នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ និងបូជាសពយោធិន២០នាក់ ដែលបានពលី ដោយឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ឯកឧត្ដម នាយ​ឧត្ដម​សេនីយ៍​ ទៀ សីហា​ ឧបនាយក​រមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​មេសា​ ឆ្នាំ២០២៤ បាន​ដឹ​ក​នាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃ​កងយោធពល​ខេមរភូមិន្ទ​ អញ្ជើញ​ចូល​រួម​គោរ​ព​វិញ្ញាណក្ខន្ធ​ បំពាក់​ឋានន្តរ​ស័ក្តិ​យោធិន​២០រូប ដែល​បាន​ពលី​ជីវិ​ត​ ដោយ​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​ នៅ​បញ្ជាការដ្ឋានយោធភូមិ​​ភាគ​ទី​៣ ខេត្ត​កំពង់​ស្ពឺ​ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី២៧ ខែ​មេសា​ ឆ្នាំ​២០២៤។ ពិធី​នេះ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួ​ង​មុខងារសាធារណៈ និង​មន្ត្រី​អ្នក​មុខ​អ្ន​ក​ការ​ ក្នុង​ជួរ​រាជ​រដ្ឋាភិបាល​ ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ ក្នុង​ក្រសួង​ការពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ មន្ត្រី​រាជ​ការ​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ​។

នៅ​ក្នុង​ឱកាស​អញ្ជើញ​ គោរបវិញ្ញាណក្ខន្ធ ​បំពាក់​ឋានន្តរ​ស័ក្តិ​យោធិន ដែ​ល​​បា​នពលី​ជីវិត​ទាំង​២០រូប​នេះ​ដែរ​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ក៏​បាន​នាំ​យក​នូវ​សារ​ចូល​រួម​រំលែក​ទុក្ខ​របស់​ សម្ដេច​តេជោ​ ហ៊ុន សែន​ ប្រធាន​ឧត្ត​មក្រុម​ប្រឹក្សា​ព្រះ​មហាក្សត្រ​ និង​ជា​ប្រធាន​ព្រឹទ្ធ​សភា​ជាតិ​ និង​សម្ដេច​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត ជូន​ដល់​ក្រុម​គ្រួសារ​សព​យោធិន​ទាំង​២០រូប​ផង​ដែរ​។ ក្នុង​ឱកាស​នោះ​ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ក៏​បាន​នាំ​យក​ថវិកា​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​យោធិន​ទាំង​២០រូប ដោយ​ក្នុង​មួយ​គ្រួសារៗ​​ទទួល​បាន​ថវិកា​២ម៉ឺន​ដុល្លារ​ ជា​ថវិកា​របស់​សម្ដេច​ធិបតី​ហ៊ុន ម៉ាណែត, ៣លាន​រៀល​ជា​ថវិកា​ក្រសួង​ការ​ពារ​ជាតិ​, ​៥ពាន់​ដុល្លារ​ជា​ថវិកា​មក​ពី​សប្បុរស​ជន​នានា​ និង​មួយ​គ្រួសារ​១លាន​រៀល​ជា​ថវិកា​របស់​ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ​។

សូម​បញ្ជាក់​ថា​៖ កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ ទី២៧ ខែ​មេសា​ ឆ្នាំ២០២៤ មាន​ករណី​ឧបទ្ទវ​ហេតុ​ផ្ទុះ​គ្រាប់ នៅ​បញ្ជាការដ្ឋាន​យោធ​​ភូមិ​​​​ភា​គទី៣ បណ្តាល​ឲ្យ​យោធិ​ន​ចំនួន​២០​នាក់ បាន​ពលី​ជីវិត​ និង​យោធិន​​មួយ​ចំនួន​ទៀត​បានរង​របួស។ ​ជា​មួយ​នឹ​ង​​សា​រ​ចូល​រួម​រំលែក​ទុក្ខ​ និង​ជួយ​ថវិកា​ទៅ​ក្រុម​គ្រួសារ​សព​យោធិន ​សម្តេច​អធិបតី​​ ហ៊ុន​ ម៉ាណែត ក៏​បាន​ផ្តល់​ថវិកា​ចំពោះ​យោធិន​ដែល​រង​របួស​ ក្នុង​ឧបទ្ទវហេតុនេះ​ ក្នុង​ម្នាក់​ៗ​ចំនួន​ ២០លាន​រៀល​ផង​ដែរ​។

ថ្លែង​នៅ​ក្នុង​ពិធី​ប្រទាន​ភ្លើង​បូជា​សព​យោធិន​ពលី​ នៅ​ក្នុង​បញ្ជាការដ្ឋានយោធ​ភូមិ​ភាគ​ទី​៣ នា​ពេល​នោះ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា ជំនួស​មុខ​ឲ្យ​ សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត បា​ន​សម្ដែង​នៅកា​រសោ​កស្ដា​យ​ ស្រណោះ​អាឡោះ​អាល័យ​ជា​ទី​បំផុត​ ជា​មួយ​ក្រុម​គ្រួសារ​យោធិន​ពលី​ ព្រោះ​ការ​បាត់​បង់​នេះ​ គឺ​ជាការបាត់​បង់​នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពល​ទាហាន​ឆ្នើម​ ដែល​បាន​ធ្វើ​ពលិកម្ម​បូជា​សាច់​ស្រស់​ឈាម​​ស្រស់ ដើម្បី​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​ជា​ទី​ស្នេហា​ ពិសេស​រួម​ចំ​ណែក​យ៉ាង​សំខាន់​ក្នុង​បុព្វ​ហេតុ​ការ​ពារ​បូរណ​ភាព​ទឹក​ដី កសាងសុខ​សន្តិភាព​ ស្ថិរភាព​សង្គម​ និង​រួម​សុខ​ទុក្ខ​ជា​មួយ​ប្រជាជន​កម្ពុជា​ រហូត​ដល់​ថ្ងៃ​អវសាន​នៃ​ជីវិត​។​ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ ក្នុង​នាម​កង​យោធ​ពលខេមរ​ភូមិន្ទ​ទាំង​មូល​ បាន​ឧទ្ទិ​សបួង​សួង​ដល់​ដួង​វិញ្ញាណ​ក្ខន្ធ​យោធិន​ពលី​ទាំង​២០នាក់​ សុំ​ឆាប់​បាន​ចាប់​កំណើត​ក្នុង​សុគតិ​ភព​គ្រប់​ៗ​ជាតិ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ និង​ក៏​សូម​ជូន​ពរ​យោធិន​ និង​ជន​រង​គ្រោះ​ទាំង​អស់​ ឆាប់​បាន​ជា​សះ​ស្បើយ​ពី​មុខ​របួស​។ បន្ទាប់​មក​ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ ក៏បានប្រទាន​​ភ្លើង​បូជា​សព​យោធិន​ទាំង​២០រូប​ទៅ​តាម​ប្រពៃណី​ ព្រះ​ពុទ្ធ​សាសនា និង​តាម​បែប​បទ​នៃ​ពិធិការកង​ទ័ព​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ