ព័ត៌មាន

ឯ.ឧ ចាយ សាំង​យុន ជួប​ប្រ​តិភូស្ន​ង​ការ​ការ​ពារ ស​ន្តិសុខ និង ក​ម្មាភិបាល ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម
នាយកដ្ឋានព័ត៌មាន(១)
458
66

         ភារ​កិច្ច​សំខាន់ចំពោះ ខ.ភ.ម នាពេល​ប​ច្ចុប្ប​ន្ន គឺប​ញ្ហាប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស

ពិសេស​គឺការ​ប​ណ្តុះប​ណ្តាល​ជំនាញឲ្យ​ដ​ល់យុទ្ធ​ជ​ន​វ័យ​ក្មេង​ប​ន្ត​វេន ។ ក​ន្ល​ង​ម​ក​ក្រ​សួង

ការ​ពារ​ជាតិបាន​ធ្វើការ​ជ្រើស​រើសសិក្ខាកាម​បាន​ត្រឹម​ត្រូវ​ទៅតាម​គោល​ការ​ណ៏កំណ​ត់ ដោយ បាន​ជ្រើស​រើស គិតអំពីអាយុ , សុខ​ភាព និង កំរិត​វ​ប្ប​ធ​ម៌ ។ ក៏ប៉ុន្តែប​ញ្ហាលំបាក​ចំពោះមុខ គឺខ្វះគ្រូបំប៉ន​ភាសាវៀត​ណាម ក្នុង​រ​យៈពេល​ខ្លី មុន​នឹង​ប​ញ្ជូន​សិក្ខាកាម​ទាំង​នោះ ចេញ​ទៅ សិក្សានៅប្រ​ទេស​វៀត​ណាម ។

         នេះជាប្រ​សាស​ន៏រ​ប​ស់ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ

ក្រ​សួង​ការ​ពារ​ជាតិបាន​ជំរាប​ដ​ល់គ​ណៈប្រ​តិភូស្ន​ង​ការ​ការ​ពារ.ស​ន្តិសុខ​និង​ស្ន​ង​ការ​ក​ម្មាភិ បាល​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ដែល​ដឹក​នាំដោយ ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ ឡេ ថាញ់ហ្វឿង

ប្រ​ធានស្ន​ង​ការ​ការ​ពារ ស​ន្តិសុខ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ក្នុងឱកាសចូល​ជួប សំដែង​ការ គួរ​ស​ម​និង​សំណេះសំណាល ជាមួយ ឯ.ឧ នារ​សៀល​ថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៥  ប​ន្ទាប់

ពីប្រ​តិភូបាន​ពិភ​ក្សាការ​ងារ​ជាមួយ នាយ​ក​ដ្ឋាន​បុគ្គ​លិក និងអង្គ​ភាព​ក​ង​រាជអាវុធ​ហ​ត្ថ​លើ

ផ្ទៃប្រ​ទេស​រួច​ម​ក ។  ឯ.ឧ រ​ដ្ឋ​លេខាធិការ បាន​ប​ន្ត​ទៀត​ថា៖ ឆ្ល​ង​តាម​ការ​ពិភ​ក្សាជាមួយ

ប​ណ្តាជំនាញ​រួច​ម​ក​ហើយ​នោះ ឯ.ឧ នឹង​លើក​យ​ក​ប​ញ្ហាខាង​លើជំរាប​ជូន​ទៅ ឯ.ឧ ឧប

នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ដើម្បីប​ញ្ជូល​ប​ញ្ហានេះទៅក្នុង​ពិធីសារ​នៃ អនុស្សា

រ​ណៈនៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ប្រ​ចាំឆ្នាំ ២០១៦ រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃ ប្រ​ទេស​ទាំង ២ ក​ម្ពុជា.វៀត​ណាម ។ ចំពោះស្នាដៃរ​ប​ស់ក​ង​រាជអាវុធ​ហ​ត្ថ​ក​ន្ល​ង​ម​ក ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន បាន​ជំរាប​គ​ណៈប្រ​តិភូឲ្យ​បាន​ជ្រាប​ដែរ​ថា៖ក​ង​រាជអាវុធ​ហ​ត្ថ​បាន​ចូល​រួម

ចំណែក​ក្នុង​ការ​រ​ក្សាបាន​នូវ​ស​ន្តិសុខ , និង​ស​ណ្ដាប់ធ្នាប់រ​ប​ស់ស​ង្គ​ម ដោយ​បាន​រួម​ចំណែក

ធ្វើឲ្យ​ស​ភាព​ការ​ណ៏នៅក​ម្ពុជាទ​ទួល​បាន​ស​ន្តិភាព ស្ថេរ​ភាព និង​ការអភិវ​ឌ្ឍ​ន៏ ហើយ​ព្រ​ម

ទាំង​ទ​ទួល​បាន​នូវ​ទំនុក​ចិត្ត​ពីសំណាក់ពីអ្ន​ក​វិនិយោគិន ម​ក​រ​ក​ស៊ីក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា

                ឆ្លើយ​ត​ប​ក្នុងឱកាស​នោះផ​ង​ដែរ ឯ.ឧ ឧត្ត​ម​សេនីយ៍ទោ ឡេ ថាញ់ហ្វឿង  បាន

ថ្លែង​ថា ៖ រាជ​រ​ដ្ឋាភិបាល​និង​ប្រ​ជាជ​ន​ដោយ​ឡែក​ក​ង​ទ័ព យើង​ទាំង២នៅតែប​ន្ត​ព​ង្រឹង និង ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការឱ្យ​កាន់តែរឹង​មាំព្រ​ម​ទាំង​រ​ក្សា នូវ​ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព កាន់តែជិត​ស្និទ្ធ​ក្នុង​នាម​ជាប​ង​ប្អូន​ដែល​មាន ភូមិផ​ង​រ​ប​ង​ជាមួយ​ជារៀង​រ​ហូត។  ឯ.ឧ ក៏បាន

ថ្លែង​ថា ៖ ឯ.ឧ បាន​ស​ង្កេត​ឃើញ​ប​ច្ចុប្ប​ន្ន​ព្រះរាជាណាច​ក្រ​ក​ម្ពុជា បាន នឹង​កំពុង​មាន​ការ

រីក​ចំរើន​ជឿន​លឿន​ក្នុង​ស​ន្ទុះមួយ​គួរឲ្យ​ចាប់អារ​ម្ម​ណ៏ ទាំង​នេះគឺដោយ​សារ​តែមាន​ស្ថេរ​ភាព

ន​យោបាយ ក្នុង​ប្រ​ទេស ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ