ព័ត៌មាន

ឯកឧត្តម​ ​នា​ង ​ផាត​​ អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បញ្ចុះ​​បឋម​​សិលាសាង​​សង់​​អគារ​​សិក្សា​​ សាកល​វិទ្យា​ល័យ​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
24
1756 ឯកឧត្តម​ ​នា​ង ​ផាត​​ អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធី​បញ្ចុះ​​បឋម​​សិលាសាង​​សង់​​អគារ​​សិក្សា​​ សាកល​វិទ្យា​ល័យ​ការ​ពារ​ជាតិ​

      ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពា​រជាតិ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ សាកល​វិទ្យាល័​យ​ការ​ពារ​ជាតិ​ បាន​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​អាគារ​សិក្សា​ថ្មី​មួយ​ខ្ន​ង ជា​ជំនួយ​ឧបត្ថម្ភ​ពី​កង​ទ័ព​ប្រជា​ជន​វៀត​ណាម​ នា​ព្រឹក​ថ្ងៃទី​២៧ ​ខែ​កក្កដា ​ឆ្នាំ​២០២០​ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ផង​ដែរ​ពី​ លោក​វរសេនីយ៍​ឯក​ ង្វៀន​ ថាញ់​ជិញ ​ប្រធាន​ការិយា​ល័យ​អនុព័ន្ធ​យោធា​វៀត​ណាម ​ប្រចាំ​នៅ​កម្ពុជា​។​ នេះ​ជា​អគារ​ទី៤​ ដែ​ល​កង​ទ័ព​ប្រជាជន​វៀត​ណាម​ បាន​ផ្តល់​ជំនួយ​ដល់​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ លើ​ការ​សាង​សង់​ ដែល​មាន​ទំហំ​១៤.៥មX២៨.២ម ​និង​មាន​កម្ពស់​៤​ជាន់​។​

នាយ​​ឧត្ត​ម​សេនីយ៍​ សាស្ត្រា​ចារ្យ​បណ្ឌិត ​ជា ​តារា ​សាកល​វិទ្យា​ធិការ​ សា​កល​វិទ្យាល័យ​ការ​ពារ​ជាតិ​ 


       ក្នុង​របាយ​ការណ៍​ស្វាគមន៍​របស់​ នាយ​​ឧត្ត​ម​សេនីយ៍​ សាស្ត្រា​ចារ្យ​បណ្ឌិត ​ជា ​តារា ​សាកល​វិទ្យា​ធិការ​ សា​កល​វិទ្យាល័យ​ការ​ពារ​ជាតិ​ បាន​គូស​បញ្ជាក់​ថា​៖ បក្ស​រដ្ឋា​ភិបាល​ ក្រសួង​ការ​ពា​រជាតិ​ កង​ទ័ព​ និង​ប្រជាជន​វៀត​ណាម ​តែង​តែ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ប្រជាជន​កម្ពុជា​ ទាំង​ក្នុង​ពេល​ជួប​លំបាក​ គ្រោះ​ប្រល័យ​ពូជសាសន៍​ ក៏​ដូច​ជា​ក្នុង​ដំណើរ​ការ​ស្តារ​ និង​អភិវឌ្ឍន៍​ប្រទេស​ឡើង​វិញ​។​ ជាក់​ស្តែង​បាន​ជួយ​ដល់​ការ​កសាង​សាល​ប្រជុំ ​កសាង​អគារ​ធ្វើការ​ អគារ​សិក្សា ​និង​អគារ​ស្នា​ក់​នៅ​របស់​និស្សិត​ និង​សិក្ខា​កាម​ ដែល​យើង​បាន​និង​កំពុង​ប្រារព្ធ​ពិធី​បញ្ចុះ​បថម​សិលា​កសាង​នាពេ​ល​នេះ។​ សាកល​វិទ្យាល័យ​ បាន​ប្រកាន់​ខ្ជាប់​ខ្ជួន​នូវ​កត្តា​សាមគ្គីភាព​ ឯកភាព​ផ្ទៃ​ក្នុង​ ដើម្បី​ អនុវត្ត​កំណែ​ទម្រង់​ សម្រេច​ឲ្យ​បាន​គោល​ដៅ​សំខាន់​២ ​គឺ៖​ ទីមួយ​៖ ​ជា​ថ្នាល​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ ក្នុង​វិស័យ​ការ​ពារ​ជាតិ​​។ ​ការ​ពារ​ជាតិ​ដើម្បី​ទាំង​អស់​គ្នា ​ទាំង​អស់​គ្នា​ដើម្បី​ការ​ពារ​ជាតិ​​។​ ទីពីរ​៖ ​ជា​មជ្ឈ​មណ្ឌល​តម្រង់​ទិស​ គោលជំ​ហរ​ទស្សនៈ​នយោ​បាយ​ការ​ពារ​ជាតិ​ ចំ​ទិ​ស ស្រប​តាម​ប្រសាសន៍​របស់​ សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ “កង​ទ័ព​ជា​ខឿនកា​រ​ពារ​ជាតិ​របស់​ប្រជា​ជន”​​។ ក្នុង​ខណៈ​ប្រឈម​មុខនឹ​ងវិបត្តិ​ជម្ងឺ​កូវី​ដ​១៩ ​ដែល​គ្រឹះ​ស្ថាន​សិក្សា​របស់​រដ្ឋ​ និង​ឯក​ជន​បាន​បិទ​ការ​សិក្សា ​តែ​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ នៅ​តែ​បន្ត​ដំណើរ​ការ​សិក្សា​តាម​ផែន​ការ​ ដោយ​រឹត​បន្តឹង​អនុវត្ត​វិធានកា​រ​យ៉ាង​ម៉ឺង​ម៉ាត់​ដាច​ខាត ​តាម​គោល​ការណ៍​បទ​បញ្ជា​របស់​ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​តាម​ប​ទបញ្ជា​របស់​សម្តេ​ចពិ​ជ័យ​សេនា ​តាម​វិធាន​ការ​របស់​ក្រសួង​សុខា​ភិបាល ​ព្រម​ទាំង​វិធាន​ការ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ នៃ​ជំងឺ​រាត​ត្បាត​កូវីដ​១៩​ផ្ទៃ​ក្នុង​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​។

ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍​ នាង​ ផាត​ រដ្ឋ​លេខា​ធិការ​ប្រចាំ​ការ​ ក្រសួង​ការ​ពា​រជាតិ ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ សាកល​វិទ្យាល័​យ​ការ​ពារ​ជាតិ​ 


      ក្នុង​នាម​ សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់,​ ​ឯកឧត្តម ​នាង​ ផាត​ បាន​ថ្លែង​នូវ​ការ​កោត​សរសើរ​ និង​វា​យតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹក​នាំ​​ គ្រូ​យោធា​ចារ្យ ​នាយ​ទាហាន​ និង​ពល​ទាហាន ​នៃ​សាកល​វិទ្យាល័យ​ការ​ពា​រជាតិ​ ដែល​បាន​យក​ចិត្ត​​ទុ​ក​ដាក់​ ​ពុះ​ពារ​បំពេញ​ភារកិច្ច​របស់​ខ្លួន ​មាន​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់​ ក្នុង​ការ​អនុវត្ត​ប្រក​បដោយ​​ជោគ​ជ័យ​នូវ​នយោ​បាយ​ការ​ពារ​ជាតិ​ និង​ការ​កែ​ទម្រង់​យ៉ាង​ស៊ី​ជំរៅ​របស់​ ខ.ភ.ម ​ដែល​បាន​​ដា​ក់ចេញ​លើ​វិស័យ​ហ្វឹក​ហ្វឺន​ និ​ងបណ្តុះ​បណ្តាល​។​ ឯកឧត្តម​ ​ក៏សម្តែង​នូវ​អំណ​រ​អរគុណ​ផង​ដែរ​ ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត​ ពិសេស​កង​ទ័ព​ប្រជាជន​វៀត​ណាម​ ដែល​ជា​និច្ចកាល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​កម្ពុជា​ ជា​ពិសេស​ជួយ​ដល់ខ.ភ.ម​​។ ឯកឧត្តម​ បាន​បញ្ជាក់​ថា​៖ ក្រោម​ការ​ដឹក​នាំដ៏​​ត្រឹម​ត្រូវ​ ឈ្លាស​វៃ ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ សន្តិភាព​បាន​បង្កើត​ជា​ឱកាស​មាស ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​សង្គម​នៅ​កម្ពុជា ​លើ​គ្រប់​វិស័យ​។ ​សម្តេច​តេជោ ​បាន​ចាត់​ទុក ​“កង​ទ័ព​ជា​ខឿន​ការ​ពារ​ជាតិ​របស់​ប្រ​ជា​ជន​”​ ដូច្នេះ​កង​ទ័ព​ត្រូវ​តែ​មាន​សមត្ថភាព​ ត្រូវ​តែ​ហ្វឹក​ហ្វឺន​ និង​បណ្តុះ​បណ្តាល​ក្នុង​ឱកាស​មាស​ នៃ​សន្តិភាព​កំពុង​មាន​។​ ការ​បណ្តុះ​បណ្តាល​ ទាម​ទារ​អោយ​មាន​យោធា​ចារ្យ​ឈ្លាស​វៃ ​មាន​សមត្ថភាព​ខ្ពស់​ ធ្វើ​បច្ចុប្បន្ន​ភាព​ឲ្យ​បាន​ទាំង​កត្តា​មនុស្ស ​ទាំង​ឯកសារ​យក​មក​បណ្តុះ​បណ្តាល​ និង​ហ្វឹក​ហ្វឺន​។​ ឯកឧត្តម ​នាង​ ផាត​ បាន​ជំរុញ​ និង​លើក​ទឹក​ចិត្ត​ដល់​សាកល​វិទ្យាល័យ​ការ​ពារ​ជាតិ​ ត្រូវ​តែ​បន្ត​ការ​ខិត​ខំអ​ភិវឌ្ឍន៍​កំណែ​ទម្រង់​ មាន​វិន័យ ​សាមគ្គី​ឯក​ភាព​ផ្ទៃ​ក្នុង​ល្អ​ និង​កសាង​អង្គភាព​ ឲ្យ​កាន់​តែ​មាន​ការ​រី​កចម្រើន​ លើកា​រ​បណ្តុះ​បណ្តាល​ ហ្វឹ​ក​ហ្វឺន​ និង​បំប៉ន​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ការ​ពារ​ជាតិ ​៕ 


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ