ព័ត៌មាន

ប្រជុំ​បូក​សរុប​ប្រចាំ​ឆ្នាំ​ និង​ត្រួត​ពិនិត្យ​ការ​ងារ​​ជំនាញ​អភិវឌ្ឍន៍​ យោធភូមិ​ភាគ​ទី​៥​
នាយកដ្ឋានព័ត៌មាន(៣)
421
786 ប្រជុំ​បូក​សរុប​ប្រចាំ​ឆ្នាំ​ និង​ត្រួត​ពិនិត្យ​ការ​ងារ​​ជំនាញ​អភិវឌ្ឍន៍​ យោធភូមិ​ភាគ​ទី​៥​

     ការងារ​អភិវឌ្ឍន៍​ ជា​ចំណែក​មួយ​ដ៏​មាន​សារៈ​សំខាន់​ សំដៅ​លើក​កំពស់​​កំរិត​ជីវភាព​រ​ស់​នូវ​របស់​កង​ទ័ព​ តាម​រយៈ​ការ​កសាង​អង្គភាព​ ការ​ដាំ​ដំ​ណាំ ​ឆ្លង​កាត់​នឹង​ការ​ងារ​បង្ករ​បង្កើន​ផល​ ដែល​កង​យោធពល​ខេមរ​ភូមិន្ទ​  ត្រូវ​​បំពេញ​ជា​ប្រចាំ​នោះ​។​ នេះ​ជា​ប្រសាសន៍​​លើក​ឡើង​របស់​ ឯកឧត្តម ​ឧត្តម​សេនីយ៍ទោ​ លឹម គុណ​វុឌ្ឍ ​មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​ទី៥​ ទទួល​បន្ទុក​ការ​ងារ​អភិវឌ្ឍន៍​យោធ​ភូមិ​ភាគ​ ថ្លែង​ក្នុង​ពិធី​ប្រជុំ​បូក​​សរុប ​លទ្ឋផល​​ប្រចាំ​ឆ្នាំ​២០១៨ បន្ត​ទិស​ដៅ​ឆ្នាំ​២០១៩​ របស់​កា​រិយា​ល័យ​អភិវឌ្ឍន៍​យោធភូមិភាគ នឹង​ត្រួត​ពិនិត្យ​ជុំ​រុញ ​ការ​ងារ​ជំនាញ​អភិវឌ្ឍន៍​ នៅ​ទូរ​ទាំង​យោធ​ភូមិ​ភាគ​ទី៥​ និង​​វត្ត​មានចូ​ល​រួម​ ពី​​អស់លោក នាយ, នាយរង​ការិយ​ល័យ​, នាយ​ទាហាន​ ផ្នែក​ជំនាញ​ការ​​ងារ​​អភិវឌ្ឍន៍​ មក​ពី​បណ្តាល​កង​ឯកភាព​​ចំណុះ ​​យោធ​ភូមិ​ភាគ​ទី៥ សរុប​ ៣៦​នាក់​។​ លោក​វរសេនីយ៍​ឯក​ វណ្ណ ​សុភណ័្ឌ​ នាយ​កា​រិយាលយ័​អភិវឌ្ឍន៍​យោធ​ភូមិ​ភាគ​ទី៥​ អានរបាយការណ៍ក្នុងអង្គពិធី

   ពាក់​ពន្ឋ័​ទៅ​នឹង​ការងារ​អភិវឌ្ឍន៍​ នៅ​ទូទាំង​យោធ​ភូមិ​ភាគ ក្នុង​ឆ្នាំ​២០១៨​​កន្លង​មក​នេះ, លោក​វរសេនីយ៍​ឯក​ វណ្ណ ​សុភណ័្ឌ​ នាយ​កា​រិយាលយ័​អភិវឌ្ឍន៍​យោធ​ភូមិ​ភាគ​ទី៥​ បាន​អោយ​ដឹង​ថា៖​ អនុវត្តន៍​តាម​គោល​ការណ៍ ​ណែ​នាំ​របស់​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ យោធ​ភូមិ​ភាគ​ទី៥​ បាន​ផ្សព្វ​ផ្សាយ​​នូវ​​ផែន​ការ​ ដែល​ជា​គោល​គំនិត​​មាន​សារៈ​សំខាន់​ សំដៅ​ពង្រឹង​បាន​លើ​ការ​ងារ​​អភិវឌ្ឍន៍​ នៅ​គ្រប់​បណ្តាល​កង​ឯក​ភាព ​និង​ភារកិច្ច​ចំពោះ​មុខ​ របស់​​​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ដែល​ក្នុង​នោះ​តំបន់​អភិវឌ្ឍន៍​យោធ​ភូមិ​ភាគ​ទី៥​ មក​ទល់​ពេល​  នេះ​ សម្រេច​បាន​ភារកិច្ច​ជា​ច្រើន​ ទាំង​កិច្ច​សហការណ៍​ការ​ពារ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ក៏​ដូច​ជា​ភូមិ​សាស្ត្រ​ ទទួល​ខុស​ត្រូវ​ បាន​រឹង​មាំ​ផង​ដែរ​​​។ របាយការណ៍​បាន​បញ្ជាក់​អោយ​ដឹង​ទៀត​ថា​៖ តំបន់​អភិវឌ្ឍន៍​យោធ​ភូមិ​ភាគ​ បាន​ចែក​ចេញ​ជា​២​ទី​តាំង​ ដែល​ទីតាំង​ទី​១ ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​​ភ្នំ​ឆ័ត្រ​ ជួរ​មុខ​នៃ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​, ទី​តាំងទី​២ ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ គាស់​ក្រឡ ​ខេត្ត​បាត់​ដំបង​ និង​បាន​គូស​បញ្ជាក់​នៅ​ភាព​រីក​ចម្រើន​ លើ​ការ​ងារ​អភិវឌ្ឍន៍​នៅ​តាម​តំបន់​ ដែល​អង្គ​ភាព​​ទទួល​ខុស​ត្រូវទាំង​​ការ​ងារ​ដាំដុះ​ ការ​ចឹញ្ចឹម​សត្វ​ មាន់​, ទា, ជ្រូក​.​ គោ,​ ការ​បង្ករ​បង្កើន​ផល​ និង​ដំណាំ​ផ្សេង​ៗ​ គួប​ផ្សំ​ដោះ​ស្រាយ​ជីវភាព​កង​ទ័ព​បាន​សម​រម្យ​​។ឯកឧត្តម ​ឧត្តម​សេនីយ៍ទោ​ លឹម គុណ​វុឌ្ឍ ​មេ​បញ្ជាការ​រង​យោធ​ភូមិ​ភាគ​ទី៥​ ទទួល​បន្ទុក​ការ​ងារ​អភិវឌ្ឍន៍​យោធ​ភូមិ​ភាគ​ 

   បន្ទាប់​ពី​បាន​ស្តាប់​នៅ​របាយ​ការណ៍​បូក​សរុប​លទ្ឋផល​ការ​ងារ​​អភិវឌ្ឍន៍​រួច​មក​ តំណាង​គ្រប់​កង​ឯកភាព​ ស្ថាប័ន​ ពាក់​ពន្ឋ័​ បាន​ចូល​រួម​យោ​បល​​ពិភាក្សា​យ៉ាង​​ផុល​ផុស​ ស្វែង​យល់​នៅ​គោល​គំនិត​ និង​បទ​ពិសោធន៍​ល្អ​ៗ ​សម្រាប់​អនុវត្តន៍​នា​ឆ្នាំ​បន្ត​ អោយ​ទទួល​បាន​ជោគ​ជ័យ​។ ឯកឧត្តម​ ឧត្តម​សេនីយ៍​ទោ ​លឹម ​គុណ​វុឌ្ឍ ​ជំនួស​មុខ​ អោយ​ឯកឧត្តម​មេ​បញ្ជាការ​យោធ​ភូមិ​ភាគ​ទី៥​​ បាន​មាន​ប្រសាសន៍​សំណេះ​សំណាល ​និង​សម្តែង​ការ​លើក​សរសើរ ​យ៉ាង​មុត​មាំ​បំផុត​ ចំពោះ​ស្មារតី​ម្ចាស់​ការ​ ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​​តួនាទី ​ភារកិច្ច​ របស់​ខ្លួន​​លើ​ផ្នែក​ជំនាញ ​ការ​ងារ​​អភិវឌ្ឍន៍​ ទទួល​បាន​លទ្ឋផល​ល្អ​ ព្រម​ទាំង​បាន​ធ្វើ​ការ​ឯក​ភាព​លើ​របាយ​ការណ៍​ឆ្នាំ​ និង​ការ​ងារ​​អភិវឌ្ឍន៍​ សម្រេច​បាន​កន្លង​មក​ ឯកឧត្តម​បាន​គូស​បញ្ជាក់​ រាល់​ចំណុច​សំខាន់​ៗ​ដែល​ពាក់​ពន្ឋ័​ ទៅ​នឹង​ការ​ងារ​​អភិវឌ្ឍន៍​សំដៅ​លើក​កំពស់​ល​វិស័យ ​ផ្គត់​ផ្គង់​ជីវភាព ​កង​ទ័ព​ និង​ជា​កត្តា​ចម្បង​លើ​ការ​ងារ​​ចលនា​ប្រឡង​ប្រណាំង​ របស់​ កង​យោធ​ពល​ខេមរ​ភូមន្ទ​ ព្រម​ជា​មួយ​នឹង​​ការ​ជំរុញ​ណែ​នាំ​​ដល់​កង​កំលាំង ​ត្រូវ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ ​អោយ​បាន​ល្អ​​បន្ថែម​ទៀត​ ពិសេស​​ជា​មួយ​បណ្តាល​ប្រទេស​ជិត​ខាង​ លើ​ខ្សែ​បន្ទាត់​ព្រំដែន​ សហការណ៍​ពង្រឹង​ សន្តិ​សុខ ​សណ្តាប់​ធ្នាប់​របៀប​រាប​រយ​ លើក​កម្ពស់​ការ​ងារ​​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​ផ្សេង​ៗ​ ការ​ងារ​​អប់រំ​ចិត្ត​សាស្ត្រ​ និង​គោរព​លក្ខន្តិកៈរបស់​​កង​យោធ​ពលខេមរ​ភូមិន្ទ​ ឯកឧត្តម​បាន​ធ្វើ​ការ​ក្រើន​រំលឹក​ដល់​នាយ​ទាហាន ​ផ្នែក​ជំនាញ ​ត្រូវ​បង្កើន​ការ​ស្វែង​យល់​ពីការ​សិក្សា ​ស្រាវ​ជ្រាវ​ លើ​ការ​ងារ​អភិវឌ្ឍន៍ ​និង​ចូល​រួម​អនុវត្តន៍​នូវ​អនុ​សាសន៍​ ទាំង១០​ចំណុច ​របស់សម្តេច​តេ​ជោ ​អោយ​ទទួល​បាន​ជោគ​ជ័យ​ផង​ដែរ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ