ព័ត៌មាន

ឯកឧត្តម ​ទេស​រដ្ឋ​មន្ត្រី​ គន់ ​គីម ​អញ្ជើញប្រគល់​បណ្ណសម​ធម៌​ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ ២៩១គ្រួសារ ក្នុងស្រុក​អន្ល​ង់​វែង​ ខេត្ត​ឧត្ត​រ​មាន​ជ័យ
នាយកដ្ឋានព័ត៌មាន(៣)
51
1706 ឯកឧត្តម ​ទេស​រដ្ឋ​មន្ត្រី​ គន់ ​គីម ​អញ្ជើញប្រគល់​បណ្ណសម​ធម៌​ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ ២៩១គ្រួសារ ក្នុងស្រុក​អន្ល​ង់​វែង​ ខេត្ត​ឧត្ត​រ​មាន​ជ័យ

      ឯកឧត្តម ​ទេស​រដ្ឋ​មន្ត្រី​ គន់ ​គីម ​អនុ​ប្រធាន​ទី១​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ឧត្ត​រ​មាន​ជ័យ​ កាល​ពី​ថ្ងៃ​ទី​០៥​ ខែ​កក្កដា ឆ្នាំ២០២០​ បាន​អញ្ជើញប្រគល់​បណ្ណសម​ធម៌​ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រមាណ ២៩១គ្រួសារ ក្នុងស្រុក​អន្ល​ង់​វែង​ ខេត្ត​ឧត្ត​រ​មាន​ជ័យ​។ ក្នុងពិធី​ប្រគល់​បណ្ណ​សមធម៌​ជូន​ប្រជាពល​រដ្ឋ​ក្រីក្រ​នេះ ​ឯកឧត្តម​ ក៏​បាន​នាំ​យក​អំណោយ​របស់​ សម្តេច​តេជោ ​ហ៊ុន សែន ​និង​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន ​រ៉ានី ​ហ៊ុន​សែន​ មាន​អង្ករ​ និង​សម្ភារ​ប្រើប្រា​ស់​មួយ​ចំនួន​ជូន​ដល់​ពួក​គាត់​ផង​ដែរ​។​

 ឯកឧត្តម ​ទេស​រដ្ឋ​មន្ត្រី​ គន់ ​គីម ​អនុ​ប្រធាន​ទី១​គណៈ​កម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​រាជ​រដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ឧត្ត​រ​មាន​ជ័យ


       ក្នុងពិធីនេះ​ ឯកឧត្តម គន់ គីម បាននាំ​យក​ការ​ផ្តាំសួរ​សុខទុក្ខ​ និង​ការនឹក​រលឹក​របស់​ សម្តេច​តេជោ ​ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិ​ត​ ជូន​ដល់​ប្រជាពល​រដ្ឋ​ស្រុកអន្លង់​វែង​។ ​ឯកឧត្ត្តម ​ទេស​រដ្ឋមន្ត្រី ក៏បាន​ជម្រាបប្រជាពលរដ្ឋ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ងរបស់​រាជរដ្ឋាភិបាល ​ដឹក​នាំ​ដោយ​សម្តេច​តេជោ ​ក្នុង​ការ​ដោះ​ស្រាយ​ផលលំបាក​របស់​ជាតិ​ ដែល​បង្កឡើង​ដោយ​ជំងឺ​កូវីដ១៩​ ​ជា​ពិសេសការ​ជួយ​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ប្រជាពល​រដ្ឋ​ជួប​ការ​ខ្វះ​ខាត​ក្នុង​ជីវភាព​។​ ឯកឧត្តម ​បានជម្រាប​ប្រជាពលរដ្ឋ​ថា​៖ ទោះបីក្នុង​ពេល​នេះក​ម្ពុជា​សេដ្ឋកិច្ច​កំពុង​ជួប​ការ​លំបាក​យ៉ាង​ណា​ក្តី​ តែ​សម្តេច​​តេជោ ហ៊ុន ​សែន​ បាន​សម្រេច​បញ្ចប់​កញ្ចប់​ថវិកា​ជាតិ​រហូត​ដល់​ទៅ ​២៥​លាន​ដុល្លារ​ ក្នុង​មួយ​ខែ​ ដើម្បី​ជួយ​ដល់​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ក្រី​ក្រ​កម្រិ​ត​១ ​និង​កម្រិត​២​ ព្រ​មទាំង​អ្នក​ងាយ​រង​គ្រោះ​ដោយ​សារ​ជំងឺ​កូវីដ​១៩​ ប្រមាណ​៥៦​ម៉ឺន​គ្រួសារ​។​

       ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ​ក៏​បាន​ជម្រាប​ប្រជាពល​រដ្ឋ​ផង​ដែរ​ ពីកម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​នេះ​ ដោយ​ប្រាប់ប្រជា​ពលរដ្ឋ​ថា៖ រាជ​រដ្ឋាភិបាល​ បាន​ត្រៀម​ថវិកា​រហូត​ដល់​ទៅ​ ១២៥​លាន​ដុល្លារ​ សម្រា​ប់ជួយ​ការ​លំបាក​របស់ប្រជា​ពល​រដ្ឋ​មាន​ជីវភាព​ក្រីក្រ​ និ​ង​ងាយ​រង​គ្រោះ​។ ការ​ឧបត្ថម្ភ​នឹង​ធ្វើ​ជា​ដំណាក់​កាល​ ហើយ​បើ​ជំងឺ​កូវីដ​១៩ ​មិន​ទាន់​រលាយ​រល​ត់ទេ​ ការ​ឧបត្ថម្ភនេះ​ក៏​មិន​បញ្ចប់​ដែរ​។​ ឯកឧត្តម ​គន់​ គីម​ បាន​លើក​ឡើងថា​៖ នេះ​គឺ​ជាកាយ​វិកា​រ និងសកម្មភា​ព​មួយ​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដឹក​នាំ​ដោយ​ សម្តេច​តេជោ ​ហ៊ុន សែន ​ដែល​តែង​តម្កល់​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​ជា​ចម្ប​ង​។ ឯកឧត្ត​ម​ទេស​រដ្ឋមន្ត្រី ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «តាំង​ពីរាង​មក​រាជរដ្ឋាភិបាល​កម្ពុជា​ដឹក​នាំដោ​យ​ គណបក្ស​ប្រជាជន​កម្ពុជា​ ដឹក​នាំ​ដោយ​ សម្តេច​តេជោ ​ហ៊ុន សែន ​តែង​ឈរ​ខាង​ប្រជាជន​ជា​និច្ច ​តែង​នៅ​ជាមួយ​ប្រជាជន​ជានិ​ច្ច​ ការ​លំបាក​របស់​ប្រជាជន ​គឺ​ជា​ការលំបាក​របស់​ សម្តេច​តេជោ ​ហ៊ុន ​សែន​ ជា​ការ​លំបាក​របស់​រាជរដ្ឋាភិបាល ​និងជា​ការ​លំបាក​គណបក្ស​ប្រជាជន​កម្ពុជា​ផ​ង​ដែរ​»​។

       ក្នុ​ងឱកាស​ដែល​ ឯកឧត្តម ​គន់​ គីម​ ក៏​បាន​ក្រើន​រំលឹក​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ និង​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ឧត្តរ​មាន​ជ័យ​ ឱ្យ​បន្ត​ចុះ​ស្រាវ​ជ្រាវ​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​អត្ត​សញ្ញាណ​ប្រជាពល​រដ្ឋ​ក្រី​ក្រ​ និង​ងាយ​រង​គ្រោះ​បណ្តាល​មក​ពី​ជំងឺ​កូវីដ​១៩​ ដើម្បី​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ