ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​រក្សា​សន្តិភាព​
នាយកដ្ឋានព័ត៌មាន(៣)
516
504 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧប​នាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​​លោក​ជំទាវ ​​អ៊ីវ៉ា ​ង្វៀន​មិញ ​ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​នៅ​ព្រឹក​​ថ្ងៃ​ទី​១៨​ ​ខែ​​ឧសភា​​ ឆ្នាំ​២០១៨​ ​បាន​​អញ្ជើញ​​បិទ​​វគ្គ​ហ្វឹក​​ហ្វឺន​​កង​​រាជ​​អាវុធ​​ហត្ថ​​ ត្រៀម​​ចេញ​​ទៅ​​បំពេញ​​បេសកកម្ម​​រក្សា​​សន្តិភាព​ ​ក្នុ​​ង​​ក្រប​ខ័ណ្ឌ​​អង្គការ​​សហប្រជាជាតិ​​។​​ ​ពិធី​​បិទ​​វគ្គ​​នេះ​​បាន​​ធ្វើ​​ឡើង ​​នៅ​សាល​ប្រជុំ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ​ដោយមា​ន​ការអញ្ជើញ​ចូ​លរួមពី​សំ​ណាក់ លោកជំទាវ ​អ៊ីវ៉ា ​ង្វៀនមិញ ឯ​កអគ្គ​រដ្ឋ​ទូត​បារាំង​ ប្រចាំ​នៅ​កម្ពុជា ​រួម​ជា​មួយ​គ្រូ​ឧទ្ទេសនាម ​នាយទាហាន ពលទាហាន កងរាជអាវុធហត្ថ​ដែល​​​ជា​សិក្ខាកាម​ទើប​បញ្ជប់​វគ្គ​សិក្សា​យ៉ាង​ច្រើន​ផង​ដែរ។​

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​បិទ​វគ្គ​ហ្វឹក​ហ្វឺន​ជំនាញ​កង​រាជ​អាវុធ​ហត្ថ​រក្សា​សន្តិភាព​     ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិភាព​ បោស​សម្អាតមីន និងកាក់សំណល់សង្គ្រាម បានបញ្ជាក់អោយដឹងថា៖​ វគ្គ​ហ្វឹក​​ហ្វឺននេះ មាន​សិក្ខា​កាម​ចូលរួមចំនួន៣៣រូប ​ក្នុង​នោះ​មាន​សិក្ខាកាម​ជា​នារី​ចំនួន​១០​រូប ​មក​ពី​មជ្ឈមណ្ឌល​ជាតិ​ចំនួន​២៤រូប កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចំនួន​៨រូប​ និង​កងយោធ​ពល​ខេមរ​ភូមិន្ទ​ចំនួន​១​រូប​។​ ចាប់​ពី​ឆ្នាំ​២០១២ ​ដល់​ឆ្នាំ​២​០១៨​ កម្ពុជាបានបញ្ចូន​កម្លាំង​ជា​កង​រាជអាវុធហត្ថ​បាន​ចំនួន​៧​លើក​ ហើយ​បញ្ចូន​ទៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​​។​ សូម​បញ្ជាក់​ថា៖ ​ចាប់​តាំង​ពី​ឆ្នាំ​២​០០៦មក កម្ពុជា​បាន​បញ្ចូន​កម្លាំង​ចំនួន​សរុប​ប្រមាណ​ជាង​៥០០០​នាក់​​ហើយ ​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ប្រមាណជា​ង​១០០០​នាក់ ​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស៊ូដង់​ខាង​​ត្បូង ​អាហ្រ្វិកកណ្តាល ​លីបង់ ​និងម៉ាលី។ ​កម្លាំង​មួក​ខៀវទាំង​អស់​នេះ​ ដែល​បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជា​ ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សាសន្តិភាព​ច្រើន​ជាង​គេ​លំដាប់​ទី២ ​នៅ​ក្នុង​តំបន់​អាស៊ាន​។​

ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាក់សំណល់សង្គ្រាម     ក្នុងឱកាស​នោះ ​លោក​ជំទាវ​ឯកអគ្គរដ្ឋទូតបារាំង​បាន​ថ្លែងថា៖​ ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ ​ដែ​ល​ខ.ភ.ម​​ និង​​មជ្ឈមណ្ឌល​​ជាតិ​​គ្រប់​គ្រង​កង​កម្លាំង​រក្សា​សន្តិភាព ​បោស​សម្អាត​មីន ​និង​កាក​សំណល់​សង្គ្រាម​ កំពុង​បង្ហាញ​អោយ​ឃើញ​ថា​ការ​ចូល​រួម​ចំ​​ណែក​របស់​ខ្លួន​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព ​មិន​ត្រឹម​​តែ​​ស្តែង​​ឡើង​​តាម​រយៈ​ចំនួន​ដ៏​ច្រើន ​ហើយថែម​ទាំង​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​នូវ​គុណភាព​ផង​ដែរ ​តាម​រយៈ​​ការ​​បណ្តុះ​​បណ្តាល​​របស់​​មជ្ឈមណ្ឌល​ជាតិ​។ ​លោក​ជំទាវ​បាន​បន្​តថា​៖​ ប្រទេស​បា​រាំង​បានអម​ដំណើរ​កម្ពុជា​នៅ​ក្នុង​ពេល​​ដ៏​​លំបាក​​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ ​ហើយ​នឹង​បន្ត​ជួយ​ជ្រោម​ជ្រែង​កម្ពុជា​ ​ជា​ពិសេស​ក្នុង​​វិស័យ​​រក្សា​​សន្តិភាព។​ ​ក្នុង​ពេល​បច្ចុប្បន្ន​ ប្រតិបត្តិការ​រក្សា​សន្តិភាព​ គឺ​ជា​បញ្ហា​ប្រឈម​អន្តរជាតិ ​ហើយ​ប្រទេស​​បារាំង​ ​គឺ​​​ជា​​ប្រទេស​មួយនាំ​មុខ​គេ​ក្នុង​ចំណោម​ប្រទេស​ដទៃទៀត​លើ​ពិភព​លោក​។ ​ក្នុង​ន័យ​នេះ​​ហើយ​​ទើប​​ប្រទេស​​បារាំង​​បាន​ផ្តល់​នូវ​ការ​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញ​វត្ថុ​ ក៏​ដូច​ជា​ផ្នែក​ប្រតិបត្តិការ​​ក្នុង​​ការ​​បង្កើត​​អោយ​​មាន​វគ្គ​បណ្តុះ​បណ្តាលជំនាញកងរាជអាវុធហត្ថដល់កម្ពុជា។

លោក​ជំទាវ ​​អ៊ីវ៉ា ​ង្វៀន​មិញ ​ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​     ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា៖ ប្រទេស​កម្ពុជា និងបារាំង ជាប្រទេសដែលមានប្រវត្តិសាស្ត្ររួមគ្នា មានទំនាក់​ទំនង​ល្អ​ជួយ​ជម្រុញ​កម្ពុជា​អោយ​មានការអភិវឌ្ឍន៍ចម្រើនលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ន។ ចាប់តាំងពីឆ្នាំ២០០៥ ប្រទេស​បារាំង​បាន​គាំទ្រ​ វិស័យរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដល់កម្ពុជា តាម​រយៈ​បណ្តុះ​បណ្តាល​លើក​កម្ពស់​សមត្ថភាព​ ដល់កងទ័ពមួកខៀវកម្ពុជា ដោយផ្តោតសំខាន់ទៅលើការងារអាទិភាព០៧ចំណុច រួមមាន ទី១.​អនុវត្ត​​ការងារប្រតិបត្តិការ ទី២.គោរពតាមក្រមសីលធម៌ស្របតាមបទដ្ឋានវិជ្ជាជីវៈ ទី៣.​គោរព​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ ទី៤.គោរពវិធាននៃការអនុវត្តន៍ក្នុងប្រតិបត្តិការ ទី៥.បណ្តុះបណ្តាលភាសាបារាំង ទី៦.​រៀប​ចំ​វគ្គ​បណ្តុះ​បណ្តាលជំនាញបច្ចេកទេស នៅក្នុងតំបន់នៃការបោសសំអាតមីនដល់មន្ត្រីយោធា និងទី៧.ជួយគាំទ្រ និង​ឧបត្ថម្ភ​ដល់វិទ្យាស្ថានហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព។ សម្តេចពិជ័យសេនាបញ្ជាក់ទៀតថា៖ ជា​ស្តែង​ការ​ចេញទៅបំពេញបេសកកម្មអ.ស.ប របស់កងអាវុធហត្ថនៃកងរក្សាសន្តិភាពកម្ពុជា នៅប្រទេស​ស៊ូដង់​ខាង​ត្បូ​ង អ៊ុនមីស​(UNMISS)​ ក៏ដូចជាកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅបំពេញ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​នៅ​បណ្តាប្រទេសនានាកន្លងមក ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ដែលលទ្ធផលទាំង​អស់​នោះ ស្តែងចេញពីតម្លៃ និងប្រសិទ្ធភាពនៃការហ្វឹកហ្វឺននេះ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិ សហការ​​ជាមួយបារាំង និងដៃគូអភិវឌ្ឍន៍ផ្សេងៗទៀ។ លទ្ធផលនេះ បានបង្ហាញថា មជ្ឈមណ្ឌលជាតិ​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើនឥតឈប់ឈរ ប្រកប​ដោយ​សមត្ថភាព​ក្នុងការ​ស្វែង​រក​កៀគ​រ​ការ​ជួយ​គាំទ្រ​ឧបត្ថម្ភ​លើ​ផ្នែក​ជំនួយ​បច្ចេកទេស និងចាត់ចែងរៀបចំវគ្គហ្វឹកហ្វឺនជាបន្តបន្ទាប់ ប្រកបដោយគុណភាព។សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ     ក្រោម​​កិច្ច​សហការ​ដ៏​ល្អ ​និង​ការ​ជួយ​គាំ​ទ្រ​ឧបត្ថម្ភ​ពី​កង​ទ័ព​សាធារណ​រដ្ឋ​បារាំង​ បាន​ធ្វើ​អោយ​​មជ្ឈមណ្ឌល​​ជាតិ ​មាន​លទ្ធភាព​បើក​វគ្គ​ហ្វឹក​ហ្វឺន​លើ​ជំនាញ​ផ្សេង​គ្នា​ និង​បំប៉ន​ភាសា​បារាំង​ រហូត​ដល់​ចំនួន​​៦៩​​វគ្គ​ មាន​សិក្ខាកាម​ចូល​រួម​សិក្សា​ក្នុង​ និង​ក្រៅ​ប្រទេស​ចំនួន​១.៥៥៥​នាក់ ​មាន​ការ​​ជួយ​​ផ្គត់​​ផ្គង់​​សម្ភារៈ​​ឧបករណ៍​ ​ឯកសារ​សម្រាប់​បម្រើ​ដល់​ការ​ហ្វឹក​ហ្វឺន​ និង​ទទួល​​បាន​បទ​ពិសោធន៍​ពី​​ស្ថាន​​ភាព​​សន្តិសុខ​​ជាក់​​ស្តែង​​ នៅ​ប្រទេស​ម៉ាលី ​ស៊ូដង់ ​ដែល​​ជា​ប្រទេស​កម្ពុជា​​បញ្ចូន​​កង​​កម្លាំង​​ទៅ​​បំពេញ​​បេសកកម្ម​​រក្សា​​សន្តិភាព​​នៅ​​ទី​នោះ​ទៀត​ផង​។​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​កម្ពុជា​-​បារាំង ​បាន​​និង​​កំពុង​​បន្ត​​អនុវត្ត​​តាម​​អនុសញ្ញា​​កិច្ច​សហប្រតិបត្តិការ​យោធា​ប្រចាំ​ឆ្នាំ​ សំដៅ​រឹត​ចំណង​មិត្ត​ភាព​ដ៏​យូរ​អង្វែង​ និង​បន្ត​និវន្តភាព​ នៃ​កិច្ច​​សហប្រតិបត្តិការ​​ល្អ​​ផ្នែក​យោធា​រវាង​ប្រទេស​ទាំង​២។​ ​ទន្ទឹម​នឹង​ការ​ជួយ​គាំទ្រ​លើ​វិស័យ​រក្សា​សន្តិភាព​ ភាគី​​បារំាង​​​ក៏​បាន​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ ​លើ​វិស័យ​ដ៏ទៃ​ទៀត ​ជូន​ដល់​​ស្ថាប័ន​​ចំណុះ​ក្រសួង​ការពារជាតិ ​អគ្គ​បញ្ជាការ​ដ្ឋាន​ ដែល​ជា​ការ​ចូល​​រួម​​ចំណែក​​ពង្រឹង​​សមត្ថភាព​​យោធិន​​ក្នុង​​ខ.ភ.ម​​ សម្រាប់​បំពេញ​ភារកិច្ច​របស់​ខ្លួន​ អោយ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត ​៕​​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ