ព័ត៌មាន

សម្តេច​ពិជ័យ​សេ​នា ​ទៀ ​បាញ់​ ជួប​ពិភាក្សា​ការ​ងារជា​​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ឥណ្ឌូ​នេ​ស៊ី​
នាយកដ្ឋានព័ត៌មាន(៣)
213
1131 សម្តេច​ពិជ័យ​សេ​នា ​ទៀ ​បាញ់​ ជួប​ពិភាក្សា​ការ​ងារជា​​មួយ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ឥណ្ឌូ​នេ​ស៊ី​

     ក្នុង​ឱកាស​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​អាស៊ាន​លើក​ទី១៣ ​នៅ​ទី​ក្រុង​បាង​កក​ ប្រទេស​ថៃ​ កាល​ពី​រសៀល​ថ្ងៃ​ទី១១​ ខែ​កក្កដា​ ឆ្នាំ២០១៩​ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​អម​តំណើរ​ដោយ​ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​ណឹម ​សុវត្ថិ​ ទី​ប្រឹក្សា​ពិសេស ​និង​ជា​អគ្គនាយក​ អគ្គនាយក​ដ្ឋាន​នយោបាយ​ និង​កិច្ចការ​បរទេស​ ក្រសួង​ការ​ពារ​ជាតិ ​បាន​ជួប​ពិភាក្សា​ការ​ងារ​ ជា​មួយ លោក ​​យ៉ា​មី​ហ្ស៊ាដ​ យ៉ា​គូ​ឌូ ​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ នៃ​សាធារណរ​ដ្ឋ​ឥណ្ឌូ​នេ​ស៊ី។​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ និងលោក ​យ៉ា​មី​ហ្ស៊ាដ​ យ៉ា​គូ​ឌូ ​​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ នៃ​សាធារណរ​ដ្ឋ​ឥណ្ឌូ​នេ​ស៊ី

    នៅ​ក្នុង​ជំនួប​នា​ឱកាស​នោះ​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ នៃ​ប្រទេស​ទាំង​ពីរ​ បាន​រំលឹក​ឡើង​វិញ​ ពី​អនុស្សា​វរីយ៍​ ដែល​កង​ទ័ព​ឥណ្ឌូនេស៊ី​បាន​មក​បំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​ ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហ​ប្រជាជាតិ ​អ៊ុន​តាក់​ ដែល​កង​ទ័ព​ឥណ្ឌូ​នេ​ស៊ី​ បាន​បោះទី​តាំង​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​។​ សម្ដេច​​ពិជ័យ​​សេនា​ ទៀ​ បាញ់ បាន​បញ្ជាក់​ថា៖​ ប្រជាជន​ខេត្ត​កំពង់​ធំ​បាន​ចង​ចាំ ​អំពី​ការ​បំពេញ​ភារ​កិច្ចអន្តរ​ជាតិ​របស់​កង​ទ័ព​ឥណ្ឌូ​នេ​ស៊ី​ នៅ​លើ​ទឹក​ដី​ខេត្ត​កំពង់​ធំ​។ សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ថ្លែង​អំណរ​គុណ ​ដល់​កង​ទ័ព​ឥណ្ឌូ​ណេស៊ី ​ដែល​នៅ​តែ​បន្ត​​​ជួយ​បណ្តុះប​ណ្តាល​ដល់​កង​យោធពល​ខេមរ​ភូមិន្ត​ជា​បន្ត​បន្ទាប់ ​ដូច​ជា​នៅ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​ និង ​កង​ពល​ទ័ព​ពិសេស​ឆត្រ​យោង​លេខ៩១១។ សម្ដេច​បានប​ញ្ជាក់​ថា​៖ ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​ឥណ្ឌូ​នេ​ស៊ី​ ទៅ​កម្ពុជា​លើក​នេះ ​នឹង​នាំ​មក​នូវ​មនោសញ្ជេតនា​មិត្ត​ភាព​ និង​ទំនាក់​ទំន​ង កិច្ច​សហប្រតិបត្តិការ​ ល្អ​ប្រសើរ ​រវាង​កង​ទ័ព និង​ប្រជាជ​ន​ នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា ​និង​ឥណ្ឌូ​នេស៊ី​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ ​បាន​បញ្ជាក់​ថា៖​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​កម្ពុជា​ ​ជា​ពិសេស​នៅ​ខេត្ត​កំពង់​ធំ​នា​ពេល​ខាង​មុខ​នេះ​ គឺ​ដើម្បី​រំលឹក​ឡើង​វិញ​នូវ​អនុស្សាវរីយ៍​កាល​ពី​ឆ្នាំ១៩៩២​ ដែល​កង​ទ័ព​ឥណ្ឌូនេ​ស៊ី​បាន​បំពេញ​ភារកិច្ច​ថែ​រក្សា​សន្តិភាព​ ក្នុង​ក្រ​ប​ខណ្ឌ​កង​កម្លាំង​រក្សា​សន្តិភាព​ របស់​អង្គការ​សហ​ប្រជាតិ​អ៊ុន​តាក់​ ក្នុង​ខេត្ត​កំពង់​ធំ​។​  ឯកឧត្តម​បាន​បញ្ជាក់​ថា៖​ ក្នុង​អំឡុងពេល​បំពេញ​បេសកកម្ម​នៅ​កំពង់​ធំ​ កង​ទ័ព​ឥណ្ឌូនេស៊ី​បាន​ចូល​រួម​ចរចារ​រំដោះ​ចំណាប់​ខ្មាំង​ កំលាំង​អ៊ុន​​តា​ក់ចំនួន​៩​នាក់ ដែល​ត្រូវ​បាន​អតីត​ក្រុម​ខ្មែរ​ក្រហម​ចាប់​ឃាត់​ខ្លួន​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ធំ​។ ​ឯកឧត្ត​មបា​នសង្កត់​ធ្ងន់​ថា​៖ ទំនាក់ទំ​នង​កិច្ច​សហប្រតិបត្តិការ​ រវាង​កង​ទ័ព​ នៃ​ប្រទេស​ទាំង​ពីរ ​កម្ពុជា-ឥណ្ឌូនេស៊ី មាន​ភាព​ល្អ​ប្រសើរ​ ហើយ​តំណើរ​ទស្សន​កិច្ច​​ទៅកាន់​កម្ពុជា​លើក​នេះ ​និង​ទទួល​បាន​លទ្ធផល​ល្អ ​៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ