លោកបានបន្តទៀតថា៖វត្តមានរបស់ប្រតិភូលោកនាពេលនេះគឺមកធ្វើទស្សនកិច្ចនិងសិក្សាដកពិសោធន៏ពីកងកំលាំងរក្សាសន្តិភាពនៃខ.ភ.មដែលមានបទពិសោធន៏និងមានស្នាដៃល្អក្នុងការបំពេញភារកិច្ចរក្សាសន្តិភាពជូនអង្គការសហប្រជាជាតិនៅតាមបណ្តាប្រទេសនានាកន្លងមក។
កងទ័ពប្រជាជនវៀតណាមគឺបានត្រៀមនូវកងកំលាំងផ្នែកវិស្វកម្មនិងផ្នែកសុខាភិបាលដើម្បីចូលរួមក្នុងការរក្សាសន្តិភាពជូនអង្គការសហប្រជាជាតិផងដែរ។
លោកវ/ឯកបានបន្តទៀតថា៖មជ្ឈមណ្ឌលរក្សាសន្តិភាពកងទ័ពប្រជាជនវៀតណាមបានសំណូមពរនាយទាហាននៃកំលាំងរក្សាសន្តិភាពកម្ពុជាទៅជួយបំប៉នឲ្យកងទ័ពនៅប្រទេសវៀតណាមឬក៏អាចកងទ័ពវៀតណាមបញ្ជូនកំលាំងមកបំប៉នជំនាញនេះនៅកម្ពុជាវិញក៏បានដែរ។
ឯ.ឧនាយឧត្ដមសេនីយ៏ចាយ.សាំងយុនជួសមុខអោយឯ.ឧ ឧបនាយករដ្ឋមន្រ្តី ទៀ.បាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិនិងថ្នាក់ដឹកនាំក្រសួងទាំងអស់បានថ្លែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូព្រមទាំងជូនពរអោយទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចរបស់ខ្លួនលើទឹកដីព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនោះដែរឯ.ឧក៏បានលើកឡើងដោយយោងទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសយើងទាំង២កម្ពុជា.វៀតណាមគឺយើងត្រូវតែជួយគ្នាទៅវិញទៅមកទោះក្នុងកាលៈទេសៈណាក៏ដោយ។
ឯ.ឧរដ្ឋលេខាធិការក៏បានលើកនូវការរួមចំណែកដ៍ធំធេងក្នុងការកសាងខ.ភ.មរបស់កងទ័ពប្រជាជនវៀតណាមតាំងពីដើមរៀងរហូតមកដោយមិនត្រឹមតែជួយជាស្មារតីនឹងសំភារៈប៉ុណ្ណោះទេថែមទាំងជួយបណ្ដុះបណ្ដាលធនធានមនុស្សឱ្យខ.ភ.មទៀតផង៕