ព័ត៌មាន

ឯកឧត្តម​ នាង​ ផាត​ ជួប​ជា​មួយ​អនុព័ន្ធ​យោធា​ជប៉ុន​
នាយកដ្ឋានព័ត៌មាន(៣)
332
1103 ឯកឧត្តម​ នាង​ ផាត​ ជួប​ជា​មួយ​អនុព័ន្ធ​យោធា​ជប៉ុន​

    ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត​ រដ្ឋលេខា​ធិការ​ប្រចាំ​ការ ​ក្រសួង​ការ​ពារ​ជាតិ ​នៅ​រសៀល​ថ្ងៃទី​២៧​ មិថុនា ​ឆ្នាំ​២០១៩​នេះ ​បាន​អនុញាតិ​ឲ្យ​ លោក​វរសេនីយ៍​ឯក​ ស៊ី​ដូ ​កៃតា​រ៉ូ ​( SHIDO Keitaro ) ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា​ជប៉ុន​ចាស់ ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ បេសក​កម្ម​ការ​ទូត​យោធា ​នៅ​ព្រះ​រាជាណា​ចក្រកម្ពុជា ​ចូល​ជួប​ជំរាប​លា ​និង​លោក​វរសេនីយ៍​ឯក​ ហារ៉ា ​តា​កាស៊ី ​( HARA Takashi ) អនុព័ន្ធ​យោធា​ជប៉ុន​ថ្មី ​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​បង្ហាញ​មុខ ​ដើម្បី​បន្ត​ការ​ងារ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ ​ជប៉ុន-កម្ពុជា​ ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​បន្ត​ពី​លោក​អនុព័ន្ធ​ចាស់​។ ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​នាង​ ផាត​ រដ្ឋលេខា​ធិការ​ប្រចាំ​ការ ​ក្រសួង​ការ​ពារ​ជាតិ និងលោក​វរសេនីយ៍​ឯក​ ស៊ី​ដូ ​កៃតា​រ៉ូ ​( SHIDO Keitaro ) ប្រធាន​ការិយាល័យ​អនុព័ន្ធ​យោធា​ជប៉ុន​ចាស់ ​ដែល​ត្រូវ​បញ្ចប់​អាណត្តិ​ បេសក​កម្ម​ការ​ទូត​យោធា ​នៅ​ព្រះ​រាជាណា​ចក្រកម្ពុជា

    ឯកឧត្តម ​នាយ​ឧត្តម​សេនីយ៍ ​នាង ​ផាត ​ជំនួស​មុខ​ឲ្យ​សម្តេច​ពិជ័យ​សេនា​ ទៀ ​បាញ់ ​ឧបនាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​រីក​រាយ​បំផុត​ ចំពោះ​វត្ត​មាន​លោក​វរសេនីយ៍​ឯក ​ប្រធាន​ការិយា​ល័យ​អនុព័ន្ធ​យោធា​ចាស់​ និង​ថ្មី​ នៃ​ប្រទេសេ​ជប៉ុន ​ប្រចាំ​នៅ​កម្ពុជា​ ដោយ​ឯកឧត្ត​ម បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​លទ្ធផល​ការ​ងារ​របស់​លោក​អនុ​ព័ន្ធ​យោធា​ជប៉ុន​ចាស់ ​ដែល​បាន​ធ្វើ​ទំនាក់​ទំនង​ កិច្ច​សហប្រតិបត្តិ​ការ ​ដ៍​ល្អ​ជា​មួយ ​ខ ភ​ ម​ ក្នុង​អាណត្តិ​ការ​ទូត​របស់​លោក​នៅ​កម្ពុជា។ ឯកឧត្តម​រដ្ឋ​លេខា​ធិការ​ សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ លោក​ប្រធានកា​រិយាល័យ​អនុព័ន្ធ​យោធា​ថ្មី​ និង​បន្ត​ធ្វើ​ឲ្យ​កិច្ច​សហប្រតិបត្តិ​ការ​ ទំនាក់​ទំនង​ រវាង​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ កម្ពុជា-ជប៉ុន ​តែល្អ​ប្រសើរ​ថែម​ទៀត​ នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ។​

    លោក​វរសេនីយ៍​ឯក ​ស៊ីដូ ​កៃ​តារ៉ូ ​អនុព័ន្ធ​យោធា​ចាស់​ បាន​សំ​ដែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ថ្នាក់​ដឹក​នាំ​ នៃ​កង​យោធពល​ខេមរភូមិន្ទ ​ដែល​ក្នុង​រយៈ​ពេល​ នៃ​អណត្តិ​កា​ទូត​យោធា​របស់​លោក​ នៅ​កម្ពុជា​៣​ឆ្នាំ​កន្លង​មក​នេះ​ ថ្នាក់​ដឹ​កនាំ​ ខ ភ ​ម គ្រប់​លំដាប់​ថ្នាក់​បាន​បង្ក​គ្រប់​លក្ខណៈ​សម្បត្តិ​ ជំរុញ​ឲ្យ​បេសកម្ម​ការ​ទូត​យោធា​ របស់​លោក​នៅ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​។​ លោក​វរសេនីយ៍​ឯក​ ស៊ីដូ ​កៃ​តារ៉ូ ​បាន​បញ្ជាក់​ថា​៖ រាល់​ការ​ងារ​ដែល​នៅ​សេស​សល់​ ដែល​លោក​មិន​ទាន់​បាន​បំពេញ ​គឺ​មាន​លោក​វរសេនីយ៍​ឯក​ ហារ៉ា ​តា​កាស៊ី ​ដែល​ជា​អនុ​ព័ន្ធ​យោធា​ជប៉ុន​ថ្មី ​នឹង​បន្ត​ការ​ងារ​នេះ​ជា​មួយ​កង​យោធពល​ខេមរភូមិន្ទ ​ដើម្បី​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ ទំនាក់​ទំនង​ឲ្យ​កាន់​តែ​ល្អ​ជា​មួយ​ នឹង​កង​យោធពល​ខេមរភូមិន្ទ​។ ​

   ឯក​ឧត្តម នាយ​ឧត្តម​សេនីយ៍​ នាង ​ផាត​ បាន​ជូន​ពរ​ដល់​លោក​វរសេនីយ៍​ឯក ​ស៊ី​ដូ ​កៃ​តារ៉ូ ​ក្រោយ​ពេល​បញ្ចប់​បេសក​កម្ម​កា​ទូត​យោធា​នៅ​កម្ពុជា ​វិល​ទៅ​មាតុ​ប្រទេស​ខ្លួន​វិញ​ ទទួល​ភារកិច្ច​ថ្មី​បំពេញ​ការ​ងារ​ជូន​ជាតិ​របស់​ខ្លួន​កាន់​តែ​ជោគ​ជ័យ​។ ហើយ ឯកឧត្តម នាយ​ឧត្តម​សេនីយ៍ ​នាង​ ផា​ត ក្នុង​នាម​ថ្នាក់​ដឹក​នាំ​កង​យោធពល​ខេមរភូមិន្ទ ​ឯកឧត្តម​សង្ឃឹម​ថា​ លោក​អនុព័ន្ធ​យោធា​ថ្មី​ របស់​កង​ទ័ព​ជប៉ុន​ប្រចាំ​​នៅ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​  និ​ង​បន្ត​ការ​ងារ​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិ​ការ​ កាន់​តែ​ល្អ​ជា​មួយ​ និង​កង​យោធពល​ខេមរភូមិន្ទ​ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ