ព័ត៌មាន

​គោ​​ពូជ​​ចំនួន​​​៣​ក្បាល​ ​ត្រូវ​បាន​ប្រគល់​ជូន​​យោធិន​​សោធន៍​​និវត្តន៍​ ផ្នែក​​សឹ​ក​រ​ង​​ក្រុង​​ស្ទឹង​​សែន​
នាយកដ្ឋានព័ត៌មាន(៣)
153
1921 ​គោ​​ពូជ​​ចំនួន​​​៣​ក្បាល​ ​ត្រូវ​បាន​ប្រគល់​ជូន​​យោធិន​​សោធន៍​​និវត្តន៍​ ផ្នែក​​សឹ​ក​រ​ង​​ក្រុង​​ស្ទឹង​​សែន​

      ឧត្ដម​សេនីយ៍​ទោ ​សោម​ ស៊ុន ​មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ ​បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​ពិធី​ប្រគល់​មេ​គោ​ពូជ​ចំនួន​៣​ក្បាល ​ជូន​យោធិន​សោធន៍​និវត្តន៍​ ដើម្បី​ទុក​ជា​ចំណង​ដៃ​ក្នុង​ថ្ងៃ​បែក​គ្នា​ ទៅ​រួម​រ​ស់នៅ​ជា​ជន​ស៊ី​វិល​ ជា​មួយ​ប្រជា​ពល​រដ្ឋ​នៅ​តាម​មូល​ដ្ឋាន ​ជា​មួយ​ក្រុម​គ្រួសារ​ និង​ដើម្បី​ទុក​ជា​ប្រយោជន៍​ទៅ​ថ្ងៃ​មុខ​ពិធី​នេះ​បា​ន​ធ្វើ​ឡើង​នៅ ​ផ្នែក​សឹក​រ​ង​ក្រុង​ស្ទឹង​សែន​ ស្ថិ​តនៅ​សង្កាត់​អាចារ្យ​លាក់ ​ក្រុង​ស្ទឹង​សែន​ ខេត្ត​កំពង់​ធំ ​កាល​ពី​សៅរ៍​ទី​២៤​ ខែ​តុលា ​ឆ្នាំ២០២០​កន្លង​ទៅ​នេះ។

       លោក​វរសនីយ៍​ទោ​ ​សៀង ​ហុក​ឃាន់​ មេ​បញ្ជាការ​ផ្នែក​សឹក​រង​ ក្រុង​ស្ទឹង​សែន​ បាន​បញ្ជាក់​ថា​៖ អង្គភាព ​ផ្នែក​សឹក​រង​ក្រុង​ស្ទឹង​សែន​ បាន​ឯកភាព​គ្នា ​ចិញ្ចឹម​គោ​ជា​លក្ខណៈ​អង្គភាព​ ដើម្បី​សម្រាប់​ប្រើប្រា​ស់ក្នុង​អង្គភាព​ផង ​និង​ទុក​សម្រាប់​ចែក​ជូន​បង​ប្អូន ​ពេល​ចូល​សោធន​និវត្តន៍​ផង​ ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​បាន​ទទួលមេ​គោ​មួយ​ក្បាល​ទុក​ជា​ចំណង​ដៃ ​យក​ទៅ​ប្រើ​ប្រាស់​និង​ចញ្ចឹម​ យក​កូន​លក់​ដោះ​ស្រាយ​ជីវភាព​ក្នុង​គ្រួសារ​។​

      ឯកឧត្តម​ សោម​ ស៊ុន ​បាន​កោត​សរសើ​ចំពោះ​ស្នា​ដៃ​ បង​ប្អូន​យោធិសោ​ធន​និវត្តិទាំង​ ៣ ​ដែល​កន្លង​មកបាន​ បំពេញ​តួនាទី​ភារកិច្ចជា​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក្នុង​ការ​​ការ​ពារ​ជាតិ ​សាសនា ​ព្រះ​មហាក្សត្រ ​និ​ង​រាជ​រដ្ឋា​ភិបាល​ ទទូល​បាន​ជោគ​ជ័យ​ ពិសេស​បាន​ចូល​រួមចំ​ណែក ​ជា​មួយ​សម្តេច​តេជោ ហ៊ុន​ សែន​ ក្នុង​ការ ​អនុវត្តន៍​ គោល​នយោបាយ ​ឈ្នះ ឈ្នះ​ ធ្វើ​ឲ្យ​ប្រទេស​ជាតិ​​យើង​ មាន​សុខ​សន្តិភាព ​ពេញ​លេញ។​ ឯកឧត្តម​ មេ​បញ្ជា​ការ​ ក៍​បាន​នាំ​យក​នូវ​អំណោយ​ស្បៀង​អាហារ​​របស់​ ឯកឧត្តម ហ៊ុន ម៉ាណែត ឧបត្ថម្ភ​ជូន ​ដើម្បី​ដោះ​ស្រាយ​ជីវភាព ​គ្រួសារ​ប្រចាំ​ថ្ងៃ​ ក្នុង​កាលៈទេសៈ ដែ​ល​បង​ប្អូន​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​ទឹក​ជំនន់​នេះ ​ក្នុង​មួយ​នាក់​ទទួល​បាន​ អង្ករ​៥០​ គីឡូក្រាម​ មី​ ២​កេស ​ទឹក​បរិសុទ្ធ​មួយ​កេស​ ទឹក​ត្រី​ ទឹក​ស៊ីអ៊ីវ​ពីរ​យួរ​ ​និង​ថវិកា​មួយ​ចំនួន​ផង​ដែរ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ