ព័ត៌មាន

ឯកឧត្តម ​គឹម​ ប៊ុន​ថាន​ នាំ​យក​អាវ​ភ្លៀង​ចំនួន​២៤៥៥​អាវ​ ចែក​ជូន​ដ​ល់កងទ័ព​ នៅ​ក្នុង​អង្គភាព​ចំណុះ​យោធ​ភូមិ​ភាគ​ពិសេស​
នាយកដ្ឋានព័ត៌មាន(៣)
316
1050 ឯកឧត្តម ​គឹម​ ប៊ុន​ថាន​ នាំ​យក​អាវ​ភ្លៀង​ចំនួន​២៤៥៥​អាវ​ ចែក​ជូន​ដ​ល់កងទ័ព​ នៅ​ក្នុង​អង្គភាព​ចំណុះ​យោធ​ភូមិ​ភាគ​ពិសេស​

   ចំណែក​ឯ​នៅ​ទី​បញ្ជាការ​តំប​ន់ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់​ឆ្នាំង ​ឯកឧត្តម ​គឹម​ ប៊ុន​ថាន​ ក៏​បាន​ដឹក​នាំ​កម្លាំង​នាំ​យក​អាវ​ភ្លៀង​ចំនួន​២៤៥៥​អាវ​ ចែក​ជូន​ដ​ល់កងទ័ព​ នៅ​ក្នុង​អង្គភាព​ចំណុះ​យោធ​ភូមិ​ភាគ​ពិសេស​ផង​ដែល​។ ​ការ​ចែកអាវភ្លៀងជូនដល់កង​ទ័​ពនា​ពេល​នេះ ​ស្រប​ពេល​ដែល​រដូវភ្លៀង​បាន​ និង​កំពុង​ធ្លាក់​មក​ដល់​។  

   ឯកឧត្តម គឹម ប៊ុន​ថាន​ បាន​បញ្ជាក់​ថា​៖ ការចែក​អាវ​ភ្លៀងនៅ​ពេល​នេះ ​គឺជា​ទឹក​ចិត្ត​របស់​សម្តេច​តេជោហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី ដែលតែង​តែបា​នគិត​គូដល់​សុខទុក្ខរបស់ក​ងទ​ព័​ជានិច្ច នៅគ្រប់​កាលៈទេសៈ ​ទាំងនៅសមរភូមិមុខ​ ក៍ដូចជានៅ​ក្នុងយោធភូមិ​ភាគ​ពិសេស ​ដែល​ជារៀង​រាល់ឆ្នាំ ​សម្តេចតែងតែចែក​អំណោយជាអាវចំនួន​២​លើក ដល់កងទព័ លើកទី១ចែក​អាវភ្លៀង​ និងលើកទី២ចែក​អាវរងារ​។ ឯកឧត្តម ក៏បានប្រគល់អាវ​ភ្លៀងដល់ បណ្តាអង្គភាព​ទាំង១៨ ចំណុះអោយយោធភូមិភាគ​ពិសេស​ និង​ប្រគល់​ដល់​ នាយទាហាន ពលទាហាន នៅតាមបណ្តាអង្គភាព ជុំវិញតំបន់ប្រតិបត្តការសឹករងខេត្ត កំពង់ឆ្នាំងផងដែរ ៕

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ