ព័ត៌មាន

ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្រុកវ៉ារិន ខេត្តសៀមរាប
នាយកដ្ឋានព័ត៌មាន(៥)
121
2480 ឯកឧត្តម មាស សាវ៉ន ចុះពិនិត្យការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋស្រុកវ៉ារិន ខេត្តសៀមរាប

   កាលពីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ស្រុកវ៉ារិន ខេត្តសៀមរាប បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំង ការពារ ជម្ងឺកូវីដ-១៩ ថ្ងៃដំបូង ជូនប្រជាពលរដ្ឋទូទាំងស្រុក ដែលក្នុងនោះមាន ៥ឃុំ គឺឃុំ ស្រែណូយ ,វ៉ារិន,ស្វាយស,ល្វាក្រាំងនិងឃុំប្រាសាទ ចំនួនប្រមាណជាង ១២ ម៉ឺននាក់ ដើម្បីចូលរួមកាត់ ផ្ដាច់ ការរីករាល ដាលនៃជំងឺឆ្លងកូវីត១៩ ចេញពីក្នុងសហគមន៍ នៅក្នុងតំបន់នេះ ។


   ពិធីដំណើរការបើកយុទ្ធនាការនេះបានប្រារព្ធធ្វើឡើងនៅក្នុងឃុំស្រែណូយ ស្ថិតក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជា អនុប្រធាន អនុគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ.១៩ក្រសួងការពារជាតិ , អាជ្ញាធរ ដែនដី និង មន្ត្រីក្រសួងការពារជាតិ ជាច្រើនរូប ។


   មានប្រសាសន៏ទៅកាន់ប្រជាពលរដ្ឋក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស សាវ៉ន បានថ្លែងថា៖ ការ រៀបចំដំណើរការផ្ដល់ការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋយើងពីសំណាក់ ក្រុម ការងារបច្ចេកទេសនិងក្រុមគ្រូពេទ្យជំនាញរបស់ខ.ភ.ម នៃកងពលតូចអន្តរាគមន៏ លេខ៥ ចំណុះឲ្យកង ពលធំអន្តរាគមន៏លេខ ២ នៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាបនាពេលនេះ គឺបានធ្វើឡើង តាមបទបញ្ជារបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងបទបញ្ជា របស់ក្រសួងការពារជាតិ ជូនប្រជាពលរដ្ឋ និងព្រះសង្ឃ ដែលរស់នៅ ក្នុងភូមិសាស្ត្រខេត្តសៀមរាបទាំងមូល ។ ឯ.ឧ បានបន្តទៀតថា៖ បច្ចុប្បន្នពិភពលោកកំពុងទទួលរងនូវការឆ្លងរីករាលដាលនៃមេរោគកូវីដ.១៩ ដែលបម្លែងខ្លួនប្រភេទថ្មីមាន ឈ្មោះ ( ដែលតា) ដែលមានការចំលងលឿនជាងមេរោគមុនៗដូច្នេះបានធ្វើឲ្យអត្រា អ្នកស្លាប់កាន់តែច្រើន ឡើងៗ ទាំងប្រទេសនៅលើពិភពលោក និងនៅក្នុងតំបន់។


   ការព្រួយបារម្ភនេះហើយបានជាប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ បានប្រឹងប្រែងស្វែងរកវ៉ាក់សាំង មក ចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា ក្នុងគោលបំណងដើម្បីបង្កើតភាពស៊ាំក្នុងសង្គមនិងក្នុង ខ្លួនប្រជាពល រដ្ឋ ដើម្បីកាត់ផ្ដាច់ការឆ្លងជំងឺកូវីដ.១៩ និងឲ្យប្រទេសជាតិវិលមករកភាពប្រក្រតីឡើងវិញ ដោយរស់នៅភាព សុខដុមរមនា។ ឯ.ឧ មាស សាវ៉ន បានបន្តទៀតថា៖ ក្រៅពីភារកិច្ច ការពារបូរណ ភាពទឹកដីនោះ ខ.ភ.ម មានការខិតខំនិងយកចិត្តទុកដាក់អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច ពិជ័យសេនា ទៀ បាញ់ គឺថា៖ ទាំងអាជ្ញាធរដែនដីនិងកងទ័ពត្រូវធ្វើ យ៉ាងណាជួយ រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងជូន ប្រជា ពលរដ្ឋ ឲ្យបានគ្រប់ៗគ្នាពិសេសប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល។


   ចុងក្រោយ ឯ.ឧ មាស សាវ៉ន បានអំពាវនាវ ចំពោះប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន ទាំងអស់សុំមកទទួលចាក់ វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ព្រោះការចាក់វ៉ាក់សាំងនេះមិនមានការគិតប្រាក់ឡើយ ហើយនេះក៏ជាការចូលរួម ចំណែកក្នុងការការពារ និងទប់ស្កាត់បានទាន់ពេលវេលា កុំឲ្យជំងឺដ៏កាចសាហាវនេះឆ្លងរាលដាល ចូលមក សហគមន៏ស្រុករបស់ បងប្អូនទៀតផង ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ