ព័ត៌មាន

សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទ​​លំហាត់​សម​យុទ្ធ​នាគ​មាស ​២០២០
នាយកដ្ឋានព័ត៌មាន(៣)
119
1528 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទ​​លំហាត់​សម​យុទ្ធ​នាគ​មាស ​២០២០

      លំហាត់ស​ម​យុទ្ធ​យោធា​ រវាងកងយោធ​ពល​ខេមរ​ភូមិន្ទ​ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដែល​បាន​រៀប​ចំ​ធ្វើ​ឡើង​នៅ​រៀង​រាល់​ ១ឆ្នាំម្តង​ ដើម្បី​ពង្រឹងកិ​ច្ចសហប្រតិបត្តិការ​ល្អ​ រវាងខ.ភ.ម ជា​មួយក​ង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ដើម្បី​ផ្លាស់​ប្តូរ​បទពិសោធន៍​ នៃការធ្វើលំហាត់រួមគ្នា ​លើ​កិច្ចការ​មនុស្សធ៌ម​ ការ​ជួយ​សង្គ្រោះ​គ្រោះ​មហន្នរាយ ការ​ប្រឆាំង​ភារវកម្ម​ ការ​រក្សា​សន្តិភាព​ ក្នុង​ក្របខ័ណ្ឌអង្គកា​រស​ហ​ប្រជា​ជាតិ​ និង​គ្រប់​ប្រភេទ​ទ័ព​ ស្រម​តាម​កិច្ច​សហ​ប្រតិបត្តិ​ការ​ រវា​ងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដែលមានឈ្មោះថា៖ (សមយុទ្ធនាគមាស២០២០) លើ​ប្រធាន​បទ៖ (​រួម​គ្នា​ប្រឆាំង​ភារវ​កម្ម​ និង​ការ​ងារ​មនុស្ស​ធ៌ម​) បាន​បញ្ច​ប់វគ្គ​ហ្វឹក​ហ្វឺន​សម​យុទ្ធ​របស់​ខ្លួន​ ប្រកប​ដោយ​លទ្ធផ​លជោគ​ជ័យ​ នៅ​លើទីលាន​បាញ់គ្រាប់ពិត​​តេជោ​សែន​ ជុំ​គិរី​ នៃ​សាលាហ្វឹកហ្វឺនបាញ់គ្រាប់​ពិត​ របស់​កង​ពល​តូចលេខ៧​០ ​ស្ថិត​ក្នុងភូមិសាស្ត្រ តំបន់​វាល​ចំបក់​ ប្រជុំជួរភ្នំព្រះ ក្នុង​ភូមិ​ត្រពាំង​វែង​ ឃុំ​ត្រពាំង​រាំង​ ស្រុក​ជុំគីរី​ ខេត្ត​កំពត​ កាលពី​ព្រឹកថ្ងៃទី៣០ ខែមីនា​ ឆ្នាំ​២០២០​នេះ​។ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មេបញ្ជាការ នៃខ.ភ.ម និង​ឯកឧត្តម​ វ៉ាង​ វិន​ ធៀន ​(WANG WEN TIAN) ឯកអគ្គរដ្ឋ​ទូត​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​រួម​ជាមួ​យ​ថ្នាក់ដឹកនាំ ​ក្នុង​ក្រសួង​ការ​ពារ​ជាតិ​ អគ្គ​មេ​បញ្ជាការ​ នៃខ.ភ.ម ​មេ​បញ្ជាការ​កងរាជអាវុធហត្ថ និងបណ្តាកងទ័ព​ទាំង​បី​ប្រភេទ​ នៃខ.ភ.ម រួម​និង​អង្គទ័ព​ជំនាញ ​បានអ​ញ្ជើញ​ជាអ​ធិបតី ​នឹង​ធ្វើ​ជា​សក្ខីភាព​ ក្នុង​ពិធី​បិ​ទសម​យុទ្ធនាគ​មាស​ឆ្នាំ​២០២០​នេះ។

       បើ​តាម​សេចក្តី​រាយ​ការណ៍​របស់ ​ឧត្តម​សេនីយ៍​ទោ ​ប៉ែន​ សុក្រិត្យ​វិទ្យា​ នា​យលេខាធិការដ្ឋាន​សេនា​ធិការ​ចម្រុះ ​និង​ជាប្រធាន​ក្រុមការងារ​ដឹក​នាំ​សមយុទ្ធនាគ​មាស​២០២០​ ភាគីកម្ពុជា ​និង​លោក​វរសេនីយ៍ឯ​ក​ពិសេស ​ចាង ​ធី ​រិ​ន (Zhang Ti Ren​) ​ប្រធាន​ក្រុម​ការ​ងារ​ដឹក​នាំ​សមយុទ្ធ​នាគ​មាស​ ២០២​០ ភាគី​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន ​បាន​គូស​បញ្ជាក់​ថា៖ សម​យុទ្ធ​នាគ​មាស​២០២០​ ដែល​បើក​ប្រតិបត្តិការ​រយៈពេល​១៥​ថ្ងៃ​កន្លង​មក​នេះ ​ បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​១៥ ​ខែមី​នា ​ដល់​ថ្ងៃទី​៣០​ ខែ​មីនា ​ឆ្នាំ២០២០​ ដោយមា​នការចូលរួម​ពី​កង​ទ័ពកម្ពុជា-ចិន សរុបជាង៣ពាន់នាក់ អមដោយអាវុធ​យុទ្ធភណ្ឌ​ធនធ្ងន់​ រថក្រោះ ​រថពាស​ដែក​ ឧត្ថម្ភា​កចក្រ​ រួមជា​មួយ​និង​​កាំភ្លើង​ស្វ័យ​ប្រវត្តិ​ ឧបករណ៍​សម្រាប់ស៊ើបការណ៍ ឧបករ​ណ៍​សម្រាប់​ដោះមីន និង​ឧបករណ៍​សម្រាប់បន្សាប​សារធាតុគី​មី​ជា​ច្រើនទៀត​។ ​អ្វីជាការកត់សំគាល់ ​សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០នេះ បានធ្វើឡើងក្នុងទ្រង់​ទ្រាយ​ធំជា​ង​បណ្ដា​ឆ្នាំមុនៗ ក្រោមប្រធាន​បទ​ «រួមគ្នា​ប្រឆាំងភេ​រវកម្ម​ និង​ការងារ​មនុស្ស​ធម៌​»​។ ដូច​ដែលនាយ​ឧត្ត​មសេនីយ៍ ឥត សារ៉ាត់ អគ្គមេ​បញ្ជាការ​រង​ នាយ​សេនា​ធិការ​ចម្រុះ​ នៃក​ងយោធពល​ខេមរ​ភូមិន្ទ​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌​មាន​ក្នុង​សន្និសិទ​សារព័ត៌មាន​មួយ​នៅ​ឯ​អគ្គ​បញ្ជាការដ្ឋាន​ នាទីក្រុង​ភ្នំពេញ ​កាល​ពី​រសៀល​ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ២០២០ កន្លងមក​ នៅ​មុនពិធីបើកជាផ្លូវការ​នូវ​សមយុទ្ធនាគ​មាស​ឆ្នាំ២០២០ រវាងកងទ័ព​កម្ពុជា និង​កង​ទ័ព​ចិន​ ដែរ​ថា​៖ ការធ្វើ​សម​យុទ្ធនាគ​មាសឆ្នាំ២០២០នេះ ​គឺដើម្បី​វាស់​ស្ទុង​សមត្ថភាព គុណ​ភាព​ កងទ័ព​ប្រទេសទាំងពីរ កម្ពុជា-ចិន​ ក្នុង​ន័យ​មួយ​ដើម្បី​បង្កើនសមត្ថភាព គុណភាពដល់​កងទ័ពកម្ពុជា​ ហើយស​ម​យុទ្ធ​នេះ​ នឹង​ធ្វើឲ្យកងទ័ព​កម្ពុជា​ចំណេញច្រើន ដោយទទួល​បាន​បទពិសោធន៍​ជាច្រើន ពីខាងភាគី​កងទ័​ព​រំដោះ​ប្រជាជន​ចិន​ ទាក់ទងនឹ​ងកា​រ​ប្រឆាំង​អំពើភេ​រវកម្ម​ ការសង្គ្រោះ​គ្រោះ​មហន្តរាយ ​និងរបៀង​វារៈ​ជា​ច្រើន​ទៀត​។ សមយុទ្ធនាគ​មាស​២០២០​នេះដែរ​ បាន​ធ្វើឡើងជារៀងរា​ល់​ឆ្នាំ​ និង​មាន​លក្ខណៈទ្រង់​ទ្រាយ​កាន់​តែ​ធំ​ទៅៗ ​ជា​បន្តបន្ទាប់ ចំ​ពោះ​សម្ភារៈ​យោធា ​​ដែល​បម្រើ​ឲ្យ​សកម្មភាព​នៅ​ទីលាន​សមយុទ្ធនាគ​មាស​ឆ្នាំ​២០២០​នេះ​ មាន​ឧទ្ធម្ភាគ​ចក្រ​របស់​កងទ័ព​ចិន​ចំនួន៥​គ្រឿង​ កាំភ្លើង​ធំ​១២២ម.ម​ ​ដេ៣០​ចល័ត ចំនួន ​៣​គ្រឿង​ រថពាសដែ​ក​ចំនួន ៩​គ្រឿង ​រួម​ជា​មួយ​គ្រឿង​យន្ត​ដទៃ​ទៀត​សម្រាប់​បម្រើ​ឱ្យ​សកម្មភា​ពសមយុទ្ធនាគមាស​ ២០២០ នេះ ​ចំនួន​២៨គ្រឿង ​ព្រម​ទាំង​សព្វាវុធ​ និង​ឧបករណ៍ជា​ច្រើនទៀត ​ដើម្បី​ធ្វើ​ការ​បាញ់រួ​ម​គ្នា​ក្នុង​រយៈ​ពេល​១៧​ថ្ងៃ​នេះ​។ ​

ឯកឧត្តម​ វ៉ាង​ វិន​ ធៀន ​(WANG WEN TIAN) ឯកអគ្គរដ្ឋ​ទូត​ នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា


      ឯកឧត្តម​ វ៉ាង​ វិន​ ធៀន ​ឯកអគ្គ​រដ្ឋទូតចិន​ប្រចាំ​នៅ​កម្ពុជា​ បានចាត់ទុក​លំហាត់​សម​យុទ្ធ​នាគ​មាស ​ឆ្នាំ​២០២​០​នេះ ​គឺ​ជាយុទ្ធនា​ការ​​ជាក់​ស្តែងមួ​យ​ ក្នុង​ការ​អនុវត្តន៍​កិច្ច​ព្រម​ព្រៀង​របស់ថ្នាក់ដឹក​នាំក​ង​ទ័ព​ប្រទេស​ទាំង​ពីរ​ ក្នុងការជំរុញឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត​ នៃ​កិច្ចសហប្រតិបត្តិការ​លើវិ​ស័យ​យោធា​ និង​ចូល​រួម​ជំរុញ​លើ​ក​កម្ពស់​សមត្ថភាព​ នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​រីក​ចម្រើ​ន​ ឆ្ពោះទៅមុខបន្ថែម​ទៀត​។

សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា


       ថ្លែង​ក្នុង​ពិធី​បិទ​​ប្រតិបត្តិការ​សម​យុទ្ធ​នាគមាស​ កម្ពុជា-ចិន ឆ្នាំ​២០២០​ នា​ឱកាស​នោះ ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​គូស​បញ្ជាក់​ថា​៖ នេះជា​លើក​ទី៤​ហើយ ​ដែល​កង​យោធពល​ខេមរ​ភូមិន្ទ​ និង​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ បាន​ធ្វើសមយុទ្ធរួម​គ្នា​ ដែល​សម​យុទ្ធនីមួយៗ​សុទ្ធតែ​បា​នឆ្លុះ​បញ្ចាំង​ពី​កិច្ចសហប្រតិបត្តិកា​រ ការ​លើក​កម្ពស់​ចំណង​សាមគ្គីភា​ព មិត្តភាព​ ​ក៏​ដូច​ជា​ការ​បណ្តុះបណ្តាលចំ​ណេះដឹង​ ការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍ ​ជា​ពិសេស​ការ​ធ្វើឱ្យ​ប្រសើរ​ឡើង ​នូវ​សមត្ថភាព​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ ក្នុង​កិច្ច​សហប្រតិបត្តិការ ​ការ​ចេះ​សម្រប​សម្រួល​រស់​នៅ ​និង​ចេះធ្វើ​ការ​រួម​ជា​មួយ​ជាតិ​សាសន៍​ជា​ច្រើន​ទៀត​។ ទន្ទឹម​​នេះ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​គូស​បញ្ជាក់​ទៀត​ថា​៖ កម្ពុជា និងចិន ​រៀបចំ​សម​យុទ្ធ​នេះ ​ក៏​មិន​មែន​ជាកា​រ​គំរាមកំ​ហែង​ដល់​ប្រទេស​ណាមួ​យ​ឡើយ ​ផ្ទុយ​ទៅ​វិញ​គឺជា​ការរួមគ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម ​ដែល​ជា​ភារកិច្ច​រួម​ ហើយ​ដែល​បណ្ដា​ប្រទេស​នៅ​លើ​សកល​លោក​ ត្រូវរួមគ្នា​សហការ​ទប់​ស្កាត់ ​ឱ្យ​បាន​ទាន់​ពេល​វេលា ​ដើម្បី​ថែរក្សា​សុខ​សុវត្តិភាព​ក្នុង​តំបន់​ និង​ក្នុ​ងក្រប​ខណ្ឌ​ពិភពលោក។ សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់​ថា​៖ លំហាត់​សមយុទ្ធ​នេះមា​ស២០២០​ គឺ​ជាលំ​ហាត់មួ​យ​ដែល​កង​យោធពល​ខេមរ​ភូមិន្ទ​ និ​ង​កង​ទ័​ពរំដោះ​ប្រជា​ជន​ចិន​ បាន​បន្សល់​ទុកនូវ​និមិត្តសញ្ញា​មួយ​ដ៏​រឹងមាំ​កត់​​ត្រា​ទុក​ក្នុង​ប្រវត្តិ​សាស្ត្រ​យោធា នៃ​​កិច្ច​សហប្រតិបត្តិ​ការ​មិត្ត​ភាព​ រវាង​ប្រទេស​ទាំង​ពីរ​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​ពីរ​ ដោយ​សារ​ការ​រៀបចំ​សមយុទ្ធនេះ​ស្រ​បពេល​ដែល​បណ្ដា​ប្រទេស​ទាំង​អស់​នៅ​លើ​សាកល​លោក​និយាយ​ជា​រួម​ និយាយ​ដោយ​ឡែក​ប្រទេស​កម្ពុជា​​-​ចិន​ បាន​នឹង​កំពុង​ប្រយុទ្ធ​ប្រឆាំង​យ៉ាង​សកម្ម​ជា​មួយ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ Covid-19​ ដ៏​ធ្ងន់​ធ្ងរ។​ ប៉ុន្តែ​ទោះជា​មាន​ការលំបាក​យ៉ាង​ណាក៏​ដោ​យ​ ក៏​ប្រទេស​យើង​ទាំងពីរ​ជំនះ​គ្រប់​ឧបសគ្គ​បាន​រួម​ចិត្ត​តែ​មួយ​កៀក​ស្មា​គ្នា​ និង​ធ្វើ​ជា​មួយ​គ្នា​គ្រប់​ការ​លំបាក​រៀប​ចំ​សម​យុទ្ធ​នេះ​សម្រេច​បាន​ជោគ​ជ័យ​តាម​ផែន​ការ​គ្រោង​ទុក​។ ​

       ក្នុង​នាម​ថ្នាក់​ដឹក​នាំ​ក្រសួង​ការ​ពារ​ជាតិ​ អគ្គបញ្ជាការ​ ​នៃ​ក​ង​យោធពល​ខេមរ​ភូមិន្ទ​ សម្ដេចពិជ័យសេនា ទៀ បាញ់ បានសម្តែងកា​រ​សោក​ស្តាយ​ និង​ចូលរួមរំលែក​ទុក្ខ​ចំពោះ​ការ​បាត់ប​ង់​អាយុ​ជីវិ​តប្រជាជន​ចិន​ ជា​ច្រើន​ពាន់​នាក់​ ព្រម​ទាំង​ការ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ខាង​វិស័យសេដ្ឋកិច្ច ​ធ្ងន់​ធ្ង​រ ដែ​លបណ្ដាល​មក​ពី​មេរោគ​ជម្ងឺ​ផ្លូវ​ដង្ហើម​ បង្ក​ឡើង​ដោយ​វីរុស​កូវីដ​-១៩ ​នា​ពេល​កន្លង​មក​​​។ ជាមួយគ្នា​នេះ​ដែរ​ សម្ដេច​ពិជ័យ​សេនា ​ ទៀ ​បាញ់​ ក៏​បាន​សម្ដែង​នូវ​ការ​ចូល​រួម​អបអរសាទរ​ចំពោះ​រដ្ឋាភិបាល ​កង​ទ័ព​ និង​ប្រជាជន​ចិន​ ដែ​លបាន​ចាត់​វិធាន​ការ​យ៉ាង​តឹងរឹង ​ដាច់​ខាត​ ក្នុ​ង​ការ​បង្ការ​ទប់​ស្កាត់​ និ​ង​គ្រប់​គ្រង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ Covid-19​ នៅ​ទូ​ទាំងប្រទេស ​ឱ្យ​មាន​ស្ថាន​ការ​ណ៍ល្អ​ប្រសើរ​ឡើង​វិញ​ ដែល​បាន​បង្ហាញ​ថា​ ប្រជាជន​ចិន​ មាន​សមត្ថភាព​ មាន​ជំនឿ​ជឿ​ជាក់ ​មាន​គ្រប់​លទ្ធភាព​ក្នុង​ការ​យក​ជ័យ​ជម្នះ​លើ​សមរ​ភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ Covid-1​9​ នេះ​ ។ ទន្ទឹម​នឹង​នេះ​ដែរ​ សម្ដេច​ពិជ័យ​សេនា ​ទៀ ​បាញ់ ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​៖ តាម​រយៈ​ការ​បង្ហាត់​បង្រៀន​ ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ​បច្ចេកទេស​ទំនើប​ និង​វិទ្យាសាស្ត្រ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ របស់​ក្រុម​គ្រូពេទ្យ​ចិន​ ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងវីរុ​ស​ Covid-19​​នោះ និង​ជួយ​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ស្ថាប័ន​សុខា​ភិបាល ​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​ ​ឲ្យកាន់​តែមា​​នស​មត្ថភាព​ផ្នែក​បង្ការ​ ទប់​ស្កា​ត់ ការពារជំងឺ​ឆ្ល​ង​នានា ​ព្រម​ទាំង​កសាង​បាន​នូវ​យន្ត​ការ​គ្រប់គ្រង​ ការ​ពារ​រយៈ​ពេ​លយូរ​អង្វែង​ ទាំង​ផ្នែក​រឹង​ និង​ផ្នែក​ទន់​ឈាន​ឆ្ពោះ​ទៅ​យក​ជ័យ​ជម្នះ​លើ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​ និង​ទប់​ស្កាត់​ការ​ឆ្លងរាល​ដាល​នៃ​ជំងឺ Covid-19 ​នៅក​ម្ពុជា​។ សម្ដេច​ពិជ័​យសេនា​ ទៀ ​បាញ់ ​បញ្ជាក់​ច្បាស់​ថា​៖ បើ​ទោះ​បី​ស្ថិត​ក្នុង​ស្ថាន​ភាព​យ៉ាង​ណាក៏​ដោយ​ ក៏​ប្រមុខរាជរដ្ឋា​ភិបាល​កម្ពុជា​ ក៏​ដូច​ជា​ប្រជាជន​កម្ពុជា​ទាំង​មូល​ នៅតែមានគោល​ជំហរ​មិន​ងាករេ​ ក្នុង​កិច្ចសហប្រតិបត្តិការ​រឹង​មាំ ​ដើម្បី​រួម​សុខ​រួមទុក្ខ​ជា​មួយ​រដ្ឋាភិបាល ​និង​ប្រជាជន​ចិន​ ដោយ​ពុំមាន​ការ​រើស​អើង​ ហើយ​សង្ឃឹម​ថា​ ជម្ងឺ​ដ៍​កាច​សាហាវ​មួយ​នេះ​ នឹង​ត្រូវ​បាន​បញ្ច​ប់នៅ​ក្នុង​ពេល​ដ៍​ឆាប់​ខាង​មុខ​នេះ​ ពី​ពិភព​លោក​ទាំង​មូល​។

      សម្ដេចពិជ័យសេនា ទៀ បាញ់ បាន​រំលេ​ចនូវការ​ដឹក​នាំ​របស់​រាជរដ្ឋា​ភិបាលក​ម្ពុជា​ ដែល​មាន​ សម្តេ​ចអគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​នាំមកនូវ​សុខ ​សន្តិភាព​ពេញ​លេញ​ទូ​ទាំង​ប្រទេស​ ធ្វើ​ឲ្យ​កម្ពុជា​មាន​ឱកាស​ស្តារ​ និ​ងអភិវឌ្ឍ​ប្រទេស​ឲ្យមាន​សន្ទុះ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​លើ​គ្រប់​វិស័​យ។ ​ដូច្នេះ​កត្តា​សន្តិភាព​ មាន​តម្លៃ​ដ៏​មហាសា​ល​មិន​អាច​កាត់​ថ្លៃ​បាន​ បើ​គ្មាន​សន្តិភាព ​គឺ​គ្មាន​អ្វីៗ​ទាំង​អស់​។​ សម្ដេច​ពិជ័យ​សេនា​ បាន​សង្កត់​ធ្ង​ន់​ថា៖ យើងទាំ​ង​អស់​គ្នា​ត្រូ​វ​តែ ​(អរគុណសន្តិភាព) ​កម្ពុជា​មាន​សុខ​សន្តិភាព​ពិត​ប្រាកដ​ដល់​សព្វ​ថ្ងៃ​នេះ ​គឺ​ដោយសា​រ​នយោបាយ​ឈ្នះឈ្នះ​របស់ ​សម្ដេច​តេជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​ទើបបា​ន​បញ្ចប់​សង្រ្គាម​ មាន​សន្តិភាព ​មាន​ការ​អភិវឌ្ឍ​។ ​ជាមួយ​នេះដែ​រ​ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏​បាន​រំលឹក​ដ​ល់នាយ​ ព​លទា​ហាន ជំនាញ ​ដែល​បាន​ធ្វើសកម្មភាព​ក្នុង​ប្រតិបត្តិការ​សម​យុទ្ធ ទាំង​អស់​ឱ្យខិតខំ​ថែរក្សា​នូវ​គំរូវីរភាព​ដ៏អ​ង់​អាច​ក្លាហាន​ របស់​វីរៈយុទ្ធជន​ យុទ្ធនារី ជាស្ថាបនិក នយោបាយឈ្នះ ឈ្នះ ដើម្បីសន្តិភាព ដែលបានធ្វើពលីកម្ម ក្នុងបុព្វ​ហេតុត​ស៊ូ​រំដោះ​ជាតិ​កន្លង​ម​ក និងសូមគាំទ្រជានិច្ច ចំពោះការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ​ដែល​មាន​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន ​សែន​ ជា​ប្រមុខ​ និង​ការពា​រឲ្យ​ខាន​តែបា​ន​នូវ​សុខ​សន្តិភាព ​ជា​រៀង​រហូត​។ ដូច្នេះ​យើង​ទាំង​អស់​គ្នា​ ត្រូវ​ដឹង​គុណ​អ្នក​ស្ថាបនិក​នយោបាយ​ឈ្នះ​ឈ្នះ​។​ សម្ដេច​ពិជ័​យសេនា ​បាន​ផ្តាំផ្ញើដល់​យោធិន​គ្រប់​រូប​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ និង​គ្រប់​ស្ថាប័ន​កង​ឯកភាព​ពាក់​ព័ន្ធ​ទាំ​ងអ​ស់ បន្ត​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​កង​ទ័ព​ទាំង​ពីរ​ ឲ្យកាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ ដើម្បីធ្វើ​ឲ្យ​សម​យុទ្ធ​នាគមា​ស​ ២០២០​ នេះ​ក្លាយ​ជា​យន្តការ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រា​ស្រ័យ​ទាក់​ទង​គ្នា ​និង​ធ្វើ​ជា​បទ​ពិសោធន៍​រៀប​ចំ​សមយុទ្ធ​ ជា​មួយ​ប្រទេសជា​ដៃ​គូ​អភិវឌ្ឍ​ន៍យោធា​ផ្សេងៗ​ទៀត​​នៅ​កម្ពុជា ​ឲ្យកាន់​តែ​មាន​ប្រសិទ្ធភាព​។ ត្រូវ​គោរព​ ប្រតិបត្តិ​ ឱ្យ​បាន​ម៉ឹង​ម៉ាត់​ នូវបទវិន័យទូទៅ របស់កងយោធ​ពលខេមរ​ភូមិន្ទ ក្នុងនោះ​ត្រូ​វ​បន្តរួមសហការស្អិតល្មួត​ជាមួយ​កង​ទ័ព​មិត្ត​ ហើយត្រូវបង្កើ​នកិច្ចសហការ​ ក្នុងនាម​ជា​ប្រតិករ ​មានតួនាទីឈា​ន​មុខ​ក្នុង​ការ​បង្កឱ្យមាន​ភាព​ស្និទ្ធស្នា​ល បង្កើត​នូវបរិយាកាសរីករាយ សំដៅធ្វើយ៉ាងណាឱ្យភាគីមិត្ត បានយល់ និងជ្រួតជ្រាបកាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត ​អំពើតម្លៃ​នៃ​វប្បធម៌​ ទំនៀម​ទម្លាប់​ ប្រពៃណី ​របស់​ជាតិ​យើង សម្រាប់សមយុទ្ធនាឆ្នាំបន្តលើក​ក្រោយ​ៗ​ទៀត​។ ទន្ទឹមនោះ​ត្រូវយកចិត្តទុក​ដាក់​ខិត​ខំរៀ​នសូត្រ​ ក្រេបយក​ចំណេះដឹង ចំណេះ​ធ្វើថ្មី​ៗ ល្អៗ ​សម្រាប់​បំពេញ​ភារកិច្ចការ​ពារ​ជាតិ​ និង​កសាង​មាតុភូមិ ក៏ដូចជាការចូល​រួម​ចំណែក​ថែរក្សា​ការ​ពារ​សន្តិភាព ​ស្ថេរភាពពិ​ភព​លោក​ឱ្យ​ស្ថិ​តស្ថេរ​គង់​វ​ង្ស​។

     សម្ដេច​ពិជ័យសេនា ​ក៏បា​នណែនាំដ​ល់​ក្រុម​ការងា​រ​គ្រប់​កង​ឯកភាព​​ចូល​រួម​សម​យុទ្ធ​ទាំង​អស់​ ត្រូវ​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់​​ដឹក​​ជញ្ជូ​នកម្លាំង ​មធ្យោបាយ​អាវុធ​យុទ្ធភណ្ឌ​ ទៅ​កាន់​កង​ឯក​ភាព​នានា​ ឲ្យ​មាន​សុវត្ថិភាព​ និង​រៀបចំ​ទុក​ដាក់​គ្រប់​គ្រង​ឱ្យ​បាន​ត្រឹម​ត្រូវ​ តាម​បទ​ដ្ឋាន​បច្ចេកទេស​ ដោយ​ឈរ​លើ​ស្មារតី​លើក​កម្ពស់​ធ្វើ​ជា​ម្ចាស់​លើ​ការ​គ្រប់​គ្រងសព្វាវុធ ​មធ្យោបាយ​បច្ចេកទេស ​និង​ចាត់​ទុកថា​ យោទ្ធោបករណ៍​ទាំង​អស់នេះ​ ជា​ទ្រព្យសម្បត្តិ​របស់​ជាតិ ​និង​ប្រជាជន​យើង​។ ​ជាមួយ​គ្នា​នេះដែរ​ មេ​បញ្ជាការ​ នាយ​ទាហាន​ និង​ពលទាហាន​គ្រប់​កង​ឯកភាព ​ក្នុង​កង​យោធពល​ខេមរ​ភូមិន្ទ​ ព្រម​ជា​មួយ​នឹង​គ្រួសារ​ ត្រូវចូលរួម​ប្រយុទ្ធ​ប្រឆាំង​និង​ការ​រី​ករា​លដាល​ នៃ​ជំងឺ​ផ្លូវ​ដង្ហើ​ម​ Covd-1​9 តា​មសេ​ចក្តី​ណែ​នាំ​របស់​រាជរដ្ឋាភិបាល ​ក្រសួង​សុខាភិ​បាល ​និង​អនុសាសន៍​ណែ​នាំដ៏​​ខ្ព​ង់​ខ្ពស់​របស់​​សម្ដេច​តេជោ ​នាយក​រដ្ឋមន្ត្រី​ ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ តាម​រយៈ​នៃ​ការ​ថែរក្សាសុខ​ភាព​ អនាម័យ​ជា​ប្រចាំ​ ជាមួយនឹ​ងពាក្យ​ស្លោក​ថា ​"អនាម័យ​ស្អាត​ ហូប​ស្អាត​ ផឹក​ស្អាត​ និង​រស់នៅ​ស្អាត" ​ដើម្បី​ការពា​រសុវត្តិភាព​​ខ្លួន​យើង​ និង​ក្រុម​គ្រួសារ​យើង​ ភូមិយើ​ង អង្គភាព​យើង ប្រទេសជាតិ​យើង​ស្អាត​។ សម្តេច​ពិជ័យ​ ក៏​បាន​ប្រកាស​បិទ​លើ​កិច្ច​ប្រតិបត្តិការ​សម​យុទ្ធ​នាគ​មាស​កម្ពុជា​-ចិន ​ឆ្នាំ​២០២០​ ចាប់​ពី​ពេល​នេះ​ត​ទៅ ​៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ