ឯកឧត្ដម ភួង​ ស៊ី​ផាន ​អនុញ្ញាត​ឲ្យ​ ឯកឧត្តម ​ស៊ូ​ជី​រ៉ូ ​សៀម ​(SUJIRO SEAM) ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប ​ប្រចាំ​អាស៊ាន ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​

ហ្វេសបុក
តេឡេក្រាម
វ័តអែប

​ឯកឧត្ដម​ នា​យ​ឧត្ដម​សេនីយ៍​ ភួ​ង​ ស៊ី​ផាន​ រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាត​ឲ្យ​ ឯកឧត្តម​ ស៊ូជីរ៉ូ សៀម ​(SUJIRO SEAM)  ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ ប្រចាំ​អាស៊ាន ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ នៅ​ទីស្តីការ​ក្រសួង​ការ​ពារ​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​មេសា ​ឆ្នាំ​២០២៤​។​

ឯកឧត្តម ​ឯកឧត្តម​ ស៊ូជីរ៉ូ​ សៀម ​(SUJIRO SEAM) បញ្ជាក់​ថា៖ ​វិស័យ​ការពារ​ជាតិ​ និង​សន្តិសុខ​ គឺ​ជា​ប្រធាន​បទ​មួយ​ ដែល​ឯកឧត្តម​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ទៅ​លើ​វិស័យ​ទាំង​នេះ ​ព្រោះ​ថា​បន្ទាប់​ពី​រូប​លោក​ និង​ក្រុម​គ្រួសារ​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ហើយ​ក្លាយ​ទៅ​ជា​ពលរដ្ឋ​រប​ស់​ប្រទេស​បារាំង​ រូប​លោក​ក៏​ធ្លាប់​បាន​ឆ្លង​កាត់​ជីវិត​ជា​ទាហាន​កាតព្វ​កិច្ច​របស់​បារាំង ​ដែល​មាន​ឋានន្តរ​ស័ក្តិ​ជា​អនុសេនីយ៍​ត្រី​។​ ឯកឧត្តម​ ស៊ូជីរ៉ូ ​សៀម ​(SUJIRO SEAM) បាន​លើក​ឡើង​ថា៖​ នៅ​ពេល​និយាយ​ដល់​បញ្ហា​អាស៊ាន ​សហភាព​អឺរ៉ុប​មិន​មែន​ជា​ប្រទេស​មួយ​ដែល​មាន​អំណាច​ផ្នែក​រឹង​ច្រើន​នោះ​ទេ ​ប៉ុន្តែ​វា​ជា​អំណាច​ផ្នែក​ទន់​មួយ​ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំន​ង រវា​ងអាស៊ាន​ និង​សហភាព​អឺរ៉ុប​។​

ជា​កា​រ​ឆ្លើយ​ត​ប ក្នុង​នាម​ឯកឧត្តម​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ឯកឧត្ដម ​ភួង ស៊ីផាន បាន​សម្ដែង​នៅ​ការ​ស្វាគមន៍​ចំពោះ​ឯកឧត្តម​ ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុ​ប និង​សហការី​ក្នុង​ដំណើរ​បំពេញ​ការងារ​នៅ​កម្ពុជា។ ​ឯកឧត្តម​បញ្ជាក់​ថា៖​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹក​នាំ​ដោយ​ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​និង​កំពុង​យក​ចិត្ត​ទុក​ដា​ក់​ជា​ខ្លាំង​ លើ​ការ​ពង្រឹង​ពង្រីក​ទំនាក់​ទំនង​ជា​មួយ​បណ្ដា​ប្រទេស​នៅ​លើ​សកល​លោក​ ក្នុង​តំបន់​ ពិសេស​អាស៊ាន ​ក្នុង​ការ​ធ្វើ​ឲ្យ​តំបន់​អាស៊ាន​ទាំង​មូល​មាន​សន្តិភាព ​គ្មាន​សង្គ្រា​ម គ្មាន​ការ​គំរាម​កំហែង​ណា​មួយ​ពី​អាវុធ​ប្រល័យ​លោក​ អាវុធ​ជីវសាស្ត្រ ​វិទ្យុ​សកម្ម​ និង​នុយ​ក្លេអ៊ែរ ​ដែល​នាំ​ឲ្យ​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ធ្លាក់​ចូល​ទៅ​ក្នុ​ងគ្រោះ​មហន្តរាយ​ នៃ​សង្គ្រាម​សាជា​ថ្មី​ ដូច​ជា​ប្រទេស​កម្ពុជា​ពី​អតីត​កាល​បាន​ឡើយ។​ តាម​រយៈ​នៃ​ជំនួប​នេះ ​ឯកឧត្តម ផួង ស៊ីផាន បា​ន​ស្នើ​តាម​រយៈ​ឯកឧត្តម​ ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប​ បន្ត​ជួយ​គ្រប់​ផ្នែក​ទន់​ និង​ផ្នែក​រឹង​ ដល់​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រក្សា​សន្តិភាព​បោស​សម្អាត​មីន​ និង​កាក​សំណល់​សង្គ្រាម​បន្ត​ទៀត ​ដើម្បី​កម្ពុជា​មាន​គ្រប់​លទ្ធភាព​បញ្ជូន​កម្លាំង​រប​ស់ខ្លួន​ចូល​រួម​ថែ​រក្សា​សន្តិភាព ​ជា​មួយ​អង្គការ​សហ​ប្រជា​ជាតិ​ ជួយ​ដល់​បណ្ដា​ប្រទេស​ដែល​ជួប​វិបត្តិ​នៃ​សង្គ្រាម​ ​៕

អត្ថបទពេញនិយម

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន ទទួលស្វាគមន៍ការចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម

​ឯកឧត្តម ឯក វ៉ាន់​សា​រ៉ាត​ អញ្ជើញជាអធិបតីភាព ក្នុងពិធី​បិទ​ និង​បើក​វគ្គ​ហ្វឹ​ក​ហ្វឺន​បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ​ភូមិ​សាស្ត្រ​ សម្រាប់​ឆ្នាំ​២០២៤ របស់មជ្ឈមណ្ឌល​​ហ្វឹក​​​ហ្វឺ​ន​​ភូមិ​សាស្ត្រ​យោធា នៃនាយកដ្ឋានភូមិសាស្ត្រ ក្រសួងការពារជាតិ