ព័ត៌មាន

​ឧត្តម​សេនីយ៍​ឯ​ក ច័ន្ទ​ ​លំ​ផាត់ ​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​បើក​-​ជួស​ជុល​អូប័រ ​និង​របៀប​សង្គ្រោះ ​ជំនាន់​ទី​៤ ​នៅ​តំបន់​ទន្លេ ​របស់​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស​
នាយកដ្ឋានព័ត៌មាន(៣)
97
1984 ​ឧត្តម​សេនីយ៍​ឯ​ក ច័ន្ទ​ ​លំ​ផាត់ ​បិទ​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ជំនាញ​បើក​-​ជួស​ជុល​អូប័រ ​និង​របៀប​សង្គ្រោះ ​ជំនាន់​ទី​៤ ​នៅ​តំបន់​ទន្លេ ​របស់​បញ្ជា​ការ​ដ្ឋាន​ទ័ព​ពិសេស​

      កង​យោធ​ពល​ខេមរ​ភូមិន្ទ​ បាន​យក​ចិត្ត​ទុក​ដាក់ ​អនុវត្ត​យ៉ាង​ម៉ឺងមា​ត់​ត្រឹម​ត្រូវ​តាម​កម្ម​វិធី​កំណែ​ទម្រង់​ ផែន​ការ​សកម្មភាព​ការងារ​ និង​គោល​ការណ៍​នានា​ ក្រោម​ការដឹកនាំ​ចង្អុ​លបង្ហាញ​របស់​ថ្នាក់ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ ​និងថ្នាក់​ដឹ​កនាំ​អគ្គបញ្ជាការ​ ក្នុង​គោល​ដៅក​សាងក​ងយោធ​ពល​ខេមរ​ភូមិន្ទ​ឲ្យ​មាន​សមត្ថភាព ​ប្រសិទ្ធ​ភាព​ ទាំង​ការ​ដឹក​នាំ​បញ្ជា​ ទាំង​ជំនាញ ​បច្ចេកទេស​ ធានាបានទាំ​ង​បរិមាណ គុណភាព ឆ្លើយតប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ចាំ​បាច់ នៃការ​រីក​ចម្រើន​ របស់​សង្គម​ជាតិ រួម​ចំ​ណែក​ធានា​រ៉ាប់រ​ង ​ក្នុង​បុព្វហេតុ​ការពារសន្តិភាព សុវត្ថិភាព ស្ថិរភាព​នយោបាយ និង​បូរណ​ភាព​ទឹ​កដី​ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​។

      នេះជា​ប្រសាសន៏​លើក​ឡើងរ​បស់​ ឧត្តម​សេនីយ៍​ឯក​ ច័ន្ទ​ លំផាត់​ នាយ​រ​ងសេនា​ធិការ​ចម្រុះ ​អនុ​ប្រធាន​គណៈកម្មា​ធិការ​ជាតិ​ គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ ក្នុង​ពិធី​បិ​ទវគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​បើក​-​ជួស​ជុលអូ​ប័រ​ និង​របៀប​សង្គ្រោះ ជំនាន់ទី៤ នៅតំបន់​ទន្លេ របស់​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​ដែល​ពិធី​បិ​ទ​នេះ ​ធ្វើនៅភូមិ​ចុង​កោះ ​ឃុំកោះ​ចិន​ ស្រុក​ពញាឮ​ ខេត្ត​កណ្តាល​ នា​ព្រឹកថ្ងៃ​ទី​១៩ ​ខែ​វិច្ឆិ​កា ឆ្នាំ២០២០​ កន្លង​ទៅ​នេះ​​។

       ឧត្តមសេនីយ៍ត្រី ស៊ុ សំណាង មេប​ញ្ជាការរ​ង​ នាយ​សេនាធិ​ការ ​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស ​មាន ​ប្រសាសន៏​ថា​៖ ដោយអ​នុវត្ត​តាម​ប​ទបញ្ជា​ហ្វឹកហ្វឺ​នរ​បស់​មេ​បញ្ជាការ ​កងទ័ព​ជើង​គោក​ អគ្គ​មេ​បញ្ជាការ​ និង​ផ្អែក​តាម​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​ របស់​កងយោធ​ពល​ខេមរ​ភូមិន្ទ បញ្ជាការដ្ឋាន​ទ័ព​ពិសេស ​បាន​ដំណើរការ​នូវ​វគ្គ​ហ្វឹក​ហ្វឺន​បណ្តុះ​បណ្តាល ជំនាញ ឲ្យដល់សិក្ខាកាម​ម​កពី​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ ចំនួន​៧៩​នា​ក់ សិក្ខាកាម​កង​ពល​ធំ​អន្តរាគមន៍​លេ​ខ​២ ​ចំនួន​២០​នា​ក់ សិក្ខាកាម​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ ចំនួន១៥នាក់ និង​សិក្ខាកាម​កង​ពល​តូច​អន្តរាគមន៍​លេខ​១​ ចំនួន​២០​នា​ក់ ហើយ​រយៈ​ពេល​ហ្វឹក​ហ្វឺន​ចំនួន​៣​ខែ​។​

      ថ្លែង​ក្នុង​ពិធីបិ​ទ​វគ្គ ​ក្នុង​ឱកាស​នោះ​ ឯកឧត្តម ច័ន្ទ លំផាត់ បាន​ផ្តល់​អនុសាស្ត្រ​ និង​ជំរុញ​ដល់​កង​ពល​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស​ ត្រូវ​បន្ត​ជំរុញ​ការ​យក​ចិត្ត​​ទុកដា​ក់ ​បង្កើន​សមត្ថភាព​ ​ធន​ធាន​មនុស្ស ដើ​ម្បី​ដើរ​តាម​ការ​វិវឌ្ឍន៍​ជឿន​លឿន​លើគ្រប់​វិស័យ​ក្នុង​តំបន់​ ពិសេស​ក្នុង​វិស័យ​ការ​ពារ​ជាតិ​  ហើយ​ការ​ហ្វឹកហ្វឺ​ននេះ​ គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​សម​ស្រប​ ទា​ន់ពេល​វេលាទៅ​នឹង​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​ ក្នុងការ​កសាង​ធន​ធានមនុស្ស ​ប្រកប​ដោយ​សមត្ថភាព គុណ​ភា​ពខ្ពស់ ដើម្បីបំរើឲ្យកា​រ​បំពេញ​ភារកិច្ច​ បំរើជាតិ មាតុភូមិ​របស់​យើង ​ចំពោះ​មុខ​ និង​ទៅ​ថ្ងៃ​អនាគត។​ ​នៅក្នុង​ឱកាសនេះ​ដែរ​ ឯកឧត្តម បានឧបត្ថម​ថវិកា​សំរាប់​កម្មវិធី ចំនួន ៥លានរៀល និងបាន នាំយក​អំណោយ​របស់​ សម្តេច​តេជោ ​និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ​ចែក​ជូន​ដល់​ប្រជាជន​ចំនួន ​៣៥គ្រួសារ ដោយ​មួយ​គ្រួសារៗ​ ទទួល​បាន​ អង្ករ​ មី​ ត្រីខ ទឹកត្រី អំបិល និង​ស្កសរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ