ព័ត៌មាន

គ្រូពេទ្យចល័តកងពលតូចអន្តរាគមន៍លេខ៨ចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប
នាយកដ្ឋានព័ត៌មាន(៥)
105
2484 គ្រូពេទ្យចល័តកងពលតូចអន្តរាគមន៍លេខ៨ចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប

   អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ដោយ មានការណែចង្អុលបង្ហាញពីសម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ស្តីពីការ ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា និង អនុវត្ តាមបទបញ្ជារបស់ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ និង បទ បញ្ជារបស់ កងពលធំអន្តរាគមន៍លេខ ៣ ក្រុមគ្រូពេទ្យ កងពលតូចអន្តរាគមន៍លេខ ៨ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ចន្ទ័ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ ៨ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី១ ប្រភេទ ស៊ីណូវ៉ាក់ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ចំនួនជាង ១ ម៉ឺននាក់ ដើម្បីការពារសុខភាពជូនប្រជាពលរដ្ឋពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។



   ក្នុងដំណើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅ ឃុំលាងដៃ ស្រុកអង្គរធំនេះ ក្រុមគ្រូពេទ្យ កងពលតូច អន្ត រាគមន៍លេខ៨ ត្រូវបានទទួលការចូលរួមសហការ ពីអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសន្តិសុខ សណ្តាប់ធាប់ របៀបរៀបរយ ដោយបានប្រកាន់ខ្ជាប់នូវវិធានការ ៣ ការពារ ៣ កុំ ហើយក្រុមការងារចាក់វ៉ាក់សាំងក៏បាន ទទួលការយកចិត្តទុកដាក់ ជួយឧបត្ថមពីក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារបក្សចុះជួយមូលដ្ឋាន ស្រុកអង្គរធំ ដើម្បីធ្វើយ៉ាងណាអោយដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តិទៅទទួលបានលទ្ធផលល្អ ។



   ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ក្រុមគ្រូពេទ្យកងពលតូចអន្តរា គមន៍លេខ ៨ សហការជាមួយអាជ្ញាធរដែនដី និង ក្រុមយុវជន សសយក របស់ស្រុក បានចាប់ ផ្តើមចាក់វ៉ាក់ សាំង ជូនដល់ប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២១ ដែលបានប្រព្រឹត្តទៅចំនួន ២ ទីតាំង .ទីតាំង ទី ១ ស្ថិតនៅក្នុង វិទ្យាល័យតេជោ ហ៊ុន សែន អង្គរធំ និង ទីតាំងទី ២ ស្ថិតនៅ វត្ត វិសុទ្ធិមគ្គ ក្នុងឃុំ លាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ ជាលទ្ធផលក្នុងរយៈពេលពេញ ១ ថ្ងៃ កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ គ្រូពេទ្យកងពលតូចអន្តរាគមន៍លេខ ៨ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ស្រុកអង្គរធំបាន ចំនួន ១៧៤៣ នាក់ ក្នុងនោះមានស្រី ៩០៣ នាក់ ។


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ