ព័ត៌មាន

ជំនួប​ពិភាក្សា​រវាង​ សម្ដេច​តេជោ ​និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
185
540 ជំនួប​ពិភាក្សា​រវាង​ សម្ដេច​តេជោ ​និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន

     ជួប​សំដែង​ការ​គួរ​សម សម្ដេច​តេជោ ​ហ៊ុន សែ​ នាយក​រដ្ឋមន្ត្រី ​នៅ​វិមាន​សន្តិភាព​ នា​រសៀល​ថ្ងៃ​នេះ ​ឯកឧត្តម​ Wei Feng He រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន​ បាន​ជម្រាបថា៖ ឯកឧត្ដម​បាន​មក​កាន់​កម្ពុជា​ កាល​​ពី​៦​ឆ្នាំ​មុន​ ហើយ​នៅ​ពេល​នេះ​ឯកឧត្តម​បាន​ឃើញ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​ការ​អភិវឌ្ឍន៍​យ៉ាង​ ជឿន​លឿន​ជា​ទីបំផុត​ ហើយ​ប្រជាជន​កម្ពុជា​ ក៏​មាន​មុខ​មាត់​ស្រស់​ស្រាយ​ ហើយ​​ជីវភាព​ក៏​ល្អ​ប្រសើរ​ ឡើង​ផង​ដែរ​។​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម​ Wei Feng He រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ចិន

      លោក អ៊ាង សុផល្លែត ជំនួយ​ការ​សម្ដេច​តេជោ ​បាន​ឱ្យ​ដឹង​ថា ​​ឯកឧត្ដម ហ៊ី បាន​សម្ដែង​ នូវ​ការ​អបអរ​សាទរ​ជូន​ចំពោះ​សម្ដេច​តេជោ ហើ​យ​ឯកឧត្តម​ ក៏​បាន​គោរព​ពាំ​នាំនូវ​ពាក្យ​ផ្តាំផ្ញើ​សួរ​សុខ​ទុក្​ខ ជូន​សម្ដេច​តេជោ​ អំពី​ឯកឧត្តម ស៊ី ជិនពីង និង​ឯកឧត្តម លី កឺឈាំង ហើយ​ក៏​បាន​គោរព​ជម្រាប​ជូន​ សម្តេច​តេជោ​ថា​ដំណើរ​ទស្សន​កិច្ច​ របស់​ឯកឧត្តម​ មក​កាន់​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ ​គឺ​ដើម្បី​ ជំរុញ​ការ​អនុវត្ត​រាល់​កិច្ច​ព្រម​ព្រៀង​ទាំង​ឡាយ ​ដែល​បាន​ចុះ​ហត្ថលេខា​រវាង​ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ី ជិនពីង កន្លង​មក​។​ ពី​នោះ​ទៅ​ទៀត​ គឺ​ជំរុញ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ ឡើង​កាន់​តែ​ស៊ី​ជម្រៅ​ឡើង​ជា​ពិសេស​រវាង​កង​ទ័ព​ទាំង​ពីរ​។​

     ជា​ការ​ឆ្លើយ​តប​ សម្ដេច​តេជោ ​បាន​សម្តែង​អំណរ​អរ​គុណ​យ៉ា​ង​ជ្រាល​ជ្រៅ​ជូន​ចំពោះ​ ឯកឧត្តម ហ៊ី ដែល​បាន​ពាំ​នាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី ​ឯកឧត្តម ស៊ី ​ជិន​ពីង និង​ឯកឧត្តម​ លី​ កឺ​ឈាំង​ ហើយ​សម្ដេច​ បាន​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សន​កិច្ច​​របស់​ឯកឧត្តម​ផង​ដែរ ​ដែល​បាន​មក​ដើម្បី​ជំរុញ​ការ​អនុវត្តន៍​ លើ​រាល់​កិច្ច​ព្រម​ព្រៀង​ ដែល​បាន​ចុះ​ហត្ថលេខា​ហើយ​​។ សម្ដេច​បាន​មាន​ប្រសាសន៍​ថា​៖ យើង​ត្រូវ​ តែ​បន្ត​ភាព ​ជា​ដៃ​គូជំ​រុញ​ការ​អនុវត្ត​លើ​រាល់​អ្វី​ៗ ​ដែល​បាន​ចុះ​ហត្ថលេខា​ហើយ​ ព្រោះ​ថា​ទំនាក់​ ទំនង​រវាង​ប្រទេស​យើង​ទាំង​ពីរ​ គឺ​តែង​តែ​ជា​ទំនាក់​ទំនង​ដែល​និយាយ​ផង​ធ្វើ​ផង ​មិន​មែន​តែ​ជា​ទំនាក់​ទំនង​ដែល​គ្រាន់​តែ​និយាយ​នោះ​ទេ​។​ពី​នោះ​ទៅ​ទៀត​ សម្ដេច​​បាន​​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រជាជន​ចិន​ និង​រដ្ឋាភិបាល​ចិន​ ដែល​កន្លង​មក​តែង​តែ​បាន​ជួយ​កម្ពុជា ​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ និង​ជួយ​ដល់​វិស័យ​កង​ទ័ព​កម្ពុជា​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ