ក្រសួងការពារជាតិ បានផ្សព្វផ្សាយការត្រៀមរៀបចំពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃកាបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពាជាតិ និងមានការអញ្ជើញចូលរួម ឯកឧត្តម រដ្ឋលេខាធិការក្រសួងការពាជាតិ អគ្គមេបញ្ជាការ ខភម និង ប្រធានស្ថាប័ន ចំណុះក្រសួង ការពារជាតិ និង អគ្គបញ្ជាការដ្ឋានជាច្រើនរូបទៀត ។សម្តេចពិជ័យសេនា ទៀ បាញ់ ផ្សព្វផ្សាយការត្រៀមរៀបចំពិធី សម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ
កិច្ចប្រជុំផ្សព្វផ្សាយ បានប្រកាស បង្កើតអនុគណៈកម្មាធិការសំរាប់ រៀបចំពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃកាបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានចំនួន ៨ អនុគណៈកម្មាធិការ ដើម្បីដំណើរការរៀបចំនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះឲ្យរលូននិងទទួលបានជោគជ័យតាមផែនការគ្រោងទុក។បន្ទាប់ពីឯ.ឧ នាយឧត្តមសេនីយ៍ ណឹមសុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស ក្រសួងការពារជាតិ បានធ្វើសេចក្តីរាយការណ៍ជុំវិញការកសាងវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះរួចមក, សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា អ្វីៗទាំងអស់រាប់ទាំងខ្លឹមសារ និងការរៀបចំកសាងនៅវិមានឈ្នះៗគឺមិនឲ្យឃ្លាតឆ្ងាយពី អនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន ធ្វើជាស្នូលក្នុងការអនុវត្តបានទេរ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ផ្សព្វផ្សាយការត្រៀមរៀបចំពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ
សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ នយោបាយឈ្នះឈ្នះ គឺមានគុណតម្លៃខ្លាំងណាស់ដែលបាននាំ មកនូវ សុខសន្តិភាពសម្រាប់ប្រជាជាតិកម្ពុជា សម្រាប់តំបន់និងពិភពលោកផងដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងថា ទិវាចងចាំឆ្ពោះទៅការផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ៤១ ឆ្នាំ ចាប់ផ្តើមពីយប់ថ្ងៃទិ២០ ខែមិថុនា ឆ្នាំ១៩៧៧ គឺសម្តេចតេជោ ហ៊ុនសែន បានដឹកនាំចលនាតស៊ូ និង បានក្លាយជាមេដឹកនាំសំរាប់ប្រទេសកម្ពុជាចាប់តាំងពីពេលនោះមក ព្រមទាំង បានកសាងប្រទេសមានការរីកចម្រើនលើគ្រប់វិស័យរហូតដល់សព្វថ្ងៃ។ សម្តេចពិជ័យសេនា ទៀ បាញ់ ផ្សព្វផ្សាយការត្រៀមរៀបចំពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ទៀតថា៖ ពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយ ឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃកាបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយ ជោគជ័យនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នឹងប្រារព្ធធ្វើនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ មានរយៈពេលបីថ្ងៃ ទុកជាប្រវត្តិសាស្ត្រថ្មីនាសម័យតេជោ។
សម្តេចពិជ័យសេនា បានស្នើសុំមានការផ្សព្វផ្សាយឲ្យទូលំទូលាយ ដល់នាយទាហាន ពលទាហាន នៅតាមកងឯកភាព នៃ ខ.ភ.ម និងដល់ប្រជាជន មហាជន បានជ្រាបពីនយោបាយឈ្នះឈ្នះ ក្រោមការ ដឹកនាំ។ របស់សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រី ។ជាចុងក្រោយ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា បើប្រទេសជាតិ មានសង្គ្រាម មិនមានសន្តិភាព ស្ថេរភាពនយោបាយ គឺយើងមិនអាចធ្វើការអភិវឌ្ឍន៍ជាតិបាននោះទេ៕