ព័ត៌មាន

កម្លាំងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ធ្វើតេស្តរហ័សដល់នាយ ពលទាហានទូទាំងតំបន់សឹកលើកទី២
នាយកដ្ឋានព័ត៌មាន(៥)
138
2481 កម្លាំងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ធ្វើតេស្តរហ័សដល់នាយ ពលទាហានទូទាំងតំបន់សឹកលើកទី២

   ចំណែកនៅព្រះវិហារវិញ ទីបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ បានធ្វើតេស្តរហ័សរក សំណាក ជំងឺកូវីដ-១៩ ជូននាយ នាយទាហាន ពលទាហានទូទាំងទីបញ្ជាការលើកទី២ នៅព្រឹក ថ្ងៃទី ១៩ ខែកក្ដដា ឆ្នាំ២០២១នេះ។


   ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានមានប្រសាសន៍ថា ៖ ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម មេបញ្ជាការយោធភូមិភាគទី 4 ព្រមទាំងឯកឧត្តម អភិបាល នៃគណអភិបាលខេត្តព្រះវិហារ តំបន់ប្រតិបត្តការសឹករងព្រះវិហារ បានធ្វើការជំរុញដល់នាយ ពលទាហាន ទាំងអស់ ធ្វើយ៉ាងណាត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ព្រោះថាជម្ងឺនេះជាជម្ងឺដ៏កាចសាហាវ និងជាជម្ងឺ ឆ្លងតាមផ្លូវដង្ហើម ដោយមើលមិនឃើញនោះឡើយ។

   ឯកឧត្ដម មេបញ្ជាការ បានបន្ថែមថា ការធ្វើតេស្តរហ័សនេះ គឺដើម្បីសំដៅឈានទៅរកអ្នកវិជ្ជមាន ហើយ បើមាននរណាម្នាក់វិជ្ជមាន នឹងយកទៅព្យាបាលតាមវិធីសាស្រ្តរបស់ក្រុមគ្រួពេទ្យ ធ្វើយ៉ាងណាកុំឲ្យមានការ ឆ្លងពី ម្នាក់ទៅម្នាក់ ក្នងអង្គភាពបន្ថែមទៀត ។ ឯកឧត្ដម បញ្ជាក់ថា៖ បើទោះបីជា ធ្វើតេស្តឃើញអវិជ្ជមានក៏ ដោយ ក៏យើងនៅតែបន្តអនុវត្តន៍តាមវិធានការ ៣ការពារ ៣ កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងការផ្សព្វផ្សាយ របស់ក្រសួង សុខាភិបាលបន្តទៀត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ