ព័ត៌មាន

ប្រជាពលរដ្ឋសង្កាត់ស្លក្រាម ក្រុងសៀមរាបទទួលការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ ដូសទី២
នាយកដ្ឋានព័ត៌មាន(៥)
117
2499 ប្រជាពលរដ្ឋសង្កាត់ស្លក្រាម ក្រុងសៀមរាបទទួលការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ដូសទី២

ក្រុមគ្រូពេទ្យ ខភម មកពីអគ្គបញ្ជាការ ខភម និង យោធភូមិភាគទី ៤ បានចាប់ផ្តើមប្រតិបត្តិការចាក់វ៉ាក់ សាំងការពារជម្ងឺកូវីដ-១៩ ដូសទី២ នៅក្រុងសៀមរាប បន្ទាប់ពីបានបញ្ចប់ ការចាក់ដូសទី ១ កាលពីចុង ខែ កក្កដា កន្លងទៅនេះ ។ សូមបញ្ជាក់ថា៖ ក្រោយពីទទួលបទបញ្ជាពី សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋា ភិបាល ក៏ដូចជាការ ដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ការប្រគល់ភារកិច្ចរបស់អនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ចំនួន៣អង្គភាព មកពីអគ្គបញ្ជាការ បានចុះជួយចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប សំខាន់ប្រជាពលរដ្ឋទាំង១២ សង្កាត់ក្នុង ក្រុងសៀម រាប ដែលទទួលរងនូវហានីភ័យខ្ពស់ នៃការឆ្លងជម្ងឺកូវិដ១៩ ។ ក្នុងចំណោមនៃសង្កាត់ទាំង១២ របស់ក្រុង សៀមរាប ក្រុមគ្រូពេទ្យរបស់អគ្គបញ្ជាការដ្ឋាន បានទទួលបន្ទុកចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ ក្នុង សង្កាត ស្លក្រាម មានចំនួន ០៨ភូមិ ដែលមានកម្លាំងសរុប ១២២នាក់ ទាំងក្រុមគ្រូពេទ្យ និង អ្នកបម្រើ ការងារ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះ ។ ក្នុងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំង នៅលើភូមិសាស្ត្រខេត្តសៀមរាប ក្រុម គ្រូពេទ្យកងឯកភាព កងកិត្តិយសត្រែទ័ព , ក្រុមគ្រូពេទ្យទីចាត់ការបំភ័ន្តអក្ខរៈ និង ក្រុមគ្រូពេទ្យ បញ្ជាការ ដ្ឋានការពារអាកាស អគ្គបញ្ជាការ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី២ជូនប្រជាពលរដ្ឋ ក្នុងសង្កាត់ ស្លក្រាម ក្រុង សៀមរាប ក្នុងគោលដៅកាត់ ផ្តាច់ខ្សែចម្លងជម្ងឺកូវិដ-១៩ ដើម្បីការពារនូវសុខមាភាព និង អាយុជីវិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើមី្បធ្វើការស្តារឡើងវិញនូវគ្រប់ហេដ្ឋា រចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ឲ្យ បានប្រសើរឡើងវិញ ។


នៅថ្ងៃដំបូង នាថ្ងៃទី០១ ខែសីហា ឆ្នាំ ២០២១ គេបានសង្កេតឃើញនៅគ្រប់តាម មណ្ឌលចាក់វ៉ាក់សាំងគ្រប់ សង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប បងប្អូនប្រជាពលរដ្ឋយើង ទាំងព្រះសង្ឃ និងជនជាតិបរទេស ដែល កំពុងស្នាក់នៅក្នុងក្រុងសៀមរាប បាននិមន្ត និង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំង ដូសទី ២ ប្រកបដោយភាពរីករាយ ។


ឧត្តមសេនីយ៍ទោ ភឿង សំអឿត នាយករងទីចាត់ការ បំភ័ន្តអក្ខរៈ អគ្គបញ្ជាការ កងយោធពលខេមរៈភូមិន្ទ ទទួលបន្ទុកមណ្ឌលចាក់វ៉ាក់សាំង នៅទីតាំង នាយកដ្ឋាន និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា ស្ថិត នៅភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប បានបញ្ជាក់អោយដឹងថា៖ ប្រជាពលរដ្ឋ មកចាក់វ៉ាក់ សាំងដុសទី ២ មានការយល់ដឹងច្រើនដោយបានគោរពតាមការណែនាំរបស់គ្រូពេទ្យ រក្សាគម្លាតបានល្អ ជា ពិសេសគោរពតាមវិធានការ ៣ ការពារ និង ៣ កុំ ។ឯកឧត្តម បានសំណូមពរ ដល់ប្រជាពលរដ្ឋដែល ចាក់ វ៉ាក់សាំងដូសទី ២ រួចត្រូវរក្សាពាក្យបំពេញបែបបទចាក់វ៉ាក់សាំង ដើម្បីមកទទួលបណ្ណចាក់វ៉ាក់សាំង ក្រោយ ពេលបញ្ចាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ ។


ដោយលែក លោក ខៀវ សត ចៅសង្កាត់ ស្លក្រាម ក្រុងសៀមរាប ក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋក្នុង សង្កាត់ស្លាក្រាមសូមរស់រាន់មកចាក់វ៉ាក់សាំងដូសទី ២ អោយបានទាន់ពេលវេលា ស្របតាមការ កំណត់ របស់លោកគ្រូពេទ្យ ។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ