ជំនួប​ប្រា​ស្រ័យ​មិត្ត​ភាព​ រដ្ឋមន្ត្រី​នៃ​ក្រសួង​ការពា​រ​ជាតិ​ កម្ពុជា​-​ឡាវ ​និង​វៀតណាម ​លើក​ទី១​ នៅ​បង្គោល​ព្រំដែន​តំបន់​មរកត​ (កន្ទុយនាគ)​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

        រដ្ឋមន្ត្រី​ នៃ​ក្រសួង​ការ​ពារ​ជាតិ ​កម្ពុជា​-​ឡាវ ​និង​វៀតណាម ​បាន​អញ្ជើញ​ជំនួប​ប្រាស្រ័យ​មិត្តភាព ​នៅ​បង្គោល​ព្រំ​ដែន​ តំបន់​មរកត ​(កន្ទុយនាគ) ​នៃ​ប្រទេស​ទាំង​បី​ កម្ពុជា ​ឡាវ ​និង​វៀត​ណាម​ នា​ព្រឹក​ថ្ងៃទី​១៤​ ខែ​ធ្នូ ឆ្នាំ​២០២៣​។ ​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​, ​ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​​ហ្វាប ​វ៉ាន់​ហ្សាង ​រដ្ឋមន្ត្រី​ក្រសួង​ការពា​រ​ប្រទេស​វៀត​ណាម ​និង​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ច័ន្ទ​សាម៉ន ​ចាន់​យ៉ា​ឡាត ​(CHANSAMONE ​CHANYALATH) រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ឡាវ ​ត្រូវ​បាន​ការ​ស្វាគមន៍​ដោយ​មាន​កង​កិត្តិយស ​កង​ត្រែទ័ព ​បែប​ពិធី​ការ​កង​ទ័ព​ រួម​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ នៃ​ប្រទេស​ទាំង​បី​ ព្រម​និង​បង​ប្អូន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ផង​ដែរ​។

         នេះ​គឺ​ជា​ព្រឹត្តិការណ៍​ថ្មី​ ជា​ប្រវត្តិសាស្ត្រ​ លើក​ទី​១​ របស់​ប្រមុខ​ការពារ​ជាតិ​ទាំង​បី ​ដែល​មិ​នត្រឹម​តែ​មាន​អត្ថន័យ​ខាង​ផ្នែក​យោធា, ​ការពារ​ជាតិ​ប៉ុណ្ណោះ​ទេ​ គឺ​ជា​ព្រឹត្តិការណ៍​មា​នអត្ថន័យ​នយោបាយ សំ​ខាន់,​ រួម​ចំណែក​ក្នុង​ការ​រឹត​ចំណង​ទំនាក់​ទំនង​ សាមគ្គីភាព, ​មិត្តភាព, ​និង​កិច្ចសហការ​កាន់​តែ​ជិត​ស្និទ្ធ​ រវាង​កង​ទ័ព​ ក៏​ដូច​ជា​កង​កម្លាំង​ការពារ​ព្រំដែន, ​អាជ្ញាធរ​មូល​ដ្ឋាន ​និង​ប្រជាជន​នៅ​តាម​បណ្តោយ ​តំបន់​ព្រំដែន​រួម​គ្នា​ទាំង​៣​ប្រទេស​ កម្ពុជា​-​វៀតណាម-​ឡា​វ លើ​កិច្ចរក្សា​សន្តិភាព​ ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ជីវភាព​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។ ក្នុង​ឱកាស​នោះ​ ឯកឧត្តម ​រដ្ឋមន្ត្រី ​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​បី​ កម្ពុជា​-​ឡាវ ​និង​វៀតណា​ម​ ក៏​បាន​អញ្ជើញ​គោរព​បង្គោល​ព្រំដែន​អធិបតេយ្យ​ភាព​ និង​បាន​លាប​ថ្នាំ​លើ​បង្គោល​ព្រំដែន ​តាម​ទិស​បែ​រក​តាម​សាមី​ប្រទេស​រៀងៗ​ខ្លួន​។​ បង្គោល​ព្រំដែន​នេះ​ ស្ថិត​នៅ​ក្នុង​តំបន់​ប្រសព្វ​ទាំង​បី​ប្រទេស​ គឺ​កម្ពុជា ​ខេត្ត​រតន​គិរី​ ជាប់​នឹង​ឡាវ​ ខេត្ត​អាតាពើ​ ខណៈ​ជាប់​នឹ​ង​វៀត​ណាម ​នៃ​ខេត្ត​កុន​ទុំ​។​

           ជាសក្ខីភាព​រួម​គ្នា​នេះ ​ក៏​មាន​ការ​រៀប​ចំ​ល្បាត​រួម​ ត្រួត​ពិនិត្យ​បង្គោល​ព្រំ​ដែន​ ពី​សំណាក់​កង​កម្លាំង​ការ​ពារ​ព្រំដែន​ ទាំង​បី​ប្រទេស​។​ ជា​មួយ​គ្នា​នោះ​ដែរ​ ឯកឧត្ដម ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ទាំង​បី​ បាន​ចូល​រួម​ដាំ​ដើម​ឈើ​ជា​និមិត្ត​រូប​មិត្តភាព ​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ​។​ បន្ទាប់​មក​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ទៀ សីហា ​ឧបនាយក​រ​ដ្ឋមន្ត្រី ​ក្រសួង​ការពារ​ជាតិ,​ ឯកឧត្តម​ ហ្វាប វ៉ាន់ហ្សាង រដ្ឋមន្ត្រី​ក្រសួង​ការពា​រ​ប្រទេស​វៀត​ណាម ​ និង​ឯកឧត្តម ​ច័ន្ទសាម៉ន​ ចាន់​យ៉ា​ឡាត ​(CHANSAMONE CHANYALATH) រដ្ឋមន្ត្រី​ ក្រសួង​ការពារជា​តិ​ឡាវ ​បាន​អញ្ជើញ​ទស្សនា​លំហាត់​សម​យុទ្ធ​សុខា​ភិបាល​កង​ទ័ព​ ៣​ប្រទេស​ នៅ​ច្រ​ក​ទ្វា​អន្តរជា​តិ​ព្រំដែន ​ប៊ីអ៊ី ​ដែល​មាន​ចម្ងាយ ​១០គីឡូម៉ែត្រ​ ពី​បង្គោល​ព្រំដែន​កន្ទុយ​នាគ​។ លំហាត់​សម​យុទ្ធសុខា​ភិបាលក​ង​ទ័ព​បី​ប្រទេស ​កម្ពុជា​-​ឡាវ-​វៀណាម ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ផ្តោត​លើ​ប្រធាន​បទ​ សង្គ្រោះ​គ្រោះ​មហន្តរាយ​។​ នៅ​ក្នុង​នោះ ​ដោយ​មាន​សកម្មភាព​សុខាភិបាល​រ​បស់​កង​ទ័ព​ទាំង​បី​ប្រទេស ​លើ​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ ដែល​ទទួល​រងគ្រោះ​ដោយ​សារ​គ្រោះ​មហន្ត​រាយ​ផ្សេងៗ ​តាម​រយៈ​ការ​ដឹក​ជញ្ជូន​ដោយ​រថយន្ត​សង្គ្រោះ​ មាន​ចំនួន​៦​គ្រឿង ​និង​តាមឧទ្ធម្ភាគ​ចក្រ​ ចំនួន​២​គ្រឿង ​នៃ​ក្រុម​ការងារ​សុខាភិបាល ​ខ.ភ.ម​ មាន​ចំនួន​១៤​នាក់​,​ រួម​សហការ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​ ជា​មួយ​ក្រុម​ការងារ​សុខាភិបាល​កង​ទ័ព​ប្រជាជន​ឡាវ​ ចំនួន១​៥​នាក់ ​និង​ក្រុម​ការងារ​  ​សុខា​ភិបាល​ក​ងទ័​ពប្រជាជន​វៀតណាម ​ចំនួន​៨០​នាក់​។​ ហើយ​បន្ទាប់​មក​ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា, ឯកឧត្តម ច័ន្ទ​សាម៉ន​ ចាន់​យ៉ា​ឡាត ​(CHANSAMONE CHANYALATH) និង​ឯកឧត្តម​ ហ្វាប វ៉ាន់ហ្សាង បាន​អញ្ជើញជា​អធិបតីភាព​ក្នុង​ពិធី​កាត់​ខ្សែ​បូរ​ បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ សំណង់​អគារ​វប្បធម៌​មិត្ត​ភាព​ព្រំដែន ​កម្ពុជា​ ឡាវ​ វៀត​ណាម​ នៅ​ភូមិតា​ដា ​ស្រុក​ង៉ក់​ហូយ ​ខេត្ត​កុន​ទុំ ​ប្រទេស​វៀត​ណាម​ជា​បន្ត​ទៀត​។​ ​អគារ​វប្បធម៌​មិត្តភាព​ព្រំ​ដែន​ កម្ពុជា​ ឡាវ​ វៀត​ណាម​ ត្រូវ​បាន​ក្រសួង​ការ​ពារ​ប្រទេស​វៀត​ណាម​ បាន​ធ្វើ​ការ​សាង​សង់​ឡើង ​និង​ជា​សំណង់​អគារ​ល្អ​ជា​ងគេ​នៅ​ក្នុង​ខេត្ត​កុន​ទុំ ​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ រួម​ចំណែក​លើក​កម្ព​ស់គុណភាព ​ជំនួប​ប្រាស្រ័​យ​មិត្តភាព​ត​ទៅ​បណ្តា​ឆ្នាំ​ខាង​មុខ​ទៀត​ លើ​ផ្នែក​វប្បធម៌ ​របស់​ប្រជាពលរដ្ឋ​ និង​សម្រាប់​ជំនួប​ប្រាស្រ័យ​មិត្តភាព​របស់​អាជ្ញាធរ​មូល​ដ្ឋាន​ និង​ប្រជាជន ​នៅ​ជាប់​ព្រំដែ​ន​​ នៃ​ប្រទេស​ទាំង​បី​ កម្ពុជា ​វៀតណាម ​និងឡាវ​។​ 

      ត​មក​ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ទាំង ​៣ ក​ម្ពុជា​ វៀតណាម​ ឡាវ ​បាន​អញ្ជើញ​សួរ​សុខ​ទុក្ខ ​និង​ចែក​អំណោយ​នៅ​សាលា​បឋម​សិក្សា បេ ​វ៉ាន់ដាន។ យោង​តាម​របាយ​ការណ៍​របស់​លោក​គ្រូ ​ង្វៀន វ៉ាន់ដាយ នាយក​សាលា​បឋម​សិក្សា​ បេ វ៉ាន់ដាន ​បានដឹ​ង​ថា ​សាលា​បឋម​សិក្សា​ បេ វ៉ាន់ដាន ​បាន​បង្កើតឡើង ​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០០៩​។​ ក្រោ​យ​រយៈ​ពេល​១៤​ឆ្នាំ ​នៃ​ការ​កសាង ​និង​អភិវឌ្ឍន៍ ​សម្រាប់​ឆ្នាំ​២០១៥​ សាលា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាលា​រៀន​ជាប់​លំដាប់​ថ្នាក់​ជាតិ​កម្រិត​ទី​១​ សម្រាប់ ​ឆ្នាំ​២០២២ ​និង​បាន​វាយ​តម្លៃគុណ​ភាព​អប់រំ​នាំ​មុខ​របស់​ស្រុក​ង៉ក់​ហូយ​។​ លោក ​សន្យា​ថា​ នឹង​ខិត​ខំ​ថែ​រក្សា​នូវ​បណ្តា​សមិទ្ធ​ផល​ដែល​ទទួល​បាន​កន្លង​មក​ និង​បន្ត​លើក​កម្ពស់​គុណ​ភាព​ជា​ច្រើន​បែប​ក្នុង​ការ​អប់រំ​ ផ្សព្វ​ផ្សាយ​អប់រំ​ដល់​សិស្សា​នុ​សិស្ស ​និង​ពង្រឹង​ចំណង​ទំនាក់​ទំនង​សាមគ្គីភាព​ មិត្ត​ភាព​ដ៏​ល្អ​ រវាង​វៀត​ណាម​ កម្ពុជា ​ឡាវ​ត​ទៅ​មុខ​ទៀត។​ 

      នៅ​ក្នុង​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ដដែល​នេះ​ដែរ​ ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ ទៀ សីហា រដ្ឋមន្ត្រី​ក្រសួង​ការពារ​វៀត​ណាម​ និង​ក្រសួង​ការពារ​ជាតិ​ឡាវ ​បាន​បន្ត​ដំណើរ ​មក​កាន់​ទី​រួម​ខេត្ត​កុន​ទុំ​(ចម្ងាយ៨០km) ពី​បង្គោល​ព្រំដែន ​តំបន់​មរកត​ (កន្ទុយនាគ) ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ រវាង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ កម្ពុជា ​វៀតណាម ​ឡាវ ​នៅ​សណ្ឋាគារ​ឥណ្ឌូ​ឆាយ​ណា​។​ នៅ​ក្នុង​ឳកាសនោះ ​ឯកឧត្តម ​ទៀ សីហា បាន​ថ្លែង​ថា​៖ ជំនួប​ប្រាស្រ័យ​មិត្តភាព​ការ​ពារ​ជាតិ​ប្រទេស​ទាំង​បី​នា​ពេល​នេះ ​គឺ​ជា​ឱកាស​សម្រាប់​យើង​ទាំង​អស់​គ្នា​ធ្វើ​ការ​វាយ​តម្លៃ​ចំពោះ​សកម្មភាព ​និង​លទ្ធផល​ការ​ងារ​សម្រេច​បាន​នា​ពេល​កន្លង​មក​ និង​បញ្ជាក់​សារ​ជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាក​រេ ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​មិត្តភា​ព​ល្អ​ប្រសើរ​ជា​ប្រពៃ​ណី​ ជាអ្នក​ជិត​ខា​ង​ល្អ ​និង​ផ្តល់​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស ​និង​ប្រជាជន​យើង​ទាំង​អស់​គ្នា​។​ លើស​ពី​នេះ ​ការ​រពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​បី​ មិន​ត្រឹម​​តែ​បង្ហាញ​ច្បាស់​ពី​សារៈ​សំខាន់​យុទ្ធសាស្ត្រ​ នៃ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំ​ងរួម​ចំណែក​ដល់​ការ​ត​ភ្ជាប់​អាស៊ាន ​និង​ការ​ពង្រឹង​សហគមន៍​អាស៊ាន​ផង​ដែរ​ ពិសេស​ការ​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍ​ក្នុង​តំបន់ ​និង​ការ​លើក​កម្ពស់​សុខ​មាលភាព ​និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​យើង​។​ ក្នុង​នាម​ក្រសួងកា​រពារ​ជាតិ​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឯកឧត្តម ទៀ សីហា បាន​សម្តែង​ការ​កោត​សរសើរ ​ចំពោះ​លទ្ធផល​កិច្ច​សហប្រតិបត្តិការ​ ដែល​សម្រេច​បាន​ជា​ផ្លែផ្កា​នា​ពេល​កន្លង​មក ​តាម​រយៈ​ការ​ទំនាក់​ទំនង​ដ៏ល្អ​ប្រសើរ ​រវាង​កង​ទ័ព​ប្រទេស​ទាំង​បី ​បាន​រីក​ចម្រើន​លូត​លាស់​កាន់​តែ​រឹង​មាំ​លើ​គ្រប់​វិស័យ ​និង​គ្រប់​កម្រិត​ បើ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​​ដែល​កើត​មាន​ឡើងនៅ​ក្នុង​តំប​ន់ និង​ពិភព​លោក​យ៉ាង​ណា​ក្តី​។​ ក្រសួង​ការ​ពារ​ជាតិ​ប្រទេស​ទាំង​បី បាន​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ​ តាម​រយៈ​លើក​កម្ពស់​យន្ត ​ការ​ដែល​មា​ន​ស្រាប់​របស់​ក្រសួង​ការពារ​ជាតិ​បាន​កាន់​តែ​ស៊ី​ជម្រៅ ​និ​ង​គ្រប់​ជ្រុង​ជ្រោយ ​ដោយឈ​រ​លើ​មូល​ដ្ឋាន ​គោរ​ព​គ្នា​ និង​ជឿទុ​ក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ “ភាព​ជាអ្ន​កជិត​ខាង​ល្អ​ មិត្ត​ភាព​ជា​ប្រពៃណី ​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ ​និង​ស្ថិរភា​ព​យូរ​អង្វែង” ​ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​សម្រាប់​កង​ទ័ព​ និង​ប្រជាជន។​

       កង​ទ័ព​ប្រទេស​ទាំង​បី​បាន​លើក​កម្ពស់​កិច្ចស​ហប្រតិបត្តិការ​ វិស័​យ​ការពារ​ជាតិ​ទាំង​នយោបាយ ​សន្តិសុខ ​ទំនាក់​ទំនង​ការ​ទូត​យោធា​កាន់​តែ​ប្រសើរ​ឡើង ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​នាំ​មក​ការ​អភិវឌ្ឍលើ​គ្រប់​វិស័យ, ​រក្សា​បាន​សន្តិភាព ​ស្ថិរភាព ​និង​វិបុល​ភាព​នៅ​តាម​តំបន់​ព្រំដែន​ ប្រែ​ក្លាយ​ជា​តំបន់​ព្រំដែន​សន្តិភាពយូ​រ​អង្វែង ​និង​ការ​អភិវឌ្ឍ​។​ ជា​មួយ​គ្នា​នេះ​ ឯកឧត្តម​ ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ ចំពោះ​សមិទ្ធផល​នានា​ ដែល​ក្រសួង​ការពារ​ជាតិ​ប្រទេស​ទាំង​បី​សម្រេច​បាន​ ក្នុង​ឆ្នាំ​កន្លង​ទៅ​ តាម​រយៈ​ការ​អនុវត្ត​ការងារ​ដ៏​មាន​ប្រសិទ្ធភាព ​តាម​ស្មារតី​ជំនួប​កំពូល​របស់​ថ្នាក់​ដឹ​ក​នាំ​ប្រទេស​ទាំង​បី​លើ​វិស័យ​ការពារ​ជាតិ,​ តាម​យន្ត​ការ​កិច្ច​សហប្រតិបត្តិការ​ ដែល​មាន​ស្រាប់​ ដូច​ជា​​ការ​ឃោសនា​អប់រំ​ប្រជាជន ​កង​ទ័ព​ នាយ​ទាហាន​បន្ត​វេន​ ប្រវត្តិសាស្ត្រ​យោធា,​ ការ​រក្សា​ទំនាក់​ទំន​ងសាមគ្គីភាព ​មិត្តភាព​ ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ចទៅ​វិញ​ទៅ​មក​ ការ​ចែក​រំលែក​ព័ត៌មាន ​ការ​គ្រប់​គ្រងការ​ពារ​ព្រំដែន​ ការ​ហ្វឹក​ហាត់​រួម​គ្នា​ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្មពា​ក់​ព័ន្ធ​គ្រឿ​ង​ញៀន ​និង​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ដទៃ​ទៀត​ ព្រម​ទាំង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ លើ​វេទិកាព​ហុភាគីដឹក​នាំ​ដោយ​អាស៊ាន​។​ ក្នុង​ពិធី​ជំនួប​ប្រាស្រ័យ​មិត្តភាព​ការពារ​ជាតិ ​រដ្ឋ​មន្ត្រី​០៣​ប្រទេស​ ក៏​មាន​ការ​ ចុះ​ហត្ថ​លេខា លើ​​ខ្លឹម​សារ​ឯកសារ ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ រវា​ងក្រសួង​ការពារ​ជាតិ​ទាំង​បី​ កម្ពុជា​ វៀត​ណាម​ ឡាវ​ផង​ដែរ​ ៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ