ព័ត៌មាន

ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯ​ក អ៊ុក​ កោសា​ ក្នុង​ពិធី​រំលឹក​ខួប​៧​ឆ្នាំ​ នៃ​ការ​បង្កើត​ នាយកដ្ឋាន​អភិវឌ្ឍន៏ ​ក្រសួង​ការ​ពារ​ជាតិ ​និង​បូក​សរុប​លទ្ធផល​ ការ​ងារ​ប្រលង​ប្រណាំង​ស្នា​ដៃ​ ឆ្នំា​ ២០១៧​-​២០១៨​
នាយកដ្ឋានព័ត៌មាន(៣)
324
1011 ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯ​ក អ៊ុក​ កោសា​ ក្នុង​ពិធី​រំលឹក​ខួប​៧​ឆ្នាំ​ នៃ​ការ​បង្កើត​ នាយកដ្ឋាន​អភិវឌ្ឍន៏ ​ក្រសួង​ការ​ពារ​ជាតិ ​និង​បូក​សរុប​លទ្ធផល​ ការ​ងារ​ប្រលង​ប្រណាំង​ស្នា​ដៃ​ ឆ្នំា​ ២០១៧​-​២០១៨

   ស្ថិត​ក្នុង​ស្ថាន​ភាព​ ប្រទេស​កម្ពុជា ​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​រីក​ចម្រើន​ កង​យោធ​ពល​ខេមរ​ភូមិន្ទ​ ​ត្រូវ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ធ្វើ​ជា​សសរ​ទ្រូង​ដ៏​រឹងមាំ​ក្នុង​កិច្ច​ការ​ ការ​​ពា​រអធិបតេយ្យ ​និង​បូរណភាព​ទឹក​ដី ​ការ​ថែ​រក្សា ​សន្តិភាព ​ស្ថិរភាព ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ និ​ង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​។​ ក្នុង​ន័យ​នេះ ​នាយក​ដ្ឋានអភិវឌ្ឍន៏​ ​ក្រសួង​ការ​ពារ​ជាតិ ​ដែល​ត្រូវ​បាន ​​ក្រសួង​ការ​ពារ​ជាតិ ​និង​រាជ​រដ្ឋាភិបាលប​ង្កើត​ឡើង ​ក៏​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​រួម​ចំណែក ​កសាង ​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ផង​ដែរ​។​ នេះ​ជា​ប្រសាសន៏​លើក​ឡើង​របស់​ ឯកឧត្តម ​ឧត្តម​សេនីយ៍ឯក ​អ៊ុក​ កោសា ​នាយក ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ ក្រសួង​ការ​ពារ​ជាតិ ​បាន​ថ្លែង​ក្នុង​ពិធី​រំលឹក​ខួប​៧​ឆ្នាំ​ នៃ​ការ​បង្កើត ​នាយក​ដ្ឋាន​អភិវឌ្ឍន៏​ ក្រសួង​ការ​ពារ​ជា​តិ និង​ពិធី​ប្រជុំ​បូក​សរុប​លទ្ធផល​ ការ​ងារ​ប្រលង​ប្រណាំង​ស្នា​ដៃ ​ឆ្នំា ​២០១៧-២០១៨​ នា​ព្រឹ​កថ្ងៃ​ទី​២៣ ​ខែ​ឧសភា ​ឆ្នាំ​២០១៩​ នេះ​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ​ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯ​ក អ៊ុក ​កោសា ​នាយក ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ​ក្រសួង​ការ​ពារ​ជាតិ ​បាន​មាន​ប្រសាសន៏​បញ្ជាក់​ទៀត​ថា​៖ ក្រោម​កា​រដឹក​នាំ​របស់​ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក ​រដ្ឋមន្ត្រី​ នៃ​ព្​រះរាជា​ណាចក្រ​កម្ពុជា ​បន្ទាប់​ពី​បាន​រំដោះ​ប្រទេស​ជាតិ​អោយ​រួច​ចាក​ផុត​ពី​សង្គ្រាម​ និង​ធ្វើ​អោយ​ប្រទេស​ជាតិ​ទទួល​បាន​សុខ​សន្តិភាព ​ក្រោម​គោលនយោ​បាយ​ឈ្នះ ឈ្នះ ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន​ រួច​មក​ គឺ​បាន​ប្រែ​ក្លាយ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ដែល​ពី​អតីតកាល​ ធ្លាប់​តែ​កាន់​តែ​អាវុធ​នោះ ​ឱ្យ​ទៅ​ជា​នាយក​ដ្ឋាន​មួយ ​ដើម្បី​ធ្វើ​ធុរកិច្ច ​ជា​មួយ​បណ្តា​ដៃ​គូរ​សហ​គ្រាស ​ឯកជន ​និង ​ក្រុមហ៊ុន ​ទាំង​នៅ​ក្នុង​ស្រុក ​និង​បរទេស​ ដើម្បី​ប្រែ​ក្លាយ​វិស័យ​ការ​ពារ​ជាតិ​កម្ពុជា​ ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត ​ស្រប​តាម​សម័យ​ បច្ចេក​វិទ្យា​ទំនើប​ផង​ដែរ​៕​ ឯកឧត្តម​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​៖​ ក្រោម​ការ​ដឹក​នាំរ​បស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​ សម្តេច​តេជោ ​ហ៊ុន​ សែន ​ជា​ប្រមុខ ​បន្ទាប់​ពី​បាន​ដឹក​នាំ​ប្រទេស​ជាតិ​ទទួល​បាន​ សុខ​សន្តិភាព​ និង​មាន​ស្ថិរភាព​ នយោបាយ ​ពេញ​លេញ​នៅ​ទូទាំង​ប្រទេស​មក ​បាន​ធ្វើ​អោយ ​អ្នក​វិនិយោ​គិន​ បរទេស​មក​បណ្ដាក់​ទុក​វិនិ​យោគ​ជា​បន្ត​ បន្ទាប់​លើ​គ្រប់​វិស័យ​នៅ​កម្ពុជា ​និង​ធ្វើ​អោយ​មាន​កំណើន ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ​មក​ទស្សនា​ព្រះ​រាជាណាចក្រ​កម្ពុជា​ កាន់​តែ​កើន​ឡើង ​ដែល​បាន​ជំរុញ​អោយ​មាន​កំណើន​សេដ្ឋកិច្ច​​ជាតិ​កើន​ឡើង​ ជា​បន្ត​បន្ទាប់​។ ឯកឧត្ត​ម បាន​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ ​នាយ​ទាហាន​ នាយ​ទាហាន​រ​ង និង​ពល​ទហាន​ ក្នុង​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ ដែល​បាន​លះ​បង់​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ បំពេញ​តួនាទី ​ភារកិច្ច​ជំនាញ​រប​ស់ខ្លួន​ ក្នុង​ការ​ចូល​រួម​ចំណែក ​ពង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ ការ​ពារ​បូរណ​ភាព​ទឹក​ដី ​និង​ថែ​រក្សា​បាន​នូវ ​សុខ​សន្តិភាព ​ស្ថិរភាព ​និង ​ការ​ចូល​រួម​អភិវឌ្ឍន៍​ ប្រទេស​ជា​តិ អោយ​មាន​ការ​រីក​ចំរើន​ ។ ឯកឧត្តម ​ឧត្តម​សេនីយ៍ឯក ​អ៊ុក​ កោសា ​នាយក ​នាយក​ដ្ឋាន​អភិវឌ្ឍន៍​ ក្រសួង​ការ​ពារ​ជាតិ ​ 

    ឯកឧត្តម​ ឧត្តមសេនីយ៍​ឯ​ក អ៊ុក ​កោសា ​ផ្តល់​អនុសាសន៍ ​ដល់​អង្គភាព​ ត្រូវ​ពង្រឹ​ងការ​ងារ​ ធ្វើ​ផែន​ការ​ លើក​កំពស់​សមត្ថភាព​កង​ទ័ព​ និង​បង្កើត​ យន្ត​ការ​ការ​ងារ​ អោយ​មាន​និរន្តរភាព ​និង​ប្រសិទ្ធ​ភាព​។ ​បន្ត​ការ​កសាង​ធន​ធាន​មនុស្ស ​ក្នុង​ជួរ ​កង​យោធពលខេមរ​ភូមិន្ទ ​ដើម្បី​អោយ​ឆ្លើយ​តប​បាន​ទាន់ ​ពេល​វេលា ​ទៅ​នឹង​គោល​នយោបាយ​របស់​ រាជ​រដ្ឋាភិបាល ​ក្នុង​ការ​កែ​ទម្រង់​កង​យោធពល​ខេមរ​ភូមិន្ទ ​សំដៅ​កសាង ​និង​ពង្រឹង​ភាព ​រឹង​មាំ​លើ​វិស័យ​ការ​ពារ​ជាតិ​ និង​ការ​ធ្វើ​សមាហរណកម្ម​កង​ទ័ព​ ចូល​ក្នុង​សហគមន៍​អន្តរជាតិ ​តាម​រយៈ​ ការ​កសាង ​ខភម​ ឲ្យ​ក្លាយ​ជា​កង​ទ័ព​មាន​សមត្ថភាព ​ដើម្បី​ចូល​រួម​បំពេញ ​បេសកកម្ម​ ក្នុង​តំបន់​ និង ​ពិភព​លោក​ ក៏​ដូច​ជា​កិច្ចការ​ ការ​ពា​របូរណ​ភាព​ទឹក​ដី​ និង ​ការ​អភិវឌ្ឍ​ប្រទេស​ជា​តិ។​ នៅ​ក្នុង​ពិធី​នេះ​ដែរ​ ឯកឧត្តម ​ឧត្តម​សេនីយ៍​ឯក​ អ៊ុក​ កោសា ​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ ប្រគល់​ប័ណ្ណ​ សសើរ ​លិខិត​សរសើរ​ ជូន​ដល់​ នាយ​ទាហាន​ ខភម ​ក្នុង ​នាយក​ដ្ឋាន​អភិវឌ្ឍន៍ ​ក្រសួង​ការ​ពារ​ជាតិ​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​បំពេញ​ការងារ ​នា​រយៈ​ពេល​កន្លង​មក​ ​៕​

អត្ថបទថ្មីៗ

សេចក្តីប្រកាស

សារជូនពរ

វីដេអូ