គ្រឿងសម្ភារៈជាគ្រឿងផ្ទះ ត្រូវបានដឹកយកទៅសាងសងជូនអតីតយុទ្ធជន ដែលកំពង់ជួបនៅការលំបាក។ ការដឹកគ្រឿងសម្រាប់សាងសង់លំនៅឋាន ជូនអតីតយុទ្ធ ធ្វើឡើងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកជញ្ជូនឈើគ្រឿងផ្ទះចំនួន០២ខ្នង ជាផ្ទះលើកទី២១៦ ដែលជាអំណោយដល់ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ជជនកម្ពុជា។ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង
នៅក្នុងការដឹកជញ្ជូនឈើគ្រឿងផ្ទះនេះផងដែល ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម អគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា បានមានមតិសំណេះសំណាល នឹងធ្វើការផ្ដាំផ្ញើដល់នាយទាហាន ដែលមានភារកិច្ច នាំគ្រឿងឈើផ្ទះយកទៅតម្លើងជូនបងប្អូនអតីតយុទ្ធជន និង ជនពិការចំនួន០២ គ្រួសារ ក្រុមការងារត្រូវខិតខំរួមគ្នាសហការអោយបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច ពាក់ពន្ធ ធ្វើការសាងសងផ្ទះជូនអតីតយុទ្ធជនអោយបានរឹងមាំ និងមានសោភ័ណភាព ៕