ព័ត៌មាន

វិមាន​ឈ្នះ ឈ្នះ ​គ្រោង​នឹ​ងបើក​អោយ​មហា​ជន​ចូល​ទស្សនា​ នា​ពាក់​កណ្តាល​ ខែ​កញ្ញា​ ឆ្នាំ​២០២១​
នាយកដ្ឋានព័ត៌មាន(៣)
118
2574 វិមាន​ឈ្នះ ឈ្នះ ​គ្រោង​នឹ​ងបើក​អោយ​មហា​ជន​ចូល​ទស្សនា​ នា​ពាក់​កណ្តាល​ ខែ​កញ្ញា​ ឆ្នាំ​២០២១​

       វិមាន​ឈ្នះ ឈ្នះ​ មាន​ទីតាំង​នៅ​ក្នុង​សង្កាត់​ព្រែ​ក​តាសេក​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ ស្ថិ​ត​នៅ​ចំពី​មុខ​ ពហុ​កីឡាដ្ឋាន​ជាតិ​ មរតកតេជោ គ្រោងនឹង​បើក​អោយ​ មហា​ជន ចូល​ទស្សនា និង​សិក្សា​ស្រាវជ្រាវ នៅវិមាន​ឈ្នះ ឈ្នះ ឡើង​វិញ ​នាពាក់​​កណ្តាល ខែ​កញ្ញា ឆ្នាំ​២០២១ នេះ បន្ទា​ប់​ពី​ត្រូវបាន​បិទ​អស់​រយៈពេល​ជាច្រើន​ខែ​ អនុវត្ត​តាម​វិធាន​ការ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​ នៃ​ជំងឺកូវីដ-១៩​។

        អនុវត្តតាម​ការណែនាំ​របស់​គណៈកម្មការ​សាងស​ង់​វិមាន​ឈ្នះ ឈ្នះ​ ក៏​ដូច​ជាការណែនាំ​ចង្អុល​បង្ហា​​ញ​ដោយ​ផ្ទា​ល់​ពី​ក្រុម​ការងារ​សិក្សា​ស្រាវជ្រា​វសាង​ស​ង់វិមាន​ឈ្នះ ឈ្នះ ក្នុងការ​បើក​វិមា​នឈ្នះ ឈ្នះឡើង​វិញ​ អោយ​មហាជន​ចូល​ទស្សនា​នេះ ​ក្រុម​កា​រងារ​វិមាន ឈ្នះ ឈ្នះ បានត្រៀម​លក្ខណៈ រៀបចំ វិមាន​ឈ្នះ ឈ្នះ អោយ​មហា​ជន​ចូល​មក​ទស្សនា​ ឬ​សិក្សា​ស្រាវជ្រាវ​ ដោយ​ត្រូវ​គោរព​តាម​វិធាន​ការណែនាំ​ របស់​ក្រសួង​សុខា​ភិបាល ​ដូច​ជា​ការ​រក្សាគម្លាត ការ​ពាក់​ម៉ាស់​ ជា​ពិសេស​ការ​អនុវត្តិ​វិធាន​ការ​របស់​ សម្តេច​តេជោ ​៣ ​ការ​ពារ​ និ​ង​ ៣ ​កុំ។

         ទទឹម​នឹង​ការ​ប្រុងប្រៀប​បើក​វិមាន​ឈ្នះ ឈ្នះ​នេះ​ដែរ​ ក្រុម​ការងារ​វិមាន ឈ្នះ ឈ្នះ ក៏បាន​ខិត​ខំ​ធ្វើ​អនាម័យ​ ការ​ជួស​ជុល​ និង​ថែ​ទាំ​ នៅ​ក្នុង​បរិវេណវិមាន​ឈ្នះ ឈ្នះ ដូចជា៖ ​កាត់​ស្មៅ ​ជួសជុល​ឥដ្ឋ​ការ៉ូ ម៉ាប កាំ​ជណ្តើរ​ សំអាត​ផ្លូវ​ដើរ​តាម​សួន​ច្បារ​ ចេញ​ចូល​វិមាន ស្រោច​ទឹ​កសួន​ច្បារ។ ចំណែក​នៅអាង​បាញ់​ទឹក​ ក្រុមការ​ងារ​វិមាន​ឈ្នះ ឈ្នះ បាន​ប្រមូល​សំរាម​ សំ​អាត​ស្លែ ​ដែល​នៅ​ជាប់​ ផ្ទៃ​អាង​ទឹ​ក និង​ស្លែ​ជាប់​ទុយោ ​និង​ភ្លើង​បំភ្លឺ នៅ​ក្នុង​អាង​បាញ់​ទឹក ដោយធ្វើ​ការ​បាញ់​ទឹក​ ជូត​លាង​សំអាត​ ឡើង​វិញ​។ ដោយលែក​នៅ​ក្នុង​សារ​មន្ទី​រ​មគ្គុទេសន៍​សម្តេច​តេជោ ដែលបាន​ដាក់​តាំ​ងបង្ហាញ​ផ្ទាំង​គំនូរ ​ស្តី​ពី​ប្រវត្តិ​ នៃ​ទិវា​ចង​ចាំ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ផ្តូល​រលំ​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល​ព​ត ថ្ងៃទី​២០ ខែ​មិថុនា ឆ្នាំ​១៩៧៧ និង​មាន​តាំ​ងរូប​ថ​ត ផ្ទាំង​គំនូរ ​និង​ដាក់​តាំង សំភារៈ ​ផ្សេងៗ​របស់​សម្តេ​ចតេជោ​ ដែល​បាន​ប្រើប្រាស់​កាល​ពី​ទស្សវត្ស​ទី​៧០ ​រហូត​ម​កដល់​ ​ទស្សវត្ស​ទី​៨០​ និង​បង្ហាញពី​ភូមិ​សាស្ត្រ​ នៃ​កា​រអនុវត្តិ​នយោបាយ​ឈ្នះឈ្នះ ​របស់​សម្តេច​​តេជោ ​ហ៊ុន សែន ក្នុង​យោធ​ភូមិភាគ​ទី ​៣ ​ទី ​៤ ​និ​ង យោធ​ភូមិ​ភាគ​ទី​ ៥​ ត្រូវ​បាន​ក្រុម​ការងារ​វិមាន​ឈ្នះ ឈ្នះ ធ្វើការ​បោស​ជូ​ត សំអាត​ បូម​ធូលី ​អោយបាន​ល្អ​ស្អាត​ឡើង​វិញ​។​

         សូម​បញ្ជាក់​ថា៖​ វិមាន​អនុស្សាវវរី​យ៍នយោ​បាយ​ឈ្នះ-ឈ្នះ ក្រោយ​ពី​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវ​កា​រ ដែល​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈ​ពេល​ ៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​ ត្រូវ​បាន​ទទួល​ការ​គាំទ្រ​ និង ចាប់​អារម្មណ៍ ​យ៉ាង​ខ្លាំង​ពី​ភ្ញៀវ​ទេសចរណ៍​ជាតិ​ អន្តរជាតិ​ និង​បង​ប្អូន​ប្រជា​ពលរដ្ឋ​ ព្រះ​សង្ឃ ​និស្សិត​ សិស្សានុសិស្ស​ នៅ​ទូទាំង​ប្រទេស​ ព្រ​មទាំ​ងអ្ន​កសិក្សា​ស្រា​វ​ជ្រា​វ បា​នចូល​ម​កទស្សនា​ ផ្តិត​យក​រូបភាព​ សំណង់​ប្រវត្តិសាស្ត្រ​មួយ​នេះ​ ដែល​ជា​និមិត្ត​រូប​ ​សន្តិភាព​ នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ៕