចេក​ទេស​ និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​ទាំ​ង​អស់​ ត្រូវ​ចូល​រួម​អនុវត្ត ​និង​ប្រកាន់​ឱ្យបា​ន​​ខ្ជាប់​ខ្ជួន​នូវ​វិធាន​ការ​សុខា​ភិបាល​ និង​តាម​អនុសាសន៍​ណែ​នាំ​សម្តេច​តេជោ​ នាយក​រដ្ឋមន្ត្រី ​«៣​ការ​ពារ​ និង​ ៣​កុំ​»។ ត្រូវ​​អនុវត្ត​ដោយ​ហ្មត់​ចត់​នូវ​វិធាន​ការ​សុខាភិបាល​តាម​វិជ្ជាជីវៈ​រប​ស់គ្រូ​ពេទ្យ ​ធានា​ដំណើរ​កា​រចាក់​វ៉ាក់​សាំង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។
        នៅ​ក្នុង​ឱកា​សនោះ​ សម្តេច​ពិជ័យ​សេនា​ ក៏​បាន​ប្រគល់​សំភារៈ ​បរិក្ខា​ពេទ្យ ​ជូន​ដល់​បណ្តា​កង​ឯកភា​ពទាំ​ង​១៣​ ដែល​ត្រូវ​ចូល​រួម​ក្នុង​យុទ្ធនា​ការ​ថ្នាក់​ជាតិ​​ចាក់​វ៉ាក់​សាំង​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ចាប់​ពី​ថ្ងៃទី០១​ ខែ​ឧសភា​ នេះ​ត​ទៅ​​។
        សូម​បញ្ជាក់​ថា៖​ បន្ទាប់​ពី​មាន​ការ​ប្រកាស​ធ្វើ​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩ ​នៅ​ថ្ងៃទី​ ១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ ដោយ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី ​គេ​សង្កេត​ឃើញ​ថា​ សន្ទស្សន៍​នៃ​ការ​ចាក់​វ៉ាក់​សាំង​កូវីដ​-​១៩​ មា​ន​ការ​កើន​ឡើង ​ដោយ​បាន​ចាក់​វ៉ាក់​សាំង​កូវីដ​​១៩​ ជូន​ដ​ល់ក្រុម​មនុស្ស​អាទិភា​ពដូច​ជា​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​រាជ​រដ្ឋា​ភិបាល​ ថ្នាក់​ដឹក​នាំ​​ និ​ង​សមាជិក​សមាជិកា​ព្រឹទ្ធ​សភា ​រដ្ឋសភា ​ក្រុម​គ្រូ​ពេទ្យ​រដ្ឋ ​និង​ឯកជ​នទាំង​អ​ស់ មន្ត្រីរាជ​ការ​គ្រប់​លំដាប់​ថ្នាក់ ​កម្មករ​​ កម្មកា​រិនី​ ជ​ន​ចាស់​ជរា​ ព្រម​ទាំង​ប្រជាពល​រដ្ឋ​ទូ​ទាំង​ប្រទេស ​បើ​គិត​ត្រឹម​ថ្ងៃទី​២៩​ ខែ​មេសា ​ឆ្នាំ ២០២​១​ សរុប​ដូស​ទី​១ ​មា​នចំនួន ១,៣០៤,៨៩០​នាក់​ ក្នុង​នោះ​មាន​ស្រី​ចំនួន​ ៤៥,៦៩៨​នាក់​។​ ដោយ​ឡែក​សំរា​ប់រា​ជធា​នីភ្នំពេញ​ កា​រ​ចា​ក់​វ៉ាក់​សាំង​​មាន​​ចំនូន​សរុប​ ៥៤២,២៧២​នាក់​​។​ ហើយ​ក្នុង​ចំនួន​សរុប​ ១​លាន​នាក់​នេះ ​មាន​វ៉ាក់​សាំង ​ស៊ីណូ​ហ្វាម​ ចាក់​បាន​ចំនួន​ ២៥៩,៧០៥​នាក់ ​វ៉ាក់​សាំង​កូវី​សែល​ ចាក់​បាន​ចំនូន ១៥៦,៨៩៧​នាក់​ និង​វាក់​សាំង​ស៊ី​ណូ​វាក់​ ចាក់​បាន​ ៦១៨,២៨៨​នាក់​។​ ដោយ​ឡែក​ក្រុម​គ្រូ​ពេទ្យ​ក្រសួង​ការ​ពារ​ជាតិ​ បា​ន​ចាក់​វ៉ាក់​សាំង​សរុប​ចំនួន​ ២៩៤,៥៤៣នាក់​ ដែល​ធ្វើ​អោយ​ចំនួន​សរុប​អ្នក​ចាក់​វ៉ាក់​​សាំង​នៅ​ទួទាំង​ប្រទេស​បាន​កើន​រហូត​ទៅ​ដល់​ ១,៣២៩,៤៣៣​នាក់​ គិត​ត្រឹម​ថ្ងៃទី​២​៩ ខែ​មេសា ឆ្នាំ​២០២១ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង