កិច្ច​ប្រជុំ​ពិភាក្សា ​និង​ពិនិត្យ​មើល​អំពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ នៃ​ការ​គ្រប់​គ្រង​អចលន​ទ្រព្យ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឆ្នាំ​២០២៤​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

គណៈកម្មការ​បញ្ជី​សារ​ពើ​ភណ្ឌ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ រៀប​ចំ​ចុះ​បញ្ជី​​ដី​រដ្ឋ​ និង​ធ្វើ​វិញ្ញា​បន​បត្រ​សម្គាល់​អចលន​វត្ថុ ​របស់​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​ឧសភា​ ឆ្នាំ​២០២៤ ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា ​និង​ពិនិត្យ​មើល​អំពី​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ នៃ​ការ​គ្រប់​គ្រង​អចលន​ទ្រព្យ​របស់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ឆ្នាំ​២០២៤​ នៅ​ទី​ស្ដី​ការ​ក្រសួង​ការ​ពារ​ជាតិ​ ក្រោម​អធិបតី​ភាព ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​។

ក្នុង​របៀប​វារៈ​ នៃ​កិច្ច​ប្រជុំ ​គឺ​បាន​ផ្ដោត​ទៅ​លើ​ការ​ស្ដាប់​នូវ​របា​យ​ការណ៍​សង្ខេប​ប្រចាំ​ឆ្នាំ ​ស្ដី​ពី​ការ​ធ្វើ​បញ្ជី​សារ​ពើ​ភ័ណ្ឌ​ឆ្នាំ​គោល ​២០១៩​ តារាង​ប្រៀប​ធៀប​ឆ្នាំ២០២០​ និ​ង​ឆ្នាំ​២០២១​ និង​លទ្ធ​ផល​អង្គ​ប្រជុំ​កាល​ពី​លើក​មុន​ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​ប្រធាន​គណៈកម្មការ​ដឹ​ក​នាំ​ជា​បន្ត​បន្ទាប់​ និង​ការ​ស្ដាប់​លទ្ធផល​ នៃ​កិច្ច​ប្រជុំ​ឆ្លង​សេចក្តី​សម្រេច​ នៃ​ការ​បង្កើត​អនុ​គណៈ​កម្មការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ​ នឹង​ធ្វើ​វិញ្ញា​ប័ន​ប័ត្រ​សម្គាល់​ម្ចាស់​អចលន​ទ្រព្យ​ទាំង​ ៧​ និង​ក្រុម​ការ​ងារ​​ទាំង ​៤ ​របស់​លេខា​ធិការ​ដ្ឋាន និង​របៀប​វារៈ​របស់​អង្គ​ប្រជុំ ​ដែល​បាន​ឆ្លង​ផែន​ការ​សកម្ម​ភាព​របស់​ក្រុម​ការ​ងារ​នៅ​ពេល​ខាង​មុខ​។ 

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​

   នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា បាន​បញ្ជាក់​ថា​៖ ផែន​ការ​ការ​ងារ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ​ និង​ធ្វើ​វិញ្ញាបន​ប័ត្រ​សម្គាល់​ម្ចាស់​អចលន​ទ្រព្យ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ធ្វើ​ឡើង​គឺ​ក្នុង​គោល​បំណង​ ដើម្បី​ឲ្យ​បាន​ជ្រោត​ជ្រា​បរាល់​បែប​បទ​ នី​តិ​វិធី​នានា ​ក្នុង​ការ​ចុះ​បញ្ជី​ ហើយ​ត្រូវ​ត្រួត​ពិនិត្យ​តាម​ដាន​ និង​ធ្វើ​របាយ​ការណ៍​ឡើង​វិញ​ ពី​ប្រវត្តិ​អចលន​ទ្រព្យ ​របស់​កង​ឯក​ភាព​ទាំង​អស់​ ទូ​ទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​ដោយ​សុក្រិត្យ​ភាព​បំផុត​ ក្នុង​ការ​រៀប​ចំ​ចុះ​បញ្ជី​ដី​រដ្ឋ ​ និង​ធ្វើ​វិញ្ញាបន​ប័ត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ របស់​ក​ងឯក​ភាព​នី​មួយៗ​ឲ្យ​ស្រប​ទៅ​តាម​ទិន្នន័យ ​ដែល​មាន​នៅ​ក្នុង​បញ្ជី​សារពើ​ភ័ណ្ឌ​ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​កន្លង​មក​។​ ហើយ​សម្រាប់​ផែន​ការ​នេះ ​ឯកឧត្តម ​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​បញ្ជាក់​ច្បាស់​ថា​៖ គឺ​មាន​គោល​បំណង ​ដើម្បី​ពង្រឹង​ការ​កាន់​កាប​អចលន​ទ្រព្យ ​របស់​រដ្ឋ​ដោយ​ស្រប​ច្បាប់​ គ្រប់​បណ្ដា​ទី​តាំង ដែល​ជា​មូល​ដ្ឋាន​របស់​ស្ថាប័ន​ អង្គភាព​ ទូរ​ទាំង​កង​យោធ​ពល​ខេមរភូមិន្ទ​ ដើម្បី​បញ្ជៀស​បាន​នៅ​បាតុភាព ​ការ​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ​ និង​អចលនវត្ថុ​នានា ដែល​គ្រប់​គ្រ​ងដោយ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ពី​សំណាក់​ជន​ឱកាស​និយម​ ដែល​តែង​តែ​បង្ក​ទំនាស់ ​កើត​មាន​ឡើង​ជា​ហូរ​ហែ​នា​ពេល​កន្លង​មក​។ ​

ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​ទៀ សីហា ក៏​បាន​សំណូមព​រ​ដល់​ប្រធាន​ និង​អនុ​ប្រធាន​ នៃ​អនុ​គណៈ​កម្មការ​ទាំង​ ៧ ​ជួយ​ជំរុញ​បណ្ដា​អង្គភាព​ប្រើ​ប្រាស់​ ដែល​ធ្វើ​បញ្ជី​សារ​ពើ​ភ័ណ្ឌ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ឆ្នាំ​គោល ​២០១៩​ ឱ្យ​បាន​លឿន ​ហើយ​ក៍​ត្រូវ​ពន្លឿន​ការ​ងារ​ចុះ​បញ្ជី​សារពើ​ភ័ណ្ឌ​នេះ​ ឲ្យ​បាន​លឿន​ ដើម្បី​បញ្ជូន​ទិន្នន័យ​ទៅ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ជៀស​វាង​ការ​ពន្យា​រពេ​លយូរ​ឆ្នាំ​ត​ទៅ​ទៀត​។ ឯកឧត្តម ក៏​បាន​សំណូមពរ​ ដ​ល់ប្រធាន​ស្ថាប័ន​អង្គភាព​ គ្រប់​អង្គ​ភាព ​ដែល​ប្រើ​ប្រាស់​ដី​រដ្ឋ​ ត្រូវ​ដាស់​តឿន ​និង​ជំរុញ​ជំនាញ​របស់​ខ្លួន​ ដែល​ទទួល​ការ​ងារ​បញ្ជី​សារ​ពើ​ភ័ណ្ឌ​ ដើម្បី​អនុវត្ត​ឱ្យ​បាន​ទាន់​ពេល​វេលា ​និង​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ត​។ ទន្ទឹម​និ​ង​នេះ​ដែរ​ ឯក​ឧត្តម​រដ្ឋមន្ត្រី ​ក្រសួង​ការ​ពារ​ជាតិ​ ក៏​បាន​ក្រើន​រំលឹក​ ដល់​មេ​បញ្ជាការ ​និង​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ គ្រប់​បណ្ដា​អង្គភាព​កង​ទ័​ព ដោយ​ធ្វើ​យ៉ាង​ណា​ត្រូវ​គ្រប់​គ្រង​ឲ្យ​បាន​ នៅ​រាល់​ទ្រព្យ​សម្បត្តិ​រប​ស់រដ្ឋ​ ដោយ​យ​កចិត្ត​ទុក​ដាក់​មក​ពិនិត្យ​ពិច្ច័​យ​ចុះ​បញ្ជី​ឲ្យ​បាន​ទាន់​ពេល​វេលា​ រាល់​អចលន​ទ្រព្យ​ ដែល​ជា​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ ឲ្យ​បាន​ទាន់​ពេល​វេលា ​ ដើម្បី​បញ្ជៀស​បាន​ រាល់​បាតុភាព​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ