នាយឧត្តមសេនីយ៍ ភួង ស៊ីផាន អនុញ្ញាត​ឲ្យ​ ​នាយក​ផ្នែក​គ្រប់​គ្រង​ និង​ការ​អភិវឌ្ឍ​ នៃ​មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​ កង​ទ័ព​ឥណ្ឌូ​នេស៊ី​ ចូល​ជួប​សម្តែង​ការ​គួរ​សម

ហ្វេសបុក
តេឡេក្រាម
វ័តអែប

ថ្ងៃទី២២ ខែ​​មេសា​ ឆ្នាំ២០២៤ ​នាយ​ឧត្តម​សេនីយ៍​ ភួង ស៊ីផាន រដ្ឋ​លេខា​ធិកា​រ​ក្រសួង​ការពា​រជាតិ​ បាន​អនុញ្ញាត​ឲ្យ​ ឧត្ដម​សេនីយ៍​ត្រី​ Djonny Indramawan,S.t M.Han ​នាយក​ផ្នែក​គ្រប់​គ្រង​ និង​ការ​អភិវឌ្ឍ​ នៃ​មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​ នៃ​កង​ទ័ព​ឥណ្ឌូ​នេស៊ី​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ នៅ​ទី​ស្តី​ការ​ក្រសួងការពារជាតិ។

ក្នុង​ឱកាស​នោះ​ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន ក្នុង​នាម​នាយ​ឧត្តម​​សេនីយ៍​​ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ ក្រសួង​ការ​ពារ​ជាតិ​ បាន​សម្តែង​ការ​ស្វាគមន៍​ ចំពោះ​លោក​នាយក​ផ្នែក​គ្រប់​គ្រង​ និង​ការ​អភិវឌ្ឍ​ នៃ​មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​ នៃ​កង​ទ័ព​ឥណ្ឌូនេស៊ី និង​សហការី​ ក្នុង​ការ​ធ្វើ​ដំណើរ​បំពេញ​ការ​ងារ​នៅ​លើ​ទឹក​ដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម ភួង ស៊ីផាន បញ្ជាក់​ថា​៖ ទោះ​បី​ប្រទេស​កម្ពុជា​ និង​ឥណ្ឌូនេស៊ី នៅ​ឆ្ងាយ​ពី​គ្នា​មែន​ តែ​ប្រទេស​ទាំង​ពីរ​ បាន​រឹត​ចំណង​ និង​មាន​ទំនាក់​ទំនង​មិត្ត​ភាព​ សាមគ្គី​ភាព​ និង​មាន​កិច្ច​សហ​ប្រតិបត្តិការ​ជា​មួយ​គ្នា​ តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​។ នា​យឧត្តមសេនីយ៍​បាន​បន្ត​ថា​៖ រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​ សម្ដេច​​មហា​បវរធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ក៏​ដូច​ជា​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ លើ​ការ​ពង្រឹង​ពង្រីក​ទំនាក់​ទំន​ង​ជា​មួយ​បណ្ដា​ប្រទេសនៅ​លើសកលលោក​ ក្នុង​តំបន់​ ពិសេស​អាស៊ាន​ ក្នុង​ការ​ធ្វើ​ឲ្យ​តំបន់​អាស៊ាន​ទាំង​មូល​ មាន​សន្តិភាព​​គ្មាន​​សង្គ្រាម គ្មាន​ការ​គំរាម​កំហែង​ណា​មួយ ​ដែល​នាំ​ឲ្យ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រោះ​មហន្តរាយ ​នៃ​សង្គ្រាម​វិនាស​កម្ម​ សា​ជា​ថ្មី​ដូច​ពី​អតីត​កាល​ នៃ​ប្រទេស​កម្ពុជា​បាន​ឡើយ​។ តាម​រយៈ​នៃ​ជំនួប​នេះ​ ឯកឧត្ដម​ ភួង ស៊ីផាន បាន​គាំទ្រ​ និង​ស្នើ​តាម​រយៈ​លោក​នាយ​កផ្នែក​គ្រប់​គ្រង​ និង​ការ​អភិវឌ្ឍ​ នៃ​មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​ នៃ​កង​ទ័ព​ឥណ្ឌូ​នេស៊ី​ បាន​បន្ត​ធ្វើ​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​ នៃ​សាកលវិទ្យាល័យការពារជាតិ​កម្ពុជា​ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហកា​រ​ នៅ​លើ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​ កង​ទ័ព​ទាំង​ពីរ​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​ផល​ប្រយោជន៍​រួម​គ្នា​ នៃ​កង​ទ័ព​ទាំង​ពីរ​ត​ទៅ​អនាគត​។

ជា​​ការ​​ឆ្លើយ​តប​ ឧត្តម​សេនីយ៍​ត្រី​ Djonny Indramawan,S.t M.Han នាយកផ្នែកគ្រប់គ្រង និង​ការ​អភិវឌ្ឍ​ នៃ​មហាវិ​ទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​ នៃក​ង​ទ័ព​ឥណ្ឌូ​នេស៊ី​ បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​ឯកឧត្តម​ រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា​ ដែល​បាន​ផ្តល់​ពេល​វេលា​ដ៏​មមា​ញឹក​ អនុញ្ញាត​ឲ្យ​លោក​ចូល​ជួប​សម្តែង​ការ​គួរ​សម​នាពេល​នេះ។ ​លោក​ឧត្តមសេនីយ៍​ត្រី​ ជម្រាប​ជូន​ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ថា​៖ លោក​ពិត​ជា​មាន​មោទន​ភាព​ណាស់​ ដែល​បាន​ម​កបំពេញ​ការ​ងារ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​នាយក​​ក៏បា​ន​បញ្ជាក់​ថា​៖ មហា​វិទ្យាល័យ​បញ្ជា​ការ​សេនា​ធិការ​កង​ទ័ព​ នៃ​សាធារណរដ្ឋ​ឥណ្ឌូនេ​ស៊ី​ គឺ​ជា​មហាវិទ្យាល័យ​មួយ​ ដែល​បាន​និង​កំពុង​ទទួល​ការ​បណ្ដុះ​បណ្ដាល​សិក្ខា​កាម​នាយ​ទាហាន ​ទាំង​កង​ទ័ព​ជើង​គោក​ ជើង​ទឹក​ និង​កង​ទ័ព​ជើង​អាកាស​ ក្នុង​នោះ​ក៏​បាន​ទទួល​ការ​បណ្ដុះ​បណ្ដាល​ផង​ដែរ​ កង​ទ័ព​បណ្ដា​ប្រទេស​ជា​មិត្ត​ ហើយ​ក៏​សង្ឃឹម​ថា​ថ្នាក់ដឹ​កនាំ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ នឹង​បន្ត​ចាត់​បញ្ជូន​សិក្ខាកាម​នាយ​ទាហាន​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ ទៅ​សិក្សា​នៅ​ក្នុង​មហា​វិទ្យាល័យ​នេះ​ផង​ដែរ​ ដែល​បច្ចុប្បន្ន​នេះ​មាន​សិក្ខា​កាម​ នៃកងយោធពលខេមរ​ភូមិន្ទ​ចំនួន​ពីរ​រូប​ បាន​និង​កំពុង​សិក្សា​នៅ​ក្នុង​មហា​វិទ្យាល័យ​នេះ​។ លោក​ឧត្តម​សេនីយ៍​ត្រី​ ក៏​បាន​សម្ដែង​នូវ​ការ​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ទទួល​បាន​នូវ​សុខ​សន្តិភាព​ និង​ការ​កសាង​អភិវឌ្ឍ​ជាតិ​កម្ពុជា​​នា​ពេល​កន្លង​មក​នេះ ​ហើយ​​សង្ឃឹម​ថា​ទំនាក់​ទំនង​មិត្ត​ភាព​ដ៏​ល្អ​ប្រពៃ​ នៃ​ការ​រឹត​ចំណង​មិត្តភាព​ សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ ដែល​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​ រវាង​ថ្នាក់​ដឹក​នាំ​ប្រមុខ​រដ្ឋា​ភិបាល​ ប្រជាជន​ និង​កង​ទ័ព​ទាំងពីរ​ ឥណ្ឌូនេស៊ី​ និង​កម្ពុជា នឹង​បន្ត​ជា​រៀង​រហូត​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ