ព័ត៌មាន

សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ ប្រទេស​ចិន​
នាយកដ្ឋានព័ត៌មាន(៣)
52
1201 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ជួប​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ ប្រទេស​ចិន​

     សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អនុញ្ញាតិ​អោយ​​ក្រុម​ហ៊ុន​ឧស្សាហកម្ម ​ភាគ​ខាង​ជើង​ប្រទេស​ចិន​ (NORINCO) ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ម្សិលមិញនេះ នៅអាគារមិត្តភាព ទីស្តីការ​គណៈ​រដ្ឋមន្ត្រី។

 សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ  និង តំណាងក្រុមហ៊ុនឧស្សាហកម្ម ភាគខាងជើងប្រទេសចិន(NORINCO)


      លោកតំណាងក្រុមហ៊ុនឧស្សាហកម្ម ភាគខាងជើងប្រទេសចិន(NORINCO) បានថ្លែង​អំណរ​គុណ​ចំពោះ សម្តេចពិជ័យសេនា ទៀ បាញ និងក្រសួងការពារជាតិកម្ពុជា ដែលបាន​អនុញ្ញាត្តិ​ឲ្យក្រុមហ៊ុនចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកបានលើកឡើងថា ប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ ក្រុមហ៊ុន មានការអភិវឌ្ឍខ្លួនយ៉ាងលឿន និងការប្រែប្រួលខ្លាំងណាស់ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន Norico នៅតែជាអ្នកផ្គត់ផ្គង់ខាងសំភារៈ និងបរិក្ខារយោធា ជូនទៅខាង​កងទ័ពរំដោះប្រជាជនចិន ជាពិសេសផ្នែកកងទ័ពជើងគោក។ ក្រុមហ៊ុន ក៏មានការធ្វើអជីវកម្ម រុករកប្រេងកាត និងធនធានរ៉ែ លោហៈ។ ក្នុងនោះ លោកតំណាងក្រុមហ៊ុន បានពាំនាំនូវសៀវភៅទី១ ស្តីអំពីសមិទ្ធផលរបស់ក្រុមហ៊ុន​កំពុងធ្វើការងារមួយចំនួន ក្នុងគោលនយោបាយផ្លូវ១ ខ្សែក្រវាត់១ ។ សៀវភៅទី២ ក្រុមហ៊ុន បានអនុវត្តការងារមនុស្សធម៌ និងការងារបរិស្ថាន ប្រគល់ជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់។

    ជាកិច្ចរឆ្លើយតបក្នុងឱកាសនោះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងអំណរ​គុណ​ចំពោះក្រុមហ៊ុន ដែលបានបង្ហាញ និងបញ្ជាក់អំពីការរីកចំរើន ខាងវិស័យផលិត​សំភារៈ​បច្ចេកទេស និងបច្ចេកវិទ្យាខាងការពារជាតិ និងយោធាដ៏ល្អមួយនេះ។ សម្តេច បាន​អបអរ​សាទរ​ចំពោះបច្ចេកវិទ្យា និងការរីកចម្រើនរបស់ក្រុមហ៊ុន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែខ្លាំងក្លា ក្នុងវិស័យសំភារៈគ្រឿងបំពាក់ទាំងឡាយរបស់ក្រុមហ៊ុន ដែលបានអភិវឌ្ឍន៍​ដោយឥតឈប់​ឈរ​មកដល់ពេលនេះ ៕


អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ