ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី ​១៧ ​នៅ​សឹង្ហ​បូរី​
នាយកដ្ឋានព័ត៌មាន(៣)
39
526 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ដឹក​នាំ​គណៈ​ប្រតិភូ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ ចូល​​​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី ​១៧ ​នៅ​សឹង្ហ​បូរី​

     ឆ្លើយ​តប​តាម​ការ​អញ្ជើញ​ របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​សឹង្ហ​បូរី ​នៅ​ថ្ងៃ​ទី១​ ខែមិថុនា ​ឆ្នាំ ២០១៨ ​​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ ​អម​តំណើរ​ដោយ ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៏ ​ប៉ុល សារឿន ​អគ្គ​មេបញ្ជាការ ​ខ.ភ.ម ឯកឧត្តម ​នាយឧត្តមសេនីយ៏ ​នាង ផាត ​រដ្ឋលេខា​ធិការ​ក្រសួង​ការពារជាតិ ​ឯកឧត្តម ​ឧត្តមសេនីយ៏ឯក ​ណឹម សុវត្ថិ ​អគ្គនាយក ​អគ្គនាយកដ្ឋាន​ នយោបាយ ​និង​ កិច្ចការ​បរទេស ​ព្រម​ទាំង​នាយ​ទាហ៊ាន​នៅ​ក្នុង​ក្រសួងកា​រពារជាតិ​ជា​ច្រើន​រូប​ទៀត ​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​​សន្តិសុខ​អាស៊ី​លើកទី​១៧​ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​សណ្ឋាគារ​សាង​គ្រីឡា​ ប្រទេស​សឹង្ហ​បូរី​ ចាប់​ពី​ថ្ងៃ​ទី១​​ ដល់ថ្ងៃ​ទី៣​​ ខែ​មិថុនា ​​ឆ្នាំ​ ២០១៨​​។ 

     កិច្ច​ប្រជុំ​កំពូល​​សន្តិសុខ​អាស៊ី​លើក​ទី១៧​ ឬ ​ហៅ​ថាកិ​ច្ច​សន្ទនា ​សាងគ្រីឡា ​( Shangri-La Dialogue ) ក្នុង​ឆ្នាំ ២០១៨​នេះ ​មាន​ការ​ចូល​រួម​ ពី​បណ្តា​រដ្ឋមន្ត្រី​ការពារ​ជាតិ​មក​ពី​ប្រទេស​ក្នុ​ង​តំបន់ ​ក្រៅ​តំបន់ ​មេ​បញ្ជាការ​កងទ័ព​ គណៈប្រតិភូ​ស្ថាបណ្ណ័​សង្គ​ម​ស៊ីវិល ​មក​ពី​​បណ្តា​ល​​​ប្រទេស​នានា​ លើ​ពិភព​លោក​ចំនួន​ជាង​ ៥០​​ ប្រទេស​ចូល​រួម​​។​ នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គទី​១ ​ក្រោម​ប្រធាន​បទ​៖ ភាព​ជា​អ្នក​ដឹក​នាំ​របស់​សហរដ្ឋ​អាមេរិក​ និង​ បញ្ហា​ប្រឈម​ នៃ​សន្តិសុខ​ ឥណ្ឌូ ​ប៉ា​ស៊ី​ហ្វ៊ិក ​​ ឯកឧត្តម James N.Mattis ​​​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​បាន​ថ្លែ​ង​ថា​៖​ សហរដ្ឋ​អាមេរិក ​នៅ​តែ​អនុវត្ត​ការ​ថែ​រក្សា​សន្តិ​សុ​ខ ស្ថេរភាព ​និង​ធ្វើ​អោយ​មា​ន​កា​រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រីក​ចំរើន​នៅ​ក្នុង​តំបន់ ​​ ឥណ្ឌូ ​ប៉ាស៊ីហ្វ៊ិក ​ទោះ​បី​ជា​តំ​បន់​​នេះ​មាន​​ការ​ប្រឈម​​យ៉ាង​ច្រើន​ក្នុង​សត្សវត្ស​ទី​ ២១​។ ​​​រដ្ឋមន្ត្រី​ការពារជាតិ ​សហរដ្ឋ​អាមេរិក ​ក៏​បាន​លើក​ឡើង​​ពី​តួនាទី​​សំខាន់​ នៃ​តំបន់ ​ឥណ្ឌូ ​ប៉ាស៊ីហ្វ៊ិក ​ដែល​នៅ​ក្នុង​តំបន់ ​ឥណ្ឌូ ​ប៉ាស៊ីហ្វ៊ិក​នេះ ​យុទ្ធ​សាស្រ្ត​របស់​​សហ​រដ្ឋ​​អាមេរិក​ គឺ​ធ្វើ​យ៉ាង​ណា​អោ​យ​តំបន់​​ឥណ្ឌូ ​ប៉ាស៊ីហ្វ៊ិក​ ជា​តំបន់​មួយ​បើក​ទូលាយ ​ហើយ​មាន​សេរីភាព ​អ្ន​ក​​ណា​​ក៏​មាន​សិទ្ធ​ចេញ​​ ចូល ​ទោះ​បី​ជា​ប្រទេស​តូច ​ឬ ​ប្រទេស​ធំ​ ដោយ​គោរព​​នូវ​អ​ធិបតេយ្យ​​របស់​ប្រទេស​​ទាំង​អ​ស់​។ តាម​រយៈ​កិច្ច​ប្រជុំ​នេះ ​បណ្តាល​រដ្ឋមន្ត្រី​ការពារ​ជាតិ​​មួយ​ចំនួន​មក​ពី​បណ្តា​​ប្រទេ​ស​នៅ​​ក្នុង​តំបន់​​ និង​​ក្រៅ​តំបន់ ​ដូច​ជា ​ជប៉ុន ​សាធារណរដ្ឋ​កូរ៉េ ​វៀតណាម ​ឥណ្ឌូណេស៊ី​ អូស្រ្តាលី​ កាណាដា ​បាន​ឡើង​​ថ្លែង​សន្ទរកថា​គន្លិះ ​ព្រម​ទាំង​ចែក​រំលែក​នូវ ​ទស្សនៈ ​សភាពការណ៍​ថ្មីៗ​ ចំណេះ​ដឹង ​និង ​បទ​ពិសោធន៏​  ដោយ​បាន​ផ្តល់​ផល​ប្រយោជន៏​យ៉ាង​ច្រើន​ដល់​សហគមន៏​សន្តិសុខ​ អោយ​កាន់​តែ​ឈានទៅ​រក​ភាព​ល្អ​ប្រសើរ​ឡើង ​ថែម​ទៀត​។ 

     សូម​​បញ្ជាក់​ថា៖ ​ចាប់​តាំង​ពី​ឆ្នាំ​២០០២​មក ​កិច្ច​សន្ទនា​សាង ​គ្រីឡា ​បាន​ក្លាយ​ជា​ផ្នែក​គន្លឹះ​មួយ​ នៃ​និម្មាបន​កម្ម​ សន្តិសុខ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វីក។ ជា​រៀង​រាល់​ឆ្នាំ​កិច្ច​ប្រជុំ ​បាន​ផ្តល់​នូវ​ទី​កន្លែង​សម្រាប់​ស្ថាប័ន​ការពារ​ជាតិនៃ​បណ្តា​ប្រទេស​នានា​ដែល​ជាប់​ពាក់​ព័ន្ធ​ នឹង​សន្តិសុខ​ក្នុង​តំបន់ ​ដើម្បី​ជួប​ប្រជុំ​គ្នា​ និង​ផ្លាស់​ប្តូរ​ទស្សនៈ​ ស្តី​ពី​ភាព​ប្រឈម​ សន្តិសុខ​អាស៊ី ​ប៉ាស៊ីហ្វីក។ ​ដោយ​ឡែក​សម្រាប់​កិច្ច​ប្រជុំ​កំ​ពូល​​សន្តិសុខ​អាស៊ី​លើក​ទី​១៧​ ក្នុង​ឆ្នាំ​២០១៨ ​កិច្ច​ប្រជុំ ​ក៏​បាន​លើក​យក​នូវ​ប្រធាន​បទ​ជា​ច្រើន​ មក​ធ្វើ​ការ​ពិភាក្សា​ក្នុង​នោះ​រួម​មាន៖ ការ​ទប់​ស្កាត់​នៃ​វិបត្តិ​កូរ៉េ​ខាង​ជើង ​ការ​រៀប​ចំ ​សណ្តា​ប់​ធ្នាប់​សន្តិសុ​ខ​អា​ស៊ីដែល​កំពង់​វិវត្តន៍ ​​. ប្រធាន​ប​ទ​​ស្តី​អំពី ​វិសាល​ភាព​ថ្មី​ នៃ​ភេរវកម្ម​ និង​ ការ​ប្រឆាំង​ភេរវកម្ម​ និង​កា​រ​លេច​ឡើង​នូវ​របាំង ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សន្តិ​សុខ​តំបន់​ ៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ