ព័ត៌មាន

ឯកឧត្តម​ ឥត​ សារ៉ាត់​ អញ្ជើញជាអធិបតីក្នុងពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​នាយ​ទាហាន​ ថ្នាក់​កង​អនុសេនា​តូច ​និង​កង​អនុសេនា​ធំ​ទ័ព​ជំនាញ ​ជំនាន់​ទី​៣​
នាយកដ្ឋានព័ត៌មាន(៣)
388
676 ឯកឧត្តម​ ឥត​ សារ៉ាត់​ អញ្ជើញជាអធិបតីក្នុងពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​នាយ​ទាហាន​ ថ្នាក់​កង​អនុសេនា​តូច ​និង​កង​អនុសេនា​ធំ​ទ័ព​ជំនាញ ​ជំនាន់​ទី​៣​

      ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ នៅ​ព្រឹក​​ថ្ងៃ​​អង្គារ៍​ ៣​រោច ​ខែ​មិគសិរ​ ឆ្នាំ​ច ​សំរឺទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ​ខែ​ធ្នូ ​ឆ្នាំ​​២០១៨​នេះ ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​នាយ​ទាហាន​ថ្នាក់​កង​អនុសេនា​តូច​ និង​កង​​អនុសេនាធំ​ទ័ព​ជំនាញ ​ជំនាន់​ទី​៣ ​នៅ​វិទ្យាស្ថាន​ទ័ព​ជើង​គោក(ថ្លុក​តា​សេក)​ ​ស្ថិត​ក្នុង​ឃុំ​ត្រែង​ត្រយឹង​  ស្រុក​ភ្នំ​ស្រួច ​ខេត្ត​កំពង់​ស្ពឺ​។​ ពិធី​​នេះ​​បាន​​ប្រព្រឹត្តិ​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ ឯកឧត្តម​ អស់​លោក​ ជា​នាយ​ទាហាន​ជាន់​ខ្ពស់​ ថ្នាក់​ដឹក​នាំ​ស្ថាប័ន​ ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​នៃ​ខ.ភ.ម ​នាយក​ទី​ចាត់​ការ​ និង​តំណាង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ និង​នាយ​ទាហាន​ដែល​ជា​សិក្ខា​កាម​ និង​អាជ្ញាធរ​ដែន​ដី​ ខេត្ត​កំពង់​ស្ពឺ​ ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ​ផង​ដែរ​។ ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ ​អ៊ុក ​រតន: ​នាយក​រង​ វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ​

     ក្នុង​របាយការណ៍​បើក​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល​នាយ​ទាហាន​ថ្នាក់​កង​អនុសេនា​តូច ​ថ្នាក់​កង​អនុសេនា​​ធំ​ ទ័ព​ជំនាញ​ជំនាន់​ទី​៣ ​ដែល​អាន​ដោយ​ ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ ​អ៊ុក ​រតន: ​នាយក​រង​ វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​កង​យោធពល​ខេមរភូមិន្ទ​ បាន​គូស​បញ្ជាក់​ថា៖​ ដើម្បី​បំរើ​តាម​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​របស់​ខ.ភ.ម ​ និង​អនុវត្ត​តាម​សច្ចាប័ន​ របស់​អគ្គ​មេ​បញ្ជាការ​ ស្តី​ពី​តម្រូវ​ការ​ចាំ​បាច់​នូវ​ក្នុង​ការ​បណ្ដុះ​បណ្ដាល​នាយ​ទាហាន​ជំនាញ ​ដែល​ជា​គោល​ដៅ ​ក្នុង​ការ​បង្កើន​សមត្ថភាព​ដល់​សិស្ស​ ដែល​ពុំ​​ទាន់​បាន​ឆ្លង​កាត់​វគ្គ​ហ្វឹក​ហ្វឺន ​នាយ​ទាហាន​ ហើយ​កំពុង​កាន់​មុខ​ដំណែង​ថ្នាក់​កង​អនុសេនា​តូច ​និង​កង​អនុសេនា​ធំ​ និង​ថ្នាក់​ប្រហាក់​ប្រហែល​នោះ ​វិទ្យាស្ថាន​ទ័ព​ជើង​គោក ​ក៏​បាន​ដំណើរ​ការ​បើក​វគ្គ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​នាយ​ទាហាន​ ថ្នាក់​កង​អនុសេនា​តូច ​កង​អនុសេនា​ធំ​ជំនាន់​ទី​៣ ​មួយ​វគ្គ​ ដែល​មាន​សិក្ខា​កាម​ មក​ពី​គ្រប់​កង​ឯកភាព​កង​ពល​ យោធ​ភូមិ​ភាគ​ និង​បណ្តា​កង​ទ័ព​ជំនាញ​ចូល​ហ្វឹក​ហ្វឺន​សរុប​១៤៦​នាក់ ​ក្នុង​នោះ​មាន​ថ្នាក់​នាយ​ទាហាន​ចំនួន​១៣៧នាក់​ ​និង​ថ្នាក់នាយ​ទាហាន​រង​ចំនួន​០៩​នាក់ ដោយ​ប្រើ​រយៈ​ពេល​ហ្វឹក​ហ្វឺន​៩​ខែ​ លើ​ខ្លឹម​សារ​មេ​រៀន ​អប់រំ​ និង​គរុកោសល្យ​, ចំណេះ​ដឹង​យោធា​,​ អន្ត​រា​វុធ​, រួម​និង​ការ​ងារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ស្រប​តាម​កម្ម​វិធី​ហ្វឹក​ហ្វឺន​ របស់​វិទ្យាស្ថាន​ទ័ព​ជើង​គោក​។  ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឥត​ សារ៉ាត់ ​អគ្គ​មេ​បញ្ជាការ​រង​ និង​ជា​នាយ​សេនា​ធិការ​ចម្រុះ ​នៃ​កង​យោធពល​ខេមរ​ភូមិន្

     ថ្លែង​ទៅ​កាន់​សិក្ខា​កាម​ និង​ថ្នាក់​ដឹក​នាំ​វិទ្យាស្ថាន​ទ័ព​ជើង​គោក ​នា​ពេល​នោះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់ ​ជំនួស​មុខ​ឲ្យ​ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ បាន​ពាំ​នាំ​នូវ​បណ្តាំ​ផ្ញើ​សាក​សួរ​​សុខ​ទុក្ខ​ និង​ក្តី​នឹក​រលឹក​ប្រកប​ដោយ​មនោសញ្ចេត​នា ​គោរព​ស្រឡាញ់ ​ដ៏​ជ្រាល​ជ្រៅ​ ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធពល​​ខេមរ​​ភូមិន្ទ​ ពិសេស​សម្តេច​តេជោ ​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​សម្តេច​កត្តិ​ព្រឹត្ត​បណ្ឌិត​ ជូន​ដល់​នាយ​ទាហាន​ ពល​ទាហាន ​ក្នុង​វិទ្យាស្ថាន​ទ័ព​ជើង​គោក​ នៃ​កង​យោធ​ពល​ខេមរៈភូមិន្ទ​ និង​សិក្ខា​កាម​ក្នុង​វគ្គ​នេះ​ផង​ដែរ​។  នាយ​ឧត្តមសេនីយ៍ ​ឥត​ សារ៉ាត់ ​ក៏​បាន​ផ្ដាំ​ផ្ញើ​ដល់​យោធិន​ ក្នុង​វិទ្យាស្ថាន​ និង​សិក្ខា​កាម​ទាំង​អស់ ​ត្រូវ​មាន​ការ​ស្មោះ​ត្រង់​ និង​រាជ​រដ្ឋាភិបាល​​កម្ពុជា​​ ក្នុង​នោះ​ត្រូវ​ខិត​ខំ​កសាង​ជំនាញ​របស់​ខ្លួន​​ ចូល​រួម​ក្នុង​កិច្ច​ការ​ពារ​អធិប​តេយ្យ​ បូរណ​ភាព​ទឹក​ដី​ និង​មាន​ការ​សាមគ្គី​ឯក​ភាព​គ្នា​​ ដើម្បី​ការ​ពារ​តម្លៃ​សុខ​សន្តិភាព​ ដែល​មាន​នា​បច្ចុប្បន្ន​នេះ​។ ទោះ​បី​ក្នុង​តម្លៃ​ណា​ក៏​ដោយ​​ ត្រូវ​ប្រឆាំង​ដាច់​ខាត​​ និង​វាយ​បក​នូវ​រាល់​​ឧបាយកល​​របស់​ជន​អគតិ​មួយ​ចំនួន​តូច ​ដែល​ចង់​បំផ្លាញ់​សុខ​សន្តិភាព​របស់​កម្ពុជា​។​ ឯកឧត្តម នាយ​​ឧត្តមសេនីយ៍ ​ឥត សារ៉ាត់​ ក៍​បាន​ប្រកាស​បើក​វគ្គ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ ព្រម​ទាំង​បាន​ឧបត្ថម្ភថវិកា ​ដល់​វិទ្យាស្ថាន​ទ័ព​ជើង​គោក ​សំរាប់​វគ្គ​នេះ​ចំនួន​១០​លាន​រៀល​ផង​ដែរ​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ