ព័ត៌មាន

ប្រជុំ​ឆ្លង​របាយ​ការណ៍​ ខែ​ឧសភា ​និង​ទិស​ដៅ ​ខែ​មិថុនា ​ក្រសួង​ការ​ពារ​ជាតិ​
នាយកដ្ឋានព័ត៌មាន(៣)
334
1034 ប្រជុំ​ឆ្លង​របាយ​ការណ៍​ ខែ​ឧសភា ​និង​ទិស​ដៅ ​ខែ​មិថុនា ​ក្រសួង​ការ​ពារ​ជាតិ​

     ស្ថិត​ក្រោម​អធិបតី​ភាព​ ឯ.ឧ ​នាយ​ឧត្តម​សេនីយ៏ ​នាង​ ផា​ត​ រដ្ឋលេខា​ធិការ ​ប្រចាំ​ការ​ ក្រសួង​ការ​ពារ​ជាតិ ​នា​ព្រឹក​ថ្ងៃ​ទី០៤​ ខែ​ឧសភា ​ឆ្នាំ​២០១៩​ កន្លងទៅ​នេះ ​​ក្រសួង​ការ​ពារ​ជាតិ​បាន​ធ្វើ​ការ​ប្រជុំ​បូក​សរុប​​ការ​ងារ​​ខែ ​ឧសភា ​និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ត​បន្ត​ខែ​មិថុនា ​ឆ្នាំ​២០១៩​។

    ​ឯកឧត្តម​ ឧត្តម​សេនីយ​ឯក​ ចាន់​ សា​រ៉ាង ​អគ្គលេខា​ធិការ​រង​ ក្រសួង​ការ​ពារ​ជាតិ ​បាន​អាន​របាយ​ការណ៍ ​បូក​សរុប​ការ​ងារ ​ដោយ​បាន​លើក​ឡើង​ពី​ព្រឹត្តិ​ការណ៍​សំខាន់ ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​បាន​បង្ហាញ​ពី​សភាព​ការណ៍​វិវត្តន៍​រីក​ចំរើន​ថ្មីៗ​​​ ក្នុង​ខែ​ឧសភា ​កន្លង​មក​ដែល ​បាន​កើត​ឡើង​នូវព្រឹត្តិ​ការណ៏​ធំ​ៗ​ ពិសេស​ព្រះ​រាជ​ពិធី​បុណ្យ​ចំរើន​ព្រះ​ជន្ម​សម្តេច​ព្រះ​ករុណា ​និង​ព្រះ​រាជ​ពិធី​​បុណ្យ​ផ្សេង​ៗ ​ព្រម​ទាំង​ពិធី​បុណ្យ​ជាតិ​ និងអន្តរ​ជាតិ​​។ របាយ​ការណ៍​ក៏​បាន​លើក​ឡើង​ផង​ដែរ​ ពី​លទ្ធផល​ការ​ងារ​ នៃ​កិច្ច​ការ​ពារ​សន្តិ​សុខ ​ស្ថិរ​ភាព​ សណ្តាប់​ធ្នាប់​សាធារណៈ ​ដែល​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​ក៏​ដូច​ជា​កង​រាជ​អាវុធ​ហត្ថ ​ខិត​ខំ​ពុះ​ពារ​ សំរេច​បាន​នៅ​ក្នុង​រយៈ​ពេល​១​ខែ​​កន្លង​ទៅ​ ក្រោម​​កិច្ច​សហការ​ជា​មួយ​កំលាំង​​មាន​សមត្ថ​កិច្ច​​ និង​អាជ្ញាធ​រមូល​ដ្ឋាន​ ក្នុង​ភារ​កិច្ច​ការ​ពារ​ជាតិ​។​​ ចំ​ណែក​លទ្ធ​ផល​ការ​ងារ​កែ​ទំរង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ​វិញ​ នៅ​ក្នុង​រយៈ​ពេល ​១​ខែ ​ឧសភា ​នេះ​របាយ​ការណ៍​បាន​បញ្ជាក់​ថា​៖​​ បាន​បន្ត​ការ​ហ្វឹក​ហ្វឺន​ បណ្តុះ​បណ្តាល​ និង​បំប៉ន​ជំនាញ ​នៅ​តាម ​បណ្តា​សាលា ​និង​កង​ឯកភាព​នានា នៅ​ទូទាំង​ប្រទេស​ផង​ដែរ​​។ ខ.ភ.ម​បាន​ធ្វើ​ម្ចាស់​ការ​លើ​ការ​ពង្រឹង​ និង​ការពារ​ នៅ​តាម​បណ្តោយ​ព្រំ​ដែន​ និង​បណ្តា​កោះ​មួយ​ចំនួន ​ព្រម​ទាំង​មាន​កិច្ច​សហប្រតិបត្តិការ​ ល្អ​ជា​មួយ​ប្រទេស​ជិត​ខាង​។​ យើង​បាន​ម្ចាស់​ការ​ និង​សហប្រតិបត្តិការ​បាន​ល្អ ​​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ ព្រម​ទាំង ​សមត្ថ​កិច្ច​ គ្រប់​​ជាន់​ថ្នាក់​ ក្នុង​ការ​អនុវត្ត​ច្បាប់​ ទប់​ស្កាត់​រាល់​បទ​ល្មើស​ផ្សេង​ៗ​ ដើម្បី​ឲ្យ​ភូមិ,​ ឃុំ ​មាន​សុវត្តិ​ភាព​។ ​សំរាប់​ទិស​ដៅ ​អនុវត្ត​បន្ត​នៅ​ខែ ​មិថុនា ​របាយ​ការណ៍​បាន​ដាក់​ចេញ ​នូវ​ទិស​ដៅ ​អោយ​គ្រប់​បណ្តា ​អង្គភាព​ កង​យោធពល​ខេម​រ​ភូមិន្ទ​ បន្ត​អនុវត្ត​ផែន​ការ​កែ​ទំរង់​កង​យោធ​ពល​ខេមរ​ភូមិន្ទ ​បន្ត​ពង្រឹង​ ប្រៀប​ការ​ពារ​​ជាតិ ​នៅ​តាម​ព្រំ​ដែន ​ត្រៀម​គ្រប់​លក្ខណៈ​ចុះ​ជួយ​សង្រ្គោះ​ប្រជាពល​រដ្ឋ​ នៅ​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​កើត​ឡើង ​និង​បន្ត​រួម​សហការ ​ការ​ពារ​សន្តិសុខ​ សុវត្ថិ​ភាព ​ជូន​ប្រជាពល​រដ្ឋ​តាម​មូល​ដ្ឋាន​អោយ​បាន​​ល្អ​ប្រសើរ​។

     ក្នុង​ឱកាស​នោះ ​ឯ.ឧ ​នាយ​ឧត្តម​សេនីយ៏ ​នាង​ ផាត ​រដ្ឋ​លេខា​ធិការ ​ប្រចាំ​ការ ​ក្រសួង​ការ​ពារ​ជាតិ​ ព្រម​ទាំង​សមាជិក​អង្គ​ប្រជុំ​ទាំង​អស់​ ក៏​បាន​ធ្វើ​ការ​ពិភាក្សា​លើ​ខ្លឹម​សារ​ របាយ​ការណ៍​ បូក​សរុប​ការ​ងារ​​ ខែ​ឧសភា ​និង​លើក​ទិស​ដៅខែ​​ឧសភា​ ឆ្នាំ​២០១៩​ ដើម្បី​ដាក់​ចេញ​អោយ​អនុវត្ត​សំរេច​បាន​លទ្ធផល​ល្អ​បន្ថែម​ទៀត ​៕​ 

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ