ព័ត៌មាន

កិច្ចប្រជុំក្រុមការងារគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ
នាយកដ្ឋានព័ត៌មាន(១)
149
763 ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកិច្ចប្រជុំក្រុមការងារគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រឹកថ្ងែទី០៤ ខែកុម្ភះ ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម នាយឧត្តមសេនយ៍ សៅ សុខា  បានបញ្ជាដោយដាក់ចេញផែនការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិជាក់ស្តែងដូចខាងក្រោម៖១ - ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសធនធានធម្មជាតិមាន ដូចជា ការកាប់បំផ្លាញព្រៃ ឈើ,ការដឹកជញ្ជូនឈើ,ការនាំចេញឈើដោយខុសច្បាប់,ការបាញ់,ការចាប់សត្វព្រៃ,ដែលច្បាប់ហាមឃាត់ និងការនាំចេញសត្វព្រៃដោយខុសច្បាប់, ការកាប់រានទន្ទ្រាន និងកាន់កាប់ដីរបស់រដ្ឋ  ព្រមទាំងការរុករករ៉ែ  ដោយខុសច្បាប់ទូទាំងប្រទេស។២ - អង្កេតស្រាវជ្រាវរកជនដែលប្រ ព្រឹត្តបទល្មើស និងជនដែលមានការពាក់ព័ន្ធនឹងសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូននាំចេញឈើល្មើសច្បាប់ ក៏ដូចជាជនដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។៣ - ដើម្បីចាប់ខ្លួនជនសង្ស័យ និងប្រមូលផ្តុំរាល់វត្ថុតាង ដែលទាក់ទងជាមួយ   បទល្មើសធនធានធម្មជាតិហើយរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់តុលាការស្របតាមនីតិវិធីនៃច្បាប់ដែលចូលជាធរមាននៅក្នុងប្រទេសកម្ពុជា។៤ - ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ បង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសធនធានធម្មជាតិ ដែលអាចនឹងកើតមានឡើង ជាពិសេសនៅបណ្តាខេត្តភូមិភាគឥសាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានសំណូមពរដល់ក្រុមការងារគណៈកម្មាធិការថ្នាក់ជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចខាងក្រោម៖១- គ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវប្រមូលផ្តុំកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងចាត់ ចែងគ្រប់វិធានការជំនាញដើម្បីចូលរួមសហការអនុវត្តន៍ផែនការនេះឲ្យសម្រេចបានជោគជ័យ។២- សហការគ្រប់បណ្តាអង្គភាពជំនាញទាំងអស់ដើម្បីផ្លាស់ប្តូរព័ត៌មាន និងប្រើប្រាស់គ្រប់យន្តការគ្រប់មធ្យោបាយ ដើម្បីច្បាមឲ្យជាប់នូវរាល់សភាពការណ៍ព័ត៌មាន ដែលទាក់ទងទៅនឹងបទល្មើសធនធានធម្មជាតិ។ ហើយតាមរយៈព័ត៌មានដែលទទួលបាននេះ ត្រូវមើលឲ្យឃើញ និងវិភាគឲ្យបានច្បាស់ មុននឹងចាត់វិធានការបង្ក្រាបបទល្មើស និងចាប់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។៣- គ្រប់បណ្តាអង្គភាពដែលមានការពាក់ព័ន្ធ ត្រូវត្រួតពិនិត្យជាប្រចាំ មេ បញ្ជាការទទួលខុសត្រូវគ្រប់គ្រងកម្លាំងត្រៀមបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងមធ្យោបាយ គ្រឿងបំពាក់ត្រូវមានគ្រប់លទ្ធភាពដើម្បី ធានាឆ្លើយតបទៅនឹងគោលបំណងខាងលើ។៤- មេបញ្ជាការគ្រប់បណ្តាអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ និងចូលរួមសហការក្នុងការអនុវត្តផែន ការនេះឲ្យសម្រេចបានជោគជ័យ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ