ព័ត៌មាន

​កិច្ច​ប្រជុំ​ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​កិច្ចការ​រៀប​ចំ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ និង​របប​សន្តិសុខ​សង្គម ​សម្រាប់​យោធិន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​
នាយកដ្ឋានព័ត៌មាន(៣)
117
2077 ​កិច្ច​ប្រជុំ​ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​កិច្ចការ​រៀប​ចំ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ និង​របប​សន្តិសុខ​សង្គម ​សម្រាប់​យោធិន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​

       ក្រុម​ការងារ​បច្ចេក​ទេស​ រៀបចំ​លិខិ​តបទ​ដ្ឋាន​គតិ​យុត្ត​ ពាក់​ព័ន្ធ​នឹង​របប​សន្តិសុខ​សង្គម​ សម្រាប់​យោធិន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​បើក​កិច្ច​ប្រជុំ​ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ​កិច្ចការ​រៀប​ចំ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ពាក់​ព័ន្ធ​ និង​របប​សន្តិសុខ​សង្គម ​សម្រាប់​យោធិន​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ កាល​ពីរ​សៀល​ថ្ងៃ​ទី​២១ ​ខែ​ម​ករា​ ឆ្នាំ​២០២​១ នៅ​អគារ​មិត្តភាព​ នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ​នា​ទី​ក្រុង​ភ្នំពេញ ​ក្រោម​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឃុន​ វុធ ​រដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​បច្ចេក​ទេស​ រៀប​ចំ​លិខិត​បទ​ដ្ឋាន​នេះ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​ឯកឧត្តម​ អស់​លោក​ជា​អគ្គ​នាយក ​ប្រធាន​នាយក​ដ្ឋាន​ មេប​ញ្ជាការ​កង​ទ័​ពទាំង​បី​ប្រភេទ​ កង​រាជ​អាវុធ​ហត្ថ ​នៃ​ស្ថាប័ន​ពាក់​ព័ន្ធ​ចំណុះឲ្យ​ក្រសួង​ការពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ជា​ច្រើន​រូប​។ 

       កិច្ច​ប្រជុំធ្វើ​ឡើង ​គឺ​ដើម្បី​ត្រួត​ពិនិត្យ​លើ​កិច្ច​ការ​រៀបចំ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ ពាក់​ព័ន្ធ​នឹង​រប​បសន្តិសុខ​សង្គម​ សម្រា​ប់យោធិន​នៃ​កង​យោធ​ពល​ខេមរភូមិន្ទ​ គឺ​សំដៅ​ពិនិត្យ​ឡើង​វិញ​ នូវ​រាល់​កិច្ចការ​រៀបចំ​តាក់​តែង​ច្បាប់​នេះ​ របស់​ក្រុម​ការងារ​បច្ចេក​ទេស​ ថា​រហូតមក​ដល់​ពេល​នេះ ​ការ​ងារ​ចង​ក្រង​តាក់​តែង​ច្បាប់​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ នៃ​របប​សន្តិសុខ​សង្គ​ម​សម្រាប់​យោធិន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​យើង​ បាន​ដំណើ​ការ​ទទួល​លទ្ធផល​ ដល់​កំរិ​ត​ណាហើ​យ​ ហើយ​ជួប​នូវ​ការលំបាក់​ និងកង្វះ​ខាត​នូវ​ចំណុចណាខ្លះ​ សំរាប់​កិច្ច​ដំណើការ​រៀប​ចំ​ឯកសារ ​ចង​ក្រង​ នៃ​ច្បាប់នេះ ឲ្យដំណើការទៅ​ប្រក​បដោយ​ភាព​រលូន ​និង​សុក្រិត្យ​ភាព​។

      ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ឃុន វុធ រដ្ឋលេខាធិការ និង​ជាប្រធាន​ក្រុម​ការងារ​បច្ចេក​ទេសរៀប​ចំ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ នៃ​របបសន្តិសុខ​សង្គម​សម្រាប់​យោធិន​ នៃ​ខ ភ ម​​ ក្រសួង​ការ​ពារ​ជាតិ ​បាន​រលឹក​ឲ្យ​សមាជិក​ក្រុម​ការ​ងារ​បច្ចេក​ទេស​ និង​ជំនាញ​ពាក់​ព័ន្ធ​ទាំង​អស់​ ត្រូវ​សហកា​រ​ឲ្យ​បាន​ជិត​ស្និទ្ធជា​មួយ​ក្រុម​បច្ចេកទេសអ្នក​ច្បាប់​ រប​ស់ក្រសួង ​ស្ថាប័ន្ត​ដែ​លពាក់​ព័ន្ធ​ ក្នុង​ការ​ពន្លឿន​ការ​ងារ​រៀបចំ​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ នៃ​របប​សន្តិសុខ​សង្គ​ម​សម្រាប់​យោធិន​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​នេះ ​ឲ្យ​ដំណើការ​ទៅ​ប្រក​ប​ដោយ​ជោគ​ជ័យ​ ដាក់​ជូនប្រមុខ​ថ្នាក់​ដឹក​នាំ​ការ​ពារ​ជាតិ​ សម្រេច​អនុម័ត ​ឆ្លង​រាជ​រដ្ឋាភិបាល​ និង​សភា ​បាន​ទាន់​ពេល​វេលា​។ សូម​បញ្ជាក់ផង​ដែរ​ថា៖ កងយោធ​ពល​ខេមរ​ភូមិន្ទ កំពុងដំណើការ​រៀបចំ​តាក់​តែង​ច្បាប់​លិខិត​បទ​ដ្ឋាន​គតិយុត្តនៃ​របប​សន្តិសុខ​សង្គម​សម្រាប់​យោធិន​ នៃ​ខ ភ ម​។ ច្បាប់​​នេះ​មាន​សារ​សំខាន់​ណាស់​សម្រាប់​យោធិន​ នៃ​ខ ភ ម ក្នុង​ការ​ធានា​ឲ្យ​មាន​សមធ៌ម​ និង​សាមគ្គី​ធម៌​សង្គម​ និង​ដើម្បី​លើក​កំពស់​សុខ​មាលភាព​ និង​ជីវភាព​រ​ស់​នៅ​របស់​យោធិន​នៃ​ ខ ភ ម និង​គ្រួសារ​។ ច្បាប់នេះ​ផង​ដែរ​ក៍មា​ន​គោល​ដៅកំ​ណត់​អំពី​គោល​ការ​ណ៍​ទូរទៅ ​បែប​បទ ​យន្ត​ការ​ណ៍​អនុវត្ត និង​ប្រព័ន្ធ​គ្រប់គ្រង​របប​សន្តិសុខ​សង្គម​សម្រាប់​យោធិន​នៃ ​ខ ភ ម​ ដែល​រួម​មាន​ផ្នែក​ប្រាក់សោធន ​ផ្នែក​ថែរក្សា​សុខភាព ​ផ្នែក​ហានិភ័យ​ការងារ​ និង​ផ្នែក​និកម្មភាព​ការ​ងារ​។ សូម​បញ្ជាក់​ថា​៖ រហូតមក​ដល់​បច្ចុប្បន្ន​នេះ ​កង​យោធ​ពល​ខេមរ​ភូមិន្ទ ពុំទាន់មាន​ច្បាប់​លិខិត​ប​ទដ្ឋាន​គតិ​យុត្ត​ នៃ​របប​សន្តិសុខ​សង្គមសម្រាប់​យោធិន​ នៃ​ខ ភ ​ម របស់​ខ្លួន ​ដូច​សង្គមស៊ីវីល មាននៅ​ឡើយទេ​ ហើយក្រុម​ការងារ​បច្ចេក​ទេស​ក្រសួងការ​ពារ​ជាតិកំ​ពុង​តែរៀ​បចំតាក់​តែង​នូវ​ច្បាប់​លិខិ​ត​បទដ្ឋាន​គតិ​យុត្ត​ នៃ​របប​សន្តិសុខ​សង្គម​ ជូន​ដល់​កងយោធ​ពល​ខេម​រភូមិន្ទ​យើង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ