​ខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរខួបទី ១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៤ ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

កាល​ពី​ថ្ងៃ​ទី​០៥ ខែ​ឧសភា​ ឆ្នាំ២០២៤ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រដ្ឋាភិបាល​ចុះ​ជួយ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​ និង​លោក​ជំទាវ​ ទាន អេង ​ទៀ​សីហា​ បាន​អញ្ជើញ​ជា​អធិបតី​ខួប​ទី​១៦១ ទិ​វា​ពិភព​លោក​កាក​បាទ​ក្រហម ​អឌ្ឍ​ចន្ទ​ក្រហម​ ក្រោមប្រធានបទ​ “រួម​គ្នា​ជា​មួយ​កាក​បាទ​ក្រហម​កម្ពុជា​​ ដើម្បី​សហគមន៍​មាន​សុខ​ភាព​ល្អ​ និង​មាន​ភាព​ធន់​នឹង​អាកាស​ធាតុ​” ដែល​បាន​រៀប​ចំ​ឡើង​ដោយ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឯកឧត្តម លោក​ឧកញ៉ា​ លោក​ជំទាវ​ អស់​លោក​ លោក​ស្រី​ កង​កម្លាំង ​មន្ត្រី​រាជ​ការ​ អនុ​សាខា​ក្រុម​ ស្រុក​ សប្បុរសជន និង​អង្គការ​ដៃ​គូ ប្រមាណ​៨០០នាក់​ចូល​រួម​។

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រដ្ឋាភិបាល​ចុះ​ជួយ​មូល​ដ្ឋាន​ខេត្ត​សៀម​រាប​ និង​លោក​ជំទាវ​ ទាន អេង ​ទៀ​សីហា

ក្នុង​​កិច្ច​ស្វាគមន៍​របស់​ឯកឧត្តម ប្រាក់ សោភ័ណ ប្រធាន​គណៈ​កម្មាធិការ​សា​ខា​កាក​បាទ​ក្រហម​ខេត្ត​ បាន​បញ្ជាក់​ពី​លទ្ធផល​សកម្ម​ភាព​មនុស្ស​ធម៌​របស់​សាខា​ អនុវត្ត​បាន​ក្នុ​ង​ឆ្នាំ​២០២៣ លើ​ការងារ​មនុស្ស​ធម៌​ សាខា​បាន​ផ្តល់​អំណោយ​មនុស្សធម៌​ដ​ល់គ្រួសារ​រង​គ្រោះ​ ដោយ​ខ្យល់​កន្ត្រាក់ ទឹក​ជំនន់​ អគ្គិភ័យ​ លង់​ទឹក​ស្លាប់​ គ្រោះ​ថ្នាក់​ដោយ​គ្រាប់​មីន​ និ​ង​គ្រោះ​ថ្នាក់​ដោយ​ឧបទ្ទវហេតុ​ផ្សេងៗ សរុប​២.៧៧២គ្រួសារ ដែល​មាន​មនុស្ស​ចំនួន​ ១១.៨៤២នាក់ ចុះ​ជួប​សួរ​សុខ​ទុក្ខ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ ស្ត្រី​ទើប​សម្រា​លកូន​ ដោយ​អប់រំ​ផ្សព្វ​ផ្សាយ​ពី​ការ​ថែ​ទាំ​សុខ​ភាព​មាតា​ទារក​ និង​កុមារ​ សរុប​ចំនួន​២.០៦៩នាក់​ និង​ចែក​ជូន​អំណោយ​មនុស្ស​ធម៌​ ចំនួន​១១០​នាក់​ ការ​សាង​សង់​ផ្ទះ​មនុស្ស​ធម៌​សរុប​ចំនួន​៤ខ្នង និង​កំពុង​ពិនិត្យ​ស្ថាន​ភាព​គ្រោង​សាង​សង់​ចំនួន​៤​ខ្នង​ទៀត។

 ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ក្នុង​ឱកាសនោះ ឯកឧត្តម ទៀ សីហា បាន​បញ្ជាក់​ថា៖ ថ្ងៃ​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់​សាខាកាក​បាទ​ក្រហម​កម្ពុជា​ ខេត្ត​សៀមរា​ប​ ក៏​ដូច​ជា​សម្រាប់​អាជ្ញាធ​រ​ខេត្ត​ និង​ប្រជាពលរដ្ឋ​ទូទាំ​ង​ខេត្ត​សៀម​រាប​ ដើម្បី​បុព្វ​ហេតុ​មនុស្ស​ធម៌​ សំដៅ​ជួយ​ដល់​ជន​រងគ្រោះ និង​ជន​ងាយ​រង​គ្រោះ​តាម​រយៈ​ការ​ជួយ​សម្រាល​ជន​រង​គ្រោះ ដោយ​គ្រោះ​មហន្តរាយ​នានា និង​ការ​ថែ​ទាំ​សុខ​ភាព​ តាម​សហគមន៍​ និង​សកម្ម​ភាព​មនុស្ស​ធម៌​ផ្សេង​ទៀត​។ ឯកឧត្តម​​បាន​អាន​នូវ​សារលិខិត​ សម្ដេច​គិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ ក្នុង​ឱកាស​ខួប​១៦១ ទិវា​ពិភព​លោក​កាក​បាទ​ក្រហម​ និង​អឌ្ឍចន្ទ​ក្រហម​ ០៨ ឧសភា ឆ្នាំ២០២៤ ដែល​នៅ​ក្នុង​ខ្លឹម​សារ​លិខិត​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ប្រកប​ដោយ​ការ​កោត​សរសើរ​ ចំពោះ​គណៈ​កិត្តិយស​ គណៈកម្មាធិការ​សាខា​ អនុ​សាខា​ ដែល​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុង​ការ​ពង្រឹ​ង​ភាព​ជា​ម្ចាស់​ ទាំង​សមត្ថភាព​ ទាំង​ធន​ធាន​ របស់​សាខា​ អនុសាខា ​តាមទិសវិមជ្ឈការ និង​វិសហមជ្ឈការ​ ដោះ​ស្រាយ​ឆ្លើយ​តប​បាន​ភ្លា​ម​ៗ ទៅ​នឹង​ភាព​ងាយ​រង​គ្រោះ និង​បញ្ហា​ប្រឈម​នានា​ នៅ​ក្នុង​រដ្ឋបាល ​ដែន​ដី​នី​មួយ​ៗ បាន​ឆាប់​រហ័ស​ និង​ទាន់​ពេល​វេលា​ ស័ក្ដិ​សម​ជា​ជំនួយ​ការ​ជូន​អាជ្ញាធរ​សាធារណៈ​ ក្នុង​វិស័យ​មនុស្សធម៌​។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់​ថា​៖ សម្រាប់​ឆ្នាំ​២០២៤នេះ ​ប្រធាន​បទ “រួម​គ្នា​ជា​មួយ​កាក​បាទ​ក្រហម​កម្ពុ​ជា​ ដើម្បី​សហគមន៍​មាន​សុខ​ភាព​ល្អ​ និង​មាន​​ភា​ព​ធន់​នឹង​អាកាសធាតុ​” មានគោល​បំណង​សំខាន់​ បង្ហាញ​​ពី​​កា​រ​​ប្ដេជ្ញា​​ចិត្ត​​រប​ស់​កា​ក​​បាទ​​ក្រហម​​កម្ពុជា​ ប​ន្ត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​ និង​ពង្រីក​ការ​អប់រំ​ផ្សព្វ​ផ្សាយ ស្ដី​ពី​ការ​ថែ​ទាំ​សុខ​ភាព​បឋម​តាម​សហគមន៍​ និង​ពង្រឹង​ភាព​ធន់​នឹង​អាកាស​ធាតុ​ ដើម្បី​ចូល​រួម​ជា​មួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អនុវត្ត​វិធាន​ការ​គន្លឹះ​នានា​ ជា​ពិសេស​ក្នុង​រដូវ​ប្រាំង​ឆ្នាំ​នេះ​ ដែល​កម្ដៅ​កើន​ឡើង​ខ្ពស់​មិន​ធ្លាប់​ដែល​មាន​ ដើម្បីពង្រឹង​សេវា​ថែ​ទាំ​សុខ​ភាព ​ឆ្ពោះ​ទៅ​ការ​គ្រប​ដណ្តប់​សុខ​ភាព​ជា​សកល​ ធានា​សុវត្ថិភាព​សុខ​ភាព​ និង​ការ​លើក​កម្ពស់​សុខុមាល​ភាព​ និង​ជីវភាព​រ​ស់នៅ​របស់​ប្រជា​ពលរដ្ឋ​។ ឯកឧត្ដម​ក៏​បាន​ជំរុញ​ដល់​សាខា​ អនុសាខា​ខិត​ខំ​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​សប្បុរសជ​ន​ សំដៅ​ធ្វើ​ការ​សាង​សង់​ផ្ទះ​មនុស្ស​ធម៌​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ ចាស់​ជរាគ្មា​នទី​ពឹង​ ជន​ពិការជនពិការនៅតាមមូលដ្ឋានរបស់ខ្លួន​ សំខាន់លើក​សុខ​ភាព​មាតា​ និង​ទារ​ក​ និង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ជា​ដើម​។ ក្នុង​សកម្មភាព​មនុស្សធម៌​នេះ​ដែរ​ ក៏​បាន​ចូល​រួមឧបត្ថម្ភ​ដល់​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​សៀម​រាប ​រួម​មាន​៖ អង្ករ​២តោន​ ទឹក​បរិសុទ្ធ​១៥០កេស​ និង​ថវិកា​ជា​តួលេ​ខ​បឋម​ចំនួន​ ៤១២៦៣ដុល្លារ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ