ព័ត៌មាន

ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី​ គន់​ គីម​ អញ្ជើញជា​អធិបតី​ ក្នុង​ពិធី​ចុះ​ហត្ថលេខា​កិច្ច​ព្រម​ព្រៀង​សហការ​ រវាង​​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​និង​ក្រុម​ហ៊ុន​របស់​ប្រទេស​កូរ៉េ ​លើ​គម្រោង​លើក​កំពស់​ជីវភាព​រ​ស់​នៅ​របស់​បង​ប្អូន​អតីត​យុទ្ធ​ជន​
នាយកដ្ឋានព័ត៌មាន(៣)
29
1760 ឯកឧត្តម​ទេស​រដ្ឋ​មន្ត្រី​ គន់​ គីម​ អញ្ជើញជា​អធិបតី​ ក្នុង​ពិធី​ចុះ​ហត្ថលេខា​កិច្ច​ព្រម​ព្រៀង​សហការ​ រវាង​​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​និង​ក្រុម​ហ៊ុន​របស់​ប្រទេស​កូរ៉េ ​លើ​គម្រោង​លើក​កំពស់​ជីវភាព​រ​ស់​នៅ​របស់​បង​ប្អូន​អតីត​យុទ្ធ​ជន​

      នៅ​ទី​ស្នាក់​ការ​កណ្តាល ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​២៧​ ខែ​កក្តដា​ ឆ្នាំ២០២០​កន្ល​ងទៅ​នេះ​ មាន​បើក​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​សហការ​ជា​មួយ​ក្រុម​ហ៊ុន ​ផាំង​ ផាំង​ ឯ.ក ​របស់​ប្រទេស​​កូរ៉េ ​លើ​គម្រោង​អភិវឌ្ឍ​កសិកម្ម ​ក្រោម​អធិបតី​ភាព​​ដ៏ខ្ព​ង់ខ្ពស់​​របស់​ ឯកឧត្តម ​ទេស​រដ្ឋ​មន្ត្រី ​គន់ ​គី​ម ជា​អនុ​ប្រធាន​ទី​១ ​នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ និង​ជា​អគ្គ​លេខា​ធិការ ​សមាគម​អតីត​យុទ្ធជន​កម្ពុជា។​ ​គម្រោង​អភិវឌ្ឍ​កសិកម្ម​នេះ​ គឺ​ជា​គោល​នយោបាយ​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដើម្បី​លើក​កំពស់​ជីវភា​ពរស់​នៅ​របស់​បង​ប្អូន ​អតីត​យុទ្ធ​ជន​កម្ពុជា​ឱ្យ​ប្រសើរ​ឡើង​។

​      មាន​ប្រសាសន៍​ក្នុង​ពិធី​នេះ​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី ​បាន​កោត​សរសើរ​ចំពោះ​ការ​ចូល​រួម​រប​ស់​ក្រុម​ហ៊ុន ​ផាំង ​ផាំង ​ឯ.ក ​ក្នុង​ការ​ចូល​រួម​សម្រេ​ច​យុទ្ធសាស្រ្ត​លើក​កំពស់​ជីវភាព​បង​ប្អូន​អតីត​យុទ្ធជន​​កម្ពុជា​។​ ក្រុម​ហ៊ុន ​កូរ៉េ​ នេះ​ជា​ក្រុម​ហ៊ុន​ឯកទេស​កសិកម្ម​ពហុ​វិស័យ​ តែ​ជា​ជំហាន​ដំបូង​នេះ ​កិច្ច​សហការ​ជា​មួយ​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​គឺ​ផ្តោត​លើ​ការ​ផលិត ​ស៊ុត​ទា ​និង​សាច់​ទា​សរីរាង្គ​ ​តាម​​បច្ចេក​ទេស​ពី​ប្រទេស​កូរ៉េ ដែល​ធានា​នូវ​គុណភា​ព​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ប្រើ​ប្រាស់​ចំណី​ធម្មជាតិ​។​ ការ​ប្រើប្រាស់​ប្រភេទ ​ចក​ មក​ពី​កូរ៉េជា​គ្រឿង​ផ្សំ​មួយ​ក្នុង​ចំណី​ទា​ គឺ​ជា​កត្តា​មួយ​នៃ​ផលិត​កម្ម​បែប​សរីរាង្គ​នេះ​។​

      តាម​រយៈ​ការ​ចុះហត្ថលេខា​នោះ ​ឯកឧត្តម ​គន់​ គីម​ បាន​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន​ បន្ត​សហការ​ បន្ត​ស្វែង​រក​ដៃ​គូ​បន្ថែម​ និង​ពង្រីក​កិច្ចការ​កសិកម្ម​ផ្សេង​ៗ​ទៀត ​បន្ថែម​លើ​ផលិត​ផល​ ស៊ុត ​និង​សាច់​ទា​សរីរាង្គ​ ដោយ​មិន​ត្រឹម​តែ​ត្រូវ​អនុវត្ត​ការ​ងារ​ជា​កសិដ្ឋាន​ទ្រង់​ទ្រាយ​សហគមន៍​ទេ​ តែ​ត្រូវ​ជួយ​បង្រៀន​ និង​បង្កើត​ជា​កសិដ្ឋាន​កម្រិត​គ្រួសារ​ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន​តាម​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស ​ដោយ​ត្រូវ​គិត​ពី​ការ​ចិញ្ចឹម​សត្វ​រួម​នឹង​ការ​ដាំដុះ​​បន្លែ​សរីរាង្គ​។​ លើស​ពី​នេះ ​ឯកឧត្តម​ ទេស​រដ្ឋមន្រ្តី​បាន​សំណូម​ព​រដ​ល់ក្រុម​ហ៊ុន​ទទួល​យក​សមាជិក​គ្រួសារ​អតីត​យុទ្ធជន​ ជា​កម្លាំង​ពលកម្ម​នៅ​កសិដ្ឋាន​ និង​បា​នរៀន​សូត្រ​ពី​បច្ចេក​ទេស​សំខាន់​ៗ​ទាំង​នេះ ដើម្បី​អាច​ត្រលប់​ទៅ​វិញ​ពង្រីក​ការ​ងា​រ​នៅ​តាម​មូល​ដ្ឋាន​គេ​រៀងៗ​ខ្លួន​ ​៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ