ព័ត៌មាន

នាយ​ឧត្តម​សេនីយ៍​ សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​បើក​ការ​ដ្ឋាន​ឈូស​ឆាយ​ពង្រាប​ដី​ សម្រាប់​សាង​សង់​ទីលាន​បាញ់​គ្រាប់​ពិត​ និង​សាង​សង់​ស្ថានីយ៍​ផលិត​ទឹក​ស្អាត​
នាយកដ្ឋានព័ត៌មាន(៣)
50
1619 នាយ​ឧត្តម​សេនីយ៍​ សៅ សុខា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ក្រុង​ពាលី​បើក​ការ​ដ្ឋាន​ឈូស​ឆាយ​ពង្រាប​ដី​ សម្រាប់​សាង​សង់​ទីលាន​បាញ់​គ្រាប់​ពិត​ និង​សាង​សង់​ស្ថានីយ៍​ផលិត​ទឹក​ស្អាត​

      កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​ឧសភា​ ឆ្នាំ២០២០​កន្លង​ទៅ​នេះ ​នៅ​ក្នុង​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជំរាយ ​ បាន​ប្រារព្ធ​ធ្វើ​ពិធី​ក្រុងពាលី​ បើកការដ្ឋានឈូស​ឆាយ​ពង្រាប​ដី​ សម្រាប់​សាង​សង់​ទីលាន​បាញ់​គ្រាប់​ពិត​ និង​បើក​ការ​ដ្ឋានសាង​សង់ស្ថានីយ៍​ផលិត​ទឹ​កស្អាត​ថ្មី​មួយ​បន្ថែម​ទៀត​ សម្រាប់​ផ្តត់ផ្គ​ង់ទឹក​ស្អា​ត ដែល​ពិធី​នេះបា​នប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៏​ សៅ​ សុខា ​អគ្គ​មេ​បញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស។

      សូមបញ្ជាក់​ថា៖​ ផ្ទៃដីសម្រាប់​សាងសង់​ទីលានបាញ់គ្រាប់​ពិត​ មាន​ទំហំ​១០៥ហិតតា​ ត្រូវ​បាន​បែង​ចែក​ចេញជា៖ ​ទី១/.​ទីលាន​បាញ់​កាំភ្លើង​យន្ត​ ទី​២/.​ទីលាន​បាញ់កាំ​ភ្លើង​វែង​ ទី​៣/.​ទីលាន​បាញ់​កាំភ្លើង​ការ៉ា​ប៊ីន ​ទី៤/​.​ទីលាន​បាញ់​កាំ​ភ្លើង​ខ្លី​បុរស​ និង​ទី៥/.​ទីលាន​បាញ់​កាំភ្លើង​ខ្លីនារី​ និង​ចំណត​រថយន្ត​។ ចំពោះ​ស្ថានីយ៍ផលិត​ទឹក​ដែលសមត្ថភាព​ផលិត​ទឺ​កស្អាត​បាន​ប្រមាណ​៥០០​ម៉ែត​គូប​ ក្នុង​១ថ្ងៃ​ ក្នុង​នោះ​រួម​មាន៖ អាង​ចែកចា​យ​ទឹកស្អាត​ចំណុះ​១០៥​ម៉ែត​គូប​ កម្ពស់​២៦​ម៉ែត​ អាង​ស្តុប​ទឹក​ចំណុះ​១០៥ម៉ែត​គូប​ អាង​ចម្លេះ​ទឹក​ទំហំ​១០.៥​​ម៉ែត​គុណ​ និង​១៥.៤​ម៉ែត​ និង​មាន​ឃ្លាំង​មាន​ប៉ុស្តិ​យាម​។​

      គួរកត់​សំគាល់​ថា៖​ ក្រៅពីបំពេញ​ភារកិច្ចស្នូល​ ការ​ពា​ររក្សា​សន្តិសុខ ​សណ្តាប់ធ្នា​ប់សាធារណៈ ​និង​​ចូល​ការពារជាតិ​មាតុភូមិ ​ក្រោម​កា​រដឹក​នាំ​ដ៏​ប៉ិន​ប្រសព្វ​របស់ ​ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៏ ​សៅ​ សុខា ​កងរា​ជ​អាវុធ​ហត្ថ ​បាន​ខិត​ខំម​ក​សាង​នូវ​សមិទ្ថផល​របស់​ខ្លួន​ជា​ច្រើន​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​។​​ លទ្ធផល​នេះ​បាន​បង្ហាញ​អោយ​ឃើញពី​ការ​យកចិត្តទុ​ក​ដាក់​ខ្ពស់​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ របស់​កងរាជ​អាវុធហត្ថ​ ដើម្បីកសាង​អង្គភាព​កងរាជ​អាវុធហត្ថ​ អោយ​មាន​ភាព​រឹងមាំ ​ទាំង​ការកសាង​អង្គភាព​ និង​រចនា​សម្ព័ន្ធ​កំណែ​ទម្រង់​ថ្មី​ ក្នុង​កា​រកសាង​អភិវឌ្ឍន៏​កង​រាជ​អាវុធហត្ថ​នៅ​ទូទាំង​រាជធានី ខេត្ត រហូត​ដល់​ខណ្ឌ​ស្រុក​។

     សូម​បញ្ជាក់​ផង​ដែរ​ថា៖​ ក​ងរាជ​អាវុធ​ហត្ថ​បាន​ខិតខំ​​កសាង​អង្ភភាព​ ដោយ​បាន​សាងស​ង់អ​គារ​ ធ្វើការ ​កន្លែង​ស្នាក់​នៅ ​រីក​ដុះដាល​ជា​ច្រើន​ ចាប់ពី​បញ្ជាការដ្ឋាន​លើផ្ទៃ​ប្រទេស​រហូត​ដល់​បញ្ជាការ​ដ្ឋាន​រាជធានី ខេត្ត​ ក្រុង ​និង​បានប្រែកា្ល​យ​ជាអង្គភាព​មួយ​ចំនួន​ ជា​អង្គភាព​គំរូ ​ដែល​ជាផ្នែកមួយ​ក្នុងការ​ចូល​រួម​ចំណែក​ ក្នុងការកសាង​នីតិរដ្ឋ​នៅ​កម្ពុជា​ ហើយ​ក៏​ជាកិត្យានុភាព​របស់​កង​រាជ​អាវុធ​ហត្ថ​ទៀត​ផង​ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ