ព័ត៌មាន

សម្តេច​​ពិជ័យ​​សេនា​ ​ទៀ​ ​បាញ់​​ អនុញ្ញាត​ឱ្យ​នាយក​មជ្ឈមណ្ឌល​គាំទ្រ​ភស្តុភារ​ ចម្រុះ​គណៈកម្មាការ​យោធា​មជ្ឈិម​ កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចូ​ល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិ​ភា​ក្សា​ការ​ងារ​
នាយកដ្ឋានព័ត៌មាន(៣)
216
1276 សម្តេច​​ពិជ័យ​​សេនា​ ​ទៀ​ ​បាញ់​​ អនុញ្ញាត​ឱ្យ​នាយក​មជ្ឈមណ្ឌល​គាំទ្រ​ភស្តុភារ​ ចម្រុះ​គណៈកម្មាការ​យោធា​មជ្ឈិម​ កង​ទ័ព​រំដោះ​ប្រជាជន​ចិន​ ចូ​ល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិ​ភា​ក្សា​ការ​ងារ​

    ឯកឧត្តម ​ឧត្តមសេនីយ៍​ទោ ​​រ៉េ​ន ចាង​ប៊ីន​ (REN JANBING) នាយក​មជ្ឈមណ្ឌលគាំទ្រ​​ភស្តុភារ ​ចម្រុះ​គណៈ​កម្មាការ​យោធា​មជ្ឈិម​ កងទ័ព​រំដោះ​ប្រជាជានចិន ​បាន​ចាត់​ទុក​​ប្រទេស​កម្ពុជា ​គឺជាមិត្តដ៏រឹងមាំមួយ របស់ខ្លួន​ប្រៀប​បាន​ជា​ដែក​ថែប​ ស្ថិតនៅគ្រប់ពេលវេលា​ទាំង​អស់​ មិន​ថា​កាលៈទេសៈ​ណានោះ​ឡើយ​។ ការ​អះអាងបែប​នេះ ​បានធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ ដែល​ឯកឧត្តម​ ត្រូវ​បាន​ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ អនុញ្ញាតឱ្យ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការ​ងារ​ នា​ល្ងាច​ថ្ងៃ​ទី​២៨​ ខែ​តុលា ​ឆ្នាំ​២០១៩​ នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​។​

 សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ និងឯកឧត្តម ​ឧត្តមសេនីយ៍​ទោ ​​រ៉េ​ន ចាង​ប៊ីន​ (REN JANBING) នាយក​មជ្ឈមណ្ឌលគាំទ្រ​​ភស្តុភារ ​ចម្រុះ​គណៈ​កម្មាការ​យោធា​មជ្ឈិម​ កងទ័ព​រំដោះ​ប្រជាជានចិន ​


    នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ​រ៉េន ចាងប៊ីន ក៏​បានលើកឡើងថា៖ កងទ័ពនៃប្រទេស កម្ពុជា ​គឺជាមិត្តដ៏រឹងមាំជាមួយនឹងប្រទេសចិន ហើយទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ កាន់​តែប្រពៃបន្ថែម​ទៀត​ ដូចអ្វីដែលថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរបានសន្យា។ ឯកឧត្តម បានបញ្ជាក់ទៀតថា៖ ចិននៅ​តែបន្តជួយដល់កងទ័ពកម្ពុជាជានិច្ច ទាំងធនធានមនុស្ស សម្ភារៈបច្ចេកទេស ហើយជំនួយទាំងនេះ គឺសុទ្ធ​តែ​ជាការ​បញ្ជាក់​អំពីទំនាក់ទំនងដ៏ល្អ នៃ​កង​ទ័ព​ទាំង​ពីរ។​

    ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែង​អំណរអគុណចំពោះប្រជាជន និងរដ្ឋា​ភិបាល​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដែ​លបាន​ជួយជ្រោមជ្រែកដល់ប្រទេសកម្ពុជាជារៀងរហូតមក ជាពិសេស​ជួយ​ដល់កងយោធពលខេមរភូមិន្ទ ​ទាំង​មធ្យោបាយ​ សម្ភារៈបរិក្ខារ​ និង​បណ្តុះបណ្តាលធនធានមនុស្សជា​រៀងរាល់ឆ្នាំ ​ដោយ​ជំនួយឥតសំណងនេះ គឺបង្ហាញឱ្យឃើញថាចិន នៅជិតកម្ពុជាជានិច្ច។ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងទៀតថា៖ កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ រវាងកងទ័ព និងប្រជាជនប្រទេសទាំងពីរ​ កាន់តែប្រសើរឡើងថែមទៀត ពីមួយថ្ងៃទៅមួយថ្ងៃ ហើយសម្តេចសង្ឃឹម និងជឿជាក់ពីមិត្តភាពដូចដែក​ថែប​នេះ ​មានជារៀងរហូតគ្មានថ្ងៃ ឃ្លាតពីគ្នានោះឡើយ។

    សូមបញ្ជាក់ថា៖ ប្រទេសចិន គឺជាប្រទេសទីមួយធំជាងគេ ដែលបានផ្តល់ជំនួយឥតសំណង និងប្រាក់កម្ចីការទាប​ដល់​កម្ពុជា​ច្រើន​ជាង​គេ ​ហើយរាល់ជំនួយដែលប្រទេសមហាយក្សនេះជួយ គឺមានដូចជាផ្នែកហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រទឹក វិស័យអប់រំ សុខាភិបាល វិស័យយោធា និងវិស័យជាច្រើនទៀត។ នៅក្នុងឆ្នាំ២០២០ ខាងមុខនេះ រដ្ឋាភិបាលចិន តាមរយៈក្រសួងការពារជាតិរបស់ខ្លួន បានសន្យាថានឹងផ្តល់ជំនួយឥតសំណងទ្វេដង ដល់វិស័យការពារជាតិកម្ពុជា ដោយជំនួយទាំងនេះបើគិតជាទឹកប្រាក់ចំនួន៦០០លានយ័ន ស្មើនឹង ៨៤លានដុល្លារ​អាមេរិក​ ៕​


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ