ព័ត៌មាន

បើកប្រាក់គោលនយោបាយនៅបញ្ជាការដ្ឋានកងអង្គរក្ស
នាយកដ្ឋានព័ត៌មាន(៣)
65
1237 បើកប្រាក់គោលនយោបាយនៅបញ្ជាការដ្ឋានកងអង្គរក្ស

    ក្នុងយុទ្ធនាការបើកប្រាក់គោលនយោបាយ របស់រាជរដ្ឋាភិបាល សំរាប់ឆ្នាំ២០១៩ ផ្តាច់ចេញពីជួរ កង​ទ័ពជូនដល់មុខសញ្ញាសោធននិវត្តន៏ របស់អនុគណៈកម្មាការបើកប្រាក់គោលនយោបាយ យោធិន ពលី មរណៈ បង្កសា្លប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៏ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គ នាយក​រង អគ្គនាយក​ដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាប្រធាន បានបន្តមកបើកជូនដល់មុខ សញ្ញា យោធិនចូលនិវត្តន៏នៅទីបញ្ជាការដ្ឋានកងអង្គរក្សចំនួន៨៦នាក់ ដើម្បីផ្ទេរជីវភាពចេញពីជួរកងយោធពល​ខេមរ​​ភូមិន្ទ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គ នាយក​រង អគ្គនាយក​ដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មាការបើកប្រាក់គោលនយោបាយ យោធិន ពលី មរណៈ បង្កសា្លប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៏


    ឯ.ឧ ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានមានប្រសាសន៏ធ្វើការពន្យល់នូវច្បាប់ និងនីតិវិធី នៃការបើកប្រាក់គោល​របប​របស់រាជរដ្ឋាភិបាល ផ្តាច់ចេញពីជួរកងទ័ពជូនដល់យោធិនចូលនិវត្តន៏ គ្រួសារយោធិនពលី យោធិន ពិការ និងឲ្យបានជ្រាបក្នុងឱកាសនោះផងដែរ។ ឯ.ឧ ក៏បានថ្លែងជួសមុខរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ ក្រសួងការពារជាតិ ចំពោះគុណបំណាច់របស់យោធិន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងការ បំពេញភារកិច្ចការពារជាតិ មាតុភូមិ ការពារទឹកដី ការពារប្រជាជន ឲ្យបានរស់មានសន្តិភាព ស្ថេរភាព មានការអភិវឌ្ឍន៏គ្រប់ទីកន្លែងរហូតមកដល់សព្វថ្ងៃ។ មិនតែប៉ុណ្ណោះបន្ទាប់ពីការអនុវត្តន៏ នយោបាយ ឈ្នះ ! ឈ្នះ ! របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមាន សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រ​មុខ​ដឹក​នាំ ​សម្តេចក៏មិនបានបំភ្លេចនូវគុណបំណាច់ចំពោះប្រជាពលរដ្ឋ ទាំងអស់ដែលបានលះបង់ ប្ដី សី កូន​ចៅ ​ជាទីស្រឡាញ់របស់ខ្លួនឲ្យមកចូលបំរើក្នុងជួរកងទ័ព ហើយត្រូវបានទទួលការបាត់បង់ជីវិត របួស និងពិការដោយ​សារជាតិមាតុភូមិនាពេលនេះ។ ឯ.ឧ សំ ចាន់ធួន សង្ឃឹមថា ៖ បងប្អូនសោធននិវត្តន៏ទាំងអស់ នៅពេលបានបើកប្រាក់គោលរបបបានហើយ នឹងយកប្រាក់ទាំងនេះទៅប្រើប្រាស់ឲ្យចំគោលដៅ របស់រាជរដ្ឋាភិបាលក៏ដូចក្រសួងការពារជាតិចង់បាន គឺយកទៅប្រកបរបរចិញ្ចឹមជីវិត គ្រួសារ និងកូន ដើម្បីផ្គត់ផ្គង់ជីវភាព និងបាន​ជួយដល់កូនចៅឲ្យបានរៀនសូត្រ មានចំណេះដឹង សំរាប់បំរើជាតិទៅថ្ងៃអនាគត។ មិនតែប៉ុណ្ណោះចំពោះ​បង​ប្អូន​នៅ​ពេលដែលបានក្លាយខ្លួនទៅជាជនស៊ីវិលវិញហើយនោះ បងប្អូនត្រូវតែទៅបំពេញបែបបទចូលជាសមាគម ​អតីតយុទ្ធជន​របស់​ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ព្រោះថាទោះបីបងប្អូនទៅដល់ទីណាក៏​ដោយ​ ក៏រាជរដ្ឋាភិបាលមិន​បំភ្លេចនូវគុណបំណាច់របស់បងប្អូនជារៀងរហូត ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ