ព័ត៌មាន

ឯកឧត្តម​ ផន ណារ៉ា​ អញ្ជើញ​បិទ​វគ្គ​ ​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ និង​ជួស​ជុល​បញ្ជូនសារ​ ទន្លេកន្ទិល​ កំពង់​ស្ពឺ​
នាយកដ្ឋានព័ត៌មាន(៣)
440
664 ឯកឧត្តម​ ផន ណារ៉ា​ អញ្ជើញ​បិទ​វគ្គ​ ​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ និង​ជួស​ជុល​បញ្ជូនសារ​ ទន្លេកន្ទិល​ កំពង់​ស្ពឺ​

     ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ផន ណារ៉ា ​អគ្គលេខាធិការ ​នៃ​អាជ្ញាធរ​ជាតិ​ទប់​ស្កាត់​អាវុធ​គីមី ​នុយ​ក្លេ​អ៊ែរ​ ជីវសាស្ត្រ​ និង​វិទ្យុសកម្ម​ក្រសួង​ការ​ពារ​ជាតិ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះ​បណ្ដាល​មេ​បញ្ជា​ការ​កង​អនុសេនា​តូច​ បញ្ជូន​សារ​ជំនាន់​ទី១​ វគ្គ​បំប៉ន ​internet ​អ៊ីន​ត្រា​ណែត ​បណ្ដាញ​សង្គម​ និង​សន្តិសុខ​បច្ចេក​វិទ្យា​ព័ត៌មាន​ជំនាន់​ទី៨ ​វគ្គ​នាយ​ការិយាល័យ ​និង​នាយ​ឯកទេស​បញ្ជូន​សារ​ឆ្នាំ​២០១៨​ នា​ព្រឹក​សុក្រ ៧​កើត ​ខែ​​មិគសិរ ​ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក ​ព.ស​២៥៦២ ​ត្រូវ​នឹង​ថ្ងៃ​​ទី១៤ ​ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ ​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ និង​ជួស​ជុល​បញ្ជូន​សារ ​ទន្លេ​កន្ទិល​ ខេត្ត​កំពង់​ស្ពឺ​។

     ​ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ ​អៀង ​លី​សក្តិ ​នាយក​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​ និង​ជួស​ជុល​បញ្ជូនសារ ​ក្រសួង​ការ​ពារ​ជាតិ ​បាន​ឲ្យ​ដឹង​ថា​៖ វគ្គ​បណ្ដុះ​បណ្ដាល​មេ​បញ្ជាការ​កង​អនុសេនាតូច​បញ្ជូន​សារ​ជំនាន់ទី​១ ​រយៈ​ពេល១ឆ្នាំ​ មាន​ចំនួន​៧១​នាក់​ បញ្ចប់​វគ្គ​ទទួល​លទ្ធផល ​មាន​និទ្ទេស​ល្អ​១៧​នាក់​ និង​បង្គួរ​២៣​នាក់​។​ វគ្គ​បំប៉ន​ជំនាញ​ internet ​អ៊ីន​ត្រា​ណែត ​បណ្ដាញ​ព័ត៌​មាន​សង្គម​ និង​សន្តិសុខ​បច្ចេក​វិទ្យា​ព័ត៌​មាន​ជំនាន់​ទី​៨​ រយៈ​ពេល​មួយ​ខែ​ មាន​ចំនួន​២៦​នាក់ ​ទទួល​និទ្ទេស​ល្អ​ចំនួន​១៤​នាក់​ និង​បង្គួរ១៣​នាក់​។​ វគ្គ​បំប៉ន​ថ្នាក់​នាយ​ការិយាល័យ​ និង​នាយ​ឯកទេស​បញ្ជូន​សារ​ មាន​ចំនួន​៥៥​នាក់ ​ទទួល​បាន​និទ្ទេស​ល្អ​១៧​នាក់​ និង​បង្គួរ​ចំនួន​១២​នាក់​ ផង​ដែរ​។​ ឯកឧត្តម ​នាយ​ឧត្តមសេនីយ៍ ​ផន ណារ៉ា ​អគ្គលេខាធិការ ​នៃ​អាជ្ញាធរ​ជាតិ​ទប់​ស្កាត់​អាវុធ​គីមី ​នុយ​ក្លេ​អ៊ែរ​ ជីវសាស្ត្រ​ និង​វិទ្យុសកម្ម​ក្រសួង​ការ​ពារ​ជាតិ

     ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍ ​ផន ណារ៉ា ​ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​បាន​ថ្លែង​ថា៖​ វគ្គ​ហ្វឹក​ហ្វឺន​ទាំង​បី​វគ្គ​ខាង​លើ​នេះ​ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​កម្ម​វិធី​រួម​ របស់​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ​ សំដៅ​លើក​កម្ពស់​សមត្ថភាព​ដល់​ជំនាញ​ឯកទេស ​ដើម្បី​បម្រើ​ការ​ប្រយុទ្ធ​ ការ​ដឹក​នាំ​បញ្ជា​របស់​បណ្តា​មេ​បញ្ជា​ការ​គ្រប់​ជាន់​ថ្នាក់​ ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់ ​នា​សម័យ​បច្ចេក​វិទ្យា​ទំនើប​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ទៅ​អនាគត​។​ ដូច​នេះ ​កង​យោធពល​ខេមរភូមិន្ទ​គ្រប់​រូប ​ត្រូវ​តែ​ខិត​ខំ​រៀន​សូត្រ​ស្វែង​យល់​នូវ​រាល់​បច្ចេក​វិទ្យា​ទាំង​នោះ​ ដើម្បី​ឈាន​លើក​កម្ពស់​សមត្ថភាព​របស់​ខ្លួន ​និង​ឈាន​ជើង​តាម​ផ្លូវ​មួយ​ នៃ​ការ​អភិវឌ្ឍ​តែ​មួយ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​ទូរ​គមនាគមន៍​ និង​ព័ត៌​មាន​វិទ្យា​ជា​មួយ​គេ​ឯង​ នៅ​ក្នុង​តំបន់​ និង​នៅ​ក្នុង​ពិភព​លោក​ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ