ព័ត៌មាន

នាយ​ឧត្ដម​សេនីយ៍ ​នាង​ ផាត ​អនុញ្ញាត្ត​ឲ្យ​អនុព័ន្ធ​យោធា​អូស្រ្តាលី​ប្រចាំ​កម្ពុជា ​ដែល​ទើប​ចប់​អាណត្តិ​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាបលា​
នាយកដ្ឋានព័ត៌មាន(៣)
26
2403 នាយ​ឧត្ដម​សេនីយ៍ ​នាង​ ផាត ​អនុញ្ញាត្ត​ឲ្យ​អនុព័ន្ធ​យោធា​អូស្រ្តាលី​ប្រចាំ​កម្ពុជា ​ដែល​ទើប​ចប់​អាណត្តិ​ ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ជម្រាបលា​

         នៅ​ព្រឹក​ថ្ងៃទី០៧ ​ខែមិ​ថុនា​ ឆ្នាំ​២០២១​ នាយ​ឧត្ដម​សេនីយ៍ ​នាង​ ផាត​ រដ្ឋលេខា​ធិការ​ ប្រចាំ​ការ ​ក្រសួ​ងការ​ពារ​ជាតិ​ បាន​អនុញ្ញាត្ត​ឲ្យ​ លោក​វរសេនីយ៍​ឯ​ក ម៉ា​ឃឺស​ ហ្វែរ៉ារ៉ា​ (​Mercus Ferrara) អនុព័ន្ធ​យោធា​អាមេរិក ​ប្រចាំ​កម្ពុជា​ ដែល​ទើប​ចប់​អាណត្តិ ​និង​លោក​វរនាវី​ឯក​ អារី ​រីប៊ូជីអូ (Aries Rebugio) ​អនុព័ន្ធ​យោធាស្តី​ទីអាមេរិក​ថ្មី​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ចូល​ជួប​សម្តែ​ង​ការ​គួរ​សម​ និង​ជម្រាប​លា​។ ​

          ក្នុង​ជំនួប​ឱកាស​​នោះ​ លោក​​វរសេនីយ៍ឯ​ក ​ម៉ា​ឃឺស​ ហ្វែរ៉ារ៉ា​ បាន​ជម្រា​បជូន​ ឯកឧត្តម​ រដ្ឋ​លេខា​ធិការ ​អំពី​សកម្មភាព​ការ​ងារ​រយៈពេល ​២​ឆ្នាំ​ នៅ​ក្នុ​ង​ការ​បំពេញ​បេសកកម្ម​របស់​លោក​នៅ​ក្នុង​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នា​ពេល​កន្លង​មក​ លោក​ទទួល​បាន​ការ​ជួយ​ជ្រោម​ជ្រែង​ និង​សម្រួល​ដល់​ការ​ងា​ររបស់​លោក​ ពី​សំណាក់ក្រសួង​ការពារជាតិ​ក៏​ដូច​ជា​បណ្តា​កង​ឯកភាព​នានា ​ទូទាំង​ខ.ភ.ម​ និង​ជួយ​បង្កល​ក្ខណៈ ​ងាយ​ស្រួល​ ព្រម​ទាំងមាន​កិច្ចសហការ​ល្អ​ ដើម្បី​ឲ្យ​លោក​បំពេញ​ភារកិច្ច​ទទួល​បាន​លទ្ធផល​ ទទួល​បាន​ជោគ​ជ័យ​។​ លោក​សង្ឃឹម​ថា៖ ​ក្រសួង​ការពា​រជាតិ​ និង​បន្ត​ជួយ​ដល់​លោក​អនុព័ន្ធ​យោធា ​ដែល​ទើប​មក​ទទួល​បេសក​កម្ម​បន្ទាប់​ និង​​ទទួ​លបាន​ការ​ជួយ​ឧបត្ថម្ភ និង​គាំទ្រ​ដូច​លោក​ផ​ងដែរ​។

           ក្នុង​ឱកាស​នោះ ​ឯ.ឧ នាង ផាត បាន​ថ្លែង​ជួស​មុខ​ក្រសួង​ការពារ​ជា​តិ និង​បណ្តា​កង​ឯកភាព​ទូទាំង​ខ.ភ.ម​ សូម​ជូន​ពរ​​ចំពោះ​ លោក​វរសេនីយ៍​ឯក​ ម៉ា​ឃឺស​ ហ្វែរ៉ារ៉ា​ (Mercus Ferrara​) អនុព័ន្ធ​យោធា​អាមេរិក ​ប្រចាំ​កម្ពុជា​ ដែល​ទើប​ចប់​អាណត្តិ ​និង​លោក​វរនាវី​ឯក​ អារី​ រីប៊ូជីអូ (​Aries Rebugio) ​អនុព័ន្ធ​យោធា​ស្តីទី​អាមេរិក​ថ្មី​ ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​បាន​បញ្ចប់​ ការ​បំពេញភារកិច្ច​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុ​ជា នាពេល​នេះ ​ទទួលបាន​ជោគ​ជ័យ​​នៅ​ពេល​ត្រឡប់ ​ទៅ​មាតុ​ប្រទេស​វិញ​។ ឯកឧត្តម​​ បាន​បន្ត​ទៀត​ថា៖ ក្នុ​ង​អំឡុងបំពេញ​ភារកិច្ច​​​នៅកម្ពុជា​ លោក​អនុពន្ធ័​យោធា ​បាន​ខិតខំ​ពង្រឹង​ និង​ពង្រីក​ចំណង​សាមគ្គីភាព​, ​មិត្តភាព ​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ រវា​ងប្រទេស​ទាំង​ ២​ ពិសេស​ក​ងទ័​ព ទាំង​២ ​កម្ពុជា-អាមេរិក ​ឲ្យ​កាន់​តែ​រឹង​មាំបាន​ល្អ​ទៀត​ផង​ ៕  


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ