ព័ត៌មាន

ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន ​ជំនាញ​សេនាធិការ​ និង​មេ​បញ្ជាការ​ថ្នាក់​កង​អនុសេនា​តូច ​កង​អនុ សេនា​ធំ ​កាំភ្លើង​ធំ​កង​ទ័ព​ជើង​គោក ​ឆ្នាំ​២០១៩​
នាយកដ្ឋានព័ត៌មាន(៣)
203
1138 ពិធី​បើក​វគ្គ​ហ្វឹក​ហ្វឺន​បំប៉ន ​ជំនាញ​សេនាធិការ​ និង​មេ​បញ្ជាការ​ថ្នាក់​កង​អនុសេនា​តូច ​កង​អនុ សេនា​ធំ ​កាំភ្លើង​ធំ​កង​ទ័ព​ជើង​គោក ​ឆ្នាំ​២០១៩​

   ឯកឧត្តម វ៉េង សុធី ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ តំណាង ឯកឧត្តម​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និង ​ឯកឧត្តម​ ឧត្ត​មសេនីយ៏​ឯក​ ពៅ​ សុខា ​មេប​ញ្ជាការ​រ​ង កង​ទ័ព​ជើង​គោក​ និង​ជា​មេ​បញ្ជាការ ប​ញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ​ កង​ទ័​ពជើង​គោក​ តំណាង ឯកឧត្តម ​ឧត្តម​សេនីយ៏ ​ឯក​ ហ៊ុន​ ម៉ា​ណែត ​អគ្គ​មេ​បញ្ជាការ​រ​ង និង​ជា​មេបញ្ជាការ​​កងទ័​ពជើង​គោក​ បាន​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺ​នបំប៉ន​ថ្នាក់​នាយ​ទាហាន​ជំនាញ​សេនាធិការ​ និងបំប៉ន​មេប​ញ្ជាការ​ថ្នាក់​ កង​អនុសេនាតូច ​កង​អនុសេនាធំ​កាំ​ភ្លើង​ធំ​ កង​ទ័ព​ជើង​គោក​ ប្រចាំ​ឆ្នាំ​២០១៩​។ ពីធី​នេះ​បាន​រៀប​ចំ​ធ្វើ ​នៅទី​បញ្ចាការ​ស្រាល​បញ្ជាការ​ដ្ឋាន​  កា​ភ្លើង​ធំ ​កង​ទ័ព​ជើង​គោក​ ក្នុង​ស្រុក​ទឹក​ផុស​ ខេត្ត​កំពង់​ឆ្នាំង​ កាល​ពី​ថ្ងៃទី០៩ ​ខែសីហា ឆ្នាំ២០១៩។

   ក្នុង​របាយការណ៏​បើក​វគ្គ​ ដែល​អាន​ដោយ​ ​ឧត្តម​សេនីយ៏​ត្រី​ អ៊ូ ​សា​មិត្ត​ មេ​បញ្ជាការ​រង​ បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ​កង​ទ័ព​ជើ​ងគោក​បាន​អោយ​ដឹង​ថា​៖ អនុវត្តន៏​តាម​ផែន​ការ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​គោក​ នៃ ​ខ ភ ម​ បញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំ ​កង​ទ័ព​ជើង​គោក ​បាន​ដំណើរការ​បើក​វគ្គ​បំប៉នជំ​នាញ​ថ្នាក់​នាយ​ទាហាន កា​រងា​រ​សេនាធិការ​កាំភ្លើង​ធំ ​កង​ទ័ព​ជើង​គោក​ មាន​សិក្ខាកាម​ ចំនួន​ ៥០​នាក់​ គ្រូ​យោធា​ចារ្យ​ចំនួន​០៥​នាក់​ ខ្លឹមសារ​ដែល​ត្រូវ​ហ្វឹ​ក​ហ្វឺន​រៀន​សូត្រ​រួម​មាន ​យោធារួម អប់រំចិត្តសាស្ត្រ​ មុខ​វិជ្ជាឋាន​​លេខា​ ​និង​​ឧបករណ៏​​ ​មុខ​វិជ្ជា​សេនាធិការ​ និង​អនុវត្ត​ន៏ស​រុប។ ចំពោះវគ្គបំប៉ន​មេប​ញ្ជាការថ្នាក់ កងអនុសេនាតូច​​ កងអនុសេនាធំ កាំភ្លើង​ធំក​ងទ័ពជើង​គោក ឆ្នាំ២០១៩​ មាន​សិក្ខា​កាម​ ចំនួន​សរុប ១​២០​នាក់ គ្រូយោធា​ចារ្យ​ចំនួន ​១២នាក់់ ខ្លឹម​សារ​ដែល​ត្រូវ​ហ្វឹកហ្វឺ​នរៀន​សូត្រ​រួម​មាន​ អប់រំ​ចិត្តសាស្ត្រ​ មុខ​វិជ្ជា​ស៊ិប​ការណ៏​ មុខជំ​នាញ​ថ្នាក់​ទីតាំង​ ជំនាញ​កាំភ្លើង​បាញ់​ផ្លោង​ និង​ជំនាញ​កាំភ្លើង​បាញ់​បុក​។ រយៈពេល​ហ្វឹក​ហ្វឺន​មាន​ចំនួន​ ០៣ខែ ​ស្មើរ​៩១ថ្ងៃ​ ដោយ​ចាប់​បើក​វគ្គ​ពី​ថ្ងៃទី១​ ខែសីហា ​រហូត​ដល់​ថ្ងៃទី៣០​ ខែតុ​លា ឆ្នាំ​២០១៩​។​ សិក្ខាកាម​ដែល​ហ្វឹកហ្វឺន​ក្នុង​វគ្គ​នេះ ​ត្រូវ​បានធ្វើ​ការ​ជ្រើស​ចេញ​ពី​នាយ​ទាហាន​ស្ថិត​នៅ​ក្នុង​តួនាទីចាប់​ពី​មេ​បញ្ជាការ​កង​អនុសេនាតូ​ច ​ដល់មេ​​បញ្ជាការ​កង​អនុសេនាធំ​ និង​ជា​នាយ ​ឬនាយ​រង​ការិយាល័យ ​មេ​បញ្ជាការ​ថ្នាក់​ វរសេនា​តូច ​ឬរ​ង ​ឬថ្នាក់​ប្រហាក់​ប្រហែល​ចំណុះ​អោយ​កង​ទ័ព​ជើង​គោក​។

   ថ្លែងក្នុង​ពិធី​បើក​វគ្គ​ ឯកឧត្តម ពៅ សុខា បាន​បញ្ចាក់​ថា៖ ​ចាប់​តាំង​ពី​បាន​ចង​សម្ព័ន្ធ​មេត្រី​ភាព ​រវាង​ក្រសួង​ពាណិជ្ជកម្ម ​និង​បញ្ជាការដ្ឋាន​កាំភ្លើងធំ​​ កង​ទ័ព​ជើង​គោក​ ជា​និច្ចកាល​ក្រសួង​តែង​តែ​ បាន​ផ្តល់​អំណោយ ​ផ្សេងៗ​ដល់​អង្គភាព​ដៃ​គូ​របស់​ខ្លួន ​ដូច​ជា​សាល​ប្រជុំ ​សម្ភារៈ​ និង​ថវិកា​រមួយ​ចំនួន​ទៀត ​ជា​ពិសេសចាប់​តាំង​ពី​បាន​ប្រកាស​ចង​សម្ព័ន្ធ​មេត្រី​ភាព​  ក្រសួង​បាន​ស្វែង​យល់​ពីការ​លំបាក​ និង​បញ្ហា​តម្រូវ​ការ​ចំពោះ​មុខ​រប​ស់បញ្ជាការដ្ឋាន​កាំភ្លើងធំ​  ដោយ​បាន​ឯកភាព​ផ្តល់​ជូន​នូវ​អំណោយ​តាម​តម្រូវ​ការ​ជាក់​ស្តែង​ជានិច្ច​ និង​រហូត​មក​ដល់​ពេល​នេះ។​ ឯកឧត្តម​ ពៅ ​សុខា ​ក៏​បាន​បញ្ជាក់​ពី​គោល​បំណ​ង ក្នុង​បើក​វគ្គ​នាពេល​នេះ​ គឺ​ឲ្យ​នាយ​ទាហាន​យើង​បាន​យល់​ពី​តួនាទីដឹ​កនំាំ​ជំនាញ ​និង​ចេះគំរោង​ផែនការ​ប្រតិបត្តិការ​កាំភ្លើង​ធំ ​និង​ជា​សេនាធិការ​ឲ្យ​មេ​បញ្ជាការ ​និង​ចេះប្រើ​ឧបករណ៏​កាំភ្លើង​ទំនើប ​ក្នុង​ការ​គិត​គូរ​ពី​ទិន្ន័យ​ ការ​បាញ់​លឿន ​រហ័ស​ និង​ចេះធ្វើ​ផែន​ការ​ប្រើប្រាស់​កាំភ្លើង​ផង​ដែរ។​

   ឯកឧត្តម​ វ៉េង ​សុធី ​បាន​ពាំ​នាំ​បណ្តាំ​ផ្ញើរ​ពី​សំណាក់​ឯកឧត្តម ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ជូន​ចំពោះនាយ ​ពលទាហាន​ចំណុះ​បញ្ជាការដ្ឋាន​កាំផ្លើង​ធំ​កង​ទ័ព​ជើង​គោក ​ទាំង​អស់​  និង​បាន​វាយ​តំលៃខ្ពស់​ចំពោះខិត​ខំ​បំពេញ ​តួនាទី​ ក្នុង​ភារកិច្ច​ការ​ពារ​ជាតិ​ និង​ការ​រក្សា​បាន​ភាព​សុខ​សាន្ត​ជូន​ប្រជាពល​រដ្ឋ​ ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល ​។ ឯកឧត្តម​ វ៉េង​ សុធី ​ក៏​បាន​សំដែង​ការ​អបអរសាទរ​ និង​បាន​ចាត់​ទុកថា​ វគ្គ​ហ្វឹក​ហ្វឺ​ននេះ​ ពិត​ជា​បាន​ពង្រឹងសមត្ថភាព ​គុណភាព ​ចំណេះដឹង ​ចំណេះធ្វើ ​ពិត​ប្រាកដ​ក្នុង​ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស ​កង​យោធពល​ខេមរភូមិន្ទ ​ក្នុង​វិស័យ​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ និង​ជា​ឱកាស​សម្រាប់​កង​ទ័ព​មាន​ពេល​វេលា​ហ្វឹក​ហ្វឺន​​ នៅ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​មាន​សុខ​សន្តិភាព​ ក្រោម​កា​រដឹ​ក​នាំ​របស់​ សម្តេ​ចតេជោ ​នាយក​រដ្ឋមន្ត្រី ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភា​ពពេញ​លេញ ​ទូទាំង​ផ្ទៃ​ប្រទេស ​និង​មាន​ការ​អភិវឌ្ឍន៏​ច្រើន​ឥត​ឈប់​ឈរ​លើ​គ្រប់​វិស័យ​ ក្នុង​នោះ​វិស័យ​ការ​ពារ​ជាតិ​ ក៏​មាន​ការ​រីក​ចម្រើន​ជាប​ន្តបន្ទាប់​គួរឲ្យកត់​សម្គាល់​។ ឯកឧត្តម​ បាន​បញ្ចា​ក់ថា៖​ ថ្វីត្បិត​តែ​ប្រទេសេជា​តិ ​មាន​សុខសន្តិភាព​ក៏​ពិត​មែន​ តែ​កង​ទ័ព​យើង​មិន​ត្រូវភ្លេច​ខ្លួន​ពី​ការហ្វឹកហ្វឺន​ ហាត់​ពត់លត់​ដំ​ជា​ប្រចាំ ​ដើម្បី​ពង្រឹង​សមត្ថភាព​តែ ពិ​សេស​ត្រូវ​គោរព​ឲ្យ​បាន​ភ្ជាប់​ភ្ជួន ​និង ​ម៉ឺងម៉ាត់បំ​ផុតនូវ​វិន័យកង​ទ័ព​ ដើម្បី​បម្រើ​ប្រជាជន​ និង​ការពារ​ប្រជាជន​ និង​ការពារ​បូរណភាព​ទឹក​ដី​  និ​ងឆ្លើយ​តប​ទាន់​ពេល​វេលា​ទៅ​នឹង​ភារកិច្ច​ការ​ពារ​ជាតិ​ ការពារ​បូរណភាពទឹ​កដី ​រក្សាបា​នភាព​សុខសាន្ត​ជូនប្រជពល​រដ្ឋ​ និង​សង្គម​ជាតិ​។ ឯកឧត្តម​ ពៅ ​ស៊ីថា និង​ឯកឧត្តម​ វ៉េង​ សុធី ក៏​បា​ន​ផ្តាំផ្ញើ​រ​ដល់​កម្មសិក្សា​ការី​ទាំង​អស់​ ត្រូវ​យក​ចិត្ត​ដាក់​រៀន​សូត្រ បន្ត​ស្រាវជ្រា​ឯកសារ​បន្តែម​ ត្រូវ​មាន​វិន័យ​ខ្ពស់​ ត្រូវ​គោរពវិន័យ​បទ​បញ្ជា​ផ្ទៃក្នុង​វគ្គ​ ត្រូវ​មាន​សាមគ្គី​ផ្ទៃក្នុ​ងល្អ​  និ​ងគោរព​ពេល​វេលារៀន​សូត្រ​អោយបា​ន​ម៉ត់​ចត់​ មាន​អត្តចរិក​ល្អ​ស័ក​សម​ជា​កង​យោធពល​ភូមិន្ទ ​ និង​បាន​សំណូមពរ​ដល់​គ្រូ​ គ្រូយោធាចារ្យ​ត្រូវ​ខិត​ខំ​រិះ​រក​គន្លឹះ ​និង​ទ្រឹស្តីល្អៗ​ធ្វើ​យ៉ាង​ណាអោយ​សិក្ខាកាម​ងាយ​យល់​ ពេល​បញ្ចប់​វគ្គ​ទទួល​បាន​លទ្ធផ​លល្អ​ ត្រូវ​បន្ត​ឆន្ទះ​ការ​ពារ​រដ្ឋធម្មនុញ្ញ​ ការ​ពា​រព្រះ​មហាក្សត្រ​ ការពារ​បូរណ​ភាព​ទឹក​ដី ​ការពារ​រាជរដ្ឋា​ភិបាល​ស្រប​ច្បាប់​ បន្ត​គាំ​ទ្រ​ និង​ចូល​រួម​អនុវត្ត​យោបាយ​យុទ្ទសាស្ត្រ​ចតុ​កោណ​ របស់​រាជ​រដ្ឋាភិបាល​គ្រប់​តំណាក់​កាល​ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ