ព័ត៌មាន

សន្និសិទ​​សារ​ព័ត៌មាន​​​ស្តី​ពី​ដំណើរ​ការ​សាង​សង់ ​និង​ការ​ប្រុង​ប្រៀប​រៀប​ចំ​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​
នាយកដ្ឋានព័ត៌មាន(៣)
417
669

     នៅ​ព្រឹក​ថ្ងៃ​ច្ចន័ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ទី១៧​ ខែ​ធ្នូ​ ឆ្នាំ២០១៨​ សម្ដេច​ពិជ័យ​សេនា ​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ អម​ដំណើរ​ដោយ ​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ នាង ផាត​, ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ប៊ុន ​ឡឺត​ រដ្ឋលេខា​ធិការ​ក្រសួង​ការ​ពារ​ជាតិ ​ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ នៅ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ ជា​ច្រើន​រូប​ទៀត​ បាន​អញ្ជើញ​បន្ត​ត្រួត​ពិនិត្យ​ការ​រៀប​ចំ​សោភ័ណភាព​ នៅ​ក្នុង​គ្រប់​ផ្នែក​ទាំង​អស់​ នៅ​ក្នុង​វិមាន​ឈ្នះ-ឈ្នះ ដើម្បី​ត្រៀម​ប្រារព្ធ​ពិធី​សម្ពោធ​វិមានឈ្នះ-ឈ្នះ​ និង​អបអរ​សាទរ​ ខួប​លើ​ទី​២០​ ទិវា​នយោបាយ​ឈ្នះ!ឈ្នះ! និង​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ ឆ្នាំ​សកល ​ចាប់​ពី​ថ្ងៃ​ទី២៩ ដល់​ថ្ងៃ​ទី​៣១ ​ខែ​ធ្នូ ​ឆ្នាំ២០១៨ ​ខាង​មុខ​នេះ​។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ណឹម សុវត្ថិ​ អគ្គ​នាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស ​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ បាន​ជម្រាប​ជូន​ ដល់​ សម្តច​​ពិជ័យ​សេនា​អំពី​លទ្ធផល​ការ​ងារ​ដែល​ក្រុម​ការ​ងារ​សាង​សង់​បាន​ធ្វើ

     នៅ​ក្នុង​ឱកាស​នោះ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ណឹម សុវត្ថិ​ អគ្គ​នាយក ​អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ច​ការ​បរទេស ​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ បាន​ជម្រាប​ជូន​ ដល់​ សម្តច​​ពិជ័យ​សេនា​អំពី​លទ្ធផល​ការ​ងារ​ដែល​ក្រុម​ការ​ងារ​សាង​សង់​បាន​ធ្វើ​ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​  ដូច​ជា​ការ​ងារ​ចំលាក់ ​ការ​រៀប​ចំ​សារមន្ទីរ​ ការ​រៀប​ចំ​តាំង​ពិពណ៌​តំបន់​សមទ្ធិផល​ ការ​រៀប​​ចំ​តំឡើង​សំភារៈ​អាង​បាញ់​ទឹក​ នឹង​សកម្មភាព​ផ្សេង​ៗ​ទៀត​ ដែល​មាន​ការ​មមា​ញឹក​បំផុត​។ ក្នុង​ឱកាស​នោះ​ សម្ដេច​ពិជ័យ​សេនា ​ទៀបាញ់ ​ក៏​បាន​អញ្ជើញ​ត្រួត​ពិនិត្យ​មើល​ទី​តាំង​ដាក់​វេទិកា​ប្រារព្ធ​ពិធី​ ទី​តាំង​ដែល​ត្រៀ​មបាញ់​កាំ​ជ្រួច​ និង​បន្ត​ទៅ​ពិនិត្យ​មើល​តំបន់​សុខ​ដុមនីយកម្ម​ និង​ចម្លាក់​មួយ​ចំនួន​ទៀត​ ដែល​កំពង់​កែ​លំអរ​ វិញ​ផ្នែក​ខ្លះ​ ។សម្ដេច​ពិជ័យ​សេនា ​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​ ធ្វើសម្និសិទសារព័ត៌មានជា​មួយ​នឹង​អ្នក​សារព័ត៌​មាន​ជាតិ​  និង​​អន្តរជាតិ​

      បន្ទាប់​ពី​បាន​ចុះ​ត្រួត​ពិនិត្យ​តាម​ផ្នែក​នី​មួយៗ ​ក្នុង​ដំណើរ​ការ​រៀប​ចំ​ត្រៀម​លក្ខណៈ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ-ឈ្នះ​រួច​មក ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ក៏​បាន​ធ្វើ​សន្និសិទ​កា​សែត​ ជា​មួយ​នឹង​អ្នក​សារព័ត៌​មាន​ជាតិ​  និង​​អន្តរជាតិ​ ដោយ​សម្តេច​ពិជ័យ​សេនា ​បាន​លើក​ឡើង​ពី​ខ្លឹម​សារ​ ​នៃ​សំណង់​វិមានឈ្នះ-ឈ្នះ ដែល​ត្រូវ​បាន​រៀប​ចំ​ចង​ក្រង​បោះ​ពុម្ព​ដាក់​ក្នុង​សៀវ​ភៅ​មួយ​ក្បាល​ ដែល​ត្រូវ​តម្កល់​នៅ​ក្នុង​វិមាន​ឈ្នះ-ឈ្នះ។ សម្ដេច​ពិជ័យ​សេនា​បាន​រំលឹក​ឡើង​វិញ៖​ ពី​ដំណើរ​ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ​ ពី​ដំបូង​គឺ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​ទី​តាំង​សម្រាប់​ការ​សាង​សង់​។ សម្ដេច​បាន​បញ្ជាក់​ថា​៖​​ ការ​សាង​សង់​វិមាន​ឈ្នះ-ឈ្នះ បាន​កសាង​ចែក​ចេញ​ជា​៣​​តំបន់​រួម​មាន​៖ តំបន់ទី​១​ ជា​តំបន់​សុខ​ដុម្មនីយកម្ម​ ដែល​មាន​តំណាង​ប្រាសាទ​ចំនួន៤​ រួម​មាន​ប្រាសាទ​កោះ​កេរ​,  ប្រាសាទ​ព្រះវិហារ​, ប្រាសាទ​សំបូរ​ព្រៃ​គុក ​និង​ប្រាសាទ​បា​យ័ន​។ តំបន់​ទី​២​ ជា​តំបន់​ស្នូល​ជា​តួ​វិមាន​ ដែល​តំណាង​អោយ​សន្តិភាព ​និងតំបន់​ទី​៣ ​ជា​តំបន់​សមិទ្ធផល​ដែល​ទទួល​បាន​ពី​នយោបាយ​ឈ្នះ!ឈ្នះ! ក្នុង​រយៈ​ពេល២០ឆ្នាំ​កន្លង​មក​នេះ។ សម្តេច​ពិជ័យ​សេនា​បាន​បញ្ជាក់​ទៀត​ថា៖ ​វិមានឈ្នះ-ឈ្នះ បើក​ការ​ដ្ឋាន​សាង​សង់​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ​ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ដែល​រហូត​មក​ដល់​ពេល​នេះ ​មាន​រយៈ​ពេល​​១០២៧​ថ្ងៃ ​ស្មើ​នឹង​៣៤​ខែ ​ហើយ​តួ​វិមាន​បាន​សាង​សង់​រួច​រាល់​១០០​ភាគ​រយ​ ហើយ​សំណង់​នេះ​បាន​សាង​សង់​តាម​ទំរង់​៣. ៥.​ ៧។​ សម្តេច​បាន​បញ្ជាក់​ថា៖​វិមានឈ្នះ-ឈ្នះ បាន​សាង​សង់​ឡើង​ដោយ​ស្នា​ដៃ​កូន​ខ្មែរ​សុទ្ធ​។ សម្ដេច​បន្ត​ថា​៖ ​គុណ​តម្លៃ​សន្តិភាព ​និង​ការ​បញ្ចប់​សង្រ្គាម​ តាម​រយៈ​នយោបាយ​ឈ្នះ!ឈ្នះ! បាន​ធ្វើ​អោយ​ប្រទេស​យើង​មាន​សន្តិភាព ​ពេញ​លេញ​ទូ​ទាំង​ប្រទេស​  ហើយ​សន្តិភាព​បាន​ចែក​រំលែក​ដល់​យើង​ទាំង​អស់​គ្នា​ គ្រប់​ទិស​ទី ​នឹង​នាំ​មកនូវ​ការ​រីក​ចម្រើន​លូត​លាស់​ លើ​គ្រប់​វិស័យ​។ សម្ដេច​ពិជ័យ​សេនា​បាន​បញ្ចាក់​អោយ​ដឹង​ទៀត​ថា​៖​ យើង​នឹង​បន្ត​ការ​ងារ​សាង​សង់​ស្តូប​ឈ្នះ!ឈ្នះ!ដែល​តំណាង​ឲ្យ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ភូមិ​សាស្រ្ត​យោធ​ភូមិ​ភាគ​ទី៣ ​ទី​៤​ និង​ទី​៥ ​បន្ត​ទៀត​។​ ហើយ​សំណង់​វិមាន​ឈ្នះ-ឈ្នះ​នេះ​ នឹង​បើក​ទូលាយ​ឲ្យ​សាធារណៈ​ជន ​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ ​ចូល​ទស្សនា​ បន្ទាប់​ពី​ថ្ងៃ​ប្រារព្ធ​ពិធី​សម្ភោធ ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨ ​ខាង​មុខ​នេះ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ