ព័ត៌មាន

ឯកឧត្ត​​ម​ ពូ ​សា​ប៊ុត​ឌី ​​ប្រជុំ​​ផ្សព្វ​ផ្សាយ​រ​បាយ​ការណ៍​ប្រចាំ​ខែ​មិថុនា និ​ង​ទិស​ដៅ​បន្ត​ខែក​ក្កដា ​​យោធ​​ភូមិ​​ភាគ​​ពិសេស​​
នាយកដ្ឋានព័ត៌មាន(៣)
131
1667 ឯកឧត្ត​​ម​ ពូ ​សា​ប៊ុត​ឌី ​​ប្រជុំ​​ផ្សព្វ​ផ្សាយ​រ​បាយ​ការណ៍​ប្រចាំ​ខែ​មិថុនា និ​ង​ទិស​ដៅ​បន្ត​ខែក​ក្កដា ​​យោធ​​ភូមិ​​ភាគ​​ពិសេស​​

     នាយទា​ហាន ​នាយ​ទាហាន​រង​ និង​ពល​ទាហាន ​គ្រប់​កង​ឯកភាព​ចំណុះ​យោធ​ភូមិ​ភាគ​​ទាំង​អស់​ ​ត្រូ​វ​គោរព​ច្បាប់​រដ្ឋ​ ព្រម​ទាំង​បទ​បញ្ជា​ និង​លក្ខន្តិកៈ​ទូទៅ​របស់​កង​យោធ​​​​​ពលខេមរ​ភូមិន្ទ​ ​ឲ្យ​​បាន​​​ខ្ជាប់​ខ្ជួន ​ពិសេស​ត្រូវស្មោះ​ត្រង់​ដាច់​​ខា​ត​ចំពោះ​ ជា​តិ ​សាសនា ​ព្រះ​មហាក្សត្រ​ និង​ការពារ​​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ​និង​ប្រឆាំង​ដាច់​ខាត​ រាល់​ទង្វើ​ញុះ​ញុង​ និង​គ្រប់​ចលនា​ទាំង​ឡាយ​ណា​ របស់​ពួក​អគតិ​ ដែល​មាន​បំណង​ផ្តួល​រំលំ​រាជរដ្ឋា​ភិបាល​និង​បំផ្លាញ​នូវ​សុខ​សន្តិភាព​។ ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ពូ ​សា​ប៊ុត​ឌី ​មេបញ្ជាការរង​កង​ទ័ព​ជើង​គោក​ មេ​បញ្ជា​ការ​​យោធ​ភូមិភាគ​ពិសេស​ បាន​ថ្លែង​បែប​នេះ​ ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការ​ងារ​យោធា​ប្រចាំ​ខែ​មិថុនា​ និ​​ងទិស​ដៅ​អនុវត្ត​​បន្ត​ខែ​កក្កដា ​ឆ្នាំ​២០២០​ នៅ​ទីបញ្ជាការ​យោធ​ភូមិ​ភាគ​ពិសេស​។

     ក្នុង​របាយការណ៍​បូកស​រុប​លទ្ធផល​ការ​ងារ​យោធា​ប្រចាំ​ខែ​មិថុនា ​និង​ទិសដៅ​អនុវត្ត​បន្ត​ខែ​​កក្កដា​ ​ឆ្នាំ​២០២០​ ដែល​អាន​ដោយ​ លោក​វរសេនីយ៍​ឯ​ក​ សួ​ន ​មុនី​សារ៉ា​ នាយ​ការិយាល័យទី​៣​ យោធ​ភូមិភា​គពិ​សេស​ ​នៅព្រឹក​​ថ្ងៃសុក្រ ទី​១២​ ខែមិថុនា ឆ្នាំ២០២០​នេះ​បាន​លើក​ឡើង​ពី​លទ្ធផ​លស្នាដៃ​ ដែលក​ម្លាំងយោ​ធ​ភូមិ​ភាគ​ និង​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ទាំង​ពីរ​ កណ្តាល​ កំពង់​ឆ្នាំង ​សម្រេ​ច​បា​នក្នុង​ការ​ចូល​​រួម​​សហការ​​ជា​មួយ​​កម្លាំង​​មាន​សមត្ថ​កិច្ច​ បង្រ្តាប​រាល់​បទ​ល្មើស​ផ្សេងៗ​ក្នុង​ភូមិ​សាស្រ្ត​ទទួល​ខុសត្រូវ​ បាន​​​ជា​​បន្ត​​បន្ទាប់​ ពិសេស​ហការ​ធានា​សន្តិសុខ ​សណ្តាប់​ធ្នាប់​ នា​រយៈពេល​កន្លង​មក​នេះ​ ដោយ​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​។​ ​ទន្ទឹ​មនឹង​នេះ​​ដែ​រ​ ​កម្លាំង​កង​ការ​ពារ​ព្រំ​ដែន​លេខ​៦០១ ​បាន​សហ​ការ​ជា​​មួយ​កម្លាំង​នគរបាល​ការ​ពារ​ព្រំ​ដែន​ និង​ភាគី​មិត្ត​វៀត​ណាម​ ក្នុង​ការ​ធានាស​ន្តិសុខ​​សណ្តាប់​ធ្នាប់​ តាម​បណ្តោយ​ព្រំ​ដែន​ ក្នុ​ង​ភូមិ​សាស្រ្ត​យោធ​ភូមិ​ភាគ​ពិសេស​ ទទួល​ខុស​ត្រូវ​ ព្រម​ទាំង​​ចូ​លរួម​ទប់​​ស្កាត់​រាល់​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​ផ្សេងៗ​ជា​ដើម​។​ លើកា​រ​ងារហ្វឹក​ហ្វឺ​នយោធ​ភូមិ​ភាគ​ និង​តំបន់​ប្រតិបត្តិការ​សឹក​រ​ងទាំងពី​រ​ ​បាន​បញ្ចប់​វគ្គ​​ហ្វឹក​​ហ្វឺន​ជំនាញ​នានា​ ទៅ​តាម​ផែន​ការ​ក្នុង​ឆ្នាំ​២០១៩​ និងបន្តហ្វឹក​ហ្វឺន​រំលឹក​មេរៀន​​លក្ខណៈ​​វិ​ល​ជុំ​ នៅ​​នឹង​​កន្លែង​​​ និ​ង​ការ​ងារ​ផ្សព្វ​​ផ្សាយ​​​​ការ​ងារ​អប់រំ​ចិត្ត​សាស្រ្ត ​ព្រម​ទាំង​​ការ​ងារ​​ដោះ​ស្រាយ​​​គោន​យោបាយ​ ​ជូន​ដល់​ក្រុម​គ្រួសារ​​ប​ង​ប្អូន​អតីតៈ​យុទ្ធ​ជន​ផង​ដែរ​។

ឯកឧត្តម​ ឧត្តម​សេនីយ៍​ឯក​ ពូ ​សា​ប៊ុត​ឌី ​មេបញ្ជាការរង​កង​ទ័ព​ជើង​គោក​ មេ​បញ្ជា​ការ​​យោធ​ភូមិភាគ​ពិសេស​ 


      ឯកឧត្តម ​ឧត្ត​ម​សេនីយ៍ឯ​ក​ ពូ ​សាប៊ុត​ឌី​ ​បាន​ថ្លែង​នូវ​ការ​កោត​​​សរសើរ​ និង​វាយ​​តម្លៃ​ខ្ពស់​​ចំពោះ​​​លទ្ធ​ផល​​របាយ​​​ការណ៍​ ​ដែល​​​សម្រេច​​បា​នល្អ​ក្នុង​ខែមិថុនា ​​និ​ង​​ទិ​ស​ដៅ​​អនុវត្ត​បន្ត​ខែកក្កដា​ ឆ្នាំ​២០២០​ ត្រូវ​បន្ត​សហការ​នូវ​ប្រពៃណី​ដ៏​ល្អ​នេះ​បន្ថែម​ទៀត​។ ឯកឧត្តម​មេ​បញ្ជាការ​យោធ​ភូមិភា​គ​ពិសេស​ បាន​លើក​ឡើងផ​ង​ដែរ​ ពីការ​វិត្តន៍​នូវ​សភាព​ការណ៍​ជាតិ​ និង​អន្តជាតិ​ថ្មី​ៗ​មួយ​ចំនួន ​ដែលប្រទេស​មហា​អំណាច​បាន​ពង្រីក​​ឥទ្ធិព​លរបស់​ខ្លួន​ មក​ក្នុង​តំបន់​អាស៊ី​យើង​នេះ ​ពិសេស​​​សភាព​ការ​វិវត្តថ្មីៗ​របស់​កម្ពុជា​ ក្នុង​ការ​បន្ត​ពង្រឹង​ និង​ចូល​​រួម​ការពា​រ​នូវ​សុខ​សន្តិភាព​ ដែល​យើង​មាន​សព្វ​ថ្ងៃ​នេះ​។ ឯកឧត្តម ​ពូ សា​ប៊ុត​ឌី ​បាន​ជំរុញលើក​ទឹក​ចិត្ត​ដល់​កម្លាំង​ជំនាញ ​បន្ត​អនុវត្ត​លើក​កំពស់​ការ​​ងា​រ​​ហ្វឹក​​ហ្វឺន​​រៀ​ន​​សូត្រ​ អប់រំ​ចិត្ត​​សាស្ត្រ​​ ដើម្បី​បង្កើន​​ម​នសិកា​រ​ស្នេហា​ជាតិ​ និង​ពង្រឹង​សមត្ថ​ភា​ពដល់​​យោធិន​គ្រ​ប់រូប ​ឲ្យ​មាន​សមត្ថភាព ​និង​ឆន្ទះ​ក្នុង​ បេសក​​កម្ម​​ការ​ពារ ​បុព្វហេតុជា​តិ​ សាសនា ព្រះ​មហាក្សត្រ​។​ ពិសេស​​ត្រូវ​បំផុស​​ឲ្យ​យោធិន​ ឲ្យ​​ចូ​ល​រួម​​ក្នុង​ចលនា​ប្រឡងប្រណាំ​ ​លើការ​ងារ​បង្ក​​បង្កើន​​ផល​ និង​​ចិញ្ចឹម​​​សត្វ​ ដើម្បី​​​ជួយ​លើក​​កំពស់​​ ​ជីវភាពរស់​​នៅ​របស់​​កងទ័ព​ឲ្យបាន​សមរម្យ​​​ ​ ព្រមទាំង​រស់​នៅប្រកបដោយភាព​អនាម័យ​ខ្ពស់​។ ​បន្តសហការជាមួយ​កម្លាំ​​មាន​​សមត្ថកិច្ច ក្នុងកា​រ​​ធានា​ការពារឲ្យបាននូវ សន្តិសុខ សណ្តាប់​ធ្នាប់ ​នៅភូមិសាស្ត្រ​ដែល​យោធភូមិភាគទ​ទួល​ខុស​ត្រូវ​ និង​បន្តរក្សាប្រពៃណីដ៏​ល្អ​ជា​មួយបង​ប្អូន​ប្រជាពល​រដ្ឋ​​ រង​​គ្រោះ​មហន្តរាយ​ផ្សេងៗ​ ឲ្យ​បាន​ទាន់​ពេល​វេលា ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ