ព័ត៌មាន

សិក្ខាសាលាផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្រ្ត ព​ត៌មាន អ្ន​ក​នាំពាក្យ​និង​ការ​ងារ គោល​ន​យោបាយ​ក្នុង ខ.ភ.ម
នាយកដ្ឋានព័ត៌មាន(១)
510
57

នៅព្រឹក​ថ្ងៃទី ២៧ ខែក​ក្ក​ដា ឆ្នាំ ២០១៥ ក្រ​សួង​ការ​ពារ​ជាតិបាន​បើក​សិក្ខាសាលា ផ្ស​ព្វ​ផ្សាយ ការ​ងារអប់រំចិត្ត​សាស្រ្ត ព​ត៌មាន អ្ន​ក​នាំពាក្យ​និង​ការ​ងារ​គោល​ន​យោបាយ​ក្នុង ខ.ភ.ម​ក្រោមអធិប​តី

ភាពឯ.ឧ នាយឧត្ត​ម​សេនីយ៏ នាង ផាត រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​មាន​ការអញ្ជើញ

ចូល​រួម​ពីសំណាក់ ឯ.ឧ , អស់លោក​ជា មេប​ញ្ជាការ មេប​ញ្ជាការ​រ​ង តំណាង​ថ្នាក់ដឹក​នាំ និង​ជាជំនាញ

ម​ក​ពីគ្រ​ប់ប​ណ្តាស្ថាប័ន​ក​ងឯក​ភាព​ទូទាំង ខ.ភ.ម ជាច្រើន ។

            មាន​ប្រ​សាស​ន៏បើកអង្គ​សិក្ខាសាលាក្នុងឱកាស​នោះ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ នាង ផាត បាន ថ្លែង​ថា៖ ការ​ងារអប់រំចិត្ត​សាស្រ្ត ព​ត៌មាន អ្ន​ក​នាំពាក្យ​និង​ការ​ងារ​គោល​ន​យោបាយ​ក្នុង ខ.ភ.ម នេះ ត្រូវ​បានស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះ រាជាណាច​ក្រ​ក​ម្ពុជា ជានិច្ច​កាល​តែង​តែបាន​យ​ក​ចិត្ត​ទុក​ដាក់ និង​ជំរុញឲ្យអនុវ​ត្ត​យ៉ាង​ស​ក​ម្ម ។ ដែល​តំរូវឲ្យ​ក​ង​ទ័ព​ទាំងអស់

ខិត​ខំប្រឹង​ប្រែង​ប​ន្ត​ទៀត និង​ត្រូវ​ប្តេជ្ញាចិត្តអនុវ​ត្ត​តាម​គោល​ន​យោបាយ​លើវិស័យ​ការ​ពារ​ជាតិរ​ប​ស់

រាជ​រ​ដ្ឋាភិបាល ដោយ​ផ្អែក​លើប​ទ​ពិសោធ​ន៏ដែល​បាន​ឆ្ល​ង​កាត់ក​ន្ល​ង​ម​ក ដូច​ជាស​ភាព​ការ​ណ៏កើត ឡើង​នៅតាម​ព្រំដែន​ក​ម្ពុជា. ថៃ និង​ស​ភាព​ការ​ណ៏ក្រោយ​ការ​បោះឆ្នោត ឆ្នាំ ២០១៣ ។ ឯ.ឧ រ​ដ្ឋ​លេខា

ធិការ​បាន​ប​ន្ត​ទៀត​ថា ៖ ទោះបីមាន​ការ​ញុះញ​ង់ បំបែក​បំបាក់ដោយ​ប៉ុន​ប៉ង​ផ្ដួល​រំលំរាជ​រ​ដ្ឋាភិបាល

ស្រ​ប​ច្បាប់យ៉ាង​ណាក៏ដោយ ខ.ភ.ម នៅតែរ​ក្សាបាន​សាម​គ្គីឯក​ភាព​ជាតិ ឯក​ភាព​ក​ង​ទ័ព​យ៉ាង​រឹង​មាំ

ទ​ប់ស្កាត់បាន​ទាន់ពេល​វេលានូវ​បាតុភាពអស​ក​ម្ម ធ្វើឲ្យ​ក​ង​ទ័ព​គោរ​ព​វិន័យ ចាត់តាំង​ប​ទ​ប​ញ្ជារ​ប​ស់

ក​ងឯក​ភាព និង​ច្បាប់រ​ប​ស់ប្រ​ទេស​ជាតិ  ហើយ​ព​ង្រឹង​ទំនាក់ទំន​ង​ល្អជាមួយ​ប្រ​ជាព​ល​រ​ដ្ឋ ប​ង្កើន​ជំនឿ ជឿជាក់ចំពោះការ​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋាភិបាល ទាំង​នេះក៏ជាស​មិទ្ធិផ​ល​ដែល​បាន​ម​ក​ពីការ​ចូល​រួម

ចំណែក​នៃការ​ងារអប់រំចិត្ត​សាស្រ្ត ព​ត៌មាន និង​ការ​ងារ​ដោះស្រាយ​គោល​ន​យោបាយ​ក្នុង ខ.ភ.ម បាន

ល្អនាពេល​ក​ន្ល​ង​ម​ក ។ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ នាង ផាត ក៏បាន​លើក​ឡើង​ជូនអង្គ​សិក្ខាសាលាឲ្យ

ដឹង​ទៀត​ថា ៖ ស​ភាព​ការ​ណ៏ភារ​កិច្ច​ក​ន្ល​ង​ម​ក គឺជាមេរៀន​ប​ទ​ពិសោធ​ន៏ដែល​គ្រ​ប់ជំនាញ​រ​ប​ស់យើង

ត្រូវ​តាម​ដាន ពិនិត្យ​និង​វាយ​តំលៃឲ្យ​បាន​ត្រឹម​ត្រូវ និង​ចំគោល​ដៅភារ​កិច្ច​ចំពោះមុខ ជាពិសេស​ការ​ទ​ប់

ទ​ល់ជាមួយ​នឹងឧបាយ​ក​ល​នៃ ( ប​ដិវ​ត្ត​ព​ណ៌) ដែល​ពួកអមិត្ត​នៅតែព្យាយាម​ធ្វើម​ក​លើស​ង្គ​ម​ជាតិ

រ​ប​ស់យើង  ។ ឯ.ឧ រ​ដ្ឋ​លេខាធិការ ក៏បាន​សូមឲ្យ​មេប​ញ្ជាការ​គ្រ​ប់ក​ងឯក​ភាព ពិសេសអ្ន​ក​ទ​ទួល​ប​ន្ទុក

ការ​ងារអប់រំចិត្ត​សាស្រ្ត ព​ត៌មាន និងអ្ន​ក​នាំពាក្យ​ក៏ដូច​ជាការ​ងារអនុវ​ត្ត​គោល​ន​យោបាយ​ចំពោះក​ង​ទ័ព ត្រូវ​តំរ​ង់ទិស​ការ​ងារ​នេះឲ្យ​ចំគោល​ដៅ ត្រូវ​ចាត់ទុក​ការ​ក​សាង​ធ​ន​ធាន​ម​នុស្ស ជាពិសេស​ចំពោះ យុវ​ជ​ន​ដែល​ជាកំលាំង​ប​ន្ត​វេន ឲ្យ​ប្រ​ក​ប​ដោយ​ស្មារ​តីមាន​ម​ន​សិការ ស្នេហាជាតិ ឆ​ន្ទៈមុះមុត​ចំពោះ ជាតិមាតុភូមិ និង​មាន​ស​ម​ត្ថ​ភាព​ជំនាញ សីល​ធ​ម៌ និង​មាន​វិជ្ជាជីវៈពិត​ប្រាក​ដ  ។

          ក្នុង​រ​បាយ​ការ​ណ៏រ​ប​ស់ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន  អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិបានឲ្យ​ដឹង​ថា៖ខ្លឹម​សារ​និង​រ​បៀប​វារៈនៃអង្គ​សិក្ខាសាលា គឺផ្តោត​សំខាន់ ទៅលើការ​ងារអប់រំចិត្ត​សាស្រ្ត,ព​ត៌មាន,អ្ន​ក​នាំពាក្យ​និង​ការ​ងារ​គោល​ន​យោបាយ​ចំពោះខ.ភ.ម បាន ធ្វើឡើង​ស្រ​ប​ទៅតាម​ស​ភាព​ការ​ណ៏ភារ​កិច្ច​ចំពោះមុខ ប​ទ​ដ្ឋាន​ច្បាប់ និង​ផែន​ការ ណែនាំរ​ប​ស់ ក្រ​សួង​ការ​ពារ​ជាតិ។ឯ.ឧបាន​ប​ន្ត​ទៀត​ថា៖អង្គ​សិក្ខាសាលាបាន​ផ្ស​ព្វ​ផ្សាយអំពីស​ភាព​ការ​ភារ​កិច្ច​ថ្មីៗក៏ដូច​ជាជំរុញ​និង​ព​ង្រឹង​លើក​កំព​ស់ការ​ងារ​ជំនាញអប់រំចិត្ត​សាស្រ្ត,ព​ត៌មាន,អ្ន​ក​នាំពាក្យ និង​ការ​ងារ               គោល​ន​យោបាយ​ចំពោះខ.ភ.ម​និង​ជាឱកាស​រួម​គ្នាពិនិត្យ​វាយ​តំលៃឲ្យ​បាន​គ្រ​ប់ជ្រុង​ជ្រោយ​នូវ​ការ អនុវ​ត្ត​ក​ន្ល​ង​ម​ក​នូវអ្វីខ្លះដែល​មិន​ទាន់បានអនុវ​ត្ត​ពិនិត្យ​ឡើង​វិញ​នូវ​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ​និង​ដាក់ចេញ​នូវ​ភារ​កិច្ច​សំរាប់អនុវ​ត្ត​នាពេល​ខាង​មុខឲ្យ​សំរេច​បាន​ជោគ​ជ័យ   ៕

 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ