ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​សម្ពោធ​រោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ថ្មី​ ជ្រាវ​-សៀម​​រាប​ ខេត្ត​សៀម​រាប​ និង​រោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ ក្រុង​ស្ទឹង​សែន​ទី២​ ខេត្ត​កំពង់​ធំ
នាយកដ្ឋានព័ត៌មាន(៣)
941
3097 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​សម្ពោធ​រោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ថ្មី​ ជ្រាវ​-សៀម​​រាប​ ខេត្ត​សៀម​រាប​ និង​រោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ ក្រុង​ស្ទឹង​សែន​ទី២​ ខេត្ត​កំពង់​ធំ

        រោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ថ្មី​ ជ្រាវ-សៀម​រាប​ ខេត្ត​សៀម​រាប​ និង​រោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ ក្រុង​ស្ទឹង​សែន​ទី​២​ ខេត្ត​កំពង់​ធំ​ ត្រូវ​បាន​សម្ពោធ​កាត់​ខ្សែបូរ​ ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​ កាល​ពី​ព្រឹក​ថ្ងៃទី​​២២​ ខែ ​ឧសភា ​ឆ្នាំ​២០២៣ ​ដែល​មាន​ទីតាំង​នៅ​សង្កាត់​ជ្រាវ ​ក្រុង​ ខេត្ត​សៀម​រាប​ ក្រោម​អធិបតី​ភា​ពដ៏​ខ្ពង់​ខ្ពស់​ សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពា​រជាតិ ​តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​និង​ឯកឧត្តម​ អ៊ូអិណុ អ៊ាត់ស៊ូស៊ី ឯកអគ្គ​រាជ​ទូត​វិសមញ្ញ ​និង​ពេញស​មត្ថភាព​ នៃ​ប្រទេស​ជប៉ុន ​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ​ចម ប្រសិទ្ធ ទេសរដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហ​កម្ម ​វិទ្យាសាស្ត្រ ​បច្ចេក​ទេស ​និង​នវានុវត្ត​។ 

        រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹ​កស្អាត​ថ្មី​ ជ្រាវ​-សៀម​រាប​ ខេត្ត​សៀម​រា​ប និង​​រោង​ចក្រប្រព្រឹត្តកម្មទឹកស្អាត​ស្ទឹង​សែនទី​២​​ ខេត្ត​កំពង់​ធំ​ ​នៅ​ឆ្នាំ១៩៩៦ ​រដ្ឋាភិបាល​ជប៉ុនបា​ន​ផ្តល់​ហរិញ្ញប្បទាន​ឥត​សំណង​ក្នុង​ទឹក​ប្រាក់​១៥​លាន​ដុល្លា ​សម្រាប់​សាង​សង់​រោង​ចក្រ​ប្រព្រឹត្តកម្ម​ទឹកស្អា​តក្នុង​ក្រុង​សៀមរា​ប ​ដែល​មាន​សមត្ថភាព​ផលិត​ទឹក​ស្អាត​៨​ពាន់​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​ ជា​មួយ​នឹង​បណ្តាញ​ចែក​ចាយ​ ប្រវែង​៣២​គី​ឡូ​ម៉ែត្រ។ ដោយសារត​ម្រូវ​ការ​ប្រើប្រាស់​ទឹកស្អាត​ក្នុង​ក្រុង​សៀមរាប​ជា​បន្ត​បន្ទាប់​ រដ្ឋាករ​ទឹក​ស្វយ័ត​សៀមរាប​ ទទួល​បាន​គម្រោង​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​ជប៉ុន​ តាម​រយៈ​ទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជា​តិ​ប្រទេស​ជប៉ុន​ (ហៅ​កាត់​ថា​(JICA)​សម្រាប់​ការពង្រីក​សមត្ថភាព​ប្រព័ន្ធ​ផ្គត់​ផ្គ​ង់ទឹក​ស្អាត​សំដៅ​ដោះ​ស្រាយ​បញ្ហា​កង្វះទឹក​ស្អាត​ ក្នុង​ក្រុង​សៀម​រា​ប ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ ៧​ពាន់​១៦១​លាន​យ៉េន​ ដើម្បីព​ង្រីក​បន្ថែម​សមត្ថភាព​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​សៀមរា​ប​ ៦០​ពាន់​ម៉ែត្រ​គូប ​ក្នុង​មួយ​ថ្ងៃ​ ដោយ​យ​កប្រភព​ទឹក​ពី​បឹង​ទន្លេ​សាប​។ 

       សម្តេចពិ​ជ័យ​សេនា​ ទៀ បាញ់ ក្នុង​នាម​រា​ជ​រដ្ឋាភិបាល​កម្ពុជា ​បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រជា​ជ​ន ​និង​រដ្ឋាភិបាល​ជប៉ុន ​ដែល​បាន​ផ្ដល់​កម្ចី​សម្បទា​ន​តាម​រយៈ​ទីភ្នា​ក់​ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ ប្រទេស​ជប៉ុន ​(ហៅថាICA) សម្រាប់​គ​ម្រោង​ពង្រីក​ប្រព័ន្ធ​​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​សៀមរា​ប ​និង​ការ​ផ្ដល់​ជំនួយ​ហិរញ្ញប្បទា​នេះ​ ឥត​សំណង​តាម​រយៈ​ក្រសួង​ការ​បរទេ​សជប៉ុន​ សម្រាប់​គម្រោង​ពង្រី​កសមត្ថភាព​ផ្គត់​ផ្គង​ទឹកស្អាត​ខេត្ត​កំពង់​ធំ​។​ សម្តេច​បាន​បញ្ជាក់​ថា​ ការ​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​រោង​ចក្រ​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាត​ថ្មីទាំងពីរកន្លែងនៅ​ថ្ងៃ​នេះ​ ក៏ជា​និ​មិត្ត​រូប​មួយ​នៃ ​ភាព​រីក​ចម្រើន​ នៃ​ចំណង​ទាក់​ទ​ង រវាង​កម្ពុជា​ ជប៉ុន ​ដែល​ជាឆ្នាំគម្រប់ ​៧០​ឆ្នាំ​ (១៩៥៣.២០២៣ ) ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ