ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បិទ​កីឡាក​ង​យោធ​ព​ល​ខេម​ភូមិន្ទ ឆ្នាំ២០១៨
នាយកដ្ឋានព័ត៌មាន(១)
619
423

ការ​ប្រ​កួត​កីឡា​ក​ង​យោធ​ព​ល​ខេម​ភូមិន្ទ​ បាន​បិទ​ប​ញ្ច​ប់​ហើយ​នៅ​ថ្ងៃទី​១៣​ ខែម​ក​រា​ ឆ្នាំ​២០១៨​​នេះ​ ដោយ​ល​ទ្ធ​ផ​ល​យ៉ាង​ជោគ​ជ័យ​និង​ត្រ​ចះត្រ​ច​ង់ នៅម​ជ្ឈ​ម​ណ្ឌ​ល​ពាណិជ្ជ​ក​ម្ម កោះ​ពេជ្រ​, ស្ថិត​ក្រោម​អធិប​តីភាព​ ស​ម្តេច​ពិជ័យ​​សេនា​ ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជា​​អនុប្រ​ធាន​គ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​មអតីត​យុវ​ជ​ន​ក​ម្ពុជា និង​មាន​វ​ត្ត​មាន​ចូល​រួម​ផ​ង​ដែរ ឯ.ឧ​ ថោង ខុន រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ទេស​ច​រ​ណ៍ និង​ជាប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិអូឡាំពិក, ឯ.ឧ ហុង ជួន​ណា​រុង រ​ដ្ឋ​ម​ន្ត្រីក្រ​សួងអប់រំ យុវ​ជ​ន និង​កីឡា និងឯ.ឧ នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេ​ប​ញ្ជាការ ​នៃ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។នេះ​ជាព្រឹត្តិកាណ៍ដ៏ធំលើក​ទី២ នៃការ​ប្រ​កួត​កីឡាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដែល​ព្រឹត្តិកាណ៍​​ការ​ប្រ​កួត​កីឡាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ លើក​ទី១ ធ្វើនៅក្នុង​ឆ្នាំ២០១៧ក​ន្ល​ង​ទៅ​នេះ ត្រូវ​បាន​រៀប​ចំ​​ឲ្យ​មាន​ការ​ចូល​រួម​រ​ប​ស់ម​ហាជ​ន និង​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ បាន​ចូល​រួម​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​គ្នា​។​


ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ាណែត នាយ​រ​ង​សេនាធិការ​ចំរុះ មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​,​ មេប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​ជាតិ ក​ម្លាំង​ពិសេស​ប្រ​ឆាំង​ភេរ​វ​ក​ម្ម និង​ជាប្រ​ធាន​គ​ណៈក​ម្ម​ការ​រៀប​ចំការ​ប្រ​កួត​កីឡា ខ.ភ.ម បាន​មាន​ប្រ​សាស​ន៍ថា ការ​ប្រ​កួត​កីឡាយោធ​ព​ល​​ខេម​រ​ភូមិន្ទ ឆ្នាំ២០១៧នេះ បាន​រៀប​ចំធ្វើឡើង ក្នុង​គោល​បំណ​ង​សំខាន់ដើម្បីអបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី៣៩ឆ្នាំ នៃ​ទិវា​ជ័យ​ជំនះ​៧ម​ក​រា (៧ ម​ក​រា ១៩៧៩ - ៧ ម​ក​រា ២០១៨) និង​ប្រ​មូល​មូល​និធិ ដើម្បីគាំទ្រ​ស​ក​ម្ម​ភាព ​ស​មាគ​ម​អតីត​​យុទ្ធ​ជ​ន​​ក​ម្ពុជា។ ព្រឹត្តិការ​ណ៍នេះ បាន​ប​ង្ហាញ​ដ​ល់សាធារ​ណៈជ​ន និង​ម​ហាជ​ន ស្វែង​យ​ល់​ និង​យ​ល់ដឹង​ប​ន្ថែម​ទៀត អំពីតួនាទី និង​ភារ​កិច្ច​រ​ប​ស់ក​ង​ទ័ព ក្នុង​ការ​ចូល​រួម​ថែរ​ក្សាសុខ​ស​ន្តិភាព និង​ការ​អភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ។ ប​ន្ថែម​ពីនេះទៀត ប​ង្ក​ល​ក្ខ​ណៈ​ឲ្យ​ម​ហាជ​ន​ចូល​រួម​កាន់​តែ​ជិត​ស្និទ្ធ​ និង​មាន​សាម​គ្គីភាព​ជា​មួយ​​នឹង​ក​ង​ទ័ព ក្នុង​ការ​ការ​ពារ​ជាតិ​មាតុភូមិត​ទៅអនាគ​ត​ខាង​មុខ​ទៀត។


ការ​​ប្រ​កួត​នេះ គឺមាន​ក្រុម​កីឡាក​រ​ចូល​រួម​មាន​ចំនួន ៥៥២នាក់ ស្មើរ​នឹង ៤៦ក្រុម ដែល​ជា​កីឡាក​រ ​ម​ក​ពីក្រ​សួង​ស្ថាប័ន​ស៊ីវិល ក្រុម​យុវ​ជ​ន​មាន​ចំនួន ២៨ក្រុម ក្រុម​កីឡាក​រ​ម​ក​ពី​តាម​ប​ណ្តា​​ក​ង​ឯក​​ភាព​​នានានៃខ.ភ.ម មាន​ចំនួន ១៦ក្រុម និង​ក​ង​ន​គ​រ​បាល​ជាតិ មាន​ចំនួន ២ក្រុម។ ការ​ប្រ​កួត​ចែក​ចេញ​​​​ជាពីរ​ប្រ​ភេទ៖ ប្រ​ភេទ​ទី១-មាន​ចំនួន ២២ក្រុម វិញ្ញាសារ  រ​ត់កុំម៉្ម​ង់ដូ ច​ម្ងាយ០៤គីឡូម៉ែត, សែង​ហ្រ្វ​ង់​កា ទ​ម្ង​ន់៥០គីឡូក្រាម ច​ម្ងាយ១៥០០ម៉ែត្រ និង​រ​ត់ឆ្ល​ង​កាត់ឧប​ស​គ្គ​ស​មូហ​ភាព។ ប្រ​ភេទ​ទី២-មាន​ ២៤ក្រុម វិញ្ញាសារ រ​ត់កុំម្ម​ង់ដូ ច​ម្ងាយ០៣គីឡូម៉ែត្រ សែង​ហ្វ្រ​ង់កាទ​ម្ង​ន់៥០​គីឡូ​ក្រាម ច​ម្ងាយ​១​ពាន់​​ម៉ែត្រ​ និង​រ​ត់ឆ្ល​ង​កាត់​ឧប​ស​គ្គ ជាស​មូហ​ភាព​ដូច​គ្នា។ជាល​ទ្ធ​ផ​ល​ការ​ប្រ​កួត​បាន​រ​ក​ឃើញ​ម្ចាស់ជើងឯក ​ក្រុម​ប្រ​ភេទ២ ចំណាត់ថ្នាក់លេខ១ បាន​​ទៅ​លើ​ក្រុម​អ​ត្ត​ព​ល​ក​ម្ម​អូឡាំពិក, លេខ២បាន​ទៅលើក្រុម៧ម​ក​រាមាន​ជ័យ និង​ចំណាត់​ថ្នាក់​លេខ៣ បាន​ទៅ​លើក្រុម​សាម​គ្គី០០១។ ចំណែក​ក្រុម​ប្រ​ភេទ១ នូវ​ចំណាត់ថ្នាក់លេខ១ គឺត្រូវ​បាន​ទៅ​លើ​ក្រុម​ប​ញ្ជាការ​ដ្ឋាន​ជាតិក​ម្លាំង​ពិសេស​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​, ហើយ​លេខ២ បាន​ទៅ​​លើ​ក្រុម​ក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង​លេខ៩១១ និង​ចំណាត់ថ្នាក់លេខ៣ បាន​ទៅ​​លើ​ក្រុម សាលា​នាយ​ទាហាន​ស​ក​ម្ម​(ត្មាត​ព​ង)​ ។


ថ្លែង​ក្នុង​ឱកាស​បិទ​ការ​ប្រ​កួត​នោះ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ បាន​ស​ម្តែង​ការ​កោត​ស​រ​សើរ​ចំពោះគ​ណៈក​ម្មាធិការ ក្រុម​ការ​ងារ​រៀប​ចំ​ប្រ​កួត​កីឡា ខ.ផ.ម និងអបអរ​សាទ​រ​ចំពោះ​ក្រុម​កីឡា​ទាំងអស់ ដែល​ដ​ណ្តើម​បាន​ជ័យ​លាភី​ជោគ​ជ័យ​ និង​ជា​ទីមោទ​ន​ភាព​នេះ មិន​ត្រឹម​តែស​ម្រាប់​​​ខ្លួនឯង​ប៉ុណ្ណោះទេ គឺជា​មោទ​ន​ភាព​រ​ប​ស់ ខ.ភ.ម និង​ប្រ​ទេស​ជាតិ​ ដែល​បាន​ឆ្លុះប​ញ្ចាំង​អំពីការ​រីក​ច​ម្រើន​លើ​វិស័យ​កីឡានៅក្នុង​ស​ម័យ​តេជោ សុខ​ស​ន្តិភាព និង​អភិវ​ឌ្ឍ​ន៍​។ស​ម្តេច​ពិជ័យ​សេនា បាន​ផ្ដាំផ្ញើដ​ល់ថា «ប​ណ្ដាក​ងឯក​ភាព នៃយោធ​ព​ល​ខេម​រ​ភូមិន្ទ​​ទាំង​អស់ ត្រូវ​ខិត​ខំ​​រៀប​ចំថ្នាល​ប​ណ្ដុះប​ណ្ដាល​កីឡា រៀប​ចំកាល​វិភាគ​មួយ​ច្បាស់លាស់ យ​ក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រូ​ប​ង្វិក​ ថែទាំ​កីឡាក​រឲ្យ​បាន​ល្អ និង​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​កីឡា លាន​ដ្ឋាន​​ប្រ​កួត​កីឡា​ ឲ្យ​​បាន​ស​ម​ស្រ​ប​ សំដៅលើក​ស្ទួយ​ជីវ​ភាព​កីឡា និង​សុខ​ភាព​ក​ង​ទ័ព​រ​ប​ស់​យើង»។ជា​មួយ​គ្នានោះដែរ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើក​ទឹក​ចិត្ត​ដ​ល់ក្រុម​កីឡាក​រ​ ដែល​មិន​ទ​ទួល​​​បាន​ចំណាត់ថ្នាក់ល្អ ក៏ត្រូវ​តែប​ន្ដ​ហ្វឹក​ហ្វឺន​ប​ន្ថែម​ទៀត​ដ​ក​ប​ទ​ពិសោធ​ន៍ នូវ​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​រ​ប​ស់ខ្លួន ឲ្យ​ក្លាយ​ជាចំណុច​ខ្លាំង​ទាំងអស់ ដើម្បីឈាន​ទៅរ​ក​ជ័យ​ជំនះ។ យ៉ាង​ណាមិញ កីឡាក​រ​ និង​​គ្រូប​ង្វិក​ទាំងអស់ នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ និង​ស៊ីវិល ត្រូវ​តែយ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ក្នុង​កា​រ​ហ្វឹក​ហ្វឺន​ឲ្យ​បាន​ពូកែ ដើម្បីប្រ​កួត​យ​ក​មេដាយ​មាស​ជូន​ជាតិ និង​ស៊ីហ្គេម ឆ្នាំ២០២៣​ខាង​​មុខ​នេះ។ ហើយ​​កីឡាក​រ ​ក៏​ដូច​យុវ​ជ​ន​ទាំងអស់ រួម​គ្នាការ​ពារ​សុខ​ស​ន្តិភាព ប្រ​ឆាំង​នូវ​ប​ដិវ​ត្ត​ព​ណ៌ និង​ត្រូវ​តែមាន​ក្ដី​ស​ង្ឃឹម​ ​ប្រ​ក​ប​ដោយ​ឆ​ន្ទៈមោះមុត​ដើម្បីឈាន​ទៅរ​ក​ជ័យ​ជំនះ ដោយ​ជៀសឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ល្បែង​​អបាយ​​មុខ​គ្រ​ប់យ៉ាង និង​ចូល​រួម​គោរ​ព​ច្បាប់​ច​រាច​រ ដើម្បីសេច​ក្តីសុខ​សុវ​ត្ថិភាព​ស​ម្រាប់​យើង​ទាំង​អស់​​គ្នា​។


គួរ​ប​ញ្ជាក់ដែរ​ថា៖ ក្រៅពី​ព្រឹត្តិការ​ណ៍​​ការ​ប្រ​កួត​កីឡានេះ ​ក៏បាន​រៀប​ចំ​​ធ្វើ​ការ​​តាំង​​ពិព័រ​ណ៍​​នូវ​​ស​ព្វាវុធ​​ទំនើប​​ៗ​​មួយ​ចំនួន​​ផ​ង​ដែរ​ហើយ​ជាង​នេះទៅទៀត ក៏បាន​ដាក់​ល​ក់​និង​ប​ង្ហាញ​នូវ​ផ​លិត​ផ​ល​ក​ង​ទ័ព​ ​និង​​ក្រុម​ហ៊ុន​ស​ហ​គ្រាស​ជាង ​៦០​ស្ត​ង់​ដែរ ​ដោយ​ថ​វិកាដែល​ទ​ទួល​បាន​ពី​ព្រឹត្តិការ​ណ៍​នេះ​នឹង​យ​ក​ទៅ​​ចែក​​ជូន​​​ដ​ល់​​​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ​ដែល​បាន​លះប​ង់​អាយុ​ជីវិត​ដើម្បីស​ន្តិភាព ​បុព្វ​ហេតុ​ជាតិមាតុ​ភូមិ​ក​ម្ពុជា​។​ ​ជាមួយ​គ្នា​នោះ​ក៏​មាន​ការ​ប្រ​គុំ​ត​ន្ត្រី​ដោយ​មាន​តារា​រាប់​ល្បី​ៗ​រាប់សិប​នាក់​ចូល​រួម​ដែរ ដើម្បី​ប្រ​មូល​​ថ​វិកា​​ជួយ​​ដ​ល់​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​នោះ។ 


តាម​ការឲ្យ​ដឹង​ពី​ ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ប​ញ្ជាក់ថា នៅក្នុង​ឆ្នាំ២០១៧ក​ន្ល​ង​ម​ក គ​ណៈក​ម្ម​ការ​រៀប​ចំ​បាន​ប្រ​មូល​មូល​នី​ធិ​ថ​វិកា​ចំនួន​ ៤០០​លាន​រៀល​ ប្រ​ហែល១០ម៉ឺន​ដុល្លា​​​ ដោយ​បាន​បែង​ចែក​ទៅដ​ល់សាខាស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ២៥​ខេត្ត​ក្រុង ​ដែល​ក្នុង១ខេត្តៗទ​ទួល​បាន​ថ​វិកា ១៦លាន​រៀល ហើយ​ស​ង្ឃឹម​ថា​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ គ​ណៈក​ម្ម​ការ​រៀប​ចំ​នឹង​ទ​ទួល​ថ​វិកា​កាន់​តែច្រើន​ជាង​ឆ្នាំមុន ដើម្បីយ​ក​ទៅជួយ​ដ​ល់​ការ​សាង​ស​ង់​ផ្ទះ​ និង​ស​ហ​ស​ង្គ្រោះស​ព​​អតីត​យុទ្ធ​ជ​ន៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ