សម្តេចពិជ័យសេនា ទៀ បាញ់ បិទសមយុទ្ធ «នាគមាស-២០២៣»

ហ្វេសបុក
តេឡេក្រាម
វ័តអែប

សម​យុទ្ធ​រួម​គ្នា​ “នាគ​មាស​-​ឆ្នាំ​២០២​៣​”​ រវាង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ជា​មួយ​កង​ទ័ព​រំដោះ​ប្រជាជ​នចិ​ន ​លើក​ទី​៥​ ក្រោ​ម​ប្រធាន​បទ​ “ប្រតិបត្តិ​កា​រ​ការ​ពារ​សន្តិសុខ​ក្នុង​ព្រឹត្តិ​ការណ៍​ធំៗ​ និង​ការ​ជួយ​សង្គ្រោះ​មនុស្ស​ធម៌​នៃ​កងទ័​ព​ ទាំង​ពី​រកម្ពុជា​-​ចិន”​ នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​បាន​ប្រារព្ធ​ពិធី​បិទ​ នា​ព្រឹក​ថ្ងៃទី​០៥​ ខែ​មេសា ​ឆ្នាំ​២០២៣ ​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ ភ្នំ​​ជុំ​សែន​ រី​ក​រាយ​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ត​កំពង់​ឆ្នាំង ​ស្ថិត​ក្រោម​អធិបតី​ភាព​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​និង​ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ វ៉ី​ វ៉ិន​ ហួយ ​”Wel Wen Hui” មេ​បញ្ជាការ​ តំបន់​ភូមិ​ភាគ​ខាង​ត្បូង​ កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ នាយ​ឧត្តម​សេនីយ៍ ​វង្ស ពិសេន អគ្គ​មេ​បញ្ជាការ ​នៃ​ខ.ភ.ម​ និង​ឯកឧត្តម ​វ៉ាង​ វិន​ ធាន ​”Wang Wen Tian” ឯកអគ្គ​រដ្ឋ​ទូត​វិសាមញ្ញ​ និង​ពេញ​សមត្ថ​ភាព​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ ប្រចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ​ក៏​មាន​វត្តមាន​ក្នុង​ឱកាស​នោះ​ដែរ​។​

        ក្នុង​ឱកាស​នោះ ​ក៏​មាន​ការ​សម្ដែង​ជូន​ទស្សនា​សម​យុទ្ធ​រួម​គ្នា​ និង​របាយ​ការណ៍​រប​ស់​ក្រុម​ការងារ​ដឹក​នាំ​សម​យុទ្ធ​ប្រទេស​ទាំង​ពី​រ​កម្ពុជា​-​ចិន​ ដោយ​បា​នបង្ហាញ​ថា​ សម​យុទ្ធ​នាគ​មាស​ឆ្នាំ​២០២៣ ​លើក​ទី​៥នេះ​ ​ដំណើរ​ការ​រយៈ​ពេល​២០​ថ្ងៃ ​កម្លាំង​ចូល​រួម​រហូត​ដល់​ចំនួន​ ២,៨៣១​នាក់​ ក្នុង​នោះ​កង​យោធ​ពលខេមរ​ភូមិន្ទ​ មាន​ចំនួន​ ២ពាន់ ​៧៧៤​នាក់​ និង​កង​ទ័​ពរំដោះ​ប្រជាជន​ចិន​ មាន​ចំនួន ​២៥៧​នាក់​ បាន​ពង្រឹង​ស្មារតី​សាមគ្គីភាព ​មិត្ត​ភាព​ជា​ប្រពៃណី ​បង្កើន​ការ​ផ្លាស់​ប្ដូរ​កិច្ច​ ​សហ​ប្រតិបត្តិការ​ថែម​មួយ​កម្រិត​ទៀត ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង​សន្តិសុខ​គ្រប់​បែប​យ៉ាង​ នាំ​មក​នូវ​ផល​ប្រយោជន៍​សុភមង្គល​ដល់​ប្រទេស​ជាតិ​ និង​ប្រជាជន​ទាំង​ពីរ​ រួម​វិភាគ​ទាន​ដល់​ការ​គាំ​ពារ​សន្តិភាព​ ស្ថិរភាព​ក្នុង​តំបន់​ និង​ពិភព​លោក​។​

        តាម​រយៈ​ការ​ហ្វឹកហ្វឺ​នរួម​គ្នា​លើក​នេះ​ បានព​ង្រឹង​សមត្ថភាព​ដល់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ក្នុង​ការ​រៀប​ចំ​ផែន​ការ​នៅ​ទី​បញ្ហាការ ​និង​ទីលាន​ ដឹក​នាំ​បញ្ហា​គ្រប់​គ្រង​កម្លាំង​ និង​ការ​ងារ​ផ្នែក​រដ្ឋបាល ​ធានា ​ព័ត៌មា​ន ហ្វឹក​ហ្វឺ​ន រួម​ជា​មួយ​ការ​ប្រើប្រាស់​កម្លាំង​សរុប​ មធ្យោបាយ​សរុប​ ទាំង​រថយន្ត​ ឧបករណ៍​ សម្ភារៈ ​មធ្យោបាយ ​និងបរិក្ខារ​ សម្រាប់​បម្រើ​ឱ្យ​សម​យុទ្ធ​ប្រកប​ដោយ​ភាព​ហ្មត់​ច​ត់ និង​ប្រសិទ្ធ​ភាព​។​ ទន្ទឹម​នេះ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ទទួល​បាន​នូវ​ប​ទពិសោធន៍​ និង​ចំណេះ​ដឹង​ថ្មីៗ​ថែម​ទៀត ​ដូច​ជា​​ការ​ចល័​ត​កង​កម្លាំង​ ការ​ដោះ​ស្រាយ​ជាយថា​ហេតុ ​ការ​រុករក​បោស​សំអាត​មីន​ និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ​ប្រតិបត្តិការ​មនុស្ស​ធម៌​ ការ​ដោះ​ស្រាយ​ជំងឺ​ឆ្លង​ និង​កិច្ច​ការ​សង្គ​ម​មួយ​ចំនួន​ទៀត​ និង​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ត្រៀម​រៀប​ចំ​កម្លាំង​សម្រាប់​ចូល​រួម​ព្រឹត្តិការណ៍​ ស៊ីហ្គេម​ អាស៊ាន ​ប៉ារ៉ាហ្គេម​ ឆ្នាំ​២០២៣​ (SEA Games-ASEAN. Para Games 2023) នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ទៀត​ផង​។​

        ក្នុង​នាម​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​បញ្ជាការ​ដ្ឋាន​ នៃ​កង​យោធ​ពលខេ​មរ​ភូមិន្ទ​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ថ្លែង​នូវ​មោទន​ភាព​ ដែល​បាន​ធ្វើ​ម្ចាស់​ផ្ទះ​ជា​លើក​ទី៥​ ​សម​យុទ្ធ​រួម​គ្នា​ “នាគមាស -ឆ្នាំ២០២៣ រវាងកង​យោធ​ពលខេមរ​ភូមិន្ទ​ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នា​ពេល​នេះ ​បាន​ផ្ដល់​ឱកាស​ដល់​កង​ទ័ពប្រទេស​ទាំង​ពីរ​ទទួល​បាន​ការ​ផ្លាស់​ប្តូរ​ ចំណេះ​ដឹង​ បទ​ពិសោធន៍ ​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ល្អ​ប្រសើរ ​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជា​មួយ​គ្នា​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត ​សម្រាប់​គាំទ្រ​ដល់​សន្តិសុខ​ក្នុង​តំបន់ ​និង​សកល​លោក​។​

       សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​បញ្ជាក់​ថា៖​ ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា​ “នា​គ​មា​ស​​-​ឆ្នាំ២០២៣”​លើក​នេះ ​បាន​បង្ហាញ​ដល់ពិ​ភព​លោកកា​ន់​តែច្​បាស់​ថា ​មិត្ត​ដែក​ថែប​មិន​អាច​បំបែ​ក​បំបាក់​កម្ពុជា​-​ចិន ​បាន​ពួន​ជ្រុំយ៉ាង​យក​ចិត្ត​ទុក​ដាក់​ដោយ​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន​ នៃ​ប្រទេស​ទាំង​ពីរ​ និង​បន្ត​រីក​ចម្រើន​កាន់​តែ​ខ្លាំងក្លា​ក្នុង​រយៈ​ពេល​ ៦៥​ឆ្នាំ​ ក្រោយ​ពី​ការប​ង្កើត​កា​រ​ទូត​ដែល​បង្ហាញ​ពី​ ទំនាក់ទំ​នងអ​ន្តរ​ជាតិ​បែប​ថ្មី​។​ មួយ​វិញ​ទៀត ​សមយុទ្ធ​រួម​គ្នា​នេះ​ ពិត​ជា​មាន​សារៈ​សំខាន់​ជា​យុទ្ធ​សាស្រ្ត​ នៃ​ទំនាក់​ទំនង​កម្ពុជា​-​ចិន​ កាន់​តែ​មាន​ភាព​ចាំបា​ច់​ថែម​ទៀត​នៅ​ក្នុង​បរិបទ​នៃ​ការ​ផ្លាស់​ប្ដូរ​ និង​បញ្ហា​ប្រឈម​នានា​យ៉ាង​ខ្លាំង​ក្លា​នៅ​ក្នុង​ពិភ​ពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ​និង​ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រដ្ឋាភិបាល ​កង​ទ័ព​ប្រទេស​ទាំង​ពី​រ មិ​ន​ថាស្ថាន​ភាព​អន្តរជាតិ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ណាក៏​ដោយ​ ក៏​ប្រទេស​យើង​ទាំ​ងពីរ​នឹង​ធ្វើ​ឱ្យកាន់​តែ​ស៊ី​ជម្រៅ​ឥត​ងាករេ​នូវ​ “មិត្តភាព​ដែក​ថែប​ យ៉ាង​ជិត​ស្និទ្ធ និង​អភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​ជាក់​ស្ដែង ​ឈ្នះ ឈ្នះ​ ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ សំដៅ ​“ជម្រុញ​កសាង​សហគមន៍​វាសនា​រួម​សម្រាប់​មនុស្ស​ជាតិ”​។​

        សមិទ្ធ​ផល​សម​យុទ្ធ​រួម​គ្នា ​“នាគមាស-​ឆ្នាំ២០២៣​ លើក​នេះ ​បាន​បន្សល់​ទុក​នូវ​និមិត្ត​សញ្ញា​មួយ​ដ៏​រឹង​មាំ ​សម្រាប់​កត់​ត្រា​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​យោធា ​នៃ​កិច្ច​សហប្រតិបត្តិការ​មិត្ត​ភាព​ រវា​ង​ប្រទេស​ និង​កង​ទ័ព​ទាំង​ពីរ ស្រប​ពេល​ដែល​ស្ថាន​ការណ៍​នៅ​លើ​ពិភ​ព​លោក​មាន​ភាព​ប្រែប្រួល ​និង​វិវត្តន៍​យ៉ាង​ឆាប់​រហ័ស ​និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​-​១៩ ​មាន​ភាព​ធូរ​ស្រាល​, មាន​សុខ​សន្តិភាព ​ជំនះ​គ្រប់​ ឧបសគ្គ​គ្រប់​បែប​យ៉ាង​ រួម​ចិត្ត​តែ​មួយ​ កៀក​ស្មា​គ្នា​ និង​ធ្វើ​កា​រជា​មួយ​គ្នា​គ្រប់​ការ​លំបាក​ និង​គ្រប់​កាលៈ​ទេសៈ ​សម្រេច​បាន​ជោគ​ជ័យ​តាម​ផែន​ការ​គ្រោង​ទុក​។​

​         ក្នុង​នាម​រាជ​រដ្ឋាភិបាល ​ក្រសួង​ការ​ពារ​ជាតិ ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដែ​ល​ជា​និច្ចកាល​តែង​តែគាំ​ទ្រ​ឥត​ងាក​រេចំ​ពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា ​ដើម្បី​រក្សា​ឯករាជ្យ​ អធិប​តេយ្យ​ភាព​ សន្តិសុខ ​និង​ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ ​និង​លើក​កម្ពស់​ជា​បន្ត​បន្ទាប់​នៃ​របៀប​វារៈ​នយោបាយ​ជាតិ​សំខាន់ៗ​របស់​កម្ពុជា​ ហើយ​ប្រឆាំង​ជាដាច់​ខាត​ចំពោះ​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​។​ ​នៅ​ក្នុ​ងន័យ​នេះ​ សម្តេច​ពិជ័យ​ បាន​ស្នើ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ​បន្ត​ជម្រុញ​ការ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា​ឱ្យ​កាន់​តែ​មាន​កម្រិត​ខ្ពស់​តាម​ទម្រង់​នានា ​ដូច​ជា ​ទស្សន​កិច្ច​ទ្វេភាគី​ ជំនួប​តាម​ប្រព័ន្ធ​វីដេអូ ​សារ​និង​លិខិត​នានា ​ដើម្បី​លើក​កម្ពស់​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ជា​យុទ្ធសាស្ត្រ​ និង​ទំនុក​ចិត្ត​នយោ​បាយ​គ្នា ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ស៊ី​ជម្រៅ​លើ​បញ្ហា​ទ្វេភាគី ​តំបន់ ​និង​អន្តរ​ជាតិ​សំខាន់ៗ​ឱ្យ​ទាន់​ពេល​វេលា​ សំដៅជ​ម្រុញ​ទំនាក់​ទំន​ងកម្ពុជា​-​ចិន​ ឱ្យ​ស្ថិត​នៅ​លើ​មាគ៌ាដ៏​ត្រឹម​ត្រូវ,​ បង្កើន​ទំនាក់​ទំនង​ រវា​ងកង​ទ័ព​ប្រទេស​ទាំងពី​រ​គ្រប់​លំដាប់​ថ្នាក់​ ដោយ​ចាប់​យក​សក្តា​នុពល ​នៃ​យន្តការ​កិច្ច​សហប្រតិបត្តិការ តា​ម ​រយៈ​ពង្រឹង​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍ នៃភា​ព​រីក​ចម្រើន​លើ​វិស័យ​ប្រព័ន្ធ​បច្ចេក​ទេស​ព័ត៌មាន​វិទ្យា​ សុខា​ភិបាល​ ការ​លើក​កម្ពស់​ កសាង​សមត្ថ​ភាព​ ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ភស្តុភារ​កម្ម ​និង​បរិក្ខារ​ ការ​ទូ​តយោធា ​និង​វិស័យ​ផ្សេងៗ​ទៀត​ រួម​ទាំង​សម​យុទ្ធ​ ការ​ហ្វឹកហ្វឺ​ន​រួមគ្នា​ សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​មួយ​កម្រិត​ទៀត ​ក្នុង​កិច្ច​ការ​សន្តិសុខ​ពហុភាគី​ ៕

អត្ថបទពេញនិយម

សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត ​អញ្ជើញ​ជា​អធិបតី​ភាព​ ក្នុង​ពិធី​ខួប​​លើក​​​ទី​​២៥​ ​នៃ​​ការ​​បញ្ចប់​​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ​និង​ការ​អនុវត្ត​ប្រកប​ដោយ​ជោ​គជ័យ​ នយោ​បាយ​ឈ្នះ ​ឈ្នះ ​និង​ខួប​៥​ឆ្នាំ​ នៃ​ការ​កសាង​វិមាន​ឈ្នះ ឈ្នះ​

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ ​សីហា ​បិទ​សិក្ខា​សាលា​ ដក​ពិសោធន៍​លើ​ការ​ងា​រ​សម្ព័ន្ធ​មេត្រីភាព ​រវាង​អង្គភាព​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​មួយ​ស្ថាប័ន ​អង្គភាព​ស៊ីវិល ​ទិស​យោធ​ភូមិ​ភាគ​ទី​​៣

អត្ថបទទាក់ទង