ព័ត៌មាន

សិក្ខា​សាលា​បូក​សរុប​ការ​ងារ​​យេ​ន​ឌ័រ​ទូ​ទាំង​ខ.ភ.ម ​២០២២ ​ទិស​ដៅ​២០២៣​
នាយកដ្ឋានព័ត៌មាន(៣)
965
2998 សិក្ខា​សាលា​បូក​សរុប​ការ​ងារ​​យេ​ន​ឌ័រ​ទូ​ទាំង​ខ.ភ.ម ​២០២២ ​ទិស​ដៅ​២០២៣​

         ​លោក​ជំទាវ​ ដាំ ដារីនី រដ្ឋ​លេខា​ធិការ​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​យេន​ឌ័រ​ក្រសួង​ការ​ពារ​ជាតិ ​បាន​ អញ្ជើញ​ ជា​អធិបតី​ក្នុង​ពិធី​សិក្ខា​សាលា​បូក​សរុប​ការងារ​យេន​ឌ័រ​ក្នុង​ខ.ភ.ម ​២០២២ ​និង​លើក​ទិស​ដៅ​ អនុវត្ត​ការ​ងារ​ឆ្នាំ ​២០២៣ ​នៅ​សាល​ប្រជុំ​ក្រសួង​ការ​ពារ​ជាតិ​នា​ព្រឹក​ថ្ងៃ​ទី​២២​ ខែ​ធ្នូ ​ឆ្នាំ​២០២២​។

         ក្នុ​ង​របាយ​ការណ៏​ការ​ងារ​យេន​ឌ័រ​ទូទាំង​ខ.ភ.ម​ ២០២២​ បាន​ឲ្យ​ដឹង​ថា៖​ ដោយ​អនុវត្ត​ទៅ​តាម​ ផែន​ការ ​យុទ្ធ​សាស្រ្ត​ បញ្រ្ជាប​យេន​ឌ័រ ​របស់​ក្រសួង​ការ​ពារ​ជាតិ ​ក្នុង​ឆ្នាំ​២០២២​កន្លង​មក​ក្រុម ​ការ​ងារ​យេន​ឌ័រ​នៅ​ទូទាំង ​ខ.ភ.ម​ ទាំង​អស់​ បាន​ខិត​ខំ​អនុវត្ត​ការ​ងារ​យ៉ាង​សកម្ម ​ដោយ​សំរេច​បាន​ស្នាដៃ ​ធំៗ ​ជា​ច្រើន​នៅ​តាម​ បណ្តា​កង​​ឯក​ភាព​របស់​ខ្លួន​។ ជា​រួម​ក្រុម​ការ​ងារ​បាន​រៀប​ចំ​បង្កើត​ឲ្យ​មាន​បណ្ដាញ ​ក្រុម​ការងារ​យេន​ឌ័រ​ នៅ​តាម​បណ្ដា​ កង​ឯក​ភាព​នីមួយៗ ​និង​នៅ​តាម​បណ្ដា​យោធ​ភូមិ​ភាគ​ទូទាំង ​ខ.ភ.ម​។​ ខិត​ខំ​បង្កើន​ ការ​យល់​ដឹង​អំពី ​ទស្សនៈ ​យេន​ឌ័រ​ ដល់​នាយ​ទាហាន​, នាយ​ទាហាន​រង​ និង​ពល​ទាហាន​ទាំង ​២ ​ភេទ​។ បង្កើន​បរិមាណ ​និង​គុណ​ភាព ​ដល់​នាយ​ទាហាន​, នាយ​ទាហាន​រង​ និង​ពល​ទាហាន​ដែល​ជា​នារី​។ ក្រុម​ការ​ងា​រក៏​បាន​ផ្ដល់​ឱកាស ​និង​ ជំរុញ​លើក ​ទឹក​ចិ​ត្ត​ដល់​នាយ​ទាហាន​ជា​នារី​ក្នុង​ការ​ទទួល​​បាន​តួនាទី​ធ្វើ​សេចក្ដី​សំរេច​នានា​​លើ​ការ​ងារ​កង​ទ័ព​។ បាន​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រួសារ ​យោធិន​ ពលី​ពិការ​ និង​យោធិន​មុន​ចូល​និវត្តន៏​, បង្កើន​ការ​យក ​ចិត្ត​ទុក ​ដាក់​ដល់​គ្រូ ​និង​កីឡា​ការិនី​ក្នុង​ខ.ភ.ម ​ហើយ​និង​ត្រួត​ពិនិត្យ​វាយ​តំលៃ​ការ​អនុវត្តន៏​ផែន​ការ​ យុទ្ធ​សាស្ត្រ​ បញ្ជ្រាប​យេន​ឌ័រ​។

          ក្នុង​ឱកាស​នោះ​លោក​ជំទាវ​ ដាំ ដារីនី បាន​ថ្លែង​ការ​កោត​សរសើរ​ចំពោះ​បង​ប្អូន​ជា​នារី​នៅ​ក្នុង ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ទាំង​អស់​ ដែល​ខិត​ខំយ​ក​អស់​កំលាំង​កាយ​ចិត្ត​ចូល​រួម​ចំ​ណែក​ក្នុង​ការ​ធ្វើ​ឲ្យ​ដំណើរ​ការ​ការ​ងារ​យេន​ឌ័រ ​អនុវត្ត​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ឆ្នាំ​២០២២​ នេះ។ លោក​ជំទាវ​បាន​ថ្លែង​ថា៖​ រាជ​រដ្ឋាភិ​បាល​បាន​ដាក់ ​ចេញ​នូវ​​គោល​នយោបាយ​ និង​យន្ត​ការ​ទាំង​ឡាយ ​គឺ​សំដៅ​ជំរុញ​ការ​យក​ចិត្ត​ទុក​ដាក់ ​លើក​ស្ទួយ​តំលៃ​ស្ត្រី​ខ្មែរ​ក្នុង​សង្គម​ ជំរុញ​លើ​ការ​អភិវឌ្ឍ​លើ​គ្រប់​ផ្នែក​ លប់​បំបាត់​រាល់​ទស្សនៈ​ឥរិយា​ប​ថ​រើស​អើង​ចំពោះ​ស្ត្រី​។​ រាជរដ្ឋា​ភិបាល ​ក៏​បាន​ដាក់ ​ចេញ​នូវ​ច្បាប់​គោល​នយោបាយ ​និង​យន្ត​ការ​ជា​ច្រើន​ ដើម្បី​សម​ភាព​យេន​ឌ័រ​ ដោយ​បាន​ទទួល ​ស្គាល់​ថា ​“ស្ត្រី​ជា​ ឆ្អឹ​ង​ខ្នង​ នៃ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ” និ​​ងបាន​ចាត់​ទុក​ស្រ្តី​ជា​កម្លាំង​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ​។​ គោល​នយោបាយ​ និង​យន្ត​ការ​ទាំង​ឡាយ​ដែល​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​គឺ​សំដៅ​ជំរុញ​យក​ចិត្ត​ទុក​ដាក់​ការ​លើក​ស្ទួយ​តម្លៃ​ស្ត្រី​ខ្មែរ​ក្នុង​ សង្គម​ជំរុញ​លើ​ការ​អភិវឌ្ឍ​លើ​គ្រប់​ផ្នែក​ លុប​បំបាត់​រាល់​ទស្សនៈ​ឥរិយាបថ​​រើស​អើង​ ចំពោះ​ស្រ្តី​ សំដៅ​បង្កើន​ការ​ចូល​រួម​ដ៏​សកម្ម​របស់​ស្ត្រី​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​តាម​រយៈ​កា​រ​បន្ត​លើក​កម្ពស់​សមភាព​យេន​ឌ័រ​ និង​សិទ្ធិ​របស់​ស្ត្រី​។ បច្ចុប្បន្ន​នេះ​នៅ​ប្រទេស​កម្ពុជា​ ការ​ចូល​រួម​របស់​ស្រ្តី​ក្នុង​វិស័យ​ការ​ពារ​ជាតិ​ មាន​ការ​កើន​ឡើង ​ជា​ពិសេស​នោះ ​គឺ​ការ​ចូល​រួម​របស់​ស្រ្តី​ក្នុង​កង​កម្លាំ​ង​រក្សា​សន្តិ​ភាព​ បោស​សំអាត​មីន​ និង​កាក​សំណាល់​សង្រ្គាម​ ក្រោម​ឆ័ត្រ​អង្កការ​សហប្រជា​ជាតិ​ ជា​កិត្តយស​របស់​ជាតិ​ ខ្មែរ​ទាំង​មូល​ផង​ដែរ​។​

          លោក​ជំទាវ​រដ្ឋលេខា​ធិការ​ក៏​បាន​ដាក់​ចេញ​នូវ​ទិស​ដៅ​អនុវត្ត​ការ​ងារ​ឆ្នាំ​២០២៣ ​ដូច​ខាង​ក្រោម៖

          - ដាក់​ចេញ​នូវ​ផែន​ការ​យុទ្ធ​សាស្ត្រ​បញ្រ្ជាប​យេន​ឌ័រ​ ដំណាក់​កាល​ទី​២​

          - ជម្រុញ ​លើក​ម្ពស់​សមត្ថភាព និង​ការ​ចូល​រួម​របស់​យោធិន​នារី​ ក្នុង​ការ​អនុវត្ត​ការ​ងារ​ តាម​ជំនាញ

​          - បង្កើន​ព័ត៌មា​ន​បណ្តាញ​នារី​តាម​បណ្តា​អង្គភាព​ ទូ​ទាំង​កង​យោធ​ពល​ខេមរ​ភូមិន្ទ​

          - បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​យោធិ​ន​នារី​មាន​ផ្ទៃ​ពោះ ​និង​សម្រាល​មាតុភាព

​          - ជំរុញ ​និង​បង្កើន​កា​រចូល​រួម​រប​ស់​ស្រ្តី​ក្នុង​ការ​អនុវត្ត​ការ​ងារ​អន្តរជាតិ

​          ជា​ទី​បញ្ចប់​លោក​ជំទាវ​ ដាំ ដារីនី ក៏​បាន​ផ្តាំផ្ញើ​ជូន​ដល់​បង​ប្អូន​នារី ​ក្នុង​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ត្រូវ​បន្ត ​ពង្រឹង​ពង្រីក​សមត្ថភាព​ សាមគ្គីភាព ​ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ការ​ងារ​បច្ចុប្បន្ន​ ដើម្បី​ទទួល​បាន​ភាព ​ជោគ​ជ័យ​ក្នុង​កាតព្វ​​កិច្ច​ការ​ពារ​ជាតិ​ និង​សន្តិភាព​ទាំង​អស់​គ្នា​ ៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ